វ៉ាក់សាំងសំខាន់ ៣ ប្រភេទ សមាជិកគ្រួសារគួរតែចាក់ឲ្យបានគ្រប់គ្នា

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ការ​ចាក់​វ៉ាក់សាំង​អាចការពារ​ខ្លួន​យើង និងសមាជិក​ក្នុង​គ្រួសារ​ពី​ជំងឺ​ផ្សេង​ៗ។ អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​លើក​ឡើង​ពាក្យ​ស្លោក «ការពារ​ប្រសើរ​ជាង​ព្យាបាល» ដូចនេះគួរតែជ្រើស​ចាក់​វ៉ាក់សាំង ៣ ប្រភេទ ដើម្បី​ការពារ​ពី​ជំងឺ​ធំ​ៗ​ទាំង​នោះ៖

១- វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ

វ៉ាក់សាំង​ប្រភេទ​នេះ​មិន​ថា​ក្មេង​ចាស់ ប្រុស​ស្រី ពិសេស​ស្ត្រី​ពពោះ​គួរតែ​ចាក់ ព្រោះ​អាច​ការពារ​ខ្លួន​ពី​ជំងឺ​ផ្ដាសាយ​ធំ​បាន ហើយ​អ្នក​ពពោះ​អាច​ការពារ​ទាំង​កូន​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង។

តិចនិកសុខភាព

២- វ៉ាក់សាំង​ការពារ​ជំងឺ​ថ្លើម​ប្រភេទB

ទារក​ទើប​កើត​នឹង​ទទួល​បាន​វ៉ាក់សាំង​ប្រភេទ​នេះ។ សម្រាប់​មនុស្ស​ធំ ត្រូវ​ជ្រើសរើស​យក​ការ​ចាក់ថ្នាំ​បង្ការ ដើម្បី​បញ្ឈប់​ការ​ចម្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B វា​មាន​សុវត្ថិភាព និង​ការពារ​យើង​បាន​ជាង ៩៥ ភាគរយដោយសារពេលចាក់វានិងបង្កើតអង់ទីក័រ។ យើង​អាច​ចាក់ ២ ឬ ៣ ដង​ក្នុង​រយៈពេល ៦ ខែ អាស្រ័យ​ទៅ​លើ​អាយុ​របស់​យើង។

៣- វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន

សម្រាប់​ក្មេង​ស្រី​ដែល​មាន​អាយុ​ចាប់ពី ៩ ឆ្នាំ ឡើង​ទៅ​គឺ​អាច​នាំទៅ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​បាន ដើម្បី​ការពារ​មិន​ឲ្យ​កើត​ជំងឺ​មហារីក​មាត់ស្បូន។ ក្មេង​ស្រី​ដែល​មិន​ទាន់​ឆ្លងកាត់​ការ​រួម​ភេទ​ប្រសិទ្ធិភាព​ថ្នាំ​សឹង​តែ ១០០ ភាគរយ ហើយ​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​​ និង​ជំងឺ​សិរមាន់អាច​ចាក់​បាន​ទាំង​ក្មេង​ប្រុស ព្រោះ​ដើម្បី​ការពារ​ការ​ចម្លង​ពី​បុរស​ទៅ​ស្រ្តី។

អត្ថបទពាក់ព័ន្ធ៖ ចង់ចាក់វ៉ាក់សាំងផ្ដាសាយ ទាំងមនុស្សទូទៅ ក្មេង ស្ត្រីមានផ្ទៃពោះ ត្រូវដឹងរឿងទាំងនេះសិន

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 18, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 18, 2019

អ្នកអាចចូលចិត្ត