backup og meta

ទាំងនេះជារបួសប្រាំកន្លែង អ្នកលេង​កីឡាឧស្សាហ៍ជួបប្រទះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Apr 17, 2020

    ទាំងនេះជារបួសប្រាំកន្លែង អ្នកលេង​កីឡាឧស្សាហ៍ជួបប្រទះ

    ការ​លេង​កីឡា​គឺ​ជា​កត្តា​សំខាន់​ក្នុង​ជីវិត​រស់​នៅ​ប្រ​ចាំ​ថ្ងៃ។ កីឡា​គឺ​ជា​មធ្យោបាយ​ដែល​អាច​ឲ្យ​យើង​លេង​សប្បាយ​ផង​និង​សម្រាប់​បង្កើន​ទំនាក់ទំនង​ក្នុង​សង្គម​ផង​ក៏ដូចជា​ជួយ​លើក​កម្ពស់​សុខភាព​ផង​ដែរ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​កីឡា​ក៏​អាច​បង្ក​ជា​របួស​ជា​ញឹកញាប់​សម្រាប់​អ្នក​កីឡា​ដែរ​ អ៊ីចឹង​​ហើយ​គ្នា​យើង​ងាក​មក​មើល​បញ្ហា​ទាំង​៥​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាងគេ​​ពេលយើងកីឡា។

    អត្ថបទពាក់ព័ន្ធ៖

    គ្រេច​ក​ជើង

    ក​ជើង​គឺ​ជា​កន្លែង​ប្រមូល​ផ្ដុំ​សរសៃ​ពួរ​សម្រាប់​ទ្រទ្រង់​មុខងារ ​និង​ជា​កន្លែង​ត​ភ្ជាប់​រវាង​ឆ្អឹង​ផ្សេង​ទៀត​ដើម្បី​រាងកាយ​មាន​ចលនា​បាន។ នៅ​ពេល​ដែល​ក​ជើង​យើង​ភ្លាត់​ទៅ​មុខ​លឿន​ពេក​ ឬ​ត្រលប់​ចុះ​ឡើង​មិន​ត្រូវ​ទិស​នោះ​សរសៃ​ពួរ​នៅ​ជុំ​វិញ​នោះ​នឹង​រហែក​ និង​បង្ក​ឲ្យ​ទៅ​ជា​គ្រេច​បាន​ព្រោះ​សរសៃពួរ​ស្រួយ​ណាស់។ ដូច​នេះ​ហើយ​​អត្តពលិក​ដែល​លេង​កីឡា​ដែល​ប្រើ​កម្លាំង​ខ្លាំង​ដូចជា​លេង​បាល់​ទាត់ បាល់បោះ បាល់​ឱប​តែង​តែ​ជួប​បញ្ហា​នេះ។

    ការ​ណែនាំ៖ពិភាក្សា​ជាមួយ​គ្រូពេទ្យ​នៅ​ពេល​ដែល​មាន​ភ្លាត់​ឬ​គ្រេច​ក​ជើង​។ ជា​ទូទៅ​សម្រាប់​របួស​ប្រភេទ​នេះ​គឺ​ត្រូវ​ការពេល​​ពីរ​ទៅ​បី​អាទិត្យ​ដើម្បី​ជា​សះ​ស្បើយ​ហើយ​គ្រូពេទ្យ​នឹង​ប្រាប់​ពី​កីឡា​ដែលយើង​លេង​បាន​ក្នុង​អំឡុង​​ពេល​​នេះ​។

    ភ្លាត់​សាច់​ដុំ

    ការ​ភ្លាត់​សាច់​ដុំ​នេះ​កើត​មាន​ឡើង​ពេល​ដែល​អ្នក​កីឡា​មិន​កម្ដៅ​សាច់​ដុះ​មុន​ពេល​ចេញ​ប្រតិបត្តិ​ការ​ហើយ​ចាប់​ផ្ដើម​ទាំង​គំហុក​។ ភ្លាត់សាច់ដុំ​​អាច​មាន​២​ករណី​។ ទី​មួយ​កើត​ឡើង​ពេល​ដែល​សរសៃ​បាច់​តូច​ៗ​នៃ​សាច់​ដុំ​រហែក​ហើយករណី​​មួយ​ទៀត​គឺ​​រហែក​ទាំង​បាច់​តែ​ម្ដង​ដែល​គេ​ហៅ​ថា​រហែក​សាច់​ដុំ​។

    ការ​ណែនាំ៖ដើម្បី​ការ​ពារ​ការ​ភ្លាត់​សាច់​ដុំ​យើង​ត្រូវ​ពត់​ដៃ​ជើង​ពន្យឺត​សរសៃ​សាច់​ដុំ​មុន​និង​ក្រោយ​ពេល​ហាត់​កីឡា។ ការ​ស្អំ​ទឹក​កក​អាច​បន្ថយ​ការ​ឈឺ​ចាប់​ និង​ការ​ហើម​បាន។ ត្រូវ​ចាំ​ថា​ត្រូវ​ឲ្យ​សាច់​ដុំ​ជា​សះ​ស្បើយ​សិន​មុន​នឹង​ចាប់​ផ្ដើម​ហាត់​កីឡា​ទៀត​។ ប្រសិន​បើ​ប្រញាប់​ចាប់​ផ្ដើម​ឡើង​វិញ​នោះ​ការ​រហែក​សាច់​ដុំ​នឹង​កាន់​តែ​ធ្ងន់ធ្ងរ។

    អត្ថបទពាក់ព័ន្ធ៖

    ភ្លាត់​សាច់ដុំ​ភ្លៅ

    សាច់​ដុំ​ភ្លៅ​គឺ​ផ្គុំ​ឡើង​ដោយ​សាច់​ដុំ​បី​​នៅ​ក្រោយ​ភ្លៅ។ ពេល​ភ្លាត់​ទី​ប្រជុំ​សាច់​ដុំ​ទាំង​បីនេះ​កើត​ឡើង​ពេល​ដែល​ជើង​យើង​ទាញ​យឺត​ពេក​នៅ​ពេល​ដែល​រត់​ប្រណាំង ​និង​រត់​ត្របាញ់​ជា​ដើម ហើយ​​ក៏​អាច​កើត​ឡើង​ពេល​ដែល​ដួល​ច្បោល​ទៅ​មុខ​ពេល​លេង​ស្គី​ផង​ដែរ។

    ការ​ណែនាំ៖នៅ​ពេល​របួស​នៅ​ទី​ប្រជុំ​សាច់​ដុំ​ទាំង​បី​នេះ​គឺ​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ឲ្យ​សះ​ស្បើយ​ឡើង​វិញ​ យ៉ាង​តិច​ក៏​១​ឆ្នាំ​ដែរ​ព្រោះ​ថា​យើង​ត្រូវ​ដើរ ​ដែល​ចលនា​នេះ​​នឹង​ធ្វើ​ឲ្យ​របួស​មាន​ស្រាប់​ក្រ​ជា​ណាស់។ ប៉ុន្តែ​អ្នក​ខ្លះ​មិន​អាច​រង់​ចាំ​បាន​ហើយ​ចាប់​ផ្ដើម​លេង​កីឡា​ដែល​ធ្វើ​ឲ្យ​មាន​ការ​បង្ក​របួស​សា​ជា​ថ្មី​យ៉ាង​ញឹកញាប់។

    របួស​ឆ្អឹង​ស្មង​ជើង

    ពេល​មាន​របួស​ឆ្អឹង​ស្មង​ជើង​សាច់​ដុំ​ដែល​នៅ​អម​តំបន់​នោះ​នឹង​មាន​ការ​ឈឺ​ចាប់​។ ការ​រត់​គឺ​ជា​មូលហេតុ​នៃ​របួស​ប្រភេទ​នេះ។

    ការ​ណែនាំ​៖យើងអាច​ស្អំ​ទឹកកក​បាន​នៅ​ពេល​ដែល​សម្រាក​ហើយ​អាច​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​បាន​តាម​ការ​ណែនាំ​ពី​គ្រូពេទ្យ។

    របួស​កែង​ដៃ

    នៅ​ពេល​ដែល​កែង​ដៃ​ត្រូវ​ធ្វើ​ចលនា​យូរ​ពេក​ដូចជា​នៅ​ពេល​លេង​ថេនីស​ ​អាច​មាន​របួស​ទៅ​លើ​សរសៃ​ពួរ​កែង​ដៃ​។ មនុស្យើងស​អាយុ​ចន្លោះ​ពី​៣០​ទៅ​៦០​គឺ​ឧស្សាហ៍​ជួប​របួស​ប្រភេទ​នេះ​ជាង​គេ។

    ការ​ណែនាំ៖របួស​កែង​ដៃ​​ជា​ប្រភេទរបួស​​ស្រាល​ហើយ​វិធី​ដែល​ល្អ​បំផុត​គឺ​ត្រូវ​រង់​ចាំ​ឲ្យ​បាត់​ឈឺ​ទើប​អាច​បន្ត​លេង​កីឡា​បន្ត​ទៀត​បាន​តាម​តម្រូវ​ការ​។

    អត្ថបទពាក់ព័ន្ធ៖

  • នេះហើយ​លំហាត់ប្រាណ ជួយ​ឲ្យ​ឆ្អឹង​កាន់​តែ​ល្អ មិន​ងាយ​ពុក​ឆ្អឹង​ផ្ដេសផ្ដាស
  • ហាត់ប្រាណបែបណាទើបកូលេស្តេរ៉ុលថយចុះ?
  • “ហាត់​ប្រាណ​ពេលពពោះ” មិនដើម្បី​រាង​ស្អាត​ទេ គឺ​ដើម្បី​សុខភាព
  • តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ
  • ក្នុង​ករណី​មាន​សំណួរ​​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Apr 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម