backup og meta

គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jan 20, 2020

    គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​

    គេង​បាន​​ឆ្អែត​គ្រប់​គ្រាន់ នឹង​​ជួយ​ឱ្យ​ចៀស​ផុត​ពី​បញ្ហា​ខូច​ ឬ​បាត់​បង់​កោសិកា​ខួរ​ក្បាល នេះ​​បើ​តាម​លទ្ធផល​ស្រាវជ្រាវ​​វិទ្យាសាស្រ្ត​​​ថ្មី​មួយ​។

    ការ​ស្រាវជ្រាវ​រួម​គ្នា​រវាង​​ក្រុម​ការងារ​​នៃ​សាកលវិទ្យាល័យ​ Bristol ចក្រ​ភព​អង់គ្លេស និង​មន្ទីរពេទ្យ​ Hamburg ប្រទេស​អាល្លឺម៉ង់​​បាន​រក​ឃើញ​ថា ដំណេក​មិន​គ្រប់​គ្រាន់ អាច​ឈាន​ដល់​ការ​បាត់​បង់​កោសិកា​ល្អ​ៗ​របស់​ខួរ​ក្បាល។ ការ​សិក្សា​បាន​ធ្វើ​ឡើង​ជា​គំរូ ដោយ​​បាន​ពិសោធ​ទៅ​លើ​សត្វ​កណ្តុរ​។

    អត្ថបទពាក់ព័ន្ធ៖ 

    ការ​ពិសោធ​បាន​ចែក​​កណ្តុរ​ជា​​បី​ក្រុម ដោយ​១​ក្រុម​ ត្រូវ​គេ​ដាក់​ឱ្យ​វា​ដេក​តាម​ចិត្ត​ចង់ ឯ​ក្រុម​ទី​២ បាន​ដាក់​​​បច្ចេកវិទ្យា​រំខាន​ដំណេក​​​រយៈ​ពេល​៨​ម៉ោង ទើប​បាន​ឱ្យ​ពួក​វា​ដេក និង​ក្រុម​ទី​៣ បាន​ដាក់​ការ​​រំខាន​ដំណេក​រហូត​៥​ថ្ងៃ​ជាប់​គ្នា ដើម្បី​ឱ្យ​កណ្តុរ​ក្រុម​ទី​៣​មាន​បញ្ហា​ដំណេក​រ៉ាំ​រ៉ៃ​ ក្នុង​បំណង​ឱ្យ​ដឹង​​ពី​ឥទ្ធិពល​នៃ​អាការៈ​នោះ​។

    ជា​លទ្ធផល​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​​ឃើញ​ថា មាន​កោសិកា Astrocytes ជា​កោសិកា​គ្រប់​គ្រង​​កោសិកា​ប្រព័ន្ធ​ប្រសាទ បាន​​​​​ជម្រះ​ (ស៊ី) កោសិកា​ប្រសាទ​មួយ​ចំនួន​ ក្នុង​រាង​កាយ​សត្វ​កណ្តុរ​ដែល​មិន​បាន​ទទួល​ដំណេក​គ្រប់​គ្រាន់ ដោយ​កណ្តុរ​ក្រុម​ទី​២​ កោសិកា Astrocytes  ស៊ី​អស់ចំនួន​៨% និង​កណ្តុរ​ក្រុម​ទី​៣​ កសិកា​ Astrocytes ​ស៊ីអស់​រហូត​ដល់​​​១៣.៥%  ច្រើន​ជាង​ពីរ​ដង​នៃសត្វកណ្ដុរក្រុម​ទី១​​ដែលបាន​ដេក​គ្រប់​គ្រាន់។

    ឃើញ​ពី​បញ្ហា​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​​បាន​បង្ហាញ​ឱ្យ​ មនុស្ស​គ្រប់​វ័យ​គួរ​ទទួល​ទាន​ដំណេក​ឱ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​ចៀស​ឆ្ងាយ​ពី​បញ្ហា​​ខាង​លើ​នេះ។ ដោយ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​មុន​ៗ ដំណេក​មិន​គ្រប់​គ្រាន់​ក៏​បង្ក​ផល​​ប៉ះ​ពាល់​មួយ​ចំនួន​ទៀត ​ដូច​ជា​​សមត្ថភាព​ចង​ចាំ​របស់​ខួរ​ក្បាល និង​អារម្មណ៍​​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ដើម៕ ​

    អត្ថបទពាក់ព័ន្ធ៖ 

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ Jan 20, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម