backup og meta

សញ្ញាលើក្រចកទាំងនេះ បញ្ជាក់ពីបញ្ហាសុខភាព​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jan 18, 2022

    សញ្ញាលើក្រចកទាំងនេះ បញ្ជាក់ពីបញ្ហាសុខភាព​

    ​ការ​ពិតណាស់ បញ្ហា​កើត​លើ​​ក្រចក អាច​ប្រាប់​ពី​សុខភាព​​​យើង​បាន​ពិត​មែន។ បញ្ហា​លើ​ក្រចក​នេះ ​អាច​បណ្ដាល​មក​ពី​មាន​ការ​បង្ក​រោគ ឬ​អាច​ជា​ផ្នែក​មួយ​នៃ​បញ្ហា​រលាក​ស្បែក។ រោគ​សញ្ញា​ចម្បង​មួយ​ចំនួននៃការខូចក្រចក​ មាន​ដូច​ជាបម្រែ​បម្រួល​ផ្នែក​ខាងក្រៅ មាន​ដូច​ជា​ប្ដូរ​ពណ៌ ខូច​រូប​រាង ក្រាស់​ជាង​មុន មាន​ស្នាម​ឆ្នូត​បណ្ដាយ​ក្រចក ឬ​ក្រចក​ស្រួយ​ងាយ​បាក់។ មាន​ករណី​ខ្លះ​ទៀត​ក្រចក​អាច​មាន​​ស្នាម​ឡើង​លឿង ស ខ្មៅ ឬ​ពណ៌​ត្នោត ចំណែក​អ្នក​ខ្លះ​ផ្សេង​ទៀត ក្រចក​មាន​ស្នាម​ឆ្នូត​ខ្មៅ​លេច​ឡើងក៏មាន។

    ១-សញ្ញាទាំងនោះប្រាប់យើងឲ្យដឹង​អ្វីខ្លះ?

    ភាគ​ច្រើន​នៃ​បញ្ហា​បម្រែ​បម្រួល​ក្រចក គឺ​បណ្ដាល​មក​ពី​ការ​បង្ក​រោគ​ដោយ​ពពួក​ផ្សិត គេ​ហៅ​វា​ថា onychomycosis។ រោគផ្សិត​នេះ​​អាច​បង្ក​ដោយ​ពពួក dermatophytes (ពពួក​ផ្សិត​ត្រូវ​ការ​ជាតិ​កេរ៉ាទីន​ដើម្បី​លូត​លាស់) ឬ​ពពួក Candida albicans។ បញ្ហា​ក្រចក​ឃើញ​ច្រើន​ជាង​គេ​មាន​ដូចជា ក្រចក​​ដុះ​កប់​ ក្រចក​បង្ក​រោគ​ដោយ​ពពួក Pseudomonas, psoriasis តាអក (eczema) lichen planus និង alopecia areata។ បម្រែ​បម្រួល​ផ្សេង​ទៀត​លើ​ក្រចក អាច​បញ្ជាក់​អំពី​បញ្ហា​កង្វះ​សារធាតុ​ចិញ្ចឹម បញ្ហា​ថ្លើមនិង​បញ្ហា​តម្រង​នោម​ជាដើម។ Acral melanoma គឺ​ជា​ប្រភេទ​ជំងឺ​មហារីក​លើ​ស្បែក​មួយ​ប្រភេទ ដែល​វា​លេច​សញ្ញា​ជា​ស្នាម​អុច​ខ្មៅ​ ឬ​បន្ទាត់​ខ្មៅ​លើ​ម្រាម​ដៃ និង​ក្រចក ជា​ពិសេស​បើ​​កើត​លើ​គល់​ក្រចក។

    កត្តា​ប្រឈម​​ធ្វើ​ឲ្យ​កើត​មេរោគ​ផ្សិត​លើ​ក្រចក​មាន​ដូចជា ប្រព័ន្ធ​ការ​ពារ​ក្នុង​ខ្លួន​ខ្សោយ មាន​ជំងឺ​ស្បែក​ ដូច​ជា atopic eczema ឬpsoriasis ជំងឺ​ទឹក​នោម​ផ្អែម ពាក់​ស្បែក​ជើង​យូរ​ពេក ខ្វះ​សរសៃ​ឈាម​រត់ មជ្ឈដ្ឋាន​ក្ដៅ ឬ​ត្រជាក់​ពេក ប្រើ​កន្សែង​ជូត​ខ្លួន​រួម​គ្នា ឬ​ប្រើ​ទូរ​ដាក់​សម្លៀក​បំពាក់​ចូល​គ្នា។ Atopic eczema និង​ psoriasis​ គឺ​អាច​ហៅ​បាន​ជា​ជំងឺ​ហ្សែន។

    ២-តើគេព្យាបាលជំងឺក្រចកដូចម្ដេច?

    Onychomycosis អាច​ព្យាបាល​បាន​ដោយ​ប្រើ​ប្រភេទ​ថ្នាំ​លាប ដូច​ជា​ពពួក amorolfine lacquer និង​ថ្នាំ​ព្យាបាល​​ជំងឺ​ជា​ប្រព័ន្ធ​មាន​ដូចជា terbinafine, itraconazole and fluconazole (សម្រាប់​ព្យាបាល​មេរោគ Candida)។ យើង​អាច​ប្រើ​វិធី​វះ​កាត់​យក​ក្រ​ចក​ចេញ ក្នុង​ករណី​ដែល​ក្រចកឡើង​ក្រាស់​ខ្លាំង​ពេក ឬ​មិន​​ធូរ​ស្រាល​ក្រោយ​ប្រើ​ថ្នាំ។ ប៉ុន្តែ​លទ្ធ​ផល​ក្រោយ​​វះ​កាត់ អាច​នឹង​មិន​​សក្ដិ​សម​ជាមួយ​អារម្មណ៍​មិន​ពេញ​ចិត្ដ ដោយ​សារ​ការ​វះ​កាត់​ក៏​ថា​បាន។ មាន​ករណី​ខ្លះ​ការប្រើ​ប្រើ​កាំ​រស្មី ឬ​ការ​ព្យាបាល​បែប​ photodynamic ក៏មានប្រើដែរ​។ ប៉ុន្តែ​នៅមិនទាន់មាន​​ភស្ដុតាងគ្រប់គ្រាន់​​បង្ហាញ​ពី​ប្រសិទ្ធ​ភាព​នៃ​ការ​ព្យាបាល​មួយ​នេះ ដើម្បី​ទទួល​បាន​សុវត្ថិភាព​ក្នុង​ការ​ព្យាបាលនៅឡើយ។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ

    គណនាថ្ងៃសម្រាលកូន

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    បន្ទាប់​ពី​ការ​ព្យាបាល​ onychomycosis អ្នក​ត្រូវ​បន្ត​ប្រើ​ថ្នាំ​​លាប​សម្លាប់​ពពួក​ផ្សិត (អាច​ជា​ប្រភេទ​គ្រីម ប្រេង ឬ​ម្សៅ) ជែល​សម្លាប់​មេរោគ និង​ប្រើ​ឧបករណ៍​កាត់ និង​កែ​លម្អ​ក្រចក​ផ្ទាល់​ខ្លួន​របស់​យើង។ មួយ​វិញ​ទៀត​យើងត្រូវ​មាន​កន្ត្រៃយ៍​កាត់​ក្រចក​ពីរ​ផ្សេង​គ្នា មួយ​សម្រាប់​កាត់​ក្រចក​មាន​មេរោគ និង​មួយ​ទៀត​សម្រាប់​កាត់​ក្រចក​ធម្មតា។

    យើងអាច​ព្យាបាល​បញ្ហា​ក្រចក​​​ដុះកប់​ដោយ​ប្រើ​វិធី កាត់​​គែម​ក្រចក​ឲ្យ​ត្រង់​ស្មើ ដោយ​យក​សំឡី ​បំពង់​ជ័រ ឬ​ដង្គៀប​ទាញ​គៀម​ក្រចក​ចេញ​ពី​ក្នុង​សាច់។ ប្រសិន​បើ​វិធី​នេះ​មិន​បាន​ផល​ទេ ប្រហែល​ជា​ត្រូវ​ការ​ការ​វះ​កាត់​ហើយ។ ការ​ប្រែ​រូប​រាង​ក្រចក​ដោយ​សារ​ការ​រលាក​​ យើង​ត្រូវ​បែង​ចែក​​ឲ្យ​បាន​ច្បាស់។ ក្នុង​ករណី​ដែល​គ្រូពេទ្យ​សង្ស័យ​ថា​​ជា​ប្រភេទ melanoma គ្រូពេទ្យ​​នឹង​សុំ​ស្គែន និង​ប្រើ​វិធី​វះ​កាត់​ដើម្បី​ព្យាបាល។

    ៣-ធ្វើដូចម្ដេចដើម្បីការពារកុំឲ្យមេរោគផ្សិតកើតលើក្រចកម្ដងទៀត?

    វិធី​ល្អ​បំផុត​ដើម្បី​ការពារ​ក្រចក​ពី​មេរោគ​ផ្សិត គឺ​ត្រូវ​កាត់​ក្រចក​ឲ្យ​ខ្លី សម្អាត​ឲ្យ​ស្អាត និង​ស្ងួត​ជា​ប្រចាំ។ ចំពោះ​ការ​ថែ​ទាំ​ក្រចក​ជើង​វិញ យើង​ត្រូវ​រើស​ស្បែក​ជើង​ដែល​ពាក់​ត្រូវ​ជាមួយ​ជើង​ល្អ ហើយ​ត្រូវ​ប្ដូរ​ស្រោម​ជើង​ចេញ​ជា​រៀង​រាល់​ថ្ងៃ។ យើង​មិន​ត្រូវ​ពាក់​ស្បែក​ជើង​កែង​ និង​ស្បែក​ជើង​រឹង​ម្រាម​ជើងនោះទេ។ មួយទៀតយើង​ត្រូវ​ធ្វើ​ឲ្យ​ជើង​​ស្ងួត​ជា​ប្រចាំ។ យើង​អាច​ប្រើ​ម្សៅ​សម្លាប់​ពពួក​ផ្សិត​ដាក់​ក្នុង​ស្បែក​ជើង​​បាន។ ចំពោះ​​ពេល​ងូត​ទឹក​នៅ​កន្លែង​ផ្សេង​ក្រៅ​ពី​ផ្ទះ​ខ្លួនឯង ត្រូវ​ពាក់​ស្បែក​ជើង​ស្អាត​នៅ​ពេល​ងូត​ទឹក។

    សម្រាប់​មនុស្ស​មួយ​ចំនួន​ការ​ព្យាបាល​មេរោគ​ផ្សិត​ក្នុង​ក្រចក អាច​មាន​ការ​លំបាក ជា​ពិសេស​នៅ​ពេល​ដែល​ថ្នាំ​ដែល​ពេទ្យផ្ដល់​ឲ្យ​មិន​មាន​ប្រសិទ្ធ​ភាព។ ដូច​នេះ​យើង​​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ ហើយ​ធ្វើ​រោគ​វិនិច្ឆ័យ​ឡើង​វិញ​ឲ្យ​បាន​ច្បាស់ ជា​ជាង​ប្រើ​ថ្នាំ​ផ្ដេសផ្ដាស់​ដោយយ​​ខ្លួន​ឯង។ ​មួយ​វិញ​ទៀត អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម គឺ​ប្រឈម​មុខ​ខ្ពស់​ជា​មួយ​ផល​វិបាក​ធ្ងន់​ធ្ងរ​បណ្ដាល​មក​ពី​ការ​បង្ក​រោគ។ ដូច​នេះ​​ត្រូវ​ប្រុង​ប្រយ័ត្ន និង​ថែ​រក្សា​សុខ​ភាព​ខ្លួន​ឯង​ឲ្យ​បាន​ខ្ជប់​ខ្ជួន។

    អត្ថបទពាក់ព័ន្ធ៖ 

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Jan 18, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម