backup og meta

វិធីងាយៗ៥យ៉ាង ជួយបំបាត់បញ្ហារមួលក្រពើ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ May 11, 2020

    វិធីងាយៗ៥យ៉ាង ជួយបំបាត់បញ្ហារមួលក្រពើ

    គ្នាយើង​ដែលធ្លាប់លេងកីឡា ឬរត់ហាត់ប្រាណជាដើម ប្រាកដជាបានដឹងពីររឿង​រមួលក្រពើនេះ។ រមួល​ក្រពើ​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង និង​អាច​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត ប្រសិន​បើ​យើង​មិន​អាច​រក​វិធីដោះស្រាយ​បាន​ទេ​នោះ។ រមួលក្រពើ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ និង​មិន​រើស​ក្រុម​មនុស្ស​ណា​មួយ​ឡើយ។ ប៉ុន្តែ​ភាគ​ច្រើន​កើត​លើ​អ្នក​ប្រើ​ពលកម្ម​​ច្រើន ដូច​ជា​អ្នក​​កាយ​វប្បកម្ម ឬ​ក្រុម​មនុស្ស​ចាស់​ជា​ដើម។

    ការ​សិក្សា​បាន​លើក​ឡើង​ថា ការ​រមួល​ក្រពើ​បែប​ក្ដៅ​សាច់​ដុំ គឺ​អាច​បណ្ដាល​មក​ពី​អតុល្យ​ភាព​នៃ​​ជាតិ​អេឡិចត្រូលីត និងកង្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន។ ម្យ៉ាង​វិញ​ទៀត បញ្ហា​រមួល​ក្រពើ​ទាក់​ទង​ជា​មួយ​នឹង​កាត់ហាត់​ប្រាណ ឬ​ហៅ​ថា EAMC ។ ខាងក្រោមនេះជា​វិធី​ការ​ពារ​​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ទាំង ៥​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​រមួល​ក្រពើ​បាន។

    ១- សម្រាក

    EAMC អាច​កើត​ឡើង​នៅ​ពេល​គ្នាយើង​​បាន​ចំណាយ​ពេល​ហាត់​ប្រាណ​ច្រើន រត់​ហាត់​ប្រាណ​លឿន​ក្នុង​ពេល​ដំបូង និង​រាល់​សកម្មភាព​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​មាន​សកម្មភាព​ខ្លាំង​ទៅ​លើ​សាច់​ដុំ។ ដូច​នេះ​មានការ​ណែ​នាំ​ឲ្យ​យើង​ផ្អាក់​ហាត់​​ប្រាណ បញ្ឈប់​រាល់​សកម្មភាព​ធ្ងន់​ៗ មាន​ពេល​សម្រាក​ច្រើន និង​តាម​ដាន​ការ​វិវត្ដ​មក​ល្អ​របស់​សាច់​ដុំ។ ការ​​ពង្រីក​សាច់​ដុំ គឺ​ត្រូវ​ការ​​ការ​ចូល​រួម​នៃពេល​វេលា​សម្រាក និង​ការលូត​លាស់​របស់​ជាលិកា​សាច់​ដុំ​ថ្មី​ៗ។

    ២- ពត់ខ្លួន

    ការ​សិក្សា​បាន​ណែ​នាំ​ឲ្យ​យើងទាំង​អស់​គ្នា​ពត់​ដង​ខ្លួន និង​ពន្លា​សាច់​ដុំ​លើ​ខ្លួន។ ការ​ពត់​ខ្លួន​អាច​ជួយ​ទាំង​កាយ​សម្បទា និង​ប្រជ្ញា​ស្មារតី។ មាន​ការ​សិក្សា​មួយ​ចំនួន​បាន​គាំ​ទ្រ​លើ​មតិ​លើក​ឡើង​អំពី​ការ​ពត់​ខ្លួន ដើម្បី​ព្យាបាល​បញ្ហា EAMC។ មិន​តែ​ប៉ុណ្ណោះ​ការ​ពត់​ដង​ខ្លួន​ក៏​ជួយ​បង្កើន​ចរន្ដ​ឈាម​រត់​ទៅ​កាន់​សាច់​ដុំ​ដូច​គ្នា​ដែរ។

    អត្ថបទពាក់ព័ន្ធ៖ 

    ៣- សូដ្យូម

    នេះ​គឺ​ជា​វិធី​ព្យាបាល​បញ្ហា​រមួល​ក្រពើ​ពេញ​និយម​ជាង​គេ ដែល​​អាច​ប្រើ​តាមរយៈ​ការ​លេប ឬ​ចាក់សូដ្យូម​ចូល​ក្នុង​ខ្លួន។ សូដ្យូមជួយ​ការ​ពារ​ការ​បាត់​បង់​ជាតិ​ទឹក​ក្នុង​ខ្លួន និង​ការ​បាត់​បង់​ជាតិ​អេឡិចត្រូលីត​ដូច​ជា ជាតិ​​សូដ្យូម ដែល​ជា​មូលហេតុ​បណ្ដាល​ឲ្យ​កើត​រមួល​ក្រពើ។

    ៤- ផឹកទឹកឲ្យបានច្រើន

    វិធី​ងាយ​ស្រួល​ជាង​គេ​ ​ការពារ​កុំ​ឲ្យ​បាត់​បង់​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​ច្រើនគឺផឹកទឹក​ឲ្យ​បាន​ច្រើន។ ដោយ​សារ​តែ​ការ​បាត់​បង់​ជាតិ​ទឹក​គឺ​ជា​មូលហេតុ​ចម្បង​បណ្ដាល​ឲ្យ​កើត​រមួល​ក្រពើ។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​ផឹក​ទឹក​គឺជួយ​យើង​​ពី​បញ្ហា​រមួល​ក្រពើ​បាន។ យើងត្រូវ​ផឹក​​ទឹក​ឲ្យ​ច្រើន​ពេល​មេឃ​ក្ដៅ និង​បង្រ្គប់​ជាតិ​ទឹក​ក្នុង​ខ្លួន។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៥- ឈរ ឬ​ដើរ

    ក្រៅ​ពី​ការ​ពត់​ខ្លួន មនុស្ស​ចាស់​ភាគ​ច្រើន ចង់​រក​វិធី​ងាយ​ៗ​ដើម្បី​កាត់​បន្ថយ​រមួល​ក្រពើ ដោយ​សារ​អ្នកទាំង​នោះ​មិន​ងាយ​ធ្វើ​ការ​ពត់​ពែន​ខ្លួន​បាន។ វិធី​ងាយ​ៗ គឺ​គ្រាន់​តែ​ដើរ ឬ​ឈរ​ក៏​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​រមួល​ក្រពើ​បាន​ដែរ។ ​ការ​សិក្សា​មួយ​បង្ហាញថា ការ​ធ្វើ​បែប​នេះ​គឺ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការរួមចំណែក​កាត់​បន្ថយការឈឺចាប់ពីអាការៈរមួលក្រពើនេះ។

    ពេល​យើង​ញ៉ាំ​អាហារ​មាន​ផ្ទុក​ប៉ូតាស្យូម​ខ្ពស់ ក៏​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​រមួល​ក្រពើ​បាន​ដែរ។ អាហារ​មួយ​ចំនួន​មាន​ដូចជា ផ្លែ​ចេក ផ្កា​ខាត់​ណា ដំឡូង​ផ្អែម គឺ​សុទ្ធ​តែ​ផ្ទុក​ជាតិ​ប៉ូតាស្យូម​ខ្ពស់។ ក្រៅ​ពី​វិធី​ទាំង​អស់​ខាង​លើ យើង​អាច​ត្រៀម​ខ្លួន​តាម​វិធី​មួយ​ចំនួន ដូច​ជា​កំដៅ​សាច់ដុំ​មុន​ពេល​ចាប់​ផ្ដើម​ហាត់​ប្រាណ និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ធ្ងន់​ៗ​ណាមួយរួច។

    អត្ថបទគួរអាន៖ 

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម