ជឿអត់ថាមនុស្ស​ឆ្លាត ច្រើនធ្វើទម្លាប់មិនល្អទាំង១២នេះ?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11/05/2020
Share now

គ្នា​យើង​ភាគ​ច្រើន​គិត​ថា ខ្លួន​ឯង​ឆ្លាត ខ្លួនឯង​មិន​ដែល​បង្ក​អ្វី​ជា​ទម្លាប់​មិន​ល្អ ប៉ុន្តែ​រឿង​នេះ​អាច​នឹង​ផ្ទុយ​ស្រលះ ព្រោះ​មនុស្ស​កាន់​តែ​ឆ្លាត កាន់​តែ​ងាយ​បង្កើត​ទម្លាប់​រស់​នៅ​មិន​ល្អ និង​កំហុស​សម្រាប់​ខ្លួន​ឯង​ទៅ​វិញ។ ចង់​ដឹង​ថា ទម្លាប់​មិន​ល្អ​អ្វី​ខ្លះ​មនុស្ស​ឆ្លាត​តែង​តែ​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន អាច​សួរ​ខ្លួន​ឯង​ជាមួយ​ចំណុច​ខាង​ក្រោម។

គិត​ថា​ជីវិត​ជា​រឿង​ងាយ​ស្រួល

ការ​ពិត គឺ​ថា​ជីវិត​របស់​យើង​គ្រប់​គ្នា មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ។ ជោគជ័យ តែង​តែ​មក​រក​យើង​នៅ​ពេល​យើង​ត្រៀម​ខ្លួន​បាន​ល្អ និង​ប្រឹង​ប្រែង​យ៉ាង​ពិបាក។ ហេតុ​នេះ កុំ​ព្យាយាម​អសកម្ម​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​យើង​ឲ្យ​សោះ ត្រូវ​ធ្វើ​អ្វី​ដែល​ប្រសើរ​ជាង​ថ្ងៃ​ម្សិល​មិញ។

មិន​ខ្វាយ​ខ្វល់​ស្វែង​រក​ជំនួយ

ចំណុច​នេះ ងាយ​នឹង​កើត​ឡើង​ចំពោះ​គ្នា​យើង​ឆ្លាតៗ ងាយ​ធ្វើ​ឲ្យ​យើង​ធ្លាក់​ក្នុង​ទស្សន​មិន​ពិត​មួយ ធ្វើ​ដោយ​ខ្លួន​ឯង។ សុំ​ជំនួយ​ពី​អ្នក​ដទៃ មិន​ត្រឹម​តែ​ផ្សាភ្ជាប់​ទំនាក់​ទំនង​រវាង​យើង និង​​ប្រភព​ធនធាន​យើង​ត្រូវ​ការ​ប៉ុណ្ណោះ​ទេ តែក៏​ជា​សារ​មួយ អាច​​បញ្ជាក់​ប្រាប់​ខ្លួន​យើង​ថា យើង​មិន​មែន​ជា​មនុស្ស​ដែល​ដឹង​គ្រប់​រឿង​ទេ យើង​ក៏​ជា​មនុស្ស​ធម្មតា យើង​នៅ​តែ​ត្រូវ​ការ​ស្វែង​យល់ និង​ដឹងឮ​បន្ថែម​ទៀត។

អត្ថបទ​ពាក់​ព័ន្ធ៖

– ឱបក្រសោប​រឿង​អតីត​កាល

ពិត​ណាស់ សម្រាប់​យើង​ទាំង​អស់​គ្នា ការ​បំភ្លេច​អតីត​កាល​កន្លង​ហួសទៅ អាច​ជា​រឿង​ពិបាក​បំផុត​សម្រាប់​យើង ពិសេស​គ្នា​យើង​ដែល​តាំង​ខ្លួន​ជា​មនុស្ស​ឆ្លាត តែង​ចូល​ចិត្ត​ឱបក្រសោប​អតីត​កាល មិន​ព្រម​លែង​វា​ឲ្យ​រសាត់​ចេញ​ពីជីវិត​យើង​សោះ។ ប៉ុន្តែ​ ត្រូវ​ដឹង​ថា បើ​យើង​ចង់​បាន​អ្វី​មួយ​ប្រសើរ​ជា​អតីត​កាល ចូល​មក​ក្នុង​ជីវិត​យើង ជំហាន​ដំបូង​នឹង​ត្រូវ​ធ្វើ គឺ​បើក​កន្លែង​ឲ្យ​ទំនេរ​សម្រាប់​អ្វី​ថ្មី​ចូល​មក​រក​យើង។

ដេញ​តាម​អ្វី​ទាំង​ដឹង​ថា​យើង​ចាប់​មិន​បាន

គ្នា​យើង​មួយ​ចំនួន ចូល​ចិត្ត​ទម្លាប់​នេះ​ណាស់ ចូល​ចិត្ត​ធ្វើ​អ្វី​ជាមួយ​ផែនការ មនុស្ស ឬ​រឿងហេតុ ទាំង​ដឹង​ច្បាស់​ហើយ​ថា យើង​មិន​អាច​ធ្វើ​បាន។ ហេតុនេះ អ្វី​ល្អ​បំផុត​សម្រាប់​យើង ត្រូវ​រក្សា​ថាមពល​ទាំង​នេះ សម្រាប់​ធ្វើ​រឿង​ផ្សេង​ទៀត យើង​អាច​ធ្វើ​បាន។

ព្យាយាម​គ្រប់​គ្រង​ស្ថានការណ៍

គ្នា​យើង​ដែល​ឆ្លាត ជា​រឿយៗ​តែង​តាំង​ខ្លួន គិត​ថា​ខ្លួនអាច​គ្រប់​គ្រង​ស្ថានការណ៍​គ្រប់​យ៉ាង​បាន។ ប៉ុន្តែ​ជា​អកុសល ប្រែ​ក្លាយ​ជា​រឿង​មួយ​វែង​ឆ្ងាយ និង​គ្រប់​គ្រង​លែង​បានទៅវិញ ខណៈ​ចំណុច​សំខាន់​បំផុត​ដើម្បី​ជួយ​យើង​គ្រប់​គ្រង​ស្ថានការណ៍​បាន គឺ​ជា​ប្រតិកម្ម​របស់​យើង​ទៅ​លើ​ស្ថានការណ៍​នោះ បើ​យើង​រង​ការ​ឈឺចាប់​ដោយ​សារ​ការ​ព្យាយាម​គ្រប់​គ្រងស្ថានការណ៍​ គួរ​តែ​បណ្តោយ​​ទៅតាមដំណើរ ងាក​មក​ធ្វើ​អ្វី​យើង​អាច​ធ្វើ​បាន អ្វី​យើង​កំពុង​មាន។

អត្ថបទ​ពាក់​ព័ន្ធ៖

បោះបង់​ខ្លួន​ឯង​ចោល និង​ឆាប់​ចុះ​ចាញ់

ពេល​ណា​មួយ​យើង​បោះ​បង់​ខ្លួន​ឯង​ចោល និង​ចុះ​ចាញ់​ស្ថាន​ការណ៍ ត្រូវ​តែ​រំឮក​ខ្លួន​ឯង​ថា​យើង​ជា​អ្នក​ណា យើង​ពេញ​ចិត្ត​ធ្វើ​អ្វី​ជាង​គេ ហើយ​ហេតុអ្វី​បាន​ជា​យើង​ត្រូវ​ប្រឹង​បែប​នេះ។

រត់​គេច​ពី​បញ្ហា​ជំនួស​ការ​ស្វែង​រក​ដំណោះ​ស្រាយ

ភាព​វ័យ​ឆ្លាត មិន​អាច​ជួយ​យើង​រត់​គេច​ពី​បញ្ហា​បាន​នោះ​ទេ ដោយ​យុទ្ធ​សាស្ត្រ​នេះ នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​អាក្រក់​ខ្លាំង​ឡើង។ ការណ៍នេះ​ទាម​ទារ​ឲ្យ​យើង រៀន​ទទួល​ស្គាល់​បញ្ហា ស្វែង​រក​ដំណោះ​ស្រាយ ព្រោះ​នៅ​ពេល​យើង​កាន់​តែ​ឆាប់​ភ័យ​ខ្លាច ស្ថានការណ៍​នឹង​កាន់​តែ​អាក្រក់។

ឈ្មុល​ទៅ​មុខ​ខ្លាំង​ពេក

នេះជា​យុទ្ធ​សាស្ត្រ​គ្មានប្រសិទ្ធភាព នៅ​ពេល​យើង​ព្យាយាម​ជំរុញ​ខ្លួន​ឯង​ម្តង​ហើយ​ម្តង​ទៀត។ ធ្វើអ្វី​ជាមួយ​ជីវិត​បច្ចុប្បន្ន​យើង​កំពុង​មាន ជា​វិធី​សាស្ត្រ​ល្អ​បំផុត ដែល​ជួយ​យើង​សម្រេច​បាន​ជោគជ័យ។

គិត​ថា​ខ្លួន​ដឹង​គ្រប់​យ៉ាង

នៅ​ថ្ងៃ​ណា​មួយ យើង​ខ្លួន​ឯង​មិន​បើក​ចិត្ត​ទទួល​ការ​ស្វែង​យល់ រៀន​ពី​អ្វី​ដែល​ថ្មី គឺស្មើ​នឹងថ្ងៃ​យើង​បញ្ចប់​ការ​អភិវឌ្ឍ​ផ្នែក​ចំណេះ​ដឹង​របស់​យើង​ដូច​គ្នា ស្មើ​នឹង​ថ្ងៃ​មួយ​យើង​លែង​ចង់​ដើរ​ទៅ​មុខ។ ត្រូវ​ធ្វើ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​បាន ដើម្បី​ទទួល​បាន​ព័ត៌មាន និង​ចំណេះ​ដឹង​ថ្មីៗ​សម្រាប់​ជីវិត។

១០ធ្វើ​ការ​ងារដដែលៗ ប៉ុន្តែ​រំពឹង​បាន​លទ្ធផល​ខុស​គ្នា

បើ​ចង់​តាំង​ខ្លួន​ជា​អ្នក​ឆ្លាត រហ័ស​រហួត អ៊ីចឹង​គ្នា​យើង​ត្រូវ​ឈប់​ធ្វើ​អ្វី​យើង​តែង​ធ្វើ​បាន​សម្រេច​កន្លង​មក។ ពង្រឹង​សមត្ថភាព​ខ្លួន​ឯង តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទៅ​ធ្វើ​អ្វី​ថ្មី ដើម្បី​ទទួល​បាន​លទ្ធផល​ថ្មី។

១១គិត​ថា​មនុស្ស​ឆ្លាត​មិន​ដែល​បរាជ័យ

បរាជ័យ មិន​មែន​សម្រាប់​ប្រើ​លើ​មនុស្ស​ល្ងង់​មួយ​មុខ​ទេ គ្រប់​គ្នា​រាប់​ទាំង​គ្នា​យើង​តាំង​ខ្លួន​ជា​មនុស្ស​ឆ្លាត សុទ្ធ​តែ​ប្រឈម​ការ​បរាជ័យ។ ផលវិជ្ជមាន​យើង​ទទួល​បាន គឺ​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​យើង​បាន​ធ្វើ​ចំពោះ​ភាព​បរាជ័យ​របស់​យើង។

អត្ថបទពាក់ព័ន្ធ៖​

១២រង់ចាំ​រហូតដល់​អ្វី​មួយ​រួច​រាល់ ១០០%

គ្មាន​នរណា​ម្នាក់​អាច​ត្រៀម​ខ្លួន​បាន ១០០% ដើម្បី​ចាប់​យក​ឱកាស ក៏​គ្មានឱកាស​ណាមួយ ឡើង​ដល់ ១០០% សម្រាប់​យើង​ដូច​គ្នា។ អ្វី​យើង​ត្រូវ​ធ្វើ បង្កើត​បរិយាកាស​សម​ស្រប​សម្រាប់​ខ្លួន​ឯង នឹងត្រៀម​ខ្លួន​ចាប់​យក​ឱកាស​ល្អ​ណា​មួយ។ ពេល​ខ្លះ​យើង​អាច​មិន​បាន​ត្រៀម​ខ្លួន​រួច​រាល់ ប៉ុន្តែ​ហានិភ័យ និង​ឱកាស​​តែង​តែ​ដើរ​ទន្ទឹម​គ្នា អាស្រ័យ​ទៅ​លើ​ភាព​វៃឆ្លាត និង​ចេះ​បត់​បែន​របស់​យើង​ប៉ុណ្ណោះ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

អត្ថបទពាក់ព័ន្ធ:

    ប្រភព

    https://www.inc.com/lolly-daskal/12-bad-habits-smart-people-do-every-day.html

    អ្នកអាចចូលចិត្ត

    ដើរ​ព្រៃបោះតង់ ផ្ដល់អត្ថប្រយោជន៍ទាំងផ្លូវកាយ និង​ផ្លូវ​ចិត្ត

    ដើរព្រៃ - ដើរកម្សាន្ត បោះតង់គេងព្រៃ ២-៣ ថ្ងៃ ពេញ​និយមបំផុត ខណៈមនុស្ស​ច្រើនណាស់កំពុង​ចាប់អារម្មណ៍ និង​បាន​ធ្វើ ប៉ុន្តែគ្រាន់មិនដឹងពីគុណប្រយោជន៍ដ៏អស្ចារ្យ...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ សន សុភា

    ពិតទេ ក្រូចឆ្មារ និងអំបិលអាចបន្សាបជាតិស្រវឹងបាន?

    ស្រា- រាល់​ពេល​ដែល​ផឹក​​រួច​រាល់​មាន មនុស្ស​មួយ​ចំនូន​​ញ៉ាំ​ក្រូច​ឆ្មារ​ជាមួយ​និង​អំបិល ដើម្បី​បន្សាប​ជាតិ​ស្រវឹង ព្រោះលឺថា ក្រូចឆ្មារ​ជាមួយអំបិលអាច....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ញ៉ាំថ្នាំថែសម្រស់ផ្តេសផ្តាស ធ្វើឲ្យពោះវៀនមានបញ្ហាអត់?

    ក្រពះ ពោះវៀន - ​មាន​ស្រីៗ ឬបុរស​ៗខ្លះ ចាប់​ផ្តើម​ប្រើ​ប្រាស់​ពពួក​ថ្នាំ​ថែសម្រស់ដែល​ឃើញ​មាន​លក់​នៅ​លើ ​online ចុះមានដឹងអត់ថា វាអាចប៉ះពាល់...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ចង់ ឬមិនចង់បរិច្ចាគឈាម ត្រូវដឹងរឿងទាំងនេះមុនសិន!

    ផ្តល់ឈាម - ការ​បរិច្ចាគ​ឈាម​គឺ​ទង្វើ​សប្បុរស​មួយ​ដែល​អាច​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​បាន ក៏​ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​អាច​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា