ពេលឈឺ តើអាចផឹកកាហ្វេបានឬអត់?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11 ខែ​ឧសភា 2020
Share now

​ពេល​ឈឺ គ្នាយើង​ខ្លះ​នៅ​តែង​ចង់​ញ៉ាំ​អាហារ​ ឬ​ភេសជ្ជៈ​ដែល​ខ្លួន​ធ្លាប់​ញ៉ាំ​រាល់ថ្ងៃ ហើយ​គ្នា​យើង​​មួយ​ចំនួន​រួម​បញ្ចូល​កាហ្វេ​ទៅ​ក្នុង​ប្រភេទ​អាហារ​នោះដែរ។ សម្រាប់​មនុស្សមានសុខភាពល្អ​មួយ​ចំនួន កាហ្វេ គឺ​អាច​មាន​ផលប៉ះពាល់​អវិជ្ជមាន​តិច​តួច ពេល​ផឹក​ក្នុង​កម្រិត​មធ្យម ប៉ុន្តែ​​នៅ​តែ​ផ្ដល់​ផល​ប្រយោជន៍​ដល់​រាង​កាយ​ដូច​គ្នា ព្រោះ​កាហ្វេ​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ ​បន្ថែម​លើ​នេះ កាហ្វេ​ក៏​មាន​គុណ​ប្រយោជន៍​តិច​តួច​ក្នុង​ការ​ដុត​ជាតិ​ខ្លាញ់​ផង​ដែរ។ ប៉ុន្តែ​គ្នា​យើង​​អាច​នឹង​មាន​ចម្ងល់​ថា​តើ​ពេល​ឈឺ យើង​អាច​ផឹក​កាហ្វេ​បាន​ដែរ​ឬ​យ៉ាងណា។

. កាហ្វេ​អាច​ជួយ​ផ្តល់​ថាមពល​

គ្នា​យើង​មួយ​ចំនួន​ទម្លាប់​ផឹក​កាហ្វេ​ពេល​ព្រឹក​ព្រោះ​ជាតិ​កាហ្វេអ៊ីន​ជួយ​ដាស់​ស្មារតី​។ អ្នក​ផឹក​កាហ្វេ​មួយ​ចំនួន​ជឿ​ថា​ផល​ប្រយោជន៍​ចម្បង​របស់​កាហ្វេ​គឺ​ជួយ​បង្កើន​ថាមពល​ដល់​ខ្លួន ដូចនេះ​ហើយ​អ្នកទាំង​នោះ​ជ្រើសរើស​ផឹក​កាហ្វេ​ពេល​ខ្លួន​ឈឺក៏មាន​។ នៅ​ពេល​ឈឺ​យើង​​អាច​មាន​អារម្មណ៍​ថាហត់ កាហ្វេ​អាច​ជួយ​យើង​ឲ្យ​ទៅ​ធ្វើ​ការ ឬ​ទៅ​សាលា​បាន។​ ប្រសិនជាយើង​​មាន​ត្រឹមជំងឺ​ផ្ដាសាយ​ស្រាល កាហ្វេ​អាច​ជួយ​អ្នក​ឲ្យ​បំពេញ​កិច្ចការ​ប្រចាំថ្ងៃ​បាន​ដោយ​មិន​មាន​ផលប៉ះពាល់​ផ្សេងៗ។

. កាហ្វេ​អាចធ្វើ​ឲ្យ​ខ្វះ​ជាតិទឹក និង​រាករូស

គ្នា​យើង​ក៏ត្រូវ​ដឹង​ដែរថា​កាហ្វេ​ក៏អាច​មាន​ផល​ប៉ះពាល់​អវិជ្ជមាន។ ជាតិកាហ្វេអ៊ីន​ក្នុង​កាហ្វេ​គឺ​មាន​ប្រសិទ្ធភាព​បញ្ចុះ​​នោម​មាន​ន័យ​ថា​បញ្ចេញ​ជាតិ​ទឹក​ពី​រាងកាយ​តាមរយៈ​លាមក ឬ​ទឹកនោម។

សម្រាប់​មនុស្ស​មួយ​ចំនួន កាហ្វេ​អាច​បង្ក​ឲ្យ​មាន​ការ​ខ្វះ​ជាតិទឹក​ដោយសារ​ការ​រាករូស ឬ​នោម​ច្រើននេះ​ឯង។ ប៉ុន្តែ​ការ​សិក្សា​មួយ​ចំនួន​បាន​កត់​សម្គាល់​ថា​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ក្នុង​កម្រិត​ល្មម​ (ពីរ​ទៅ​បី​ពែង​ក្នុង​មួយ​ថ្ងៃ) មិន​មាន​ប៉ះពាល់​ដល់​តុល្យភាព​សារធាតុ​រាវ​ក្នុង​រាងកាយ​ទេ។ ម៉្យាងទៀត អ្នក​ផឹក​កាហ្វេ​រាល់​ថ្ងៃ​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ស៊ាំ​នឹង​ប្រសិទ្ធភាព​បញ្ចុះ​នោម​នេះ​ដែល​មិន​មាន​បង្ក​បញ្ហា​ខ្វះ​ជាតិ​ទឹក​ទេ។

បើសិន​យើង​មាន​អាការៈ​ក្អួត​ចង្អោរ​ រាករូស ផ្តាសាយ​ធ្ងន់ធ្ងរ ឬ​ពុល​អាហារ អ្នក​គួរ​ចៀស​វាងផឹក​កាហ្វេ តែត្រូវ​​ផឹក​ភេសជ្ជៈ​ណា​ដែល​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​មាន​ដូចជា​ទឹក ភេសជ្ជៈ​កីឡា និង​ទឹកផ្លែឈើ​ជា​ដើម ជាពិសេស​សម្រាប់​អ្នក​ដែល​មិន​ទម្លាប់​ផឹក​កាហ្វេ​រាល់ថ្ងៃ។ អ្នក​ផឹក​កាហ្វេ​រាល់ថ្ងៃ​អាច​បន្ត​ផឹក​បាន​ដោយ​មិន​មាន​ហានិភ័យ​ក្នុង​ខ្វះ​ជាតិ​ទឹក​ពេល​អ្នក​ឈឺ​ទេ។

. កាហ្វេ​អាច​ប៉ះពាល់​ដល់​ដំបៅ​ក្រពះ

កាហ្វេ​គឺ​មាន​ជាតិ​អាស៊ីដ ដូចនេះ​អាច​ប៉ះពាល់​ដល់​ក្រពះ​សម្រាប់​អ្នក​មានបញ្ហា​ដំបៅ​ក្រពះ ឬបញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ទាក់ទង​នឹង​អាស៊ីដ។ ការសិក្សា​ទៅ​លើ​មនុស្ស​ដែល​មាន​ដំបៅ​ក្រពះ​៣០២នាក់ បាន​បង្ហាញ​ថា​ជាង​៨០%​នៃ​អ្នក​ចូលរួម​មាន​អាការៈ​ឈឺ​ពោះ និង​រោគសញ្ញា​ផ្សេង​ទៀត​ក្រោយ​ផឹក​កាហ្វេ។

ទំនាក់ទំនង​រវាង​ការ​ផឹក​កាហ្វេ​ និង​ដំបៅ​ក្រពះ​នេះ​គឺ​ភាគច្រើនមិន​ទាក់ទងគ្នានោះទេ​។ ប៉ុន្តែ​ប្រសិន​ជា​យើង​សម្គាល់​ថា​កាហ្វេ​បង្ក ឬ​ធ្វើ​ឲ្យ​ដំបៅ​ក្រពះ​កាន់តែ​ធ្ងន់ធ្ងរ យើង​គួរ​ចៀស​វាង​ផឹក​កាហ្វេ។

អត្ថបទពាក់ព័ន្ធ៖

. កាហ្វេ​មាន​ប្រតិកម្ម​ជាមួយ​នឹង​ថ្នាំ

កាហ្វេ​ក៏​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​មួយ​ចំនួន​ដែរ ហេតុ​នេះ​ហើយ​យើងគួរ​ចៀស​វាង​ញ៉ាំកាហ្វេ​ប្រសិនជា​យើង​កំពុង​ប្រើប្រាស់​ថ្នាំ។ ជាពិសេស សារធាតុ​កាហ្វេអ៊ីន​អាច​ជួយបង្កើន​​ប្រសិទ្ធភាព​របស់​ថ្នាំ​មួយ​ចំនួន ដូចជា​ថ្នាំ Pseudoephedirne (sudafed) ដែល​គេ​ច្រើន​ប្រើ​ក្នុង​ការ​ព្យាបាល​កាត់បន្ថយ​រោគ​សញ្ញា​ផ្ដាសាយ និងគ្រុនរងារ។ កាហ្វេ​ក៏​អាច​មាន​ប្រតិកម្ម​អន្តរកម្ម​ជាមួយ​នឹង​ពពួក​ថ្នាំ​ផ្សះ​(អង់ទីប៊ីយ៉ូទិក) មួយ ចំនួន​ដែល​គ្រូពទ្យ​ឲ្យ​ប្រើ ​ក្នុង​ករណី​​មាន​ការ​បង្ករោគ​ដោយ​បាក់តេរី​ប្រភេទ​ណាមួយ។

ចំពោះអ្នក​ដែល​ផឹក​កាហ្វេ​រាល់ថ្ងៃ​អាច​ធន់​នឹង​ថ្នាំ​ទាំងនេះ​ នៅពេល​ផឹក​កាហ្វេ​ ដោយ​រាងកាយ​របស់​យើង​ស៊ាំ​នឹង​ឥទ្ធិពល​របស់​កាហ្វេ។ ប៉ុន្តែ​យក​ល្អ​យើង​​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ផឹក​កាហ្វេ​អំឡុងពេល​ប្រើប្រាស់​ថ្នាំ។

សរុប​មក យើង​អាច​ផឹក​កាហ្វេ​បាន​ប្រសិនជា​យើង​មាន​អាការៈ​ត្រឹមផ្តាសាយ​ស្រាល ប៉ុន្តែ​បើ​យើង​មាន​អាការៈ​ក្អួត​ចង្អោរ ឬ​រាករូស​គួរ​ចៀសវាង​ការ​ផឹក​កាហ្វេ​ព្រោះ​កាហ្វេ​អាច​ធ្វើ​ឲ្យ​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ។ យើងក៏គួរ​បន្ថយ​ការ​ផឹក​កាហ្វេ​បើ​​មាន​បញ្ហា​ដំបៅ​ក្រពះ។ ជាពិសេស​ចំពោះ​គ្នា​យើងដែល​ប្រើប្រាស់​ថ្នាំ pseudoephedrine ថ្នាំ​ផ្សះ​ដែល​អាច​មាន​ប្រតិកម្ម​នឹង​ជាតិ​កាហ្វេអ៊ីន​ក៏​គួរ​ចៀសវាង​ការ​ផឹក​កាហ្វេ​ដែរ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    ផឹកកាហ្វេ​ប៉ុនណា​ទើបមិន​លើស​កម្រិត? នរណាខ្លះមិន​ត្រូវ​ផឹក​កាហ្វេ?

    កាហ្វេ - បើមានរោគ​សញ្ញាឈឺក្បាលប្រកំាង​ គេងមិនលក់ ​ថប់បារម្ភ ​មួម៉ៅឆាប់ខឹង ​ឡេះឡះ ចង់ក្អួត​ បញ្ហានោម​ បេះដូងលោត​ញាប់ជាងធម្មតា ឬចង់រមួលសាច់ដុំ...

    ដោយ Ros Khemary

    អត្ថបទគួរអាន

    ញ៉ាំកាហ្វេឆុងដោយប្រើតម្រងចម្រោះ ជួយកាត់បន្ថយហានិភ័យជំងឺគាំងបេះដូង

    ញ៉ាំកាហ្វេឆុងដោយប្រើតម្រងចម្រោះ ជួយកាត់បន្ថយហានិភ័យជំងឺគាំងបេះដូង

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 28 ខែ​មេសា 2020
    ទម្លាប់ញ៉ាំកាហ្វេបែបនេះ អ្នកជំនាញអះអាងថាល្អសម្រាប់សុខភាព

    ទម្លាប់ញ៉ាំកាហ្វេបែបនេះ អ្នកជំនាញអះអាងថាល្អសម្រាប់សុខភាព

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ មាន រតនា
    ចេញផ្សាយថ្ងៃទី 22 ខែ​មេសា 2020
    ការសិក្សាមួយបង្ហាញថា​ផឹកកាហ្វេរាល់ថ្ងៃជួយឲ្យ​ឆ្អឹងរឹងមាំ

    ការសិក្សាមួយបង្ហាញថា​ផឹកកាហ្វេរាល់ថ្ងៃជួយឲ្យ​ឆ្អឹងរឹងមាំ

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 17 ខែ​កុម្ភៈ 2020
    ផឹកកាហ្វេហើយមានធុំក្លិនមាត់ វិធីនេះអាចជួយបំបាត់​​បាន​

    ផឹកកាហ្វេហើយមានធុំក្លិនមាត់ វិធីនេះអាចជួយបំបាត់​​បាន​

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ណៃ ទូច
    ចេញផ្សាយថ្ងៃទី 29 ខែ​មករា 2020