គ្រប់គ្នាដឹងរួចមកហើយ ការញ៉ាំអាហារប្រៃច្រើននឹងបង្កផលមិនល្អដល់សុខភាព។ បញ្ហាទាំងនោះគឺ នាំឱ្យយើងកើតមានបញ្ហាទាក់ទងនិងសម្ពាធឈាម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលដែលជារឿងមួយគួរគប្បីយកចិត្តទុកដាក់។ ក្នុងការណែនាំពីអ្នកជំនាញនៃវិទ្យាស្ថានជាតិបង្ការជំងឺរ៉ាំរៃ និងលើកកម្ពស់សុខភាពសហរដ្ឋអាមេរិក បានលើកឡើងជារួមថា មនុស្សពេញវ័យដែលមានសុខភាពល្អ អាចមានរបបជាតិប្រៃ (ជាតិសូដ្យូម) មិនគួរលើសពី ២៣០០មិល្លីក្រាម ឬត្រឹមតែ ១៥០០មិល្លីក្រាមប៉ុណ្ណោះសម្រាប់១ថ្ងៃ។ យ៉ាងណាមិញ អ្នកជំនាញទាំងនោះក៏បានបង្ហាញពីចំណុចខ្លះ ដែលជួយឱ្យយើងចៀសវាងទទួលជាតិប្រៃច្រើនក្នុងរាងកាយ ដែលមានដូចជា៖