backup og meta

អាហារ ៨​​ មុខនេះសម្បូរវីតាមីន B7 ល្អសម្រាប់ភ្នែក​ សក់ និង​ស្បែក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 28, 2020

    អាហារ ៨​​ មុខនេះសម្បូរវីតាមីន B7 ល្អសម្រាប់ភ្នែក​ សក់ និង​ស្បែក

    Biotin គឺជា​វីតាមីន B មួយ​ប្រភេទ​ដែល​ជួយ​រាងកាយ​បំលែង​អាហារ​ទៅ​ជា​ថាមពល ហើយ​គេ​ក៏​ហៅ​ Biotin ថា​វីតាមីន H ឬ​វីតាមីន B7។ វីតាមីន​នេះ​​សំខាន់​សម្រាប់​ភ្នែក សក់ ស្បែក មុខងារ​ខួរក្បាល និង​មុខងារ​ថ្លើម។ រាងកាយ​មិន​អាច​ស្តុក​វីតាមីន​នេះ​ទុក​ទេ ដូចនេះ​រាងកាយ​ត្រូវ​ការ​ទទួល​វីតាមីន​B7 ​តាមរយៈ​អាហារ ​ដែល​កម្រិត​ត្រូវការ​ក្នុង​មួយ​ថ្ងៃ​គឺ​ ៣០​មីក្រូក្រាម​។

    ១. ស៊ុត​ក្រហម

    ស៊ុត​សម្បូរ​ដោយ​ពពួក​វីតាមីន B ប្រូតេអ៊ីន ជាតិ​ដែក និង​ផូស្វ័រ ប៉ុន្តែ​ស៊ុត​ក្រហម​សម្បូរ​ដោយ​វីតាមីន B7 ។ ស៊ុត​ឆ្អិន​ ៥០ក្រាម​ផ្តល់​វីតាមីន B7 ប្រហែល​១០​មីក្រូក្រាម។

    ២. ពពួក​សណ្តែក

    ពពួក​សណ្ដែក​ដូចជា​គ្រាប់​សណ្ដែក សណ្ដែក​ហោឡាំងតាវ (peas ) និង​សណ្ដែក lentil សុទ្ធតែ​មាន​ប្រូតេអ៊ីន និង​ជាតិ​សរសៃ​ច្រើន។ ប៉ុន្តែ​សណ្ដែក​ដី និង​សណ្ដែក​សៀង​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​ Biotin ដែរ​។ សណ្ដែកដី​ ២៨​ក្រាម​ផ្ទុក​វីតាមីន B7 ៥​មីក្រូក្រាម និង​សណ្ដែក​សៀង​១០០ក្រាម​ផ្ដល់​វីតាមីន B7 ១៩,៣​មីក្រូក្រាម។

    ៣. ថ្លើម​សត្វ

    ថ្លើម​សម្បូរ​ដោយ​វីតាមីន H ឬB7។ ថ្លើម​គោ ៧៥ក្រាម​ផ្តល់​វីតាមីន​នេះ​ជិត ៣១​មីក្រូក្រាម ចំណែក​ឯ​ថ្លើម​មាន់​៧៥​ក្រាម​ផ្តល់​រហូត​ដល់ ១៣៨​មីក្រូក្រាម។

    ៤. ដំឡូងជ្វា

    ដំឡូង​ជ្វា​សម្បូរ​ដោយ​ពពួក​វីតាមីន ជាតិ​រ៉ែ ជាតិ​សរសៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​ក៏​សម្បូរ​ដោយ​ Biotin ដែរ។ ដំឡូងជ្វា​ឆ្អិន ១២៥ក្រាម​ផ្ទុក​ Biotin ២,៤​មីក្រូក្រាម។

    ៥. ផ្សិត

    ផ្សិត​មាន​ Biotin ច្រើន និង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព។ ផ្សិត​ស្រស់​៧០​ក្រាម​មាន​វីតាមីន​នេះ ៥,៦មីក្រូក្រាម។

    ៦. ផ្លែ​ចេក​

    ផ្លែ​ចេក​សម្បូរ​ដោយ​ជាតិ​សរសៃ កាបូអ៊ីដ្រាត ពពួក​វីតាមីន B ជាតិ​ស្ពាន់ និង​ប៉ូតាស្យូម។ ផ្លែ​ចេក​១០៥​ក្រាម​ផ្តល់​ Biotin ប្រហែល​០,២​មីក្រូក្រាម។

    ៧. ផ្កាខាត់ណាខៀវ

    ផ្កាខាត់ណា​ខៀវ​មាន​ផ្ទុក​ជាតិ​សរសៃ កាល់ស្យូម វីតាមីន A វីតាមីន C និង​ Biotin។ ផ្កាខាត់ណា​ខៀវ​ឆៅ​៤៥​ក្រាម​ផ្ទុក​ Biotin ០,៤​មីក្រូក្រាម។

    ៨. ផ្លែ​បឺរ

    ផ្លែ​បឺរ​សម្បូរ​ដោយ​ folate ជាតិ​ខ្លាញ់​មិន​ឆ្អែត និង Biotin។ ផ្លែ​បឺរ​២០០​ក្រាម​ផ្តល់ Biotin យ៉ាង​តិច​១,៨៥​មីក្រូក្រាម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម