គុណប្រយោជន៍​សុខភាព ​៣យ៉ាងពីអង្ករសម្រូបគ្រប់គ្នាគួរដឹង

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 19/11/2020 . អាន 3 នាទី
Share now

បាយ ត្រូវ​បាន​មនុស្សជាតិ​យើង​​ជ្រើស​រើស​ជា​អាហារ​រាប់​ពាន់​ឆ្នាំ​មក​ហើយ។ គ្នា​យើង​ដឹង​ទេ​ នៅ​ប្រ​ទេស​ចិន​​​គេ​រក​ឃើញ​​ថា​មនុស្ស​បាន​​ប្រើ​​ឧបករណ៍​កសិកម្ម​ ​តាំង​ពី​៨០០០​ឆ្នាំ​មុន​មក​ម្លេះ ហើយ​ប្រ​ភេទ​ស្រូវ​ខ្លះ​ត្រូវ​គេ​រក​ឃើញ​ថា​មាន​តាំង​ពី​២០០០​ឆ្នាំ​មុន​នេះ​ទៅ​ទៀត​។​។

គិត​មក​ដល់​សព្វ​ថ្ងៃនេះ មាន​ជាតិ​សាសន៍​មិន​តិច​ជាង​១០០​ទេ ដែល​បាន​យក​បាយ​ជា​អាហារ​គោល ហើយ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ​គឺ​ផល​ប្រ​យោជន៍​ដែល​មាន​នៅ​ក្នុង​អង្ករ​សម្រួប​ ព្រោះ​ថា​អង្ករ​ប្រ​ភេទ​នេះ​មាន​ការ​កែ​ច្នៃ​តិច និង​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​​ចិញ្ចឹម​ច្រើន​។ បើ​អ៊ីចឹង​អង្ករ​សម្រូប​មាន​ប្រ​យោជន៍​អ្វី​ខ្លះ​ដល់​សុខ​ភាព​អ្នក​ញ៉ាំ?​

សម្បក​ខាងក្រៅ​របស់​អង្ករ​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន និង​រ៉ែ ច្រើន​ប្រភេទ។ សម្បក​ខាង​ក្រៅ​នេះ​ នឹង​បាត់​បង់​នៅ​ពេល​​គេ​យក​ស្រូវ​​ចូល​កែ​ច្នៃ​ក្នុង​​រោង​ម៉ាស៊ីន​​ផលិត​ជា​អង្ករ​ស ខណៈ​អង្ក​រសម្រូប​នៅ​មាន​សម្បក​ទាំងនេះ ដែល​នាំ​ឲ្យ​អង្ក​រ​សម្រូប​មាន​ផល​ល្អ​ចំពោះ​សុខ​ភាព​ជាង​អង្ករ​ស​។​

អង្ករ

.កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ទឹកនោម​ផ្អែម​

អង្ករ​សម្រូប​មាន​សន្ទស្សន៍​កម្រិត​ជាតិ​ស្ករទាប ដែល​នេះ​មាន​ន័យ​ថា​មិន​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​របស់​យើង​ឡើង​ពេល​ញ៉ាំ​។ ការសិក្សា​បង្ហាញ​ថា យើង​ញ៉ាំ​បាយ​ពី​អង្ករ​សម្រូប​បី​ពេល​ក្នុង​មួយ​ថ្ងៃ ជួយ​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២ បាន​ដល់ទៅ​៣២​ភាគ​រយ​។

ការ​សិក្សា​រក​ឃើញ​ទៀត​ថា ការ​ញ៉ាំ​បាយ​ពី​អង្ករ​ស បាន​​បង្កើត​ឱកាស​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ដោយ​ថា​អ្នក​ញ៉ាំ​បាយ​ពី​អង្ករ​ស​ច្រើន​អាច​មាន​ឱកាស​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ហែល​១៧​ភាគរយ​ ច្រើន​ជាង​អ្នក​មិន​សូវ​ញ៉ាំ​អង្ករ​ប្រភេទ​នេះ​។​

.ជួយ​សុខភាព​បេះដូង

សារធាតុ​ចិញ្ចឹម​ល្អៗ​នៅ​ក្នុង​អង្ករ​សម្រួប​ជួយ​រក្សា​សុខភាព​​បេះ​ដូង​របស់​យើង​ឲ្យ​នៅ​ល្អ​។ អង្ករ​សម្រូប​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង។ អង្ករ​សម្រូប​​ក៏​មាន​ផ្ទុក​ម៉ាញ៉េស្យូម​ខ្ពស់ ដែល​អាច​ជួយ​យើង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ពី​ជំងឺ​បេះ​ដូង និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​។

ជា​រួម ការ​សិក្សា​បង្ហាញ​ថា​ការ​ញ៉ាំ​អង្ករ​សម្រូប​ ឬ​គ្រាប់​ធញ្ញជាតិ​ផ្សេងៗ​ទៀត​អាច​កាត់​បន្ថយ​ជំងឺ​បេះដូង​បាន​ដល់ទៅ​២២ភាគរយ និង​កាត់បន្ថយ​ហានិភ័យ​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ប្រហែល​១២​ភាគ​រយ​។

.ជួយ​រក្សា​ទម្ងន់​បាន​ល្អ

ការ​សិក្សា​ខ្លះ​បាន​លើកឡើង​ថា​ ការ​ជ្រើស​រើស​យក​អង្ករ​សម្រូប​​ដាក់​ក្នុង​របប​អាហារ​ជួយ​អ្នក​លើស​ទម្ងន់​ឲ្យ​ស្រក​គីឡូ​ និង​ជួយ​កាត់​បន្ថយ​សន្ទស្សន៍​ទម្ងន់​រាង​កាយ(BMI) ទៀត​ផង​។​ ដូច​យើង​ដឹង​ហើយ​ថា អង្ករ​សម្រូប មាន​ជាតិ​សរសៃ​ច្រើនជាង​អង្ករ​ស ហើយ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ នាំ​ឲ្យ​យើង​មិន​សូវ​ញាំអ្វី​បន្ថែម​បរិមាណ​កាឡូរី​ចូល​ក្នុង​ខ្លួន​។ ដូច​នេះ​ហើយ បើ​យើង​ប្ដូរ​ពី​ញ៉ាំ​បាយ​ពី​អង្ករ​ស មក​ជា​អង្ករ​សម្រូប នោះ​យើង​នឹង​អាច​ញ៉ាំ​អាហារ​តិច ដោយ​មិ​ន​មាន​អារម្មណ៍​ឃ្លាន​ខ្លាំង​ផង​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អ្នកអាចចូលចិត្ត

ដឹង ៥ ចំណុចនេះ មិន​អាច​រំលងការ៉ុតពី​ក្នុង​របបអាហារឡើយ

ការ៉ុត - គ្នា​យើង​ទំនង​ជា​បាន​ដឹង​ច្រើន​ហើយ​ថា​ការ៉ុត​ជួយ​ដល់​សុខ​ភាព​ភ្នែក តែ​​ដឹង​ទេ​ថា​ការ៉ុត​មាន​គុណ​ប្រ​យោជន៍​ផ្សេង​ទៀត​ដល់​សុខ​ភាព...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

វីតាមីន និង​រ៉ែ សំខាន់ៗជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ

ប្រព័ន្ធភាពស៊ាំ - យើង​គ្រប់​គ្នា​ជា​ពិត​ជា​ចង់​បាន​រាង​កាយ​មួយ​ម៉ាំមួន សុខភាពល្អ ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង មិន​ខាន​ជាពិសេស​ក្នុង​បរិបទ​ជំងឺ​កូវីដ​១៩​នេះ​ផង...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

ចង់ឲ្យកូនមានសុខភាពល្អ មិនសូវឈឺក្បាលរឿងទល់លាមក នេះជាតិចនិករើសអាហារបំប៉នកូន

ទល់លាមក-បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​ឈឺ​ក្បាល​ញឹក គឺ​កូន​ឧស្សាហ៍​ទល់​លាមក ជុះ​មិន​ដែល​ទៀង​ទេ ហើយ​ពេល​ជុះ​ម្តងៗ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

៥ ចំណុច ​ពី​ម្ហូបបួស គ្នាយើង​​ភាគ​ច្រើន​នៅ​តែ​យល់​ខុស

ការញ៉ាំបួស - គ្នា​យើង​មួយ​ចំនួន​ទំនងជា​បាន​ដឹង​ពី​អាហារបួស​ហើយ និង​ទំនងជា​បានឮ​ដែរថា​អាហារនេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អ ឬ​ស្រក​ទម្ងន់​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ គឹម កាណែល

អត្ថបទគួរអាន

ស៊ុត

ញ៉ាំស៊ុតមាន​ប្រយោជន៍​ច្រើន​ដល់​ខួរក្បាល និងការចងចាំ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 20/11/2020 . អាន 2 នាទី
អាហារស្ត្រីពពោះ

កំពុងពពោះ ម៉ាក់ៗកុំចូលចិត្តញ៉ាំអាហារទាំងនេះពេក មិនល្អទេ អាចប៉ះពាល់កូន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 18/11/2020 . អាន 2 នាទី
ញាំស៊ុត​

ញ៉ាំស៊ុតរាល់ថ្ងៃ ប៉ះពាល់​សុខភាពបេះដូង​អត់?​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 17/11/2020 . អាន 2 នាទី
ការរលាក

អាហារ​ ៥ប្រភេទ ​កុំញ៉ាំច្រើនពេក អាច​បង្ក​ការ​រលាក​ដល់​រាងកាយ​​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 17/11/2020 . អាន 3 នាទី