ញ៉ាំស៊ុតមាន​ប្រយោជន៍​ច្រើន​ដល់​ខួរក្បាល និងការចងចាំ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 20/11/2020 . អាន 2 នាទី
Share now

បើ​យើង​និយាយ​ពី​ស៊ុត​ គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា​ជា​អាហារ​ងាយ​រក តែ​មាន​សារធាតុចិញ្ចឹម​សំខាន់ៗ​ច្រើន​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​យើង​។ មិន​បាច់​និយាយ​ដល់​ប្រ​យោជន៍​សុខ​ភាព​ផ្សេង​ទៀត យើង​និយាយ​តែ​ពី​គុណ​ប្រ​យោជន៍​របស់​ស៊ុត​លើ​ការ​ចងចាំ ក៏​ធ្វើ​ឲ្យ​យើង​មិន​អាច​រំលង​ស៊ុត​ពី​របប​អាហារ​បាន​ដែរ​។​

ស៊ុត​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​អ្នក​ជំនាញ​ខាង​សុខ​ភាព​​ជឿ​ថា​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​ប្រភេទ​នេះ​មាន​ផល​ល្អ​ដល់​អង្គ​ចងចាំ និង​អារម្មណ៍​របស់​មនុស្ស​យើង​។ ក្រៅពី​នេះ​សារធាតុ​ choline មាន​ក្នុង​ស៊ុត ក៏​ជួយ​ឲ្យ​កោសិកា​ខួរ​ក្បាល​​​ផ្នែក​ចងចាំ​មាន​សុខភាព​​​ល្អ​។

​​​​​តាម​ការ​សិក្សា​ មនុស្ស​យើង​ភាគ​ច្រើន​មិន​បាន​ទទួល​បាន​សារធាតុ​choline គ្រប់​គ្រាន់​ពី​របប​អាហារ​នោះ​ទេ។ បើ​តាម​ការ​ណែ​នាំ សម្រាប់​មនុស្ស​ស្រី​គួរ​ទទួល​បាន​សារធាតុ​ choline ៤២៥​មិល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ ចំណែក​មនុស្ស​ប្រុស​វិញ​គួរ​ទទួល​បាន​សារធាតុ​ choline ៥៥០​មិល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ចំពោះ​សារធាតុ​choline នៅ​ក្នុង​ផ្នែក​ពណ៌លឿង​របស់​ស៊ុត​មួយ​គ្រាប់​មាន​ចំនួន​១១២​មិល្លីក្រាម​។

ស៊ុត

ជា​ការ​ណែ​នាំ​​មនុស្ស​យើង​មាន​សុខភាព​ល្អ​ធម្មតា​ គួរ​ញ៉ាំ​ស៊ុត​មិន​លើស​ពី​មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ និង​ចំពោះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​លើ​ស​ពី​៣​គ្រាប់​ក្នុង​មួយ​សប្ដាហ៍​។

ក្រៅពី​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ ស៊ុត​នៅ​មាន​ផ្ទុក​​វីតាមីន​Bដែល​ជា​វីតាមីន​​​ដើរ​តួនាទី​សំខាន់​​ដល់​សុខភាព​ខួរក្បាល​។ ដូច​គ្នា​ដែរ សម្រាប់​អ្នក​ជួប​បញ្ហា​​ធ្លាក់​ចុះ​​វីតាមីនB រួម​មានហ្វូឡាត និង​វីតាមីន B12 អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​។

បញ្ហា​ធ្លាក់​ចុះ​នៃ​ ហ្វូឡាត ច្រើន​កើត​មាន​លើ​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​ជំងឺ​វង្វេងតែ​ការ​សិក្សា​ថា​ការ​ប្រើ​ថ្នាំ​ជំនួយ​ប្រភេទអាសុីដហ្វូលិកអាច​ជួយ​កាត់​បន្ថយ​បញ្ហា​ធ្លាក់​ចុះ​នៃ​កម្រិត​ចង​ចាំ​នេះ​បាន​។

ដូច​នេះ​ហើយ បាន​ជា​គេ​ថា​ស៊ុត​ជា​ប្រភព​នៃ​វីតាមីន​B និង choline ដែល​សុទ្ធ​តែ​សំខាន់​សម្រាប់​ដំណើរ​ការ និង​ការ​លូត​លាស់​​ខួរ​ក្បាល ក៏​ដូច​ជា​គ្រប់​គ្រង​អារម្មណ៍​របស់​មនុស្ស​យើង​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អត្ថបទពាក់ព័ន្ធ:

អ្នកអាចចូលចិត្ត

ដឹង ៥ ចំណុចនេះ មិន​អាច​រំលងការ៉ុតពី​ក្នុង​របបអាហារឡើយ

ការ៉ុត - គ្នា​យើង​ទំនង​ជា​បាន​ដឹង​ច្រើន​ហើយ​ថា​ការ៉ុត​ជួយ​ដល់​សុខ​ភាព​ភ្នែក តែ​​ដឹង​ទេ​ថា​ការ៉ុត​មាន​គុណ​ប្រ​យោជន៍​ផ្សេង​ទៀត​ដល់​សុខ​ភាព...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

វីតាមីន និង​រ៉ែ សំខាន់ៗជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ

ប្រព័ន្ធភាពស៊ាំ - យើង​គ្រប់​គ្នា​ជា​ពិត​ជា​ចង់​បាន​រាង​កាយ​មួយ​ម៉ាំមួន សុខភាពល្អ ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង មិន​ខាន​ជាពិសេស​ក្នុង​បរិបទ​ជំងឺ​កូវីដ​១៩​នេះ​ផង...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

ចង់ឲ្យកូនមានសុខភាពល្អ មិនសូវឈឺក្បាលរឿងទល់លាមក នេះជាតិចនិករើសអាហារបំប៉នកូន

ទល់លាមក-បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​ឈឺ​ក្បាល​ញឹក គឺ​កូន​ឧស្សាហ៍​ទល់​លាមក ជុះ​មិន​ដែល​ទៀង​ទេ ហើយ​ពេល​ជុះ​ម្តងៗ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

៥ ចំណុច ​ពី​ម្ហូបបួស គ្នាយើង​​ភាគ​ច្រើន​នៅ​តែ​យល់​ខុស

ការញ៉ាំបួស - គ្នា​យើង​មួយ​ចំនួន​ទំនងជា​បាន​ដឹង​ពី​អាហារបួស​ហើយ និង​ទំនងជា​បានឮ​ដែរថា​អាហារនេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អ ឬ​ស្រក​ទម្ងន់​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ គឹម កាណែល

អត្ថបទគួរអាន

អង្ករសម្រូប

គុណប្រយោជន៍​សុខភាព ​៣យ៉ាងពីអង្ករសម្រូបគ្រប់គ្នាគួរដឹង

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 19/11/2020 . អាន 3 នាទី
អាហារស្ត្រីពពោះ

កំពុងពពោះ ម៉ាក់ៗកុំចូលចិត្តញ៉ាំអាហារទាំងនេះពេក មិនល្អទេ អាចប៉ះពាល់កូន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 18/11/2020 . អាន 2 នាទី
ញាំស៊ុត​

ញ៉ាំស៊ុតរាល់ថ្ងៃ ប៉ះពាល់​សុខភាពបេះដូង​អត់?​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 17/11/2020 . អាន 2 នាទី
ការរលាក

អាហារ​ ៥ប្រភេទ ​កុំញ៉ាំច្រើនពេក អាច​បង្ក​ការ​រលាក​ដល់​រាងកាយ​​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 17/11/2020 . អាន 3 នាទី