ទម្ងន់មានឥទ្ធិពលទៅលើពេលវេលាពេញវ័យគ្រប់ការរបស់ក្មេងប្រុស

ដោយ

ការ​ស្រាវជ្រាវ​ថ្មី​បាន​លើក​ឡើង​ថា​ពេល​វេលា​ដែល​ក្មេង​ប្រុស​ចូល​ដល់​វ័យ​គ្រប់​ការ​អាច​នឹង​មាន​ទំនាក់​ទំនង​ជាមួយ​ទម្ងន់​ពួក​គេ។ ការ​ស្រាវជ្រាវ​លើ​ក្មេង​ប្រុស​ ៤ ០០០​នាក់ ចាប់​ពី​វ័យ ៦ឆ្នាំ ដល់ ១៦ឆ្នាំ បាន​រក​ឃើញ​នូវ​ទំនាក់ទំនង​រវាង​ធាត់​និង​ភាព​ពេញ​វ័យ​គ្រប់​ការ​ដែល​អូស​បន្លាយ​ពេល និង​រវាង​ការ​ធាត់​លើស​ទម្ងន់​និង​ភាព​ពេញ​វ័យ​គ្រប់​ការ​លឿន​រហ័ស។  លទ្ធផលនេះ ​មិន​មាន​ភាព​ជាប់​លាប់​ស៊ី​សង្វាក់​គ្នា​នៅ​​​គ្រប់​ដំណាក់​កាល​ទាំង​អស់​នៃ​ភាព​ពេញ​វ័យ​គ្រប់ការ​ និង​ក្រុម​ក្មេង​ពូជ​សាសន៍ដទទៃ​ទៀត។

១- ភាព​ពេញ​វ័យ​គ្រប់​ការ​អូស​បន្លាយ​លើ​ក្មេង​ប្រុស​ជាប់​ទាក់ទង​នឹង​ភាព​ធាត់

ការ​សិក្សា​ជា​ច្រើន​បាន​បញ្ជាក់​ថា​ទំនាក់ទំនង​រវាង​ទម្ងន់​ច្រើន​ហួសហេតុ​និង​គ្រប់​ការ​លឿន​រហ័ស​លើ​ក្មេង​ស្រី។ យ៉ាង​នេះ​ក្តី វា​ហាក់​ដូច​ជា ទម្ងន់​អាច​នឹង​ជះ​ឥទ្ធិពល​ប៉ះពាល់​ដល់​ភាព​គ្រប់​ការ​ចំពោះ​ក្មេង​ប្រុស​តាម​បែប​ខុស​ប្លែក​ទៅ​វិញ។ ការ​សិក្សា​មុនៗ​ផ្តួច​ផ្តើម​បង្កើត​ឲ្យ​មាន​នូវ​ទំនាក់ទំនង​រវាង​ការ​ផលិត​ច្រើន​ហួស​ហេតុ​អ័រម៉ូន​អឺស្រ្តូសែន​ចំពោះ​ក្មេង​ស្រី និង​ភាព​ធាត់។ ទោះយ៉ាងណាអ្នក​វិទ្យាសាស្ត្រ​មិន​មាន​សំណាង​ល្អ​ច្រើន​ទេ​នៅ​ក្នុង​ការ​ពន្យល់​របៀប​ដែល​ទម្ងន់​ជះ​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​ភេទ​ប្រុស។

ការ​សិក្សា​ថ្មី​បំផុត​បាន​ដាក់​ចូល​ក្នុង​ការ​ពិចារណា​នូវ​ទម្ងន់​ កម្ពស់ និង​ទំហំ​ពងស្វាស​ប្រុស (គ្រឿង​កំណត់​សម្គាល់​នូវ​ការ​ចាប់​ផ្តើម​នៃ​ភាព​គ្រប់​ការ)។ ក្មេង​ប្រុស​ប្រហែល ៣ ០០០ នាក់​បាន​ដាក់​ឲ្យ​ចូល​រួម​ក្នុង​ការ​សិក្សា។ ប្រហែល ៥០ភាគរយនៃ​ពួក​គេ​ជា​ជនជាតិ​ស្បែក​ស មួយ​ភាគ​បួន នៃ​ពួក​គេ​ជា​កូន​ចៅ​ជំនាន់​ក្រោយ​របស់​ជនជាតិ​អាមេរិច​ដើម​កំណើត​អាហ្វ្រិច ហើយ​មួយ​ភាគ​បួន​ផ្សេង​ទៀត​ជា​អម្បូរ​តំណ​វង្ស​ត្រកូល​ពី​ជនជាតិ​អេស្ប៉ាញ។ ៦០ភាគរយ មាន​ទម្ងន់​ធម្មតា ខណៈ​ដែល​១៧ភាគរយ​ ធាត់​លើស​ទម្ងន់ ហើយ ២៣ភាគរយ មាន​ភាព​ធាត់​។ លទ្ធផល​បង្ហាញ​ថា​ភាព​គ្រប់​ការ​អូស​បន្លាយ​ពេល​យូរ​នៅ​លើ​ក្មេង​ប្រុស​អាច​នឹង​មក​ពី​ធាត់។

២- តើ​ឳពុក​ម្តាយ​គួរ​តែ​បារម្ភ​អំពី​ទម្ងន់​កូន​ប្រុស​ដែរ​ឬ​ទេ?

វា​មាន​តម្លៃ​ក្នុង​ការ​និយាយ​ថា​ការ​សិក្សា​មិន​មាន​ចេតនា​ដើម្បី​អះអាង​បញ្ជាក់​ឲ្យ​ឃើញ​ពិត​ថា ទម្ងន់​ច្រើន​ហួស​ហេតុ​បណ្តាល​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ពេល​វេលា​ការ​ចូល​ដល់​វ័យ​គ្រប់​ការ ឬ​ក៏​ពន្យល់​ដំណើរ​ការ​នេះ​ឡើយ។ ដូច​គ្នា​ផង​ដែរ ដោយ​សារ​តែ​ការ​សិក្សា​ធ្វើ​ឡើង​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​កុមារ​ទើប​វិធីសាស្ត្រ​នៃ​ការ​វាយ​តម្លៃ​ប៉ាន់​ប្រមាណ​ទំហំ​ចំណុះ​ពងស្វាស និង​ការ​អភិវឌ្ឍ​ប្រដាប់​ភេទ អាច​នឹង​មិន​ត្រឹម​ត្រូវ​ប្រសិន​បើ​វា​ធ្វើ​ឡើង​ដោយ​វេជ្ជ​បណ្ឌិត​ឯកទេស​ផ្នែក​ក្រពេញ​បញ្ចេញ​ក្នុង។

ការ​ស្រាវជ្រាវ​បន្ត​ទៀត​ គឺ​ត្រូវ​ការ​ចាំបាច់​ដើម្បី​យល់​ពី​ជនជាតិ​ ភេទ សន្ទស្សន៍​សមាមាត្រ​ទម្ងន់​និង​កម្ពស់ (BMI) និង ពេល​វេលា​ការ​ចូល​ដល់​វ័យ​គ្រប់​ការ គឺ​សុទ្ធ​តែ​ដើរ​តួ​នៅ​ក្នុង​ប្រការ​នេះ។ ទោះ​យ៉ាង​ណា​ក៏​ដោយ វា​នៅ​តែ​ជំរុញឳពុក​ម្តាយ​ឲ្យ​ជួយ​កូន​ឲ្យ​រក្សា​ទម្ងន់​ប្រកប​ដោយ​សុខភាព​ល្អ​ជា​ដដែល​ទេ។

ប្រសិន​យើង​ព្រម​ទទួល​ស្គាល់​ថា​ការ​ធាត់​ជា​បុព្វហេតុ​នៃ​ការ​គ្រប់​ការ​យឺត​យ៉ាវ​នៅ​លើ​ក្មេង​ប្រុស​ក្តី​វា​ពិបាក​គិត​ឃើញ​វិធី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ណាស់ ព្រោះ​ការ​ធាត់​គឺ​ជា​ភាព​ស្មុគ្រស្មាញ​មួយ​ដែល​បង្ក​ឡើង​ដោយ​កត្តា​ជា​ច្រើន។ ហេតុ​នេះ​ហើយ រឿង​ល្អ​បំផុត​ដែល​ឳពុក​ម្តាយ​អាច​ធ្វើ​បាន គឺ​ផ្តល់​របប​អាហារ​ដែល​មាន​ជីវជាតិ​ចិញ្ចឹម​មាន​តុល្យភាព​ និង​ជំរុញ​លើក​ទឹក​ចិត្ត​កូន​ៗ​ឲ្យ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ។ វា​អាច​នឹង​ពិបាក​ពេល​មុន​ដំបូង​តែ​ដើម្បី​សុខភាព​កូន​ៗ​ វា​មាន​តម្លៃ​គូរ​សាក​ល្បង​ធ្វើ។

ភាព​ពេញ​វ័យ​គ្រប់​ការ​យឺតយ៉ាវ​គឺ​គ្រាន់​តែ​ជា​បញ្ហា​តូចតាច​ប៉ុណ្ណោះ​ធៀប​ទៅ​នឹង​បញ្ហា​ជំងឺ​ដទៃ​ផ្សេង​ទៀត​ដែល​មក​ជាមួយ​ការ​ធាត់​ដូច​ជា​អាំងស៊ុយលីន​មិន​ដំណើរ​ការ ​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះដូង​សរសៃ​ឈាម និង​ជំងឺ​លើ​សាច់ដុំ និង​ឆ្អឹង។ ប្រសិន​បើ​ក្មេង​ប្រុស​មាន​ភាព​គ្រប់ការ​យឺត​យ៉ាវ​ពេល​រួច​ទៅ​ហើយ​នោះ​សូម​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​អំពីការ​ព្យាបាល​ដោយ​អ័រម៉ូន តេស្តូស្តេរ៉ូន ដើម្បី​ជួយ​ដោះស្រាយ​ចាត់​ចែង​សភាព​នោះ។ ការ​ផ្លាស់​ប្តូរ​របប​អាហារ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ គឺ​នៅ​តែ​មាន​ប្រយោជន៍​ជួយ​បាន​ដដែល។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។
Hello Health Group មិនចេញ វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 27, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 27, 2019

ប្រភព
អ្នកអាចចូលចិត្ត