ចង់ឲ្យខួរក្បាលមានសុខភាពល្អ ពិសេសក្មេងៗ អូមេហ្គា ៣ សក្តិសមបំផុត

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ធ្លាប់​តែឮ​គេ​ថា អូមេហ្គា ៣ ល្អខ្លាំង ប៉ុន្តែ​គ្នា​យើង​ខ្លះ ពិសេស​ប៉ាម៉ាក់ ​មាន​កូន​តូច​ៗ នៅ​មិន​ទាន់​ស្គាល់​ច្បាស់​ពីសារធាតុ​ពិសេស​នេះនៅឡើយ។ អូមេហ្គា ៣ ត្រូវ​គេ​ជឿថា ពិត​ជា​ល្អ​ខ្លាំង​ចំពោះ​សុខភាព​ខួរ​ក្បាល ទាំងចាស់​ទាំងក្មេង ហេតុនេះទើប​ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ពី​គុណ​ប្រយោជន៍​របស់ អូមេហ្គា ៣ ល្អ​ម៉េចខ្លះ? រក​នៅ​ណា​បាន? ឲ្យ​គ្នា​យើង​បាន​ដឹង​ទាំង​អស់​គ្នា។

១- អត្ថប្រយោជន៍​អូមេហ្គា ៣

អូមេហ្គា ៣ (Omega-3)  ​ជាអាស៊ីដ​ខ្លាញ់​ដ៏​ល្អ អាច​លើក​កម្ពស់​​ភ្នាស​ខួរ​ក្បាល និងបង្កើត​កោសិកា​ខួរ​ក្បាល​ថ្មីៗ អាច​ជួយយើង​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​បញ្ហា​ផ្លូវ​ចិត្ត​ ដូច​ជា ​ការ​បាក់​ទឹក​ចិត្ត ​វង្វេងវង្វាន់ ដោយ​ជំរុញឲ្យ​​មាន​ស្មារតី​ល្អ និងបង្កើន​ការ​ចងចាំ។ យ៉ាងណាក៏​ដោយ អ្នក​វិទ្យាសាស្ត្រ​​ជឿ​ថា​ មាន​មនុស្ស​ពេញ​វ័យ​ជា​ច្រើន ​បាន​ធំ​​លូតលាស់​មក ​ដោយមាន​បញ្ហា​ខ្វះ​អាស៊ីដ​ខ្លាញ់​អូម៉េហ្កា ៣​ នេះឯង ហើយ​បញ្ហា​កង្វះ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ គឺ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ជំងឺ​បេះដូង ជំងឺមហារីក រលាក​សន្លាក់ និងជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ទៀត។

២- ប្រភព​​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣

អាច​រក​បាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣​ ក្នុង​រុក្ខជាតិ និងសាច់​សត្វ ខណៈគ្រាប់​ធញ្ញជាតិ​​កែច្នៃ​ហើយ ឬ​ក៏​ប្រេង​របស់​វា គ្រាប់​​មិន​ទាន់​កែច្នៃ គ្រាប់វ៉ល​ណាត់ សណ្តែក​សៀង សុទ្ធ​តែ​ជា​ប្រភព​សម្បូរ​អាស៊ីដ​ខ្លាញ់​អូម៉េហ្កា ៣ បំផុត។ យ៉ាង​ណា​មិញ ប្រេង​បន្លែ​ខ្លះ​ៗ​ ដូច​ជា Canola សណ្តែក​សៀង ផ្កា​ឈូក​រ័ត្ន និងប្រេង​សណ្តែក ​គឺ​មាន​អាស៊ីដ​ខ្លាញ់​អូម៉េហ្កា ៦ ខ្ពស់ ដែល​វា​ក៏​ជា​ប្រភេទ​អាស៊ីដ​ខ្លាញ់​ល្អ​ដែរ ប៉ុន្តែ​គួរ​តែ​ត្រូវ​បាន​ប្រើ​ឲ្យសមាមាត្រ ១/៣ បើ​ប្រៀប​ធៀប​ជាមួយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣​ ដោយ​ព្រោះ​ថា ​បើ​ប្រើ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៦​ លើស​កម្រិត​ អាច​បង្ក​ជា​ជំងឺ​រលាក​រ៉ាំរ៉ៃ​ទៅ​វិញ។

ប្រភព​​ល្អ​បំផុត​​អាស៊ីដ​ខ្លាញ់​​អូមេហ្គា ៣​  គឺសាច់​ត្រី​ស្រស់ នៅ​តំបន់​ត្រជាក់ៗ ដូច​ជាត្រី​សាល់ម៉ុន ត្រី Halibut (​ធំ​មួយ​បែប​រាង​វា​សំប៉ែត) ត្រី​សាឌីន (Saldine) ត្រី​ស្ពៃកា (Mackerel) ឬត្រី​ហារ៉ុង​ ​ហើយ​បើ​​ចាប់​បាន​ពី​មហាសមុទ្រ​ កាន់​ល្អ​បំផុត​។ យ៉ាង​ណា ទីផ្សារ​សព្វ​ថ្ងៃ​ មានលក់តែ​ត្រី​ចិញ្ចឹម​ក្នុង​កសិដ្ឋាន ប៉ុន្តែ​នៅ​តែ​បិទ​ស្លាក​ផ្សព្វផ្សាយ​ថា​ជា​របស់​ធម្មជាតិ​ទៅ​វិញ ខណៈត្រី​ចិញ្ចឹម​នៅ​កសិដ្ឋាន ​ត្រូវ​បាន​ចម្លង​រោគ​ជាមួយ​ថ្នាំសម្លាប់​សត្វ​ល្អិត មាន​អាស៊ីដ​ខ្លាញ់​អូម៉េហ្កា ៦ ខ្ពស់ ព្រោះ​ថា​ចំណី​​ជា​ប្រភេទ​ប្រេង​បន្លែ និងមិន​សូវ​មាន​អាស៊ីដអូមេហ្គា ៣ ទេ។

តែ​ទោះ​ជា​យ៉ាង​ណា គ្រូពេទ្យ​នៅ​តែ​ណែនាំ​ឲ្យ​យើង​ញ៉ាំ​ត្រី​យ៉ាង​ហោច​ណាស់​ ២-៣ ​ដង​/​សប្តាហ៍​ ព្រោះ​​យ៉ាង​ណា វា​នូវ​តែ​មាន​អត្ថ​ប្រយោជន៍ ច្រើន​ជាង​ហានិភ័យ​។ បន្ថែម​ពី​លើ​នេះ​ អាស៊ីដ​ខ្លាញ​អូមេហ្គា ៣ ត្រូវ​គេ​អះអាង​ជាយូរ​ឆ្នាំ​មក​ហើយ ពិត​ជា​ចាំ​បាច់​ណាស់​សម្រាប់សុខភាព​ទារក​ទើប​នឹង​កើត។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ ទារក​ទទួល​បាន​អាស៊ីដ​ខ្លាញ់អូមេហ្គា ៣ គ្រប់គ្រាន់ ​មាន​ការ​លូតលាស់​បញ្ញាស្មារតី​ពូកែលើ​ការ​ប្រាស័យ​ទាក់​ទង និងមាន​ជំនាញ​ខាង​ទំនាក់​ទំនង​ក្នុង​សង្គម​ជាង ទារក​មិន​ទទួល​បាន​អាស៊ីដ​ខ្លាញ់​ល្អ​នេះ។ ក្រៅ​ពី​នេះ​ ទារក​ទទួល​បាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ គ្រប់​គ្រាន់ អាច​នឹង​កាត់​បន្ថយ​ហានិភ័យ​​រីករាល​ដាល​ជំងឺ បង្ការ​ភាព​​មិន​ប្រក្រតី​ក្នុង​ការ​ផ្ចង់​អារម្មណ៍ ADHD (Attention Deficit Hyperactivity Disorder)  ការពាររជំងឺអូទីស្សឹម ពិការ​ខួរក្បាល និងខ្សោយ​ភ្នែក បាន​ទៀត​ផង។

អត្ថបទ​ពាក់​ព័ន្ធ៖

សរុប​មក កង្វះ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ងាយ​ស្រួលដោះ​ស្រាយ ដោយ​ញ៉ាំអាហារ​សម្បូរ​អាស៊ីដ​ខ្លាញ់​នេះឲ្យ​បាន​ច្រើន ខណៈ​អាហារ​​ពេញ​និយម​បំផុត ​គឺ​ខ្លាញ់​ត្រី។ មាន​ភស្តុតាង​ជាច្រើន​​បាន​បង្ហាញ​ថា​ ខ្លាញ់​ត្រី​អាច​កាត់​បន្ថយជំងឺ​ពិបាក​ផ្ចង់​អារម្មណ៍ (ADHD) ជំងឺ​ថប់​បារម្ភ ​បាក់​ទឹក​ចិត្ត បាត់​បង់​ការ​ចង​ចាំ ឬជំងឺ​ប្រែប្រួល​អារម្មណ៍​ពីរ​ផ្សេង​គ្នា។ លើស​ពី​នេះ វា​អាច​ការពារ​ជំងឺ​ដាច់​សសៃ​ឈាម​ខួរ​ក្បាល និងជំងឺ​វង្វេង​របស់​មនុស្ស​ចាស់ផង​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬមន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។
Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 3, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 10, 2019

ប្រភព
អ្នកអាចចូលចិត្ត