backup og meta

មិនសូវចូលចិត្ត​ញ៉ាំបន្លែ សាកវិធីនេះវិញ​ក្រែងជួយ​បាន​ខ្លះ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 27, 2021

    មិនសូវចូលចិត្ត​ញ៉ាំបន្លែ សាកវិធីនេះវិញ​ក្រែងជួយ​បាន​ខ្លះ​

    មិន​បាច់​និយាយ​ក៏​គ្នា​យើង​ដឹង​ដែរថា​ការ​ញ៉ាំ​ផ្លែឈើ និងបន្លែ​គឺ​មិន​អាច​ខ្វះ​បាន និងល្អ​បំផុត​ដើម្បី​ឲ្យរាងកាយ​យើង​​ក៏​ដូច​ជា​ខួរក្បាល​ដំណើរការ​បាន​ល្អ។ ចំពោះ​គ្នា​យើងណា​ដែល​មិន​សូវ​ចូលចិត្ត​ញ៉ាំ​បន្លែ និង​ផ្លែឈើ​​ញឹកញយ​ ច្រើន​មាន​បញ្ហា​ជាមួយ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​។  តើ​យើង​គួរធ្វើ​យ៉ាងណា​ដើម្បី​ញ៉ាំ​ចំណី​អាហារ​ជាមួយ បន្លែ និង ផ្លែ​ឈើបាន​គ្រប់​គ្រាន់​ល្អ​?

    ១- អាំង​បន្លែ និងផ្លែ​ឈើ

    ដឹងថា​គ្នា​យើង​ខ្លះ​​មិន​ចូល​ចិត្ត​បន្លែ​ស្រស់ទេ អ៊ីចឹងសាក​​ប្តូរ​មកជា​អាំង ឬ​ដុត​វិញ​ក៏បាន​​បាន។ ចំណែក​ឯ​ផ្លែ​ឈើ​ក៏​អ៊ីចឹង​​ដែរ បើ​យើង​​មិន​ចូល​ចិត្ត​វា​ទេ យើងអាចប្តូរ​មកជា​​ញ៉ាំ​ជា​ទឹក​ផ្លែ​ឈើ​ស្រស់ ឬញ៉ាំ​​ឆៅ ដោយ​កាត់​ជា​កង់ៗ ឬ​ហាន់​ស្តើងៗ ហើយ​យក​ទៅ​អាំង​ប្រហែល​ជា​ធ្វើ​ឱ្យ​យើង​ចូល​ចិត្ត​បាន​។ បន្លែដែលយើងអាច​យកទៅ​អាំងបាន​មានដូចជា ផ្សិត ផ្លែ​ប៉េងប៉ោះ​តូចៗ ម្ទេស​ប្លោក​ក្រហម ដំឡូង​បារាំង ការ៉ុត ត្រប់វែង ដំឡូង​ជ្វា​ជាដើម រីឯ​ផ្លែឈើវិញ​ ផ្លែ​ម្នាស់គឺ​ល្អ​គ្រប់គ្រាន់​បំផុត​ហើយ។

    ២- លាយ​បន្លែ​ជាមួយ​ម្ហូប​ដែល​យើង​​ចូល​ចិត្ត

    បន្ថែម​ចំណិត​ស្តើងៗ នៃ​ខ្ទឹម​បារាំង ប៉េងប៉ោះ សណ្តែក​ហោឡាំងតាវ ឬសណ្តែក Pinto ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង ​វា​មិន​ត្រឹម​តែ​ទទួល​បាន​នូវ​រសជាតិ​ទេ ​តែ​ថែម​ទាំង​បង្កើន​សារជាតិ​ចញ្ចឹម​ដ៏​មាន​តម្លៃ​ក្នុង​ចាន​ទៀត​ផង។

    រៀប​ចំ​អាហារ​ត្រឹម​ត្រូវ​ក្នុង​ទូរ​ទឹកកក

    ៣- ថែម​បន្លែ​ចូល​ទៅ​ក្នុង​ម្ហូប​អ៊ីតាលី

    ម្ហូប​អ៊ីតាលី​ដូច​ជា ប៉ាស្តា ពេល​លាយ​ជាមួយ​បន្លែ នឹង​ធ្វើ​ឲ្យ​ម្ហូប​​មួយ​ចាន​នេះ​មាន​ន័យ​បំផុត។ តួ​យ៉ាង យើង​​អាច​ដាក់​ខ្ទឹម​បារាំង​ដែល​ហាន់​ស្តើងៗ ប៉េងប៉ោះ​តូចៗ សណ្តែក​ហោឡាំងតាវ ម្រេច សណ្តែក​ក្រហម ផ្ទី ឬសណ្តែក​ក្រហម​ម្យ៉ាង​ឈ្មោះ Kidney beans ចូល​ក្នុង pasta បាន​។

    ៤- បន្ថែម​ភាព​ច្នៃ​ប្រឌិត​ខ្លះ​ចំពោះ​សាឡាដ

    គ្នាយើង​អាចសាក​​ដាក់​ខ្ទឹម​បារាំង​ដែល​ហាន់​ស្តើងៗ ប៉េងប៉ោះ​តូចៗ សណ្តែក​ហោឡាំងតាវ ម្រេច សណ្តែក​ក្រហម ផ្ទី ឬ សណ្តែក​ក្រហម​ម្យ៉ាង​ឈ្មោះ Kidney beans ចូល​ក្នុង​សាឡាដ​របស់យើង​ផងដែរ។

    ៥- រីក​រាយ​ជាមួយ​ឆា​បន្លែ​គ្រប់​មុខ

    យើងអាច​ឆា សណ្តែក​ហោឡាំងតាវ​ស្រស់​ជាមួយ ខ្ទឹម​បារាំង ផ្សិត ប្រូកូលី ឬ សណ្តែក​បៃតង​សំរាប់​អាហារ​មួយ​ពេល​របស់​យើងបាន​។

    ៦- បន្ថែម​បន្លែ​ចូល​ទៅ​ក្នុងសាំងវិច

    ចំពោះ​សាំងវិចវិញ គ្នា​យើង​អាច​បន្ថែម ខ្ទឹម​បារាំង​ដែល​ហាន់​ជា​បន្ទះ ផ្លែ​ប៉េងប៉ោះ​តូចៗ សណ្តែក​ហោ​ឡាំង​តាវ ម្រេច សណ្តែក​ក្រហម ផ្លែបឺរ ផ្ទី ឬ​សាឡាដ​ចូល​ទៅ​ក្នុង​នំ​សាំងវិចបាន​។ ក្រៅ​ពីនេះ ដើម្បី​​ញ៉ាំ​ផ្លែឈើ​ឱ្យ​បាន​ច្រើន​ជាង​មុន​ យើងអាច​បន្ថែម​វា​ចូល​ទៅ​ក្នុង Cereal យ៉ាអ៊ួក្រិក(Greek yogurt) នំ​ដុត(baked pies) និង នំ​ខេក​ជា​ដើម។

    ៧- ធ្វើ​ទឹក​ផ្លែឈើ​ក្រឡុក ឬ កិន

    ក្មេងៗ​ក៏​ដូច​ជា​មនុស្សចាស់ដែរ ​ចូល​ចិត្ត​ញ៉ាំ​ទឹក​ក្រឡុក​ដោយ​សារ​មើល​ទៅ ស្អាត ទំនង​ឆ្ងាញ់ ស្រួល​យក​ទៅ​នេះ​ទៅ​នោះ និងស្រួល​អស្ចារ្យ​បំផុត​សំរាប់​ប្រព័ន្ធ​រំលាយ​អាហារ។ដូចនេះ​យើងអាច​ធ្វើ​ទឹក​ក្រឡុក​យ៉ាង​ឆ្ងាញ់​មួយកែវ​បាន​​ពី ប៉េងប៉ោះ ផ្លែ​ប័រ ការ៉ុត ផ្ទី ស្ត្រប៊ឺរី និង ផ្លែឈើផ្សេងៗ​ទៀត​ដែល​យើងចង់បាន​។

    ៨- បន្ថែម​បន្លែ​ចូល​ក្នុងស៊ុតចៀន

    គ្នាយើង​ដែល​មិនសូវចូលចិត្ត​ញ៉ាំបន្លែដោយផ្ទាល់ អាចសាកបន្ថែម ខ្ទឹម​បារាំង​ពីរ​បី​បន្ទះ ប៉េងប៉ោះ​តូចៗ សណ្តែក​ហោឡាំងតាវ ម្រេច សណ្តែក​ក្រហម ផ្ទី ឬសណ្តែក​Kidney beans ចូល​ក្នុង​ស៊ុត​ចៀនរបស់​យើង​បាន​។ ការធ្វើដូចនេះ​នឹង​ផ្តល់​ឱ្យ​យើង​​នូវ​រសជាតិស៊ុតចៀន​​ដ៏​អស្ចារ្យ និងល្អ​សម្រាប់​សុខភាព​​ស្បែក​របស់យើង​ទៀត​ផង​។

    វា​ជា​រឿង​ធម្មតា​ទេ​ដែល​មនុស្ស​យើង​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ញ៉ាំ​ផ្លែឈើ ​និង​បន្លែ​ពី​ព្រោះ​រស់ជាតិ​មិន​ឆ្ងាញ់​បើ​ប្រៀបធៀប​ទៅ​នឹង ម្ហូប​ប្រភេទ​ធ្វើ​ទុក​ស្រាប់ៗ ម្ហូប​ប្រភេទ Fast Food ឬ​ផឹកគ្រឿងកំប៉ុង។ សំណាង​ហើយ ដែល យើង​​អាច​បញ្ចូល​បន្លែ និងផ្លែ​ឈើ​ចូល​ទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ យ៉ាងគួរ​ឲ្យ​ចង់​ញ៉ាំ ហើយ​មាន​សារ​ជាតិ​ចិញ្ចឹម​ជា​ច្រើន​ទៀត​ផង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Aug 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម