backup og meta

អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Mar 24, 2022

    អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន

    គ្នាយើងច្បាស់ជា​ធ្លាប់ឮ ធ្លាប់ដឹង ការ៉ុត ជា​កំពូល​អាហារ​ល្អ​សម្រាប់​ភ្នែកហើយ ព្រោះ​វាមាន​ផ្ទុក​ជាតិ បេតាការ៉ូតែន (Beta-carotene) ជួយ​រេទីនភ្នែក និង​ផ្នែក​ដទៃ​ទៀត​នៃ​ភ្នែក​ដំណើរការ​បាន​យ៉ាង​រលូន។ ​មិន​ចាំបាច់​ញ៉ាំ​ការ៉ុត​គ្រប់ពេល​នោះទេ ព្រោះ​នៅ​មាន​អាហារ​ជាច្រើន​ទៀត​អាច​ជួយ​ភ្នែក​ប្រសើរ​ឡើង​បាន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារ​ពិសេសៗ​អាច​ជួយ​ភ្នែក​យើង​បាន។

    ១- បន្លែស្លឹកបៃតងចាស់

    បន្លែ​ប្រភេទ​នេះ ជា​ប្រភព​នៃ​សារធាតុ អង់ទីអុកស៊ីដង់ ការពារ​រាងកាយ​អ្នក​ប្រឆាំង​នឹង​ការ​ខូចខាត​បង្ក​ឡើង​ដោយ​សារធាតុ​រ៉ាឌីកាល់។ ក្រៅ​ពី​ជាតិ​កាកសរសៃ (Dietary Fiber) ក៏​មាន​ផ្ទុក​សារជាតិលុយតេអ៊ីន (lutein) ហ្សៀសង់ទីន (zeaxanthin) បេតាការ៉ូតែន វីតាមីន A C E K កាល់ស្យូម ស័ង្កសី និង​ជាតិដែក​ផងដែរ។

    លុយតេអ៊ីន និងហ្សៀសង់ទីន ជា​សារធាតុ​ការពារ​ភ្នែក​យើង និង​កូន​តូចៗ​ប្រឆាំង​កាំរស្មីអ៊ុលត្រាវីយ៉ូឡេ ល្អ​បំផុត​ក្នុង​ការ​គ្រប់គ្រង​ការ​ខូចខាត​រេទីន​ភ្នែក ជំងឺ​ភ្នែក​ឡើង​បាយ ឬ​ជំងឺ​ទឹកដក់​ក្នុង​បាត​ភ្នែក។ ស្ពៃ​ពួយឡេង ផ្កាខាត់​ណាខៀវ ស្ពៃក្ដោប ម្ទេសប្លោកបៃតង និង​ត្រសក់ ជា​បន្លែ​មាន​ស្លឹក​ពណ៌​បៃតង​ចាស់ ឧស្សាហ៍​ប្រទះ​ឃើញ​ញឹកញាប់ អាច​រក​បាន​យ៉ាង​ងាយនៅផ្សារ។

    ចង់គណនា BMI ចុចទីនេះ!

    ពណ៌លឿង និង​ទឹកក្រូច ជា​ពណ៌​ចម្បង​នៃ​វីតាមីន A ឯជាតិ ខារ៉ូធីណយ (carotenoid) វីតាមីន C ហ្វូឡាត និង​ជីវជាតិ​ចិញ្ចឹម​ពី​រុក្ខជាតិ មាន​លក្ខណៈអង់ទីអុកស៊ីដង់ (Antioxidant phytonutrients)។ តាមការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ចំនួនជាតិ ខារ៉ូធីណយ (carotenoid) ខ្ពស់​អាច​កាត់​បន្ថយការ​វិវត្ត​នៃ​បញ្ហា​ភ្នែក។

    ៣- អាហារក្រហម

    អាហារ​ក្រហម​ជា​ធម្មតា​មាន​ផ្ទុក​វីតាមីន C ជាតិលីកូប៉ែន និង​សារធាតុអង់ទីអុកស៊ីដង់ អាច​យក​ឈ្នះ​ជំងឺ ហើយ​ធ្វើ​ឲ្យ​យើង​ភ្នែក​ភ្លឺថ្លា រាងកាយ​រឹងមាំ។ តាមការ​សិក្សា​បញ្ជាក់​ថា យើង​មាន​កម្រិត​ជាតិលីកូប៉ែន និង​វីតាមីន C ទាប មាន​បញ្ហា​ភ្នែក​ខ្ពស់។

    អាហារ​ក្រហម​ឈរ​លំដាប់ទី១ គឺ​ផ្លែ​ប៉េងប៉ោះ ព្រោះ​មាន​បរិមាណ​ជាតិលីកូប៉ែន ដ៏ខ្ពស់។ អាហារ​ក្រហម​ដទៃ​ទៀត មាន មើម​ខ្ទឹមក្រហម ផ្លែប៉ោម ផ្លែឈើរី និង​ផ្លែស្ត្រប៊ើរី។

    ប៉េងប៉ោះ

    ៤- សាច់ និងបន្លែពណ៌ស

    ត្រូវ​ដឹង​ថា អាហារ​ពណ៌ស មាន​ផ្ទុក​សារជាតិ បេតាគ្លុយខេន (Beta-glucans) ច្រើន​លើស​លប់ ដូចជា ចេក ផ្សិត ខ្ទឹមស និង​គ្រាប់​ធញ្ញជាតិ​សម្រូប ខណៈ​សាច់​ពណ៌ស រួមនឹង​ផ្នែក​ពណ៌ស​នៃស៊ុត ត្រី (ត្រីសាល់ម៉ុន និងត្រីប្លាធូ)។ ត្រីពណ៌ស ជា​ប្រភព​ដ៏​សម្បូរ​នៃ​អាស៊ីដ​ខ្លាញ់អូមេហ្គា៣ DHA និង EPA បង្ការ​ការ​វិវត្ត​នៃ​ជំងឺភ្នែក ដូចជា ​ប្រជុំ​រោគ​សញ្ញា​ភ្នែក​ស្ងួត និង​ជំងឺ​នៅ​ចំណុច​ពណ៌​លឿង​នៃ​រេទីន​ភ្នែក (Macular)។ សូម​បន្ថែម​មុខម្ហូប​ធ្វើពី​ត្រី​បន្ថែម​ទៀត ចូល​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​បំប៉ន​សុខភាព​យើង។

    អត្ថបទគួរអាន៖

    ជំនួស​ការ៉ុត​ដោយ​បន្លែ​ដទៃ​ទៀត​សម្បូរ​ដោយ​វីតាមីន A ក៏​ផ្តល់​ឲ្យគ្នា​យើង​ជម្រើស​អាហារ​ខុសៗគ្នា មិន​ធុញ​ទ្រាន់​ញ៉ាំ។ សូមចាំថា ការ​ញ៉ាំ គ្រាន់​តែជា​ចំណែក​តូច​មួយ​នៃ​របៀប​រក្សា​ភ្នែក​តែ​ប៉ុណ្ណោះ។ ភ្នែក​ភ្លឺថ្លា ជា​លទ្ធផល​នៃ​របប​អាហារ​លាយ​ផ្សំ​បញ្ចូល​គ្នា​ជាមួយ​នឹង​បែប​ផែន​រស់នៅ និង​ទម្លាប់​ផ្ទាល់ខ្លួន​ផ្ដល់​សុខភាព​ល្អ។

    បើដឹងថា​ភ្នែក​ចាប់ផ្ដើម​ខ្សោយ មើល​មិនសូវ​ច្បាស់ ឧស្សាហ៍​ស្រវាំង គួរគិត​រឿង​ថែទាំ ឬ​រើស​ចំណី​ល្អៗ ជួយ​ភ្នែក​ខ្លះ​ផង។ កុំចាំ​ទាល់​តែឈឺ រត់​ទៅ​រក​ពេទ្យ។

    ចំណុចសំខាន់

    គ្នាយើងច្បាស់ជា​ធ្លាប់ឮ ធ្លាប់ដឹង​​ថា​ ការ៉ុត ជា​កំពូល​អាហារ​ល្អ​សម្រាប់​ភ្នែកហើយ ប៉ុន្តែក្រៅ​ពី​ការ៉ុត ក៏​មាន​​អាហារ​ជាច្រើន​ទៀត​អាច​ជួយ​ភ្នែក​ប្រសើរ​ឡើង​បាន ដែល​រួម​មាន​៖
    • បន្លែ​ស្លឹក​បៃតង​ចាស់
    • ផ្លែឈើ​បន្លែពណ៌​លឿង និង​ទឹក​ក្រូច​
    • អាហារ​ក្រហម​
    • សាច់​ និង​បន្លែ​ពណ៌​ស

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Mar 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម