កុំ​សូវ​ចូលចិត្ត​អាហារ​ខ្លាញ់​ៗ​ពេក ប្រយ័ត្ន​មាន​ផល​ប៉ះពាល់​បែបនេះ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

អាហារ​បំពង ចៀន ​គឺ​ជា​​ទី​​ពេញ​​និយម សម្រាប់​​មនុស្ស​​សម័យ​​នេះ ព្រោះ​​វា​​មាន​​រសជាតិឈ្ងុយ​​​ឆ្ងាញ់ និង​រហ័ស​មិន​ថា​ជា​ប្រភេទ​អាហារ​លក់​ស្រាប់ ឬ​​ចម្អិន​ដោយ​ខ្លួនឯង តែ​អាហារ​បែប​នោះ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​ខ្លាំង។

​ខ្លាញ់​មិនមែន​អត់ប្រយោជន៍​ទាំងអស់​ឡើយ ក្នុង​ខ្លួន​យើង​ត្រូវការ​ជាតិ​ខ្លាញ់ ដើម្បី​ផលិត​ជា​អ័រម៉ូន កោសិកា និង​ថាមពល។ ខ្លាញ់​មាន​ទាំង​ល្អ និង​អាក្រក់ HDL និង LDL ដោយ HDL ជា​ពពួក​ខ្លាញ់​ល្អ (ខ្លាញ់​ចម្រាញ់​ចេញ​ពីរុក្ខជាតិ) និង LDL (ចម្រាញ់​ចេញ​ពី​ខ្លាញ់​សត្វ) ជា​ខ្លាញ់​អាក្រក់​ចំពោះ​រាងកាយ។ តែ​នៅ​ពេល​យើង​ញ៉ាំ​តែ​អាហារ​បែប​ខ្លាញ់​ៗ​ច្រើន​ពេក​ទៅ ពិសេស​ខ្លាញ់​អាក្រក់ បណ្ដាលឲ្យ​លើស​ជាតិ​កូលេស្តរ៉ូល​មិន​ល្អ​ចំពោះ​សុខភាព​ទេ។ នៅ​ពេល​លើស​កូលេស្តរ៉ូល វា​ទៅ​ជា​កក​នៅ​ជញ្ជាំង​សរសៃ​ឈាម ហើយ​វា​ក៏​ធ្វើឲ្យ​ស្ទះ​សរសៃ​ឈាម​បេះដូង ​ខួរក្បាល សួត ឬ​លើស​ឈាម​ទៀត​ផង ហើយ​ពេល​លើស​ធ្វើឲ្យ​តឹង សម្ពាធឡើងខ្ពស់ រហូត​ដល់​ដាច់​សរសៃ​ឈាម​ខួរក្បាល​តែ​ម្ដង។ នេះ​ជា​ការ​លើក​ឡើង​របស់ វេជ្ជបណ្ឌិត​ឯកទេស​​ទូទៅ លី ឬទ្ធី​គុណ

អាហារ​ខ្លាញ់​ៗHello_គ្រូពេទ្យ

លោកវេជ្ជបណ្ឌិត​​ក៏​បាន​បញ្ជាក់​បន្ថែម​ថែម​ថា ការ​ញ៉ាំ​ផ្អែម​ក៏​អាច​ធ្វើឲ្យ​យើង​លើស​ជាតិ​ខ្លាញ់​បាន​ដែរ ព្រោះ​ជាតិ​ស្ករ​ពេល​ចូល​ក្នុង​ខ្លួន​ដើម្បី​ស្ដុក​ទុក តែ​នៅ​ពេល​ប្រើ​មិន​អស់​ត្រូវ​បម្លែង​ជា​ខ្លាញ់​វិញ ដែល​បណ្ដាល​ឲ្យ​ធាត់ ដុះ​ក្បាលពោះ ខ្លាញ់​រុំ​ថ្លើម​ជាដើម។ ក្នុង​នោះ​មិនមែន​មាន​តែ​ជាតិ​ស្ករ​ក្នុង​មួយ​មុខ​ប៉ុណ្ណោះ​ទេ ព្រោះ​ស្ករ​ ១ ​ក្រាម​ស្មើ ៥ ​កាឡូរី ឯស្រា​​មាន​ដល់​ទៅ ៧ កាឡូរី ហើយ​​ខ្លាញ់ ១ក្រាម ៩ កាឡូរី។

លើស​ពី​នេះ​ទៅទៀត ការ​ញ៉ាំ​អាហារ​ខ្លាញ់​ពេក​ក៏​អាច​បណ្ដាល​ឲ្យ​ទៅ​ជា​មាន​ជាតិ​ខ្លាញ់ ទ្រីក្លីសេរីត ដែល​មាន​ផ្ទុក​នៅ​ក្បាល​ពោះ និង​ថ្លើម​ទៅ​វិញ។

អត្ថបទ​ពាក់ព័ន្ធ៖អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ Fast food ប្រយ័ត្ន​កើត​ជំងឺ​ធ្ងន់ធ្ងរ​ទាំង​នេះ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 24, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 24, 2019

អ្នកអាចចូលចិត្ត