មិនចង់ពាក់វ៉ែនតាទាំងក្មេង ត្រូវញ៉ាំអាហារទាំងនេះឲ្យបានច្រើន

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 26/09/2019
Share now

សម័យ​នេះ អាយផេត ស្មាតហ្វូន ទូរទស្សន៍ធំប៉ុនៗជញ្ជាំង ស្ទើរ​តែមាន​គ្រប់​ផ្ទះ ក្មេងៗ​វិញ ធំ​មិន​ទាន់​ទេចេះ​ប្រើ​របស់​ទំនើប​ខ្ទេច ខុស​ពី​ក្មេងៗ​សម័យឆ្នាំ ៨០ ឆ្នាំ៩០ ឆ្ងាយ​ណាស់។ ប៉ុន្តែ​សម័យ​នេះ ក្មេងៗ​មិន​ទាន់​រៀន​ចប់អនុវិទ្យាល័យ​​ផង ក៏ពាក់វ៉ែន​តា​សឹង​គ្រប់​គ្នា​អស់​ហើយ ហេតុនេះ ប៉ាម៉ាក់ ឬ​ក្មេង​សម័យ​ទំនើប បើ​មិន​ចង់ឆាប់​ពាក់​វ៉ែន​តាទាំង​ក្មេង​ទេ ត្រូវ​ញ៉ាំ​អាហារណែនាំ​ក្នុង​អត្ថបទ​នេះ ឲ្យ​បាន​ច្រើន​បន្តិច​ទេ ព្រោះ​ល្អ​ខ្លាំង​ចំពោះ​សុខភាព ពិសេស​​ភ្នែកយើង​តែ​ម្តង។

១- បន្លែ​ស្លឹក​ពណ៌​បៃតង

ញ៉ាំ​បន្លែ​បៃ​តង គឺ​ដើម្បី​ការពារ​ភ្នែក​ពី​ជំងឺ​ខូច​បាត​ភ្នែក (​ខូច​ស្រទាប់​រ៉េទីន ធ្វើ​ឲ្យ​មើល​លែង​ឃើញ​បន្តិច​ម្តងៗ) ដោយ​បន្លែ​ពណ៌​បៃតង​ចាស់​ ដូច​ជា ខាត់ណា ពពួក​ស្ពៃ​ខ្មៅ សាលាដ សុទ្ធ​តែ​ជា​បន្លែ​​ត្រូវ​មាន​លើ​តុ​អាហារប្រចាំ ដោយ​សារ​វាសម្បូរ​ទៅ​ដោយ​សារធាតុ Lutein និង Zeaxanthin ដែល​ជា​សារធាតុ​សំខាន់​ ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ខ្លួន​ និង​ការពារ​ការ​ខូចខាត​កោសិកា។

បន្លែ​ស្លឹក​ពណ៌​បៃតង​នេះ​ ក៏​សម្បូរ​​ទៅ​ដោយ​វីតាមីន ​និង​សារធាតុ​រ៉ែ​ ជួយ​ភ្នែក​មាន​សុខភាព​ល្អ​ផង​ដែ រួម​មាន វីតាមីន C ប្រឆាំង​​ជំងឺ​ខូច​ស្រទាប់​បាត​ភ្នែក​ពេល​ចាស់ និង​ភ្នែក​ឡើង​បាយ និង​សារធាតុបេតាកូរ៉ូទែន (Beta carotene)  ដែល​ជា​ទម្រង់​មួយ​របស់​វីតាមីន A ជួយ​ការពារ​ជំងឺ​ខូច​ស្រទាប់​បាត​ភ្នែក​ពេល​វ័យ​កាន់​តែចាស់ និង​ភ្នែក​ឡើង​បាយ ក៏ដូច​ជា ​ជំងឺ​ខ្វាក់​មាន់ ​ផង​ដែរ។

សារធាតុ Lutein និង Zeaxanthin សុទ្ធ​តែ​សំខាន់​សម្រាប់​សុខភាព​ភ្នែក ព្រោះ​វាមាន​ច្រើន​នៅ​ក្នុង​ស្រទាប់​បាត​ភ្នែក និងស្រទាប់​សម្រាប់​ទទួល​គំហើញ​កណ្តាល​ទៀត​ផង។

ជាង​នេះទៅ​ទៀតសារធាតុ Lutein មាន​នៅ​ក្នុង​សារធាតុ​ពណ៌​នៃ​ស្រទាប់​បាត​ភ្នែក (Macular) ​​ជួយ​ការពារ​គំហើញ​កណ្តាល​ និង​ជួយ​​ស្រូប​យក​ពន្លឺ​ពណ៌​ខៀវ ហើយសារធាតុ Zeaxanthin វិញ​ មាន​នៅ​ក្នុង​ស្រទាប់​រ៉េទីន។

២- ​ដំឡូង​ជ្វា

បន្លែ​ និង​ផ្លែ​ឈើ ​ពណ៌​ទឹក​ក្រូច​ស្រស់ ជា​ពិសេស​ដំឡូង​ជ្វា​ពណ៌​ទឹកក្រូច  គឺ​បញ្ជាក់ថា សម្បូរ​សារធាតុ បេតាកូរ៉ូទែន ដែល​ជា​សារធាតុ​ដើម​នៃ​វីតាមីន A ​ជំនួយ​ដល់​សុខភាព​ភ្នែក។ ពពួក​អាហារ​នេះ ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន A និង C ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ការពារ​ភ្នែក​ពី​ជំងឺ​ខូច​បាត​ភ្នែក​ពេល​ចាស់​ទៅ និង​ជំងឺ​ភ្នែក​ឡើង​បាយ។

៣- អាស៊ីដ​ខ្លាញ់អូមេហ្កា ៣

វា​ជា​ពពួក​សារធាតុ​ខ្លាញ់​ សម្បូរ​នៅ​ក្នុង​ត្រី​មាន​ខ្លាញ់​ច្រើន ដូច​ជា ត្រី​សាល់ម៉ុន ត្រី​សាឌីន ត្រីធូណា និង​ត្រី​ស្បៃ​កា។ អូមេហ្គា ៣ ​មាន​ប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព​យើង ក៏​ដូច​ជា ​សុខភាព​ភ្នែក​ផង​ដែរ។ ក្រៅ​ពី​ត្រី អាស៊ីដ​ខ្លាញ់​ល្អ​ប្រភេទ​នេះ​ ក៏​មាន​នៅ​ក្នុង​​គ្រាប់ Walnut ដូចគ្នា ខណៈគ្រាប់ធញ្ញា​​នេះ​ មាន​សារធាតុ​សេលេញ៉ូម ជួយ​ប្រឆាំង​អុកស៊ីតកម្ម និង​អាស៊ីដ​ខ្លាញ់អូមេហ្កា ៣ ជួយ​សម្រួល​ក្នុង​ការ​ចម្លង​ចរន្ត​ប្រព័ន្ធ​ប្រសាទ ​ក្នុង​ស្រទាប់​បាត​ភ្នែក។

អត្ថបទ​ពាក់​ព័ន្ធ៖

របបអាហារ Hello គ្រូពេទ្យ

៤- ផ្លែ​ស្វាយ

ដូច​បន្លែ​ផ្លែឈើ​ពណ៌​លឿង​ផ្សេង​ទៀត​ ស្វាយ​សម្បូរ​​ទៅ​ដោយ​វីតាមីន A និង​ E ​ជួយ​បន្ថយ​សម្ពាធ​ក្នុង​គ្រាប់​ភ្នែក។

៥- សណ្តែក​ដី

សណ្តែក​ដី មិន​ត្រឹម​តែ​ជា​អាហារ​សម្រន់​ឈ្ងុយ​ឆ្ញាញ់​នោះ​ទេ ថែម​ទាំងសម្បូរ​​ដោយ​វីតាមីន E និង​ស័ង្កសី​ អាចជួយ​ទប់​ការវិវត្ត ​និង​ជំនួយ​ដល់​គំហើញ​ ចំពោះ​ក្មេងៗ​ និង​មនុស្ស​ពេញ​វ័យ ដែល​​ខូច​ស្រទាប់​បាត​ភ្នែក​។

៦- ផ្លែ​ប៉ោម

ផ្លែ​ប៉ោម សម្បូរ​​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម រួម​ទាំង​សារធាតុ​ពណ៌ Quercitin ជួយ​ការពារ​ភ្នែក​ពី​កាំរស្មី​ព្រះ​អាទិត្យ និង​ជាតិ Rutin ជួយ​ការពារ​ការ​លេច​ជ្រាប​សរសៃ​ឈាម​តូច​ក្នុង​ស្រទាប់​បាត​ភ្នែក។

៧- ពោត

ពោត សម្បូរ​​ទៅ​ដោយ​សារធាតុ Lutein ​ជា​សារធាតុ​ពណ៌​លឿង​មាន​នៅ​ក្នុង​ស្រទាប់​ភ្នែក (Macula) ​ជួយ​ការពារ​បញ្ហា​ខូច​ខាត​ស្រទាប់​បាត​ភ្នែក និង​ជួយ​ការពារ​កោសិកា​ក្នុង​ស្រទាប់​បាត​ភ្នែក​ពីរ៉ាឌិកាល់​សេរី ដែល​បង្ក​ឡើង​ដោយ​កាំ​រស្មី UV។

៨- ផ្កាខាត់ណា​ខៀវ (ប្រូខូលី)

គ្នា​យើង​ជា​ច្រើន ​មិន​ចូលចិត្ត​បន្លែ​ពណ៌​បៃតងទេ តែ​បន្លែ​ពណ៌​នេះ​ មាន​ផ្ទុក​សារធាតុ​រ៉ែ​ ​មាន​ប្រយោជន៍ ​និង​ជួយ​ដល់​ភ្នែក​ច្រើន​ណាស់។ សារធាតុ​ទាំង​នោះ រួម​មាន Lutein, Zeaxanthin សេលេញ៉ូម Alpha lipoic acid (ក៏​មាន​នៅ​ក្នុង​ស្ពៃ​ពុយឡេង ជួយ​ផលិត​ថាម​ពល​ក្នុង​កោសិកា និង​ប្រឆាំង​ពពួក​រ៉ាឌីកាល់​សេរី​ ដែល​តែងធ្វើ​ឲ្យ​​ខូច​កោសិកា) សារធាតុ CoQ10- coenzyme Q10 (ជួយ​បំបែក​អាហារ​ទៅ​ជា​ថាម​ពល មាន​ក្នុង​ស្ពៃ​ពុយឡេង) វីតាមីន​ C, E និងអាស៊ីដ​ហ្វូលិក។​

ពពួក​បន្លែ​ទាំង​នេះ​ ត្រូវ​​គេ​ដឹង​ថា​ អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​មហារីក ​និង​ជំងឺ​បេះ​ដូង​បាន ហើយ​កាត់​តែ​សំខាន់​នោះ​ ល្អ​សម្រាប់​សុខភាព​ភ្នែកតែម្តង។​

៩- គ្រាប់​អាល់ម៉ុន

អាល់ម៉ុន មាន​សារធាតុ​ម៉ាញ៉េស្យ៉ូម ជួយ​បន្ធូរ​សាច់ដុំ​រលោង នៅ​ផ្នែក​ខាង​ក្នុង​គ្រាប់​ភ្នែក និង​ជួយ​ការពារ​ការ​កន្រ្តាក់​ជាប់​​សាច់​ដុំ។ គ្រាប់​ធញ្ញ​ជាតិ​នេះ ក៏​មាន​វីតាមីន E និង​វីតាមីន B2 (Riboflavin) ជួយ​​ស្រទាប់​បាត​ភ្នែក​ទទួលពន្លឺ​បាន​ល្អ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ឬ​ការ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    ញ៉ាំសណ្ដែកបណ្ដុះ តិចអត់ដឹងថា​មានអត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

    សណ្ដែកបណ្ដុះ - សណ្ដែកបណ្ដុះ​គឺ​បន្លែ​មួយ​ប្រភេទ​ដែល​សំបូរ​ដោយ​សារធាតុចិញ្ចឹម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ ដូចនេះ​ហើយ​ការ​ញ៉ាំ​សណ្ដែកបណ្ដុះ​...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា

    ​ចង់បាន​ប៊េប៊ី! អាហារ​ទាំងនេះ​សុទ្ធតែមានប្រយោជន៍ដល់​ការ​បង្កកំណើត​

    មាការបង្កកំណើត - រៀបការរាប់ឆ្នាំនៅតែអត់ទាន់មានកូន អាចសាកល្បងអាហារសាមញ្ញៗទាំងនេះ មិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងមានគុណប្រយោជន៍ច្រើន យើងមិនសូវបានដឹង...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ សន សុភា

    អ្នកមានជំងឺរលាកសន្លាក់ឆ្អឹង ទាំងនេះជាអាហារគួរញ៉ាំ និងគួរ​ចៀសវាង

    រលាកសន្លាក់ឆ្អឹង​ - ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ភាគ​ច្រើន​កើត​នៅ​ជង្គង់ ដៃ ត្រគាក ឬ​ឆ្អឹងខ្នង ហើយ​មនុស្ស​មួយ​ចំនួន​ជឿ​ថា​ការ​ផ្លាស់ប្ដូរ​របប​អាហារ​អាច...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    ឧស្សាហ៍​ងងុយ​ខ្លាំង​ក្រោយ​បាយ​ថ្ងៃ​ត្រង់ អាច​សាក​ដោះស្រាយ​តាមតិចនិក​ទាំង​នេះ​បាន

    ងងុយគេង - ក្រោយបាយថ្ងៃត្រង់ ចេះតែទន់ភ្នែកមែនអត់? នេះអាចជាទម្លាប់ ក៏អាច​ដោយ​សាររបស់យើងញ៉ាំដែរ ហេតុនេះ តិចនិក​ Hello គ្រូពេទ្យ ប្រហែលអាចជួយបាន...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ សន សុភា

    អត្ថបទគួរអាន

    អាហារល្អសុខភាពសួត

    អាហារ​ទាំង៩ប្រភេទនេះ ជួយឲ្យ​សុខភាព​សួតរឹងមាំ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
    សុខភាពលំពែង

    អាហារ៦ប្រភេទ ផ្ដល់ប្រយោជន៍ច្រើន​ដល់សុខភាព​លំពែង

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 25 ខែ​ឧសភា 2020
    ឃ្លានពេលពពោះ

    ឃ្លាន​ផ្តេស​ផ្តាស​ពេល​ពពោះ ដោយ​សារ​កត្តា​អ្វី មាន​ទាក់​ទង​នឹង​ភេទ​គភ៌​ដែរ​អត់?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ សន សុភា
    ចេញផ្សាយថ្ងៃទី 25 ខែ​ឧសភា 2020
    គ្រឿងការី

    គ្រឿងការី ផ្តល់ប្រយោជន៍សំខាន់ៗច្រើនយ៉ាងដល់​សុខភាព

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ មាន រតនា
    ចេញផ្សាយថ្ងៃទី 25 ខែ​ឧសភា 2020