backup og meta

ទម្លាប់ញ៉ាំកាហ្វេបែបនេះ អ្នកជំនាញអះអាងថាល្អសម្រាប់សុខភាព

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Apr 22, 2020

    ទម្លាប់ញ៉ាំកាហ្វេបែបនេះ អ្នកជំនាញអះអាងថាល្អសម្រាប់សុខភាព

    អ្នក​ជំនាញ​​ជា​ច្រើន​បាន​លើកឡើង​ថា​ការ​ញ៉ាំកាហ្វេផ្ដល់​អត្ថប្រយោជន៍​​ជា​ច្រើន​ដល់សុខភាព។ ប្រយោជន៍​​របស់កាហ្វេគឺ​ថា មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​​ ជួយ​​ការពារ​រាង​កាយ​ឲ្យ​ចៀស​​ផុត​ ពី​ហានិភ័យ​ជំងឺ​ផ្សេង​ៗ។

    យ៉ាង​ណា​មិញ អ្នក​ជំនាញ​បាន​​ណែ​នាំ ឲ្យ​ញ៉ាំ​ក្នុង​បរិមាណ​​សម​ល្មម និង​ទៅ​តាម​ទម្លាប់​មួយ​ចំនួន ដែល​សម​ស្រប​សម្រាប់​ជំរុញ​ឲ្យ​សុខភាព​​​ល្អ​ប្រសើរ។

    អត្ថបទពាក់ព័ន្ធ៖ផឹកកាហ្វេ​ប៉ុនណា​ទើបមិន​លើស​កម្រិត? នរណាខ្លះមិន​ត្រូវ​ផឹក​កាហ្វេ?

    ១. កុំ​បន្ថែម​ស្ករ​​ច្រើន

    ជា​​ធម្មតា​​អ្នក​ជំនាញ​សុខភាព បាន​​ណែ​នាំ​​សម្រាប់​អ្នក​ញ៉ាំ​ភេសជ្ជៈ​កាហ្វេ​ គួរ​តែ​មិន​បាច់​ថែម​ស្ករ​ ប៉ុន្តែ​​ចំណង់​ចំណូល​ចិត្តគ្នា​យើង​​ភាគ​ច្រើន​ គឺនិយម​បន្ថែម​ស្ករ​ តាម​ការ​ចូល​ចិត្ត​។ អ្នក​ជំនាញ​​ បាន​ណែ​នាំ​​ថា ស្ករ​ ជា​គ្រឿង​ផ្សំ​ ដែល​អាច​បង្ក​ឲ្យ​​ឡើង​ទម្ងន់ និង​បង្ក​ជា​ជំងឺ​ផ្សេង​​ៗ បើ​មិន​ប្រយ័ត្ន។​ ដូច​នេះ អ្នក​ជំនាញ​បាន​ប្រាប់​ឲ្យ មាន​ទម្លាប់​បន្ថយ​ជាតិ​ស្ករ មិន​ថា ភេស្ជជៈ​កាហ្វេ ឬ​ភេសជ្ជៈ​​ហូប​កំដរ​មាត់​ផ្សេង​ទៀត​នោះទេ​​។

    ២. ចៀស​វាង​ញ៉ាំ​កាហ្វេ​ក្រោយ​ម៉ោង​ ២​រសៀល

    កាហ្វេ​ជា​ ភេសជ្ជៈ​បង្កើន​កម្លាំង ដូច​នេះ​ហើយ​កាហ្វេក៏​អាច​រំខាន​ដល់​ដំណេករបស់យើង​ផង​ដែរ។ អ្នក​ជំនាញ​បាន​បង្ហាញថា បើ​ញ៉ាំ​ភេស្ជៈ​ល្វីង​នេះនា​ពេល​ព្រឹក​គឺ​ជា​រឿង​ល្អ តែ​បើ​ញ៉ាំក្រោយ​ ម៉ោង​​២-៣​រសៀល​ នោះ​​អាច​ក្លាយ​​ជា​គុណវិបត្តិ​ រំខាន​គុណភាព​ដំណេករបស់យើងទៅ​វិញ។

    ៣. លាយ​ជាតិ​កាកាវ (សូកូឡា)

    បន្ថែម​ជាតិ​ម្សៅ​កាកាវ តួ​យ៉ាង​ដូច​ជា សូកូឡា ឬ​កាហ្វេ​ Mocha (កាហ្វេ​ឆុង​លាយ​សូកូឡា) តាម​លទ្ធ​ផល​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ បាន​បង្ហាញ​ថា មិន​ត្រឹម​តែ​បង្កើន​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​បន្ថយ​ជាតិ​ស្ករ​​មិន​ល្អ​នៅ​ក្នុង​ភេសជ្ជៈ​របស់​យើង​ផង​ដែរ តែ​​អ្នក​ជំនាញ​ថា​ បន្ថែម​ម្សៅ​ប្រភេទ​នេះតែ​​ចំនួន​សម​ល្មមបាន​ហើយ​ ពោល​គឺ​មិន​ប្រើ​ច្រើន​ពេក។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៤. កុំ​ទម្លាប់​ផឹក​កាហ្វេ​ពេលពោះ​ទទេ

    ញ៉ាំ​កាហ្វេ​ពេល​ព្រឹក ទាំង​មិន​បាន​ញ៉ាំ​អ្វី​ចូល​ពោះ​បន្តិច​សោះ ជា​រឿង​មិន​ល្អ​នោះ​ឡើយ។ អ្នក​ជំនាញ​​​លើក​ឡើង​ថា ការ​ញ៉ាំ​កាហ្វេ​ទាំង​ពោះ​ទទេ ធ្វើ​ឲ្យ​ សារជាតិ​កាហ្វេ​ទៅ​បំផ្លាញ​ក្រពះ​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​រលាក​ ឬ​ចុក​ក្រពះ​ទៅ​វិញ។ ដូច​នេះ គប្បី​មាន​អ្វី​ញ៉ាំ​​ឲ្យ​ហើយ មុន​ពេល​រីក​រាយ​ នឹង​ភេសជ្ជៈ​កាហ្វេ​តាម​ទម្លាប់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ Apr 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម