ផឹកតែ ជួយដល់សុខភាពខួរក្បាល

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

យើង​ភាគច្រើន ប្រហែល​ជា​ចូលចិត្ត​ផឹក​កាហ្វេ ព្រោះវាជួយ​បំបាត់​ការ​ងងុយគេង និង​ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ។ តែ​បើសិន​ ផឹក​កាហ្វេ​រាល់ថ្ងៃ ហើយ​ធុញ និង​ចង់ផ្លាស់ប្ដូរ​រសជាតិ​ភេសជ្ជៈ អាច​សាកល្បង​ផឹកតែ​បាន ព្រោះវា​ជួយ​ដល់​សុខភាព​ខួរក្បាល​​យើង មិន​ងាយ​ភ្លេចភ្លាំង។ 

នេះជា​ការ​អះអាង​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី។ អ្នកវិទ្យាសាស្ត្រ រកឃើញ​ថា អ្នក​ផឹកតែ យ៉ាងតិច ៤​ដង/សប្ដាហ៍ មាន​តំបន់​ជាច្រើន នៅ​ក្នុង​ខួរក្បាល ទំនាក់ទំនង​គ្នា​បាន​ល្អ បើ​ធៀប​នឹង​អ្នក​មិន​ផឹក​តែ។ លទ្ធផល​នេះ គឺ​តាមរយៈ​ការសិក្សា​លើមនុស្ស ៣៦​នាក់ ដោយ​ប្រមូល​ទិន្នន័យ​សុខភាព របៀបរបប​រស់នៅ និង​បញ្ហា​ផ្លូវចិត្ត​របស់​ពួកគេ។ ការសិក្សា​នេះ ធ្វើឡើង​ពី​ឆ្នាំ២០១៥-២០១៨។

សាស្ត្រាចារ្យ Feng Lei មកពី​ផ្នែក​ចិត្តសាស្ត្រ នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី បញ្ជាក់​ថា ការ​ផឹកតែ​ទៀតទាត់ អាច​ការពារ​ខួរក្បាល​មិន​ឲ្យ​មុខងារ​ធ្លាក់ចុះ តាម​ការវិវត្ត​វ័យ។ “នៅពេល​ការត​ភ្ជាប់គ្នា​រវាង​តំបន់​ខួរក្បាល​ជាច្រើន មាន​រចនាសម្ព័ន្ធ ដំណើរការ​ព័ត៌មាន អាច​ប្រព្រឹត្ត​​ទៅ​ប្រកប​ដោយ​ប្រសិទ្ធភាព”។

អត្ថបទពាក់ព័ន្ធ៖ ផឹកតែបៃតងរាល់ថ្ងៃ ជួយច្រើនទាំងសុខភាព និងសម្រស់ ពិសេសគេចផុតពីមហារីក

ក៏មាន​ដែរ កាសិក្សា​ពីមុន បង្ហាញ​ថា ការ​ផឹកតែ ​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ដូចជា​ការ​ជួយ​លើក​កម្ពស់​អារម្មណ៍ និង​បង្ការ​ជំងឺ​បេះដូង។ ចំណែក​ការសិក្សា​មួយ​ទៀត ដោយ​សាស្ត្រាចារ្យ Feng Lei ចេញផ្សាយ​នៅ​ឆ្នាំ​២០១៧ បង្ហាញ​ថា ការ​ផឹកតែ​រាល់ថ្ងៃ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ធ្លាក់ចុះ​មុខងារ​ចងចាំ រហូត​ដល់ ៥០% ​ពេលចាស់​ទៅ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 12, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 13, 2019

អ្នកអាចចូលចិត្ត