ខែភ្ជុំបិណ្ឌ សម្បូរបាយដំណើបណាស់! នេះអត្ថប្រយោជន៍បាយដំណើបចំពោះសុខភាព

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 23/09/2019 . 2 បានអាន​ចំនួន
Share now

ចាប់តាំង​ពី​ពាក់កណ្ដាល​ខែ​កញ្ញាមក ពលរដ្ឋ​ទូទាំង​ប្រទេស​យើង បាន​ចូលរួម​ពិធី​កាន់​បិណ្ឌ​ជាបន្ដបន្ទាប់ ហើយ​បាយដំណើប ជា​អាហារ​បែប​ប្រពៃណី​មួយ​ប្រភេទ ដែល​បងប្អូន​យើង​តែងតែ​រៀបចំ មិន​ដែល​ខាន​នោះទេ ដើម្បី​យក​ទៅ​វត្ត ក៏ដូច​ជា​ញ៉ាំ​នៅ​តាម​គ្រួសារ​នីមួយៗ​ផងដែរ។

តែ​តាមពិត​ទៅ​បាយដំណើប (Sticky Rice or Glutinous Rice) មិនមែន​មាន​តែនៅ​ស្រុក​ខ្មែរ​យើង​ទេ វា​មាននៅ​តាម​ប្រទេស​​អាស៊ី​ជាច្រើន ដោយ​ស្រូវ​ដំណើប​អាច​ដាំដុះ​ទាំង​នៅ​តំបន់​ទំនាប និង​ខ្ពស់រាប ហើយ​សូម្បីតែ​ជនជាតិ​ជប៉ុន ក៏​យក​បាយ​ដំណើប​នេះ ទៅ​ប្រើ​ក្នុង​មុខម្ហូប Sushi ផងដែរ។

បាយដំណើប មាន​ក្លិន​មិនខុស​ពីបាយ​ប្រភេទ​ផ្សេង​ទៀត​ប៉ុន្មាន​ទេ ប៉ុន្ដែ​វាមាន​លក្ខណៈ​ស្អិត​ជាង​បាយ​ប្រភេទ​ផ្សេងទៀត ដោយសារ​វា​មាន​សមាសធាតុ​គីមី Amylopectin យ៉ាងច្រើន។ នៅ​ក្នុង​បាយ​ដំណើប មាន​សារធាតុ​បំប៉ន​ជាច្រើន ដូចជា ប្រូតេអ៊ីន វីតាមីន B ម៉ាញេស្យូម សង្គសី សេឡេញ៉ូម ទង់ដែង និង​ជាតិ​កាកសរសៃ ហើយ​សឹងតែ​គ្មាន​ជាតិ​កូលេស្ដេរ៉ូល និង​ខ្លាញ់។

បើនិយាយ​ពី​អត្ថប្រយោជន៍​បាយ​ដំណើប​ចំពោះ​សុខភាព​វិញ រួមមាន៖

១. ប្រឆាំង​ជំងឺ​រ៉ាំរ៉ៃ

សេឡេញ៉ូម វីតាមីន និង​សារធាតុ​រ៉ែ ក្នុង​បាយ​ដំណើប ជួយ​ជំរុញ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម នៅ​ក្នុង​រាងកាយ ដែល​វា​អាច​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺ​រ៉ាំរ៉ៃ និង​កាត់បន្ថយ​ស្ត្រេស នៅ​ក្នុង​រាងកាយ។

២. ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម

ជាតិ​កាក​សរសៃ នៅ​ក្នុង​បាយ​ដំណើប អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ នៃ​ជំងឺ​ទឹកនោមផ្អែម និង​គ្រប់គ្រង​ការ​បញ្ចេញ​អាំងស៊ុយលីន និង​គ្លុយកូស នៅ​ក្នុង​រាងកាយ។

៣. ប្រឆាំង​ការ​រលាក (Inflammation)

សារធាតុ​ទង់ដែង ស័ង្កសី និង​វីតាមីន B នៅ​ក្នុង​បាយដំណើប អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ ដែល​អាច​កាត់បន្ថយ​ការរលាក និង​ការឆ្លង​មេរោគ​ទៅ​ក្នុង​រាងកាយ។

៤. បង្កើន​ដង់ស៊ីតេ​ឆ្អឹង

ដោយសារ​បរិមាណ​រ៉ែ​ច្រើន នៅក្នុង​បាយដំណើប វា​អាច​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ និង​កាត់បន្ថយ​ជំងឺ​ពុកឆ្អឹង។

៥. ការពារ​ជំងឺ​បេះដូង

ដោយសារ​បាយ​ដំណើប គ្មាន​ជាតិ​ខ្លាញ់ និង​កូលេស្ដេរ៉ូល ដូច្នេះការ​ញ៉ាំ​បាយ​ដំណើប​ច្រើន មិន​បណ្ដាល​ឲ្យ​លើសឈាម មាន​បញ្ហា​បេះដូង និង​ឡើង​ទម្ងន់​នោះទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    តិចអត់ដឹង! ញ៉ាំផ្សិតអាចជួយប្រព័ន្ធភាពស៊ាំ​ និងការពារពីជំងឺផ្សេងៗ

    ផ្សិត - ផ្សិត​សម្បូរ​ដោយ​វីតាមីន ជាតិរ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ ហេតុ​នេះ​ហើយ​ការ​ញ៉ាំ​ផ្សិត​មាន​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    របបអាហារ, ជីវិត និងសុខភាព 01/07/2020 . 3 បានអាន​ចំនួន

    មានអាការៈឆាប់ផ្លាស់ប្ដូរអារម្មណ៍ អាចជាសញ្ញាជំងឺផ្លូវចិត្ត

    ផ្លូវចិត្ត - នៅ​ពេល​ដែល​និយាយ​ទាក់​ទង​នឹង​ជំងឺ​ផ្លូវ​ចិត្ត ឬ​ពាក្យ​បច្ចេកទេស​គេ​ហៅ​ថា Mental Disorder វា​ក៏​មាន​ទាក់​ទង​នឹង....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    កើតមហារីក ដល់ដំណាក់កាលទីប៉ុន្មានទើបអ្នកឈឺដឹង?

    ជំងឺមហារីក​ - ជា​ទូទៅ អ្នក​ជំងឺ​ដែល​កើត​ជំងឺ​មហារីក​ស្ទើរ​តែ​ទាំង​អស់​អត់​ដឹង​ខ្លួន​ថា កើត​ជំងឺ​នេះ​នៅ​ដំណាក់​កាល​ទី១....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    តិចនិកសុខភាព, ជីវិត និងសុខភាព 30/06/2020 . 2 បានអាន​ចំនួន

    ម្រះមាន​រសជាតិល្វីងមែន តែផ្ដល់ប្រយោជន៍ច្រើន​ដល់​សុខភាព

    ម្រះ - គ្នាយើង​មួយ​ចំនួន​អាច​នឹង​មិន​ចូលចិត្ត​ម្រះ​ដោយសារ​រសជាតិ​ល្វីង។​ តាមពិត​ទៅ​ម្រះ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព ស្បែក សក់ និង​ភ្នែក​ជាដើម...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា
    របបអាហារ, ជីវិត និងសុខភាព 30/06/2020 . 3 បានអាន​ចំនួន

    អត្ថបទគួរអាន

    ឃ្មុំទិច

    ពេលឃ្មុំទិច អាចសាកល្បងវិធីទាំងនេះ ដើម្បីបន្ថយការឈឺចាប់

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 03/07/2020 . 2 បានអាន​ចំនួន
    ស្លាក់

    ឃើញមានអ្នកស្លាក់អាហារកុំទាន់ស្លន់ សាកជួយដោយវិធីនេះបាន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 02/07/2020 . 2 បានអាន​ចំនួន
    ឈឺពោះ

    រលាកខ្នែងពោះវៀនមកពីមូលហេតុអី? មានរោគសញ្ញាអីខ្លះ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 02/07/2020 . 2 បានអាន​ចំនួន
    បឺរសណ្ដែកដី

    ហេតុផល​ ៨ ​យ៉ាង បង្ហាញថា​បឺរសណ្ដែកដី​មានអត្ថប្រយោជន៍​ច្រើន​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 02/07/2020 . 3 បានអាន​ចំនួន