ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង

ត្រួតពិនិត្យដោយ | ដោយ

ចេញផ្សាយថ្ងៃទី 04/10/2019 . អាន 2 នាទី
Share now

ដោយសារ​ស្រុកខ្មែរយើង ញ៉ាំបាយ​ប្រចាំថ្ងៃ ដូច្នេះ​យើងច្បាស់​ជាដឹង​ហើយ​ថា ក្រោយ​ញ៉ាំបាយ​រួច យើង​ងងុយ​គេង​ខ្លាំង ពេលខ្លះត្រូវ​រកកន្លែង​គេងថ្ងៃ​បន្ដិច​សិនទើបបាន។ នេះដោយសារ​ក្នុង​បាយ មាន​សមាសធាតុ Glycemic យ៉ាងច្រើន។ ប៉ុន្ដែ ក្រៅពី​បាយ នៅមាន​អាហារ​មួយចំនួន​ទៀត ​ធ្វើ​ឲ្យ​យើង​ងងុយគេង បើកភ្នែក​សឹងមិន​រួច​នោះទេ ក្រោយ​ញ៉ាំរួច។

១- ផ្លែចេក

ជាតិស្ករ ប៉ូតាស្យូម និង​ម៉ាញេស្យូម នៅក្នុង​ផ្លែចេក បាន​ផលិត Tryptophan ចូលទៅ​ក្នុង​ខួរក្បាល បណ្ដាល​ឲ្យ​យើង​ងងុយគេង។

២- ត្រីសម្បូរខ្លាញ់

អាស៊ីដ ដែលមាន​នៅក្នុង​ត្រីសាលម៉ុន ធូណា និង​ត្រីសម្បូរ​ខ្លាញ់​ផ្សេងទៀត ជំរុញ​ការ​ផលិត​អ័រម៉ូន Melatonin ដែល​ជា​អ័រម៉ូន​កំណត់​ការគេង។ ក្រោយ​ញ៉ាំ​ពពួក​ត្រីសម្បូរ​ខ្លាញ់ វាជួយ​បន្ថយ​កម្រិត​អ័រម៉ូន​ស្ត្រេស​ក្នុង​ឈាម និង​ធ្វើឲ្យ​យើង​ងងុយគេង។

៣- ផ្លែឈើរី

ផ្លែឈើរី មានបរិមាណ Melatonin យ៉ាងច្រើន បើយើង​ញ៉ាំ​ផ្លៃឈើរី ១ដៃ មិនអីទេ តែ​បើយើង​ផឹក​ទឹកផ្លែឈើរី ១​កែវវិញ យើង​នឹង​ងងុយគេង​យ៉ាងខ្លាំង។

៤- គ្រាប់ Almonds

គ្រាប់ Almonds នេះ សម្បូរដោយ Tryptophan ដែល​ជាប្រភេទ​អាមីណូអាស៊ីដ ផលិត​អ័រម៉ូន Melatonin។ ជាងនេះទៅទៀត គ្រាប់ Almonds ក៏សម្បូរដោយ​ម៉ាញេស្យូម ដែល​ជួយ​សម្រួល​សាច់ដុំ និង​ធ្វើឲ្យ​យើង​ងងុយគេង។

៥- ផលិតផល​ទឹកដោះ

ក្នុងចំណោម​ផលិតផល​ប្រភេទ​ទឹកដោះ​ទាំង​អស់ Cheesses បណ្ដាល​ឲ្យ​យើង​ងងុយគេង​ខ្លាំងជាងគេ ដោយសារ​វាមាន​បរិមាណ​សារធាតុ​កាល់ស្យូម​យ៉ាងច្រើន។ ក្រៅពី​កាល់ស្យូម Cheesses ក៏សម្បូរ​កាបូអ៊ីដ្រាត ដែល​ជំរុញ​ដល់​មុខងារ​របស់ Tryptophan ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ស្រីៗប្រយ័ត្នតិច! មានកត្តាទាំងនេះប្រឈមនឹងកើតជំងឺមហារីកភ្នាសស្បូន

    មហារីកភ្នាសស្បូន - ជំងឺ​មហារីក​ភ្នាស​ស្បូន ជា​ជំងឺ​ដែល​កោសិកា​ភ្នាស​ស្រទាប់​ស្បូន​លូតលាស់​ខុស​ប្រក្រតី ហើយស្ត្រីដែលប្រឈមនឹងកើត...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    មក​ដឹង​ពី​ដំណាក់កាលព្យាបាលជំងឺរលាកថ្លើមប្រភេទ B មិនឲ្យមេរោគរាលដាលខ្លាំង

    រលាកថ្លើម B - វីរុស​រលាក​ថ្លើម​ប្រភេទB ​ក៏​ជា​មូល​ហេតុ​ចម្បង​ដែល​បង្ក​ជា​មហារីក​ថ្លើម ហើយការព្យាបាលមាន២ដំណាក់កាលសំខាន់គឺ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ឧស្សាហ៍ត្រជាក់ចុងដៃ ចុងជើងអាចមកពីកង្វះវីតាមីន និងរ៉ែទាំងនេះ

    វីតាមីន - គ្នាយើង​មួយ​ចំនួន​ងាយ​នឹង​មាន​អាការៈ​ត្រជាក់​ចុង​ដៃ និង​ជើង​ទោះ​បី​​អាកាសធាតុ​មិន​បាន​ចុះ​ត្រជាក់​ក៏​ដោយ។ មូលហេតុ​បង្ក​...វីតាមីន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា

    កុំស្តាយ! ប្រើខ្លាញ់​ ឬប្រេងសល់ដដែលៗទៅចម្អិនអាហារ គ្រោះថ្នាក់សុខភាពខ្លាំងណាស់

    ប្រេង​សល់ - មេផ្ទះ​ដែល​ជា​អ្នក​រៀបចំ​អាហារ​សម្រាប់​គ្រួសារ ពិតជា​ធ្លាប់​ធ្វើ​ម្ហូប​ដែល​យក​ខ្លាញ់​នៅ​សេសសល់​ពី​ធ្វើ​លើក​មុន​ៗ....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    អត្ថបទគួរអាន

    រ៉ែ

    អាហារ ៨ មុខនេះសម្បូរដោយពពួករ៉ែសំខាន់ៗសម្រាប់សុខភាព

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 04/08/2020 . អាន 2 នាទី
    រក្សាជាតិទឹក

    ហេតុផលទាំងនេះហើយបានជាយើងត្រូវរក្សាជាតិទឹកក្នុងរាងកាយឲ្យបានត្រឹមត្រូវ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 04/08/2020 . អាន 3 នាទី
    ឪឡឹក

    គុណសម្បត្តិធំៗទាំងនេះអាចបញ្ជាក់ច្បាស់ថា​ឪឡឹកក៏ល្អសម្រាប់សុខភាពអូនៗ

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ សន សុភា
    ចេញផ្សាយថ្ងៃទី 03/08/2020 . អាន 3 នាទី
    ក្លិនមាត់

    កុំប្រហែស! ក្លិនមាត់អាចបញ្ជាក់ពីជំងឺផ្សេងៗទាំងនេះ ក្រៅពីបញ្ហាក្នុងប្រអប់មាត់

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 03/08/2020 . អាន 2 នាទី