ឈប់ញ៉ាំអាហារកំប៉ុង មកញ៉ាំអាហារធម្មជាតិ អាចជួយបង្ការជំងឺបាក់ទឹកចិត្តបាន

ដោយ ត្រួតពិនិត្យដោយ ម៉ី សនសុភា

ដូច​ធ្លាប់​បាន​ប្រាប់​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ អាហារ​កំប៉ុង មិនត្រឹម​មិន​​ល្អ​ចំពោះ​សុខភាព​នោះ​ទេ ក៏​មូលហេតុ​មួយ នាំ​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ទៀត ហេតុ​នេះ​គួរ​ប្តូរ​របប​អាហារពី​ការ​ញ៉ាំ​អាហារ​កំប៉ុង ទៅ​ញ៉ាំ​អាហារ​ធម្មជាតិ​វិញ​ទើប​ល្អ ដូចជា​បន្លែ និងសាច់​ត្រី​ជាដើម។

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ Macquarie ​ប្រទេស​អូស្រា្តលី​ បាន​រក​ឃើញ​ថា ការ​​ផ្លាស់​ប្តូរ​របប​អាហារ​ប្រចាំ​ថ្ងៃ ដែល​ធ្លាប់​តែ​ជាគ្រឿង​កំប៉ុង អាហារ​កញ្ចប់​​ដែល​រក្សា​ទុក​បាន​យូរ ទៅ​ញ៉ាំ​អាហារ​​ធម្មជាតិ មាន​​ត្រី សាច់ បន្លែ​ស្រស់​ៗ​វិញ អាច​ជួយ​សុខភាព​​ខួរ​ក្បាល​បាន​ប្រសើរ​ឡើង ពិសេស​ឃ្លាត​ឆ្ងាយ​ពី​បញ្ហា​បាក់​​ទឹក​ចិត្ត។

ការ​អះ​អាង​បែប​នេះ បន្ទាប់​ពីក្រុមស្រាវ​ជ្រាវ​ បាន​ពិសោធលើ​របប​អាហារនិស្សិតសរុប​ ៧៦​នាក់ សុទ្ធ​សឹងទម្លាប់​ញ៉ាំ​គ្រឿង​កំប៉ុង និង​អាហារ​កញ្ចប់​ ដែល​បង្ក​ឲ្យ​ពួក​គេ​ឧស្សាហ៍​កើតមាន​បញ្ហា​បាក់​ទឹក​ចិត្ត។

ក្រោយ​ពេលណែ​នាំ​ឲ្យប្តូរ​ទម្លាប់​មក​ញ៉ាំ​អាហារ​សម្បូរ​​វីតាមីន និង​​សារធាតុ​រ៉ែ ​មាន​ដូច​ជា បន្លែ ផ្លែ​ឈើ ត្រី​សាច់​ស្រស់​ៗ ក្រុម​និស្សិត​ទាំង​នោះ ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់ ពោលត្រឹម​រយៈ​ពេល ​២១​ថ្ងៃ ពួកគេ​ទទួល​បាន​អារម្មណ៍​ស្រស់​ថ្លា ហើយ​អត្រាបាក់​ទឹក​ចិត្ត​ (ការ​ព្រួយ​បារម្ភ) បាន​ថយ​ចុះគួរ​ឲ្យ​កត់​សម្គាល់ ដោយ​​ផ្អែក​តាម​​ការ​ស្ទង់​មតិ គឺ​បាន​ធ្លាក់​ចុះ ពី​កម្រិត​ពិន្ទុ ៧,២ មកនៅ​ត្រឹម ៤,៤ ប៉ុណ្ណោះ។

អត្ថបទ​ពាក់​ព័ន្ធ៖

ដោយ​ឃើញ​លទ្ធ​ផល​​វិជ្ជមាន​បែប​នេះ លោក Healther Francis ​វេជ្ជបណ្ឌិត​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​លើក​ទឹក​ចិត្ត​ឲ្យ​គ្រប់​គ្នា​ញ៉ាំ​​​អាហារ​ស្រស់​ៗ​​ពី​ធម្មជាតិ​ឲ្យ​បាន​ច្រើន ជំនួស​ឲ្យ​​អាហារវេច​​ខ្ចប់ ឬ​អាចរក្សា​ទុក​បាន​យូរ ដែល​ពុំ​មាន​ផ្តល់​ប្រយោជន៍​ដល់​ខួរ​ក្បាលប៉ុណ្ណោះ​ទេ បែរ​ជា​​បំផ្លាញ​​សុខភាព​ខួរ​ក្បាល​ទៅ​វិញ។​​​​​​

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 14, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 14, 2019

អ្នកអាចចូលចិត្ត