យល់ហេតុផលនេះ ដឹងតែចង់ញ៉ាំផ្លែប៊ើរ ព្រោះប្រយោជន៍ច្រើន

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 30/10/2019 . 2 mins read
Share now

ផ្លែ​ឈើ​សុទ្ធ​សឹង​​តែ​មាន​​គុណ​ប្រយោជន៍​របស់​វា ហើយ​​អត្ថបទ​នេះ នឹង​បង្ហាញ​ជូន​ពី អត្ថប្រយោជន៍​ពិសេស​នៃ ផ្លែ​ប៊ើរ (Avocado) ជា​ផ្លែ​ឈើ សំបូរ​ដោយ​ជាតិ​រ៉ែ​ វីតាមីន និង​​សារធាតុ​បំប៉ន។

​១. មាន​ជាតិ​ខ្លាញ់​ល្អ

ប៊ើរ​សំបូរ​ដោយ​ជាតិ​ខ្លាញ់​ល្អ ឬ​ហៅ​ថា​ខ្លាញ់​ឆ្អែត ដោយ​​វា​មាន​កម្រិត Monounsaturated អូឡេអ៊ិច​អាស៊ីដ​ខ្ពស់ ​ជា​អាស៊ីដ​ខ្លាញ់​​ល្អ​ ដូច​នេះ​វា​​មាន​​គុណ​ប្រយោជន៍​សម្រាប់​រាង​កាយ ជួយ​​ឲ្យ​គ្លុយ​កូស​ (ស្ករ) ក្នុង​ឈាម​មាន​លំនឹង។

២. ជួយ​រក្សា​ទំងន់​

ដោយ​សារ​​ផ្លែ​ប៊ើរ សំបូរ​ដោយ​ជាតិ​វីតាមីន C K E B6 ទង់​ដែង និង​ប៉ូតាស្យូម ព្រម​ទាំង​ជីវជាតិ​បំប៉ន​ជា​ច្រើន​ទៀត ជួយ​ឲ្យ​​រាង​កាយ​ឆាប់​ឆ្អែត​ គ្រប់​វីតាមិន និង​មិន​ឃ្លាន​​ ទៅ​ញ៉ាំ​អ្វី​តាម​ចិត្ត​ចង់។

៣. ជួយ​ឲ្យ​សម្ពាធ​ឈាម​ល្អ

ដោយ​សារ សារធាតុ​ប៉ូតាស្យូម​ សំបូរ​នៅ​ក្នុង​​ផ្លែ​ប៊័រ​ ដូច​នេះ វា​ជួយ​ឲ្យ​ជម្រុញ​ឲ្យ​ចលនា​ឈាម​រត់​ក្នុង​រាង​កាយ​បាន​ស្រួល។

៤.ជម្រុញ​រាង​កាយ​ស្រូប​យក​ជីវជាតិ​ចិញ្ចឹម​បាន​ល្អ​

​ផ្លែ​ប៊ើរ​សំបូរ​សារធាតុ​ចិញ្ចឹម មាន​កម្រិត​ជាតិ​សរសៃ​ខ្ពស់ ប្រហែល​៧%​នៃ​ទំងន់​សរុប ដូច​នេះ​ការ​បន្ថែម​​ វា​ក្នុង​របប​អាហារ ជួយ​​ជម្រុញ​រាង​កាយ​ឲ្យ​ស្រូប​យក​​ជីវជាតិ​ចិញ្ចឹម​​បាន​ល្អ។

៥. ល្អ​សម្រាប់​ភ្នែក

ផ្លែ​ប៊ើរ​ មាន​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ខ្ពស់ រួម​មាន​ ជាតិ​លុយ​តេអ៊ីន (Lutein) និង​ Zeaxanthin។ ជីវជាតិ​ទាំង​នេះ មាន​សារសំខាន់​​ណាស់ សម្រាប់​ភ្នែក និង​ជួយ​បន្ថយ​គ្រោះ​ថ្នាក់​ពី​ជំងឺ​ភ្នែក​ឡើង​បាយ​។

អត្ថបទ​ពាក់​ព័ន្ធ៖

៦. ជួយ​​ឲ្យ​ឆ្អឹង​​រឹង​មាំ​

ញ៉ាំ​ផ្លែ​ប៊ើរ​ ជា​ប្រចាំ​អាច​ជួយ​​​ឲ្យ​ឆ្អឹង​រឹង​មាំ មាន​សុខភាព​ល្អ ដោយ​សារ វា​សំបូរ​ជាតិ​ទង់​ដែង និង​វីតាមីនK។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕
​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    ស្ត្រីពពោះនៅវ័យចាស់ឬក្មេងពេក អាចប្រឈមនឹងបញ្ហាច្រើន ទាំងម្ដាយនិងគភ៌

    ពពោះ - ការ​ដែល​ពពោះ​នៅ​ក្នុង​វ័យ​ទាំង​ពីរ​នេះ៖ ក្រោម​អាយុ​១៨​ឆ្នាំ និង​លើ​អាយុ​៣៥​ឆ្នាំ​អាច​ប៉ះពាល់​ដល់​ការ​ពពោះ និង​ការ​លូត​លាស់​របស់​ទារក​បាន​ដូច​....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    អាហារប៉ុន្មានប្រភេទនេះមានជាតិស្ករខ្ពស់ យកល្អកុំញ៉ាំច្រើនពេក

    ជាតិស្ករ - ការ​ញ៉ាំ​ស្ករ​ច្រើន​ពេក​អាច​ផ្តល់​ប៉ះពាល់​ច្រើន​ដល់​សុខភាព​ដូចជា​បង្កើន​ហានិភ័យ​ជំងឺ​ធាត់ ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    ម៉ាក់ៗទើបសម្រាលកូនរួច ធ្វើតាមប៉ុន្មានចំណុចនេះ ឆាប់មានកម្លាំង សម្បូរទឹកដោះឲ្យកូនម៉ឹម

    សម្រាលកូន - ក្រោយសម្រាលកូនរួច រាងកាយស្ត្រីមិនទាន់ត្រលប់មកសភាពដើមវិញទេ កម្លាំងនៅខ្សោយ រាងកាយក៏ស្លេកស្លាំង ឯម៉ាក់ៗខ្លះអត់ទាំងមានទឹកដោះឲ្យកូនម៉ឹមទៀតផង។

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    សម្រាលកូន, ពពោះ 09/07/2020 . 2 mins read

    អស់បារម្ភ! កើតឫសដូងបាតអាចថែទាំខ្លួនតាមវិធីទាំងនេះ

    ឫសដូងបាត - សម្រាប់​គ្នា​យើង​ណា​ដែល​កំពុង​មាន​បញ្ហា​ឫសដូង​បាត ឈប់​បារម្ភ​ថា​ត្រូវ​ថែ​ខ្លួន​បែប​ណា អាចសាកល្បងអនុវត្តតាមការណែនាំទាំង...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    អត្ថបទគួរអាន

    រាក

    អាការៈរាករូសរ៉ាំរ៉ៃ អាចមានទាក់ទងនឹងជំងឺពោះវៀនប៉ុន្មាននេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 10/07/2020 . 2 mins read
    Fiber

    សរសៃ Fiber ជាអ្វី? មាន​ប្រយោជន៍​ដល់​ក្រពះពោះវៀនយ៉ាងដូចម្ដេចខ្លះ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ណៃ ទូច
    ចេញផ្សាយថ្ងៃទី 10/07/2020 . 4 mins read
    សុខភាពថ្លើម

    មិនមែនតែផឹកស្រា ជក់បារីទើបខូចថ្លើមទេ ទម្លាប់ទាំងនេះក៏ជាមូលហេតុដែរ!

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 10/07/2020 . 1 min read
    មហារីកក្រពះ

    មកដឹងរោគសញ្ញាជំងឺមហារីកក្រពះនៅដំណាក់កាលដំបូងៗ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 10/07/2020 . 2 mins read