តិចអត់ដឹង! ស្បែកមាន់ឆ្ងាញ់ហើយ មានប្រយោជន៍ច្រើន

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ប្រហែល​ជា​គ្នា​យើង​ធ្លាប់​ចោល​​ស្បែក​មាន់ អត់​ញ៉ាំ ដោយ​សារ​គិត​ថា​ខ្លាញ់​ច្រើន ប៉ុន្តែ​​បើ​តាម​អ្នក​ជំនាញ​សុខភាព​ បាន​ឱ្យ​ដឹង​ថា ស្បែក​មាន់​ ឆ្ងាញ់ហើយផ្ដល់​​ប្រយោជន៍​ ច្រើនពុំ​គួរ​បោះ​ចោល​។

តាម​​ក្រុម​អ្នក​ជំនាញ​​សុខភាព​​​ពី​សាកលវិទ្យាល័យ​ Harvard ស្បែក​មាន់​​​ ដូច​ទៅ​នឹង​​ផ្លែ​ប៊ើរ​ដែរ ពោល​គឺ​មាន​ជាតិ​​ខ្លាញ់​ល្អ​ (ខ្លាញ់​ដែល​មិន​មាន​អ៊ីដ្រូសែន​ច្រើន) ដែល​ល្អ​សម្រាប់​បេះ​ដូង ដោយ​អាច​ជួយ​​បន្ថយ​​សម្ពាធ​ឈាម​ និង​កម្រិត​កូឡេស្តេរ៉ូល​​អាក្រក់​ក្នុង​រាង​កាយ​ តាម​រយៈ​ការ​​ដាស់​ អ័រម៉ូន​សកម្ម​។

ម្យ៉ាង​វិញ​ទៀត ក្រុម​អ្នក​ជំនាញ​ពី​​សាកលវិទ្យាល័យ​ដដែល​ បាន​ឱ្យ​​ដឹង​ថា នៅ​​ពេល​ចម្អិន​សាច់​មាន់ ដោយ​ការ​ចៀន ឬ​បំពង​ ស្បែក​មាន់​​មាន​ប្រយោជន៍​ ដោយ​វា​ជា​​របាំង ​ទប់​​ជាតិ​ខ្លាញ់​ពី​ខាង​ក្រៅ មិន​ឱ្យ​ជ្រាប​ចូល​ក្នុង​សាច់​ច្រើន ពិសេស​វា​​​ជួយ​បន្ថែម​រសជាតិ​សាច់​​មាន់​ កាន់​តែ​ឆ្ងាញ់​។

អត្ថបទ​ពាក់​ព័ន្ធ៖

តែ​យ៉ាង​ណា​មិញ តាម​ការ​វិភាគ​ស្ថិតិ​ ទៅ​លើ​​ស្បែក​មាន់ ដោយ​ក្រុម​អ្នក​ជំនាញ​ ឃើញ​ថា កម្រិត​សារធាតុ​ Omega 6 ច្រើន​ អាច​បង្ក​ឱ្យ​រលាក​ដល់​រាង​កាយ​ទៅ​វិញ បើ​ញ៉ាំ​ច្រើន (ពុំ​គួរ​ញ៉ាំ​​ស្ទើរ​រាល់​ថ្ងៃ) បន្ថែម​ពី​នោះ ការ​ញ៉ាំ​​ស្បែក​មាន់​ ចម្អិន​រហូត​ដល់​ខ្លោច ក៏​ពុំ​គួរ​បរិភោគ​ដែរ ដោយ​វា​អាច​ផ្តល់​ទុក្ខ​ទោស​ដល់​សុខភាព​ទៅ​វិញ៕ ​​​​

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 7, 2019 | កែសម្រួលចុងក្រោយ ខែ​វិច្ឆិកា 7, 2019

អ្នកអាចចូលចិត្ត