ទឹកលាងបន្លែ មានប្រសិទ្ធភាពជម្រះមេរោគ និងជាតិគីមីបានកម្រិតណា?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 02/12/2019 . 2 mins read
Share now

បច្ចុប្បន្ន​ព្រោះតែ​បន្លែ​ផ្លែឈើ​សម្បូរ​សារធាតុ​គីមី​ពេក ក៏​មាន​ការ​ផលិត​ទឹក​សម្រាប់​លាង​ជម្រះបន្លែ (ពែម៉ង់កាណាត)។ តើ​ទឹក​លាង​បន្លែ​ដែលលក់​លើ​ទីផ្សារ​សព្វថ្ងៃ​នោះ ពិតជា​អាច​លាង​ជម្រះមេរោគ  ឬជាតិ​គីមីបាន ១០០% ឬ​យ៉ាង​ណា?

បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក ចាន់ សេដ្ឋា អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ថា​ទឹក​លាង​បន្លែ​គ្រប់​ប្រភេទ​មិន​អាច​សម្លាប់​មេរោគ ឬ​ជាតិ​គីមី​បាន​ទាំងស្រុង​ឡើយ ហើយ​បើ​យើង​ប្រើប្រាស់​ខុស​ពី​ការ​ណែនាំ​ទៀត សឹង​តែ​មិន​បាន​ទទួល​ផល​អ្វីសោះ។ លោក​ក៏​បន្ថែម​ទៀត​ថា សារធាតុ​គីមី​មិន​អាច​លាង​ជម្រះ​ដោយ​អ្វី​មួយ​ឡើយ គ្រាន់តែ​អាច​កាត់​បន្ថយ​ខ្លះ​ប៉ុណ្ណោះ តែ​យើង​អាច​លាង​ទឹក​ឲ្យ​ច្រើន​ដង។

ដូចនេះ ដើម្បី​សុខុមាលភាព គួរតែ​ញ៉ាំ​បន្លែក្នុង​ស្រុក ព្រោះ​វា​មិន​ចាំបាច់​ត្រូវ​ការ​ប្រើ​ថ្នាំ​ដើម្បី​រក្សា​យូរ​ដូច​របស់​នាំ​ចូល​ពី​ឆ្ងាយ ហើយ​យក​ល្អ​បន្លែបង្ការ​តិចតួច ដូចជា ជី ស្លឹក​ខ្ទឹម ស្លឹក​គ្រៃ ត្រកួន ម្ទេស ស្ពៃ​មួយ​ចំនួន អាច​ដាំ​នៅ​ផ្ទះ​ខ្លួនឯងបាន ហើយសុទ្ធតែ​ងាយស្រួល​ដាំ​ទាំងអស់។

អត្ថបទពាក់ព័ន្ធ៖ អ្នកចូលចិត្ត​តិចអត់ដឹង​អត្ថប្រយោជន៍ ​ត្រយូងចេក ចំពោះសុខភាព

របបអាហារ

លើស​ពី​នេះ​ទៅ​ទៀត បើ​ចង់​ដឹង​ថា​បន្លែ ឬ​ផ្លែឈើ​ណា​មួយ​មាន​សារធាតុ​គីមី ឬ​អត់ យើង​មិន​អាច​មើល​ដោយ​ភ្នែក​ទទេ ឬ​ប៉ះបាន​នោះ​ទេ ត្រូវ​ឆ្លងកាត់​ការ​ពិសោធ​នៅមន្ទីរពិសោធសិន។ តែ​បើ​តាម​ស្ត្រី​មេផ្ទះ​ខ្លះ គាត់​អាច​ចំណាំ​បាន​តាម​រយៈ​ក្លិន​ថ្នាំ ឬ​បន្លែ​ទុក​យូរ​ហើយ​បែរជា​មិន​ខូច មិន​ប្រែប្រួល​ពណ៌ និង​ខូច​ទ្រង់ទ្រាយ​ក្នុង​នោះ​មាន​ដូចជា​ត្រសក់ សណ្ដែក​បណ្ដុះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យដំណើរការក្លឹបកម្សាន្ត និងខារ៉ាអូខេឡើងវិញ តែត្រូវ…

    COVID-19-យោង​តាម​សេចក្ដី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស ស្ដី​ពី​ការ​អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ (KTV) ទាំងអស់​នៅ​...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    រលូតកូន មកពីម៉ាក់ៗមានបញ្ហាទាំងនេះ

    រលូតកូន - មាន​មូលហេតុ​ជាច្រើន​ដែល​នាំឲ្យ​បាត់បង់​គភ៌​នៅ​ក្នុង​ផ្ទៃ ហើយ ៨០ ភាគរយ គឺ​បណ្ដាល​មកពី​បញ្ហា​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម ទើប​នាំ​ឲ្យ​ការ​លូត...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    ចំណីអាហារមានដាក់សារធាតុបូរ៉ាក់ ញ៉ាំទៅប៉ះពាល់អីខ្លះ?

    សារធាតុបូរ៉ាក់-បូរ៉ាក់ (Borax) ជា​សារ​ធាតុ​គីមីម្យ៉ាង ដែល​បង្កើត​ឡើង​ពី​សារធាតុ​រ៉ែ​ធម្មជាតិ​ឈ្មោះ ​សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុ​សម្អាត...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ទ្រី រ៉ាវី

    សណ្ដែកខ្មៅ ជួយអីខ្លះដល់​សុខភាព?

    សណ្ដែកខ្មៅ - សណ្ដែក​ខ្មៅ​សម្បូរ​ដោយ​ប្រូតេអ៊ីន ជាតិ​សរសៃ វីតាមីន និង​ជាតិរ៉ែ​ផ្សេងៗ​ដែល​សុទ្ធតែ​ជួយ​ដល់​សុខភាព​របស់​យើង...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    អត្ថបទគួរអាន

    ទឹកក្រូចឆ្នារ

    ផឹកទឹកក្រូចឆ្មារនៅពេលព្រឹក ផ្ដល់អត្ថប្រយោជន៍​ដល់​សុខភាព​យ៉ាង​តិច ៦ យ៉ាង

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 08/07/2020 . 2 mins read
    ផ្លែខ្នុរ

    មិនត្រឹមតែឆ្ងាញ់ទេ តែផ្លែខ្នុរផ្តល់ប្រយោជន៍ច្រើន​យ៉ាង​ដល់​សុខភាពទៀត​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ មាន រតនា
    ចេញផ្សាយថ្ងៃទី 08/07/2020 . 2 mins read
    ក្ដៅខ្លួន

    កូនក្ដៅខ្លួនលេបថ្នាំហើយ តែកម្ដៅមិនថយ អាចថែមសុលគូទទៀតបានទេ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 08/07/2020 . 2 mins read
    វ៉ាក់សាំង

    ក្រសួងផ្លាស់ប្តូរការវ៉ាក់សាំងតេតាណូស (TT) មកចាក់ប្រភេទនេះវិញ នៅទូទាំងប្រទេស

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 07/07/2020 . 1 min read