backup og meta

ញ៉ាំ​ក្រូច ជឿថាអាច​ជួយការពារ​ជំងឺ​ធាត់ ជំងឺបេះដូង និង​ទឹក​នោម​ផ្អែម

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    ញ៉ាំ​ក្រូច ជឿថាអាច​ជួយការពារ​ជំងឺ​ធាត់ ជំងឺបេះដូង និង​ទឹក​នោម​ផ្អែម

    ជា​ដំណឹង​ល្អ​សម្រាប់​យើង​ទាំង​អស់​គ្នា ព្រោះ​ការ​សិក្សា​លើ​សត្វ​កណ្តុរ រក​ឃើញ​ថា សារធាតុ​មួយ​ក្នុង​ក្រូច​ផ្អែម ក្រូច​ឃ្វិច អាច​ជួយ​កាត់​បន្ថយ​ជំងឺ​ធាត់​បាន។

    ការ​សិក្សា​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ នៃ​សាកល​វិទ្យាល័យ Western University បាន​រកឃើញ​ថា ម៉ូលេគុល​មួយ​ប្រភេទ មាន​ក្នុង​ពពួក​ក្រូច​ផ្អែម និងក្នុង​ក្រូច​ឃ្វិច ជា​ភាសា​បច្ចេក​ទេស​ហៅ​ថា ​សារធាតុ Nobiletin សុទ្ធ​តែ​មាន​ឥទ្ធិពល​កាត់​បន្ថយ​ជំងឺ​ធាត់ ដែល​ជា​មូលហេតុ​ធំ​មួយ​នាំ​ឲ្យ​កើត​ជំងឺ​បេះ​ដូង និង​ជំងឺ​ទឹកនោម​ផ្អែម។

    ការ​ស្រាវជ្រាវ​ថ្មី បាន​ចុះ​ផ្សាយ​លើ​កាសែត Lipid Research បាន​អះអាង​ពី​ស្ថាន​ភាព​កណ្តុរ​ដែល​គេ​ផ្តល់​ចំណី​សម្បូរ​ជាតិ​ខ្លាញ់ និង​ជាតិ​កាលេស្តូរ៉ូ លាយ​ជា​មួយ​សារធាតុ Nobiletin ដែល​ជា​លទ្ធផល អាច​កាត់​បន្ថយ​កម្រិត​អាំងស៊ុយលីន​ដែល​ស៊ាំ​នឹង​ភាព​ធន់ ខណៈ​ខ្លាញ់​ក្នុង​ឈាម ក៏​ទាប​ជា​ងកណ្តុរ​ដែល​ស៊ី​តែ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ និង​កូលេស្តេរ៉ូល​ដូច​គ្នា។

    អត្ថបទ​ពាក់​ព័ន្ធ៖

  • ក្រូច​ឆ្មារ
  • ក្រូច​ឆ្មារ ល្អខ្លាំងជួយឲ្យអ្នកធាត់ៗស្រកគីឡូបាន
  • ក្រូច​ទ្រើង
  • ទោះ​ជា​យ៉ាង​ណា អ្នក​វិទ្យាសាស្ត្រ នៅ​តែ​មិន​ទាន់​អាច​បង្ហាញ​ច្បាស់​ពី​ដំណើរ​ការ​របស់​សារធាតុ Nobiletinនៅ​ឡើយ​ទេ គ្រាន់​តែ​ដឹង​ថា ម៉ូលេគុល​នេះ អាច​នឹង​មាន​សកម្មភាព​ដោះ​ស្រាយ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ឲ្យ​មាន​តុល្យភាព។ សកម្មភាព​កម្រិត​ជាតិ​ខ្លាញ់​របស់​រាងកាយ ហៅ​ថា AMP Kinase ជា​ដំណើរ​ការ​ដុត​ជាតិ​ខ្លាញ់ បំបែក​ទៅ​ជា​ថាមពល និង​អាច​ទប់​ស្កាត់​ការ​ផលិត​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ទៀត​ផង។

    ទោះ​ជា​យ៉ាង​ណា ក៏​មាន​ផល​ប៉ះពាល់​ដូច​គ្នា អំឡុង​ពេល​សិក្សា​ទៅ​លើ​ឥទ្ធិពល​របស់​ជាតិ Nobiletin ទៅ​លើ​សត្វ​កណ្តុរ ដោយ​វា​បាន​ធ្វើ​ការ​កែប្រែ​ដំណើរ​ការហ្សែន ដើម្បី​លុប​សកម្មភាព AMP Kinase។

    សាស្ត្រាចារ្យ Murray Huff អ្នក​ដឹក​នាំ​ការ​សិក្សា​នេះ លើក​ឡើង​ថា “លទ្ធផល​ទាំង​នេះ អាច​ប្រាប់​យើង​ថា ជាតិ Nobiletin ក្នុង​ផ្លែ​ក្រូច មិន​មាន​សកម្មភាព​ទៅ​លើ​ដំណើរ​ទប់​ស្កាត់​ជាតិ​ខ្លាញ់​ដោយ​ផ្ទាល់​នោះ​ទេ។ តើ​វា​មាន​សកម្មភាព​យ៉ាង​ណា ទើប​អាច​កម្ចាត់​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​បាន? សម្រាប់​សំណួរ​នេះ លោក Huff ចាត់​ទុក​ជា​រឿង​អាថ៌កំបាំង​ក៏​ពិត​មែន ប៉ុន្តែ​អ្វី​អស្ចារ្យ​ចំពោះ​ការ​សិក្សា​នេះ ជាតិ Nobiletin នឹង​មិន​ប្រឆាំង​ជា​មួយ​ថ្នាំ​មាន​សកម្មភាព​ទៅ​លើ​ប្រព័ន្ធ​បំបែក​ជាតិ​ខ្លាញ់ AMP Kinase។

    លោក​ថា ជំហ៊ាន​បន្ទាប់ គឺ​ត្រូវសិក្សា​ទៅ​លើ​ថា​តើ​សារធាតុ Nobiletin មាន​ឥទ្ធិពល​ទៅ​លើ​មេតាបូលីស​របស់​មនុស្ស ដូច​គ្នា​ទៅ​នឹង​សត្វ​កណ្តុរ ឬ​យ៉ាង​ណា។ អ្វី​សំខាន់​ក្នុង​ការ​សិក្សា​នេះ គឺ​ដោយ​សារ ជំងឺ​ធាត់ ជា​មូលហេតុ​នាំ​ឲ្យ​រាង​កាយ​យើង​មាន​រោគ​សញ្ញា​ជំងឺ​មេតាបូលីស បើ​ដំណើរ​ការ​មេតាបូលីស​ល្អ សុខភាព​យើង​ក៏​ល្អ​ដូច​គ្នា ពិសេស​កត្តា​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​ទឹក​នោមផ្អែម​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម