backup og meta

អ្នកញ៉ាំគ្រាប់ជីរនឹងសប្បាយចិត្ត បើដឹងពីអត្ថប្រយោជន៍ច្រើនទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    អ្នកញ៉ាំគ្រាប់ជីរនឹងសប្បាយចិត្ត បើដឹងពីអត្ថប្រយោជន៍ច្រើនទាំងនេះ

    គ្រាប់​ជីរ (Chia Seed) ជា​គ្រាប់​ធញ្ញ​ជាតិ​មាន​ដើម​កំណើត​នៅ​ប្រទេស​ម៉ិចស៊ិក និងដាំដុះដោយ​ជន​ជាតិ Aztecs  ប៉ុន្តែ​សព្វ​ថ្ងៃ​គ្រាប់ជីរ​មាន​ដាំ​នៅ​គ្រប់ទីកន្លែង ហើយ​គ្រាប់​ធញ្ញជាតិ​នេះ​សំបូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​ជួយ​ដល់​រាងកាយ​ច្រើន​យ៉ាង​ដូចជា៖ 

    សុខភាព​ឆ្អឹង

    គ្រាប់ជីរ​សំបូរ​ទៅ​ដោយ​ជាតិ​រ៉ែ​ផ្សេងៗ​ដែល​គេ​ជឿ​ថា​អាច​ជួយ​ដល់​ឆ្អឹង ជាពិសេសមាន​កាល់ស្យូម។ គ្រាប់ជីរ​២៥ក្រាម មាន​កាល់ស្យូម​ ១៥៧​មីល្លិក្រាម ដែល​មាន​ច្រើន​ជាង​បរិមាណ​កាល់ស្យូម​ក្នុង​ទឹកដោះគោ ១០០​មីល្លិលីត្រទៅទៀត​។

    សុខភាព​ធ្មេញ

    កាល់ស្យូម​គឺ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ឆ្អឹង​ឲ្យ​រឹងមាំ​ដែល​អាច​ជួយ​ដល់​ធ្មេញ។ សារធាតុ​ boron នៅ​ក្នុង​គ្រាប់ជីរ​អាច​សម្រួល​ដល់​ការ​រំលាយ​សារធាតុ​ម៉ាញ៉េស្យូម ផូស័្វរ និងម៉ង់ហ្កាណេស (Manganese) សម្រាប់​ឲ្យ​ធ្មេញ​រឹងមាំ។

    ជំងឺ​ទឹកនោម​ផ្អែម

    សារធាតុ​ខ្លាញ់​មិន​ឆ្អែត ជាតិសរសៃ និង​ប្រូតេអ៊ីន​ត្រូវបាន​គេ​ស្គាល់​ថា​សុទ្ធ​តែ​ល្អ​សម្រាប់​រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម។ ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ថា​គ្រាប់ជីរ​គឺ​ជា​អាហារ​មួយ​ដ៏​មាន​ប្រយោជន៍​ក្នុង​ារ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម។

    ការ​ទល់លាមក

    គ្រាប់ជីរ​សំបូរ​ទៅ​ជាតិសរសៃ​ដែល​អាច​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ភាព​ប្រសើរ​ឡើង។ ជាតិ​សរសៃ​មិន​រលាយ​នៅ​ក្នុង​គ្រាប់ជីរ​នឹង​ក្លាយ​ជា​ជែល​នៅ​ពេល​ត្រូវ​ទឹក ហើយ​សារធាតុ​នេះ​នឹង​ជួយ​ដល់​ការ​បន្ទោរ​បង់​ដែល​នេះ​បង្ការ​ការ​ទល់លាមក។

    អត្ថបទពាក់ព័ន្ធ៖ 

  • ទល់លាមក បើបណ្តោយទុកយូរ បង្កទៅជាជំងឺធ្ងន់ធ្ងរច្រើនមុខ
  • គ្នា​យើង​ណា​ឧស្សាហ៍​ទល់លាមក ​មក​ដឹង​មូលហេតុ ​និង​រក​អាហារ​ជំនួយ
  • ការ​ធ្វើ​មេតាបូលីស

    គ្រាប់​ជីរ​ផ្ទុក​វីតាមីន B ច្រើន​ដែល​ជួយ​ពន្លឿន​ការ​ធ្វើ​មេតាបូលីស​ក្នុង​រាងកាយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គ្រាប់​ធញ្ញជាតិ​នេះ​ក៏​សំបូរអាស៊ីតខ្លាញ់​អូមេហ្គា ៦ ដែល​ជួយ​រាងកាយ​ស្រូប​យក​វីតាមីន​រំលាយ​ជាតិ​ខ្លាញ់​ជួយ​ដល់​ការ​សម្រក​ទម្ងន់។

    ដំណេក

    អ័រម៉ូន serotonin និង​អ័រម៉ូន​ melatonin ជួយ​ធ្វើ​ឲ្យ​យើង​គេង​លក់ស្រួល។ អ័រម៉ូន​ទាំង​ពីរ​ផលិត​ដោយ​អាស៊ីត​អាមីណូ tryptophan។ នៅ​ក្នុង​គ្រាប់​ជីរ​មាន​ផ្ទុក​អាស៊ីតអាមីណូ​នេះ ដូចនេះ​អាច​ជួយ​ឲ្យ​គេង​លក់​ស្រួល និងជួយ​បន្ធូរ​អារម្មណ៍ទៀត​ផង។

    អត្ថបទពាក់ព័ន្ធ៖ ភេសជ្ជៈទាំង៥មុខនេះ ជួយសម្រាលបញ្ហារឿងគេងមិនលក់ស្កប់ស្កល់

    សុខភាព​បេះដូង

    អាស៊ីត​ខ្លាញ់​អូមេហ្គា ៣ និង៦​មាន​ក្នុង​គ្រាប់ជីរ​អាច​បញ្ចុះ​កូលេស្តេរ៉ូល​ក្នុង​ឈាម បន្ថយ​ការ​រលាក និង​បញ្ចុះ​សម្ពាធឈាម​ដែល​ទាំងនេះ​ជួយ​រក្សា​សុខភាព​បេះដូង។

    អត្ថបទពាក់ព័ន្ធ៖

    វីតាមីន B ជាតិ​ដែ ជាតិ​ស័ង្កសី និង​ម៉ាញ៉េស្យូម​សុទ្ធ​តែ​មាន​ក្នុង​គ្រាប់​ជីរ និង​ជួយ​បង្កើន​ថាមពល។ វិធី​ងាយស្រួល​គ្រាន់​តែ​បន្ថែម​គ្រាប់​ជីរ​នេះ​ទៅ​ក្នុង​ទឹក​ផ្លែឈើ​ដែល​យើង​ចូលចិត្តជាការស្រេច។

    ​ពន្យារ​ភាពចាស់

    គ្រាប់ជីរ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នេះ​ជួយ​ព្យាបាល​ស្បែកបាន​លឿន និង​ទប់​ស្កាត់​​ការខូចខាត​ផ្សេងៗ។ បន្ថែម​ពី​នេះ​ទៀត វីតាមីន E​មាន​ក្នុង​គ្រាប់​ជីរ ក៏ជួយ​ពន្យារ​ភាព​ចាស់​ដែរ។

    សម្រក​ទម្ងន់

    ជាតិ​សរសៃ​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ដោយ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ ហើយ​គ្រាប់​ជីរ​រីក​នៅ​ពេល​ដែល​ស្រូបយក​ជាតិ​ទឹក។ វិធីញ៉ាំ​​ងាយស្រួល​គឺ​គ្រាន់តែ​បន្ថែម​គ្រាប់​ជីរ មួយ​ទៅ​ពីរ​ស្លាបព្រាកាហ្វេ​ទៅ​ក្នុង​ទឹក​មួយ​កែវ និង​ផឹក​ទឹក​គ្រាប់ជីរ​នោះ​ជា​ការ​ស្រេច។ គ្រាប់​ធញ្ញជាតិ​នេះ​ក៏​អាច​កំចាត់​ខ្លាញ់​ក្បាល​ពោះ​ដែរ។

    អត្ថបទពាក់ព័ន្ធ៖ 

  • ទម្លាប់អាក្រក់មួយចំនួន បណ្ដាលឲ្យពុកឆ្អឹងទាំងនៅវ័យក្មេង
  • ញ៉ាំ​ក្រូច ជឿថាអាច​ជួយការពារ​ជំងឺ​ធាត់ ជំងឺបេះដូង និង​ទឹក​នោម​ផ្អែម
  • បន្លែ និងផ្លែឈើ ដែលញ៉ាំមិនឡើងគីឡូ ហើយមានប្រយោជន៍ដល់សុខភាពច្រើនទៀត
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម