កូនការ៉ុតអាចញ៉ាំពេលយប់បានព្រោះមានកាឡូរីទាបតែសំបូរដោយជាតិសរសៃ ដូចនេះអាចញ៉ាំបួនប្រាំម៉ើមតូចៗ គឺជួយឲ្យយើងឆាប់ឆ្អែតជាងញ៉ាំពពួកនំដំឡូងកញ្ចប់។
ក្នុងការញ៉ាំម្តងផ្តល់ ៤០កាឡូរី ខ្លាញ់០ក្រាម កាបូអ៊ីដ្រាត១០ក្រាម ស្ករ៦ក្រាម សូដ្យូម៩៥មីល្លិក្រាម ជាតិសរសៃ៣ក្រាម និងប្រូតេអ៊ីន១ក្រាម។
៨. ផ្លែសារី និងឈីស
ឈីសសំបូរដោយកាល់ស្យូម រីឯផ្លែសារីសំបូរដោយជាតិសរសៃ និងវីតាមីន C។ ឈីសអាចជួយបន្ថែមរសជាតិឲ្យផ្លែសារី។
ក្នុងការញ៉ាំម្តងផ្តល់ ១៩០កាឡូរី ខ្លាញ់៩ក្រាម កាបូអ៊ីដ្រាត២១ក្រាម ស្ករ១៤ក្រាម សូដ្យូម១៨១មីល្លិក្រាម ជាតិសរសៃ៥,៥ក្រាម និងប្រូតេអ៊ីន៧ក្រាម។
៩. ផ្លែបឺរី និងយ៉ាអួក្រិចគ្មានខ្លាញ់
ដូចបានរៀបរាប់ពីខាងលើ យ៉ាអួក្រិចសំបូរដោយប្រូតេអ៊ីន។ យ៉ាអួនេះអាចញ៉ាំជាមួយផ្លែបឺរី កកបាន។ ផ្លែបឺរីគឺសំបូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ហើយនៅជួយបន្ថែមរសជាតិដល់យ៉ាអួផងដែរ។
ក្នុងការញ៉ាំម្ដងផ្តល់ ១៣៥កាឡូរី ខ្លាញ់០ក្រាម កាបូអ៊ីដ្រាត២៤ក្រាម ស្ករ១២ក្រាម សូដ្យូម៧២មីល្លិក្រាម ជាតិសរសៃ១,៥ក្រាម និងប្រូតេអ៊ីន១២ក្រាម។
អត្ថបទពាក់ព័ន្ធ៖