backup og meta

អាហារសម្រាប់ខួរក្បាលទាំងនេះ ជួយដល់ការផ្ចង់អារម្មណ៍បានល្អ

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    អាហារសម្រាប់ខួរក្បាលទាំងនេះ ជួយដល់ការផ្ចង់អារម្មណ៍បានល្អ

    យើង​ដឹង​ហើយ​ថា​ពេល​ដែល​អាយុ​កាន់តែ​ច្រើន រាងកាយ និង​ដំណើរការ​ខួរក្បាល​ក៏​ថយចុះ​តាម​ហ្នឹង​ដែរ។ នៅ​ពេល​នោះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ការ​លំបាក​ក្នុង​ការផ្ចង់​អារម្មណ៍​ធ្វើ​ការ​ផ្សេងៗ ប៉ុន្តែ​បញ្ហា​អាច​ដោះស្រាយ​បាន​ដោយ​បន្ថែម​អាហារ និង​ភេសជ្ជៈ​ប៉ុន្មាន​ប្រភេទ​នេះ​ទៅ​ក្នុង​របបអាហារ​ប្រចាំថ្ងៃ។

    . ជាតិ​កាហ្វេអ៊ីន

    ជាតិ​កាហ្វេអ៊ីន​មាន​នៅ​ក្នុង​កាហ្វេ និង​សូកូឡា ​អាច​ផ្តល់​ថាមពល​ដល់​យើង និង​ធ្វើ​ឲ្យ​​ងាយស្រួល​ក្នុង​ការ​ផ្ចង់អារម្មណ៍។ ជាតិកាហ្វេអ៊ីន​ជួយ​ដាស់ស្មារតី​ទោះបី​ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ការ​ញ៉ាំ​ជាតិកាហ្វេអ៊ីន​ច្រើន​អាច​ធ្វើ​ឲ្យ​អ្នក​រសាប់រសល់ និង​មិន​ស្រួល​ខ្លួន។

    e=”font-size: medium;”>អត្ថបទ​ពាក់ព័ន្ធ៖

    . ជាតិស្ករ

    ជាតិស្ករ​ដែល​អាច​ជំនួយ​ដល់​ខួរក្បាល​បាន​គឺ​ glucoseដែល​រាងកាយ​ចម្រាញ់​ចេញ​ពី​អាហារ។ ហេតុ​នេះ​ហើយ​ទឹកក្រូច​ស្រស់ ឬ​ទឹកផ្លែឈើ​ស្រស់​មួយ​កែវ​អាច​ជំរុញ​ដល់​ការ​ចងចាំ ការ​គិត និង​សមត្ថភាព​ផ្លូវ​ចិត្តផ្សេងៗ​ក្នុង​រយៈពេល​ខ្លីបាន​។ ប៉ុន្តែ​បើ​ញ៉ាំ​ច្រើន អាច​ធ្វើ​ឲ្យ​ការចងចាំ​ថយចុះ ជាពិសេស​ទៅ​លើ​ពពួក​ដែល​បន្ថែម​ជាតិ​ស្ករ​អាច​ទាក់ទង​នឹង​ជំងឺ​បេះដូង។

    .ញ៉ាំ​អាហារ​ពេល​ព្រឹក

    ការសិក្សា​ជា​ច្រើន​បាន​រកឃើញ​ថា​ការ​ញ៉ាំ​អាហារ​ពេលព្រឹក​អាច​ជួយ​ដល់​ការ​ចងចាំ​រយៈពេល​ខ្លី និង​ការ​ផ្ចង់អារម្មណ៍​កាន់តែ​ប្រសើរ​ឡើង។ សម្រាប់​សិស្ស​ដែល​ញ៉ាំ​អាហារ​ពេលព្រឹក​មាន​អារម្មណ៍​​ល្អ​ក្នុង​ការ​សិក្សា​ជាង​អ្នក​អត់​ញ៉ាំ។ អាហារ​ដែល​អ្នក​ស្រាវជ្រាវ​ថា​អាច​ជួយ​ដល់​ខួរក្បាល​រួមមាន​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ និង​ផ្លែឈើជាដើម។ យកល្អ​មិន​គួរ​ញ៉ាំ​លើស​កំណត់​ទេ អ្នក​វិទ្យាសាស្ត្រ​ក៏​រកឃើញ​ថា​អាហារពេលព្រឹក​មាន​កាឡូរី​ខ្ពស់​អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការផចង់អារម្មណ៍។

    . សាច់ត្រី

    សាច់ត្រី​ជា​ប្រភព​ប្រូតេអ៊ីន​ដែល​ល្អ​ក្នុង​ជំនួយ​ខួរក្បាល ព្រោះ​សាច់ត្រី​មាន​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣​ដែល​សំខាន់​សម្រាប់​សុខភាព​ខួរក្បាល។ របបអាហារ​ដែល​មាន​កម្រិត​អាស៊ីត​ខ្លាញ់​ច្រើន​អាច​កាត់បន្ថយ​ជំងឺ​ភ្លេចភ្លាំង និង​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល រួមទាំង​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្កើន​ការ​ចងចាំ​ ជាពិសេស​​នៅ​ពេល​ចាស់ទៅ។ សម្រាប់​សុខភាព​ខួរក្បាល និង​បេះដូង​គួរ​ញ៉ាំ​សាច់​ត្រី​ពីរ​ដង​ក្នុង​មួយ​​សប្តាហ៍។

    . គ្រាប់ធញ្ញជាតិ​និងសូកូឡា

    គ្រាប់ធញ្ញជាតិ​ជា​ប្រភព​នៃ​វីតាមីន Eដែល​ជួយ​ដល់​ការ​ថយចុះ​នៃ​ខួរក្បាល​នៅពេល​ចាស់​ទៅ។ រីឯ​សូកូឡា​ពណ៌ខ្មៅ​គឺ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និងមានជាតិ​កាហ្វេអ៊ីន​ធ្វើ​ឲ្យ​ការផ្ចង់​អារម្មណ៍​កាន់តែល្អ។ ដើម្បី​កុំ​ឲ្យ​លើស​កាឡូរី ជាតិ​ខ្លាញ់ និង​ស្ករ គួរ​ញ៉ាំ​គ្រាប់ធញ្ញជាតិ និង​សូកូឡា​ពណ៌​ខ្មៅ​តែ២៨ក្រាម​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ។

    អត្ថបទពាក់ព័ន្ធ៖

    . ផ្លែបឺរ និង​គ្រាប់ធញ្ញជាតិ

    គ្រប់សរីរាង្គ​នៅ​ក្នុង​រាងកាយ​ពឹងផ្អែង​លើ​ចរន្តឈាម ជាពិសេស​បេះដូង និង​ខួរក្បាល។ របប​អាហារ​សំបូរ​ដោយ​គ្រាប់ធញ្ញជាតិ​ និង​ផ្លែឈើ​ដូចជា​ផ្លែ​បឺរ​អាច​កាត់​បន្ថយ​ជំងឺ​បេះដូង​ និង​បញ្ចុះ​ខ្លាញ់​អាក្រក់។ នេះ​អាច​ជួយ​ឲ្យ​ចរន្តឈាម​ដំណើរការ​ល្អ​ជាពិសេស​សម្រាប់​កោសិកា​ខួរក្បាល។

    .​ផ្លែ​ប្លូបឺរី

    ការ​សិក្សា​ទៅ​លើ​សត្វ​បាន​បង្ហាញ​ឲ្យ​ថា​ផ្លែ​ប្លូបឺរី​អាច​ការពារ​ខួរក្បាល​ពី​ការ​ខូចខាត​បណ្តាល​មក​ពី​ពពួក​រ៉ាឌីកាល់​សេរី និង​បន្ថយ​ជំងឺ​ភ្លេចភ្លាំង ឬ​ចាស់​វង្វេង។ ការសិក្សា​ផ្សេងទៀត​បាន​ឲ្យ​ដឹង​ថា​របប​អាហារ​មាន​ផ្លែប្លូបឺរី​ច្រើន​អាច​ជួយ​ដល់​ការ​រៀន​សូត្រ ហើយ​បើតាមការពិសោធន៍​ផ្លែនេះ​ជួយឲ្យ​ដំណើរការ​របស់​សត្វ​កណ្តុរ​អាយុ​ចាស់​ឲ្យ​មាន​លក្ខណៈ​ល្អ​ដូច​កណ្តុរ​ក្មេង។

    ក្រៅពី​ញ៉ាំ​អាហារ​ខាង​លើ អ្នក​ជំនាញ​ក៏​ណែនាំ​ឲ្យ​៖

    • គេង​ឲ្យ​បាន​គ្រប់គ្រាន់
    • ផឹកទឹក​ឲ្យ​គ្រប់គ្រាន់
    • ហាត់ប្រាណ
    • ធ្វើ​សមាធិ​ដើម្បី​បន្ធូរ​អារម្មណ៍។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម