បន្លែផ្លែឈើ និង​វីតាមីនទាំងនេះ សុទ្ធតែ​ល្អចំពោះ​សុខ​ភាព​ស្បែក

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 16/10/2020 . អាន 3 នាទី
Share now

គ្នា​យើង​ខ្លះ​ខិត​ខំ​ថែរក្សា​ស្បែក​ដោយ​ផលិតផល​ផ្សេងៗ​ដើម្បី​ជួយ​ឲ្យ​ស្បែក​ថ្លា ភ្លឺរលោងនិង​មាន​ភាព​ស្រស់ស្អាត ប៉ុន្តែ​ក្ដៅពី​ផលិត​ផលទាំងនោះ ​គ្នា​យើង​ដឹងទេថា​​អាហារ​ និង​វីតាមីន​មួយ​ចំនួនក៏​​ល្អ​ចំពោះ​​សុខភាព​ស្បែក​យើងណាស់ដែរ។ តោះ​ចាំអីទៀត​ស្វែង​យល់​ទាំងអស់​គ្នា៖

១.ដំឡូងជ្វា

ដំឡូង​ជ្វា​មាន​កម្រិត​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ beta-carotene ខ្ពស់ និង​ម៉ាញ៉េស្យូម​ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​ការ​រលាក។ សំបក​ដំឡូងជ្វា​ក៏​មាន​សារធាតុ​ចិញ្ចឹម​ដែរ​ដូចជា​ជាតិសរសៃ​ដែល​ជួយ​ដល់​ពោះវៀន និង​អាច​ជួយ​ស្បែក​កុំ​ឲ្យ​មាន​ស្នាមជាំ។

២.ការ៉ុត

ការ៉ុត​សម្បូរ​ដោយ​សារធាតុ beta-carotene ដែល​រាងកាយ​នឹង​បំលែង​ទៅ​វីតាមីន A។ វីតាមីន មាន​តួនាទី​សំខាន់​ក្នុង​ការ​ផលិត​កោសិកា​ខូឡាជេន​ដែល​ជួយ​ព្យាបាល​ស្បែក​ខូច។

អត្ថបទពាក់ព័ន្ធ៖

៣.ផ្លែ​ប៉េងប៉ោះ

ផ្លែ​ប៉េងប៉ោះ​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lycopeneដែល​សារធាតុ​នេះ​នឹង​ជួយ​រាងកាយ​ប្រឆាំង​នឹង​ការ​ខូចខាត​ដោយ​សារ​កម្ដៅថ្ងៃ។

៤. ផ្លែ​ល្ហុង

ផ្លែល្ហុង​សម្បូរ​ដោយ​អង់ហ្សីម​រំលាយ​អាហារ​ឈ្មោះ papain។ អង់ហ្សីម​នេះ​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ ផ្ចិត​រន្ធ​ញើស និង​បន្ថយ​ស្នាម​មុន ហើយ​ក៏​ជួយ​រក្សា​សំណើម​ដល់ស្បែក​ និង​បង្ការ​ការ​ឡើង​មុន​នៅ​ថ្ងៃ​ខាង​មុខ​ដែរ។

៥.ផ្កាខាត់ណា

ផ្កាខាត់ណា​មាន​ផ្ទុក​វីតាមីន C និង​អាស៊ីដ​អាមីណូ Histidine។ អាស៊ីដ​អាមីណូ​នេះ​ការពារ​ស្បែក​ពី​កាំរស្មី UV ដែល​អាច​ធ្វើឲ្យ​ស្នាម​អុជ​ខ្មៅ​កាន់តែ​ធ្ងន់ធ្ងរ។ ចំណែកឯ​វីតាមីន C ប្រឆាំង​នឹង​ការខូតខាត​បង្ក​ដោយ​ពពួក​រ៉ាឌីកាល់​សេរី ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​ជាតិ​ដែក ព្យាបាល​ស្នាម​របួស និង​ស្នាមមុន​។

៦.ទឹក​ក្រូចឆ្មារ

ទឹក​ក្រូចឆ្មារ​អាច​ជួយ​បន្តឹង​ស្បែក​ និង​ប្រឆាំង​នឹង​ស្នាម​ជាំ​បាន​។ សំបក​ក្រូចឆ្មារ​ផ្ទុក​សារធាតុ flavonoids ដែល​មាន​ប្រសិទ្ធភាព​ការពារ និង​ប្រឆាំង​នឹង​សារធាតុ​បង្ក​ជំងឺ​មហារីក​លើ​ស្បែក។ យើង​អាច​ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ​នៅ​ពេល​ព្រឹក​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព និង​ស្បែក​ភ្លឺ​រលោង។

៧. វីតាមីនC

វីតាមីន C ជួយថែរក្សាសម្រស់ និងបង្កើនដល់ចរន្ត​ឈាម។ វីតាមីន​នេះ​ជួយ​កាត់បន្ថយនូវអុកស៊ីសែនសកម្ម និងការពារស្បែកពីភាពចាស់ ជួយ​បំបាត់​ស្នាម​ អុជ​ខ្មៅ និងស្នាម​អុជ​ពណ៌ត្នោតនៅលើស្បែក។ វីតាមីន C ក៏ជួយកាត់បន្ថយការផលិតជាតិពណ៌មេឡាញីនផងដែរ។ វីតាមីនC មាននាទីការពារអង់ស៊ីម tyrosinase មានន័យថាវាមានការកំណត់នូវការបំប្លែងសារជាតិមេឡាញីន ការពារការបង្កើត និងមានឥទ្ធិពលលើមេឡានីន។

វីតាមីនC អាចជួយឲ្យស្បែកប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបណ្តាលឲ្យស្បែកឆាប់ចាស់ និងកាន់តែខ្មៅ។ ក្រៅពីនេះវីតា​មីន​C ក៏ជួយបង្កើននូវបរិមាណជាតិស្ករ glutathione និងវីតាមីន E ក្នុងរាងកាយផងដែរ ដែលសារធាតុទាំងពីរនេះត្រូវបានគេស្គាល់ ថាជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ Glutathione ក៏ជួយឲ្យស្បែកផលិត pheomelanin ជំនួសឲ្យ eumelanin ផងដែរ ជាលទ្ធ​ផល​​ដែលធ្វើឲ្យស្បែកយើង​ភ្លឺថ្លាជាងមុន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អ្នកអាចចូលចិត្ត

អ្នកចូលចិត្តញ៉ាំទឹកអំពៅ នឹងភ្ញាក់ផ្អើល ​បើដឹងពីគុណប្រយោជន៍ទាំងនេះ (វីដេអូ)

ទឹកអំពៅ-ទឹកអំពៅ​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​បំបាត់​ការ​ស្រេក​ទឹក ជាពិសេស​ពេល​អាកាសធាតុ​ក្ដៅបែបនេះ​ផង​។ គ្នា​យើងដែលចូល​ចិត្ត​ញ៉ាំ...

ត្រួតពិនិត្យដោយ Chan Vutha
ដោយ Thearith Kuy
វីដេអូ, របបអាហារ 09/10/2020 . អាន 1 នាទី

ក្នុងឡេ ឬម្សៅលាយគ្មានគុណភាព លក់តាមអនឡាញ ផ្សំពីសារធាតុទាំងនេះ (វីដេអូ)

ឡេ ឬម្សៅលាយ-បច្ចុប្បន្ន​​ការ​ប្រើប្រាស់​ឡេ ឬ​ម្សៅ​លាយ​ឲ្យ​ឆាប់​ស មាន​លក់​លើ​ទី​ផ្សារ​អនឡាញ ពិតជា​សម្បូរ​បែប​ខ្លាំង​ណាស់មានទាំង...

ត្រួតពិនិត្យដោយ Chan Vutha
ដោយ Thearith Kuy

របៀបថែថ្នេរក្រោយសម្រាលដោយវះកាត់រួច មិនឲ្យមានស្នាម ឬផ្លែ (វីដេអូ)

របៀបថែថ្នេរក្រោយសម្រាល-អ្នក​សម្រាល​កូន​ដោយ​វះកាត់​តែង​ជួប​បញ្ហា​ធំ​មួយ​ពេល​ក្រោយ នោះ​គឺ​ស្នាម​វះបាន​ចេញ​ជា​ស្លាកស្នាម និង​ផ្លែ​តែម្ដង...

ត្រួតពិនិត្យដោយ Chan Vutha
ដោយ Thearith Kuy
វីដេអូ, សម្រាលកូន 08/10/2020 . អាន 1 នាទី

ញ៉ាំអាហារទាំងនេះ ជួយ​បង្កើន​គ្រាប់ឈាម​ក្រហម​បាន​ (វីដេអូ)

ញ៉ាំអាហារ-ប្រសិន​ជា​យើង​មាន​អារម្មណ៍​អស់​កម្លាំង​ល្ហិតល្ហៃ​ នេះ​អាច​ជា​រោគសញ្ញា​នៃការខ្វះគ្រាប់ឈាមក្រហមដែលកើត​ឡើង​ពេល​​កោសិកា​ឈាម​ក្រហម​ចុះទាប...

ត្រួតពិនិត្យដោយ Chan Vutha
ដោយ Thearith Kuy
វីដេអូ, របបអាហារ 08/10/2020 . អាន 1 នាទី

អត្ថបទគួរអាន

ស្លឹកគ្រៃ

ភ្ញាក់​ផ្អើលមិនខាន ​បើ​ដឹងពីគុណប្រយោជន៍ស្លឹក​គ្រៃ​ចំពោះ​ស្បែក​ និងប្រព័ន្ធរំលាយអាហារ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 16/10/2020 . អាន 2 នាទី
មុន

មិនបាច់ឆ្ងល់ថា ម៉េចបានកើតមុនពេញមុខទេ បើមានទម្លាប់អាក្រក់តូចតាចអស់នេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 14/10/2020 . អាន 2 នាទី
ស្នាមជ្រីវជ្រួញ

មិនចង់ឲ្យ​ស្បែកជ្រីវជ្រួញ ឬចាស់ជាងវ័យ កុំរំលង​តិចនិក​ទាំង ៥នេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 13/10/2020 . អាន 3 នាទី
ខាត់ណាខៀវ

ខាត់ណាខៀវ និង​ស្ពៃក្ដោប ជួយ​ការពារ​មនុស្ស​យើង​កុំឲ្យ​កើត​ជំងឺ​បេះដូង​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ណៃ ទូច
ចេញផ្សាយថ្ងៃទី 13/10/2020 . អាន 3 នាទី