ចង់ឲ្យស្បែកមានសុខភាពល្អ កុំភ្លេចញ៉ាំទឹកតាមចំនួន​កំណត់នេះ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11 ខែ​ឧសភា 2020
Share now

គ្នា​យើង​ច្បាស់ជាបាន​ដឹង​ហើយថា​ទឹក​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រំលាយ​អាហារ របត់​ឈាម​រត់ ការ​ស្រូប​នូវ​សារធាតុ​ចិញ្ចឹម និង​ការ​បញ្ចេញ​ជាតិ​ពុល។ ក្រៅពីនេះការ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ជា​រៀង​រាល់​ថ្ងៃ​ជួយ​រក្សា​មុខ​ងារ​ក្នុង​រាង​កាយ​ឲ្យ​បាន​ល្អ។ ចុះអាច​មាន​ផល​ល្អ​សម្រាប់​សុខ​ភាព​ស្បែក​ដែរ​ឬ​ទេ? បើ​មែន​ តើ​មាន​អ្វី​ខ្លះ?

១- ផលប៉ះពាល់អវិជ្ជមានលើស្បែកពេលខ្វះជាតិទឹក

ស្បែក​របស់​យើង​ដូច​ជា​សរីរាង្គ​ដទៃ​ទៀត​នៃ​រាង​កាយ​ដែល​កើតចេញ​ពី​កោសិកា។ កោសិកា​​ស្បែក​​ដូច​​ជា​កោសិកា​​ដទៃ​ទៀត​ដែរ​ដែល​​ផ្សំ​​ពីសារធាតុ​ទឹក។ គ្រប់​សរីរាង្គ​ទាំង​អស់​ត្រូវ​ការ​ទឹក​សម្រាប់​ដំណើរ​ការ​បាន​ល្អ។ នៅ​ពេល​ដែល​រាង​កាយ​យើង​ស្រូប​យក​ទឹក​មិន​បាន​គ្រប់​គ្រាន់ នោះ​ឈាម​របស់យើង​នឹង​ទាញ​ទឹក​ចេញ​ពី​កោសិកា​ស្បែក ជា​លទ្ធ​ផល​ធ្វើ​ឲ្យ​ស្បែក​​ប្រែ​ទៅ​ជា​ស្ងួត តឹង និង​ជ្រួញ​ដែល​បណ្តាល​មក​ពី​ការ​ខ្វះ​ជាតិ​ទឹក។ ស្បែក​ស្ងួត​គឺ​គ្មាន​ភាព​បត់​បែន និង​យឺត ហើយ​ស្នាម​ជ្រួញ​ក៏​បាន​កកើត​ឡើង។

ប្រសិន​បើ​រាង​កាយ​យើង​ខ្សោះ​ជាតិ​ទឹក​រយៈពេល​យូរ នោះ​ស្បែក​យើងនឹង​វិវត្ត​កាន់​តែ​ចាស់​ជាង​វ័យ។ នៅ​ពេល​ដែល​យើង​ផឹក​ទឹក​ចូល​ក្នុង​ខ្លួន ទឹក​នឹង​ទៅ​ដល់​សរីរាង្គ​ដទៃ​ទៀត​មុន​ពេល​ទៅ​ដល់​ស្បែក​។ ដូច្នេះ​យើងគួរ​តែ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​ស្បែក​អ្នក​អាច​រក្សា​ទុក​សារធាតុ​ទឹក​បាន​ខ្លះ។ នៅ​ពេល​ដែល​ស្បែកយើងមាន​ជាតិ​ទឹក នោះ​ស្បែក​នឹង​មាន​ភាព​ប្រសើរ​ឡើង និង​ជៀស​ផុត​ពី​ភាព​ជ្រីវ​ជ្រួញ​បាន។

អត្ថបទពាក់ព័ន្ធ៖

២- ការថែទាំស្បែកផ្សេងទៀត

ក្រៅពីញ៉ាំទឹក​ យើងអាចលាប​ជាតិ​សំណើម​លើស្បែក​រយៈពេល ២ នាទី​បន្ទាប់​ពី​បាន​ត្រាំ​ទឹក ឬ​ងូត​ទឹករួច។ ការ​ធ្វើបែបនេះគឺ​ចាំបាច់​ណាស់​ព្រោះ​បន្ទាប់​ពី​អ្នក​ត្រាំ ឬ​ងូត​ទឹក​រួចស្បែក​របស់យើងនឹង​មាន​ការ​ស្រូប​យក​​ផលិតផល​ថែរក្សា​ស្បែក​បាន​ល្អ។
ជ្រើស​រើស​ផលិត​ផល​ដែល​មាន​អាស៊ីត hyaluronic acid មុន​ពេលយើងលាប​ជាតិ​សំណើម។ ផលិត​ផល​នេះ​រួម​មាន​ជែល Skinceuticals Hydrating B5។

អត្ថបទពាក់ព័ន្ធ៖ ក្តៅខ្លាំងអ៊ីចឹង បើ​ស្រលាញ់​ស្បែក​ ត្រូវ​ដឹង​​វីតាមីនសំខាន់ៗ​ទាំងនេះ

៣- ចំណុះទឹកត្រូវញ៉ាំ

ជាទូទៅតាម​ការ​ណែនាំ​យើងត្រូវផឹក​ទឹក​ពី ៦ ទៅ ៨ កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​កែវ​នីមួយ​ៗ​ត្រូវ​មាន​ចំណុះ​ប្រហែល ២៤០ មីល្លិលីត្រ។ ការ​ផឹក​ត្រូវ​គ្រប់​គ្រាន់​អាច​ជួយ​សម្អាត​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​ក៏​ដូច​ជា​ពី​ស្បែក​របស់​យើងផង​ដែរ។ វិធី​មួយ​ដើម្បី​ដឹង​ថា​យើងបាន​ផឹក​ទឹក​គ្រប់​គ្រាន់​នេះ​គឺ​មើល​ទៅ​លើ​ពណ៌​ទឹក​នោម​របស់​យើង។ ទឹក​នោម​មាន​ពណ៌​លឿង​ស្លេក​បង្ហាញ​ថា​យើង​មាន​សុខ​ភាព​ល្អ និង​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់។ ប្រសិន​បើ​ទឹក​នោមយើង​មាន​ពណ៌​លឿង នោះ​យើង​ចាំបាច់​ត្រូវ​ផឹក​ទឹក​បន្ថែម​ទៀត។ ប្រសិន​បើ​ទឹក​នោម​យើង​មាន​ពណ៌​​ស មាន​ន័យ​ថា​យើង​បាន​ផឹក​ទឹក​ច្រើន​ពេក ដែល​ជា​ហេតុ​​ធ្វើ​ឲ្យ​ក្រលៀន​ធ្វើ​ការ​ហួស។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    រូបមន្តធម្មជាតិ៣ងាយៗ ជួយ​ធ្វើឲ្យ​ជង្គង់ កែងដៃបាត់ជាំខ្មៅយ៉ាងមានប្រសិទ្ធភាព

    សុខភាពស្បែក- ​ស្រីៗ​មួយ​ចំនួន មិនហ៊ាន​ស្លៀក​ពាក់​ខោអាវ​ដៃ​វាល ព្រោះ​តែ​បញ្ហា​មាន​ជង្គង់​ខ្មៅ ក្លៀក​ខ្មៅ ឬ​កែង​ដៃ​ខ្មៅ រូបមន្តទាំងនេះ......

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ការពារមិនឲ្យប្រអប់ដៃស្ងួត ដោយអនុវត្តវិធីស្រួលៗទាំងនេះ

    សុខភាពស្បែក- ប្រអប់​ដៃ​ក៏​ទាម​ទារ​ឲ្យ​មាន​ការ​ថែទាំ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ស្បែក​ទន់​រលោង​មិនស្ងួត​ប្រេះ​ប៉ុន្មាន​វិធី​ខាង​ក្រោម​នេះ អាច​ការពារ​......

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    លែងបារម្ភរឿងកើតអាចម៍រុយលើខ្នងដៃ ក្រោយដឹងវិធីការពារ និងព្យាបាលទាំងនេះ

    សុខភាពស្បែក- ​លែងខ្វល់!​ អនុវត្ត​វិធី​ការពារ និង​ព្យាបាល​ទាំង​នេះ មិន​ថា​អាចម៍រុយ​នៅ​លើ​ខ្នងដៃ ឬ​នៅ​កន្លែង​ណា​នោះ​ទេ​ក៏​អាច​កម្ចាត់​បាន​ទាំងអស់.....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ស្រីៗដឹងវិធីទាំងនេះ ទោះក្តៅយ៉ាងណាមិនបារម្ភខ្លាចខូចស្បែកដែរ!

    សុខភាពស្បែក- ខែក្តៅយ៉ាងនេះ ដឹង​តែ​វិធី​ថែ​ទាំ​ស្បែក​សាមញ្ញៗ​បែប​ធម្មជាតិ​ទាំង​នេះ ចង់​ចេញ​ទៅ​ខាង​ក្រៅ​ពេល​ណា​ក៏​បាន​មិន​បារម្ភ​ខា្លច​​ខូច​ស្បែក។

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    អត្ថបទគួរអាន

    ស្បែកភ្លឺរលោង

    វិធីសាមញ្ញបែបធម្មជាតិ ៥ យ៉ាង ជួយឲ្យស្បែកភ្លឺរលោង

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ចាន់ សុខឡាង
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
    គ្រឿងអលង្ការ

    ពិតអត់ ពាក់គ្រឿងអលង្ការជាប់ទាំងងូតទឹក ទាំងគេង បង្កបញ្ហាដល់ស្បែក?

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ មាន រតនា
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
    បញ្ហា​ស្បែក

    សភាពស្បែកទាំង៨ នេះ បញ្ជាក់ថាសុខភាពកំពុងមាន​បញ្ហា​

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ចាន់ សុខឡាង
    ចេញផ្សាយថ្ងៃទី 5 ខែ​ឧសភា 2020
    រន្ធញើសធំៗ

    ធុញនឹងរន្ធញើសធំៗលើមុខ សាកល្បងធ្វើតាមក្បួនធម្មជាតិទាំងនេះ!

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 27 ខែ​មេសា 2020