បើ​សក់ជ្រុះច្រើនជាង​ ១០០ សរសៃក្នុង​មួយ​ថ្ងៃ មានបញ្ហាអីអត់?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 15/09/2020 . អាន 3 នាទី
Share now

គ្នា​យើង​ខ្លះ​ប្រ​ហែល​ជា​មាន​ក្ដី​បារម្ភក្នុង​ចិត្ត​ខ្លះៗ​ហើយ​ពេល​សិតសក់​ម្ដងៗ​ឃើញ​សក់ជាប់​នឹង​ក្រាស​រាប់​សិប​សរ​សៃ​នោះ។ យ៉ាងណា​​ការ​ជ្រុះ​សក់​វាជារឿង​ធម្មតាក្នុង​ជីវិត​របស់​យើង​គ្រប់គ្នាទៅ​ហើយ។

ជាទូទៅ​ការ​ជ្រុះសក់នេះ​អាច​មាន​ចំ​នួន​ចន្លោះពី​​៨០ ទៅ​១០០​សរសៃ​ក្នុង​មួយ​ថ្ងៃ ដែល​គេ​ចាត់​ទុក​ថា​មិន​មាន​បញ្ហា​នោះទេ ហើយ​ការណ៍​នេះ​កើតមាន​ពី២ទៅ​៦ឆ្នាំ​ម្ដង ហើយ​សក់ជ្រុះ​នឹង​ជំនួស​ដោយ​សក់​ថ្មី​មក​វិញ។ ចុះ​បើ​យើង​ជ្រុះ​សក់​ច្រើន​ជាង​១០០​សរសៃ​ក្នុង​មួយ​ថ្ងៃ​មាន​​បញ្ហា​អ្វី​អត់?

លោក​វេជ្ជបណ្ឌិត Deepak Vohra ឯកទេស​ខាង​ជំងឺ​សើរស្បែក​បាន​និយាយថា​បើ​គ្នា​យើង​ជ្រុះ​សក់​ចន្លោះពី​៨០​ទៅ​១០០​សរសៃ​ក្នុង​មួយ​ថ្ងៃ​គឺ​ជា​រឿងធម្មតា ប៉ុន្តែ​បើជ្រុះ​ច្រើនជាង​នេះ​គឺខុស​ប្រក្រតី​ហើយ និងត្រូវ​តែ​ពិនិត្យ​តាម​ដាន​លើ​រឿង​នេះ។ លោក​ថា​បញ្ហា​សក់ជ្រុះ​បង្ក​ឡើង​ដោយ​មូល​ហេតុ​ច្រើន​យ៉ាង មាន​មកពី​កត្តាបរិស្ថាន អតុល្យ​ភាព​អ័រម៉ូន ការ​រស់នៅប្រចាំ​ថ្ងៃ ឬ​មក​ពី​ហ្សែន​របស់​យើង​ក៏​មាន។

អត្ថបទពាក់ព័ន្ធ៖

ខាង​ក្រោម​នេះ​ជា​វិធីមួយ​ចំនួន​​គ្នា​យើង​អាច​សាក​ល្បង​បាន​ដើម្បី​ទប់​ស្កាត់​បញ្ហា​ជ្រុះសក់នេះ៖

. រក្សា​អនាម័យ​ស្បែក​ក្បាល

គ្នា​យើង​គួរ​កក់​សក់​ឲ្យ​បាន​យ៉ាង​តិច​ម្ដង ឬ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍។ សាប៊ូ​កក់​សក់​ជួយ​​ការ​ពារ​ការ​បង្កើត​ស្បែក​ក្បាល​បន្ថែម​ដែល​អាច​ធ្វើ​ឲ្យ​ស្ទះ​ឫស​សក់ នាំ​ឲ្យ​កើត​មាន​បញ្ហា​ជ្រុះ​សក់។ គ្នា​យើង​ត្រូវ​ដឹង​ដែរ​ថាការ​កក់​សក់​ញឹកញាប់ពេក​ក៏​មិន​ល្អ​ដែរ ដោយ​អាច​ធ្វើ​ឲ្យ​បាត់​បង់​ជាតិ​ប្រេង​នៅ​ស្បែក​ក្បាល​ ដែល​ជា​ធាតុ​សំខាន់​សម្រាប់​សុខ​ភាព​សក់។

. ចៀសវាងជូតសក់ខ្លាំងៗ

គ្នា​យើង​តែង​សម្ងួត​សក់​ ក្រោយ​ងូតទឹក​រួច ហើយ​អ្នក​ខ្លះ​ប្រើ​កន្សែង​សម្រាប់ជូន​សក់។ ដូចនេះ​ហើយ​ គ្នា​យើង​កុំ​ប្រើ​កន្សែង​ជូត​សក់ខ្លាំងៗ​ពេក​ ព្រោះថា​ពេល​សក់​សើម​វា​ងាយ​នឹងធ្វើ​ឲ្យ​សក់​ដាច់។ យើង​ត្រូវ​ជូត​សក់​ថ្នមៗដើម្បី​រក្សា​សក់​ឲ្យ​មាន​សុខភាព​ល្អ ហើយ​ពេល​សិត​សក់​ក៏​ដូច​គ្នា កុំ​ប្រឹង​សិត​សក់​ខ្លាំងៗ​ពេក។​

. គិត​គូរ​លើ​របបអាហារ

ការ​ដែល​យើង​ញាំអាហារ​បាន​ត្រឹម​ត្រូវ គឺ​មាន​ប្រយោជន៍​ណាស់​សម្រាប់​សុខ​ភាព​រាង​កាយ​យើង​ទាំង​មូល ពិសេស​គឺ​សុខ​ភាព​សក់​ហ្នឹង​តែ​ម្ដង។ បើ​យើង​មាន​បញ្ហា​ជ្រុះសក់​គួរ​គិត​គួរ​បន្ថែម​របប​អាហារ​ដែល​សម្បូរ​ដោយ​វិតាមីន​ C, D, B, E ជាតិស័ង្កសី ជាតិដែក អាស៊ីដខ្លាញ់អូមេហ្គា៣ និង​ប្រូតេអ៊ីន ​សុទ្ធ​ជា​សារធាតុចិញ្ចឹម​ដែល​សក់​របស់​យើង​ត្រូវ​ការ ដើម្បី​ការ​ពារ​កុំ​ឲ្យ​សក់​ខូច ឬជ្រុះ​។

. ថែ​ទាំសក់​ពេល​យើង​គេង

យើង​អាច​សាកល្បង​ក្រងសក់​មុន​ពេល​គេង។ ការ​ធ្វើដូច​នេះ​គឺ​ដើម្បី​កាត់​បន្ថយ​ការ​ខូច​​សក់​បណ្ដាល​មកពី​ការ​ប៉ះ​កកិត​រវាង​សក់​នឹង​ខ្នើយ។ យើង​ក៏​គួរ​ផ្លាស់​ប្ដូរ​ខ្នើយ​ពី​ខ្នើយ​កប្បាស ទៅជា​ខ្នើយ​សូត្រ​ ដើម្បី​កាត់​បន្ថយ​ការ​ជ្រុះ​សក់​នេះ​ដែរ។

ក្រោយ​ពី​បាន​អនុ​វត្ត​តិចនិក​ទាំង​នេះ​មួយ​រយៈ និង​មិន​បាន​ឃើញ​ពី​ការ​ប្រែប្រួលអ្វីនោះទេ ជាការ​ល្អ​គ្នា​យើង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​បាន​ការ​វិនិច្ឆ័យ​រោគ​បាន​ត្រឹម​ត្រូវ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យ​មាន​បញ្ហាទាំង ៧ យ៉ាងនេះ

គេង - ទម្លាប់​នៃ​ការ​ចូល​គេង​ទាំង​សក់​សើម​មាន​ផល​ប៉ះពាល់​ច្រើន​ ជាពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ងូតទឹក​ពេល​យប់។ ប្រសិនជាទម្លាប់​គេងទាំងសក់សើម...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ ថាត់ រ័ត្នមូនីតា

ហេតុផលសំខាន់ ៣ យ៉ាង គ្រប់គ្នា​មិនគួរចូលគេងទាំងសក់នៅសើម

គេងពេលសក់សើម - ភាគច្រើន​យើង​មាន​ការ​រវល់​អំឡុង​ពេល​ថ្ងៃ​ ដូចនេះ​ហើយ​ទើប​យើង​មាន​ពេល​ទំនេរ​នៅ​ពេល​យប់​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ ថាត់ រ័ត្នមូនីតា

ចង់ឲ្យសក់មានសុខភាពល្អ កុំរំលងអាហារ ៩ ប្រភេទនេះ

សុខភាពសក់ - មនុស្ស​ជា​ច្រើន​ចង់​បាន​សក់​ស្អាត និង​មាន​សុខភាព​សក់​ល្អ ហើយបញ្ហា​សក់​អាច​កើត​ឡើង​ដោយ​កត្តា​អាយុ និង​ហ្សេន​ជាដើម​...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ ថាត់ រ័ត្នមូនីតា

ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាក​ល្បងវិធីសាស្ត្រ​​នេះ (វីដេអូ)

ជ្រុះសក់-បញ្ហា​ជ្រុះ​សក់ ច្បាស់​ណាស់​ជា​កង្វល់​សម្រាប់​យើង​គ្រប់​គ្នា ហើយកង្វះ​សារធាតុ​រ៉ែ​ខនិជ អាច​បណ្តាល​ឲ្យ​សក់​ជ្រុះ​កាន់​តែ​ច្រើន...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ Chan Vutha

អត្ថបទគួរអាន

កក់សក់

ចង់បានសក់ស្អាត នេះជាតិចនិកគួរ និងមិនគួរធ្វើពេលកក់សក់ ស្រីៗយើង​គួរ​ដឹង

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 14/09/2020 . អាន 2 នាទី
​ជ្រុះសក់

អូនៗក៏មានបញ្ហាជ្រុះសក់ដែរ ប៉ាម៉ាក់កុំមើលរំលង ហើយនេះមូល​ហេតុ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ណៃ ទូច
ចេញផ្សាយថ្ងៃទី 13/07/2020 . អាន 3 នាទី
កក់សក់

បើ​មិន​ចង់​ឲ្យ​សក់​ខូច ត្រូវ​ដឹង​រឿង​នេះ​ពេល​​កក់សក់ម្ដងៗ

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ មាន រតនា
ចេញផ្សាយថ្ងៃទី 08/07/2020 . អាន 2 នាទី
សក់ឡើងប្រេង

ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើ​អាហារប៉ុន្មានប្រភេទនេះ

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 16/06/2020 . អាន 4 នាទី