កំហុស​ថែស្បែកមុខមុនទាំងនេះ មិនជួយបំបាត់មុន តែផ្ដល់បញ្ហាដល់មុខលើសដើម

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 16/10/2020 . អាន 3 នាទី
Share now

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

​ស្បែក​មុខ​គ្នា​យើង​ដែល​មាន​មុន​ច្រើន ពិបាក​ក្នុង​ការ​ថែ​ទាំ​មែន​ទែន មិន​មែន​គ្រាន់​តែ​លុប​មុខ​ច្រើន​ដង​អាច​ជួយ​ឲ្យ​បាត់​មុន​បាន​ទេ។ គ្នា​យើង​ខ្លះ ទោះ​ខំ​ព្យាយាម​ប្ដូរ​ផលិត​ផល​ច្រើន​មុខ​ក៏​ដោយ មុខ​មិន​ព្រម​បាត់​មុន​សោះ។ ជួន​កាល មិន​មែន​មក​ពី​ផលិត​ផល​ដែល​យើង​ប្រើ​មិន​ត្រូវ​ទេ តែ​វា​មក​ពី​យើង​ខ្លួន​ឯង​មិន​ចេះ​តិចនិក​ថែ​ស្បែក​មុខ​មុន​ត្រឹម​ត្រូវ ចេះ​តែ​ប្រើ​តាម​គេ​តាម​ឯង។ ខាង​ក្រោម​នេះ ជា​តិចនិក​ថែ​មុខ​មុន​ខុស​ឆ្គង ដែល​កាន់​តែ​ធ្វើ​ឲ្យ​កើន​មុន ហើយ​ស្បែក​ក៏​ខូច​ទៀត៖

១.​ប្រើ​ផលិត​ផល​មាន​ជាតិ​កាត់​ខ្លាំង

ពេល​យើង​មាន​មុន យើង​និយម​ប្រើ​ផលិត​ផល​មាន​ជាតិ​កាត់ មាន​ម្សៅ​លាយ ឬ​ស្ក្រាប់​មុខ (Scrub) ​ដែល​ជួយ​សម្អាត​រន្ធ​ញើស ដើម្បី​កុំ​ឲ្យ​ដី​កក​ក្នុង​រន្ធ​ញើស​ធ្វើ​ឲ្យ​កើត​មុន​លើស​ដើម។ យើង​ត្រូវ​ជ្រើស​យក​ផលិត​ផល​ប្រើ​ឲ្យ​សម​នឹង​ស្បែក​មុខ បើ​យើង​ប្រើ​ស្ក្រាប់​ផ្ដេសផ្ដាស វា​អាច​រំខាន​ដល់​ស្បែក​មុខ ឬ​ធ្វើ​ឲ្យ​ខូច​ស្បែក​មុខ ជា​ហេតុ​បណ្ដាល​មាន​បញ្ហា​កាន់​តែ​យ៉ាប់។

២.មិន​ប្រើ​គ្រីម​ការពារ​កម្ដៅ​ថ្ងៃ ឬ​លាប​តិច​ៗ​ពេក

ការ​លាប​គ្រីម​ការពារ​កម្ដៅ​ថ្ងៃ​ចាំ​បាច់​ក្នុង​ការពារ​ស្បែក​យើង​ពី​ពន្លឺ​UV និង​អាច​កាត់​បន្ថយ​មហារីក​ស្បែក​ផង​ដែរ។ តែ​កំហុស​ដែល​យើង​ច្រើន​ធ្វើ​នោះ​គឺ លាប​គ្រីម​ការពារ​កម្ដៅ​ថ្ងៃ​ច្រើន​ពេក ធ្វើ​ឲ្យ​គ្រីម​ចូល​ទៅ​ក្នុង​រន្ធញើស មិន​អាច​ឲ្យ​ស្បែក​ដក​ដង្ហើម​បាន ឬ​លាប​តិចៗ​មិន​សព្វ​មុខ ធ្វើ​ឲ្យ​មុខ​ងាយ​នឹង​ខូច​ខាត​ដោយ​សារ​កម្ដៅ​ថ្ងៃ អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត និង​កើត​មុន​បាន។

៣.កេះ ឬ​ញេច​មុន

គ្នាយើង​ខ្លះ​មុន​ទុំ​មិន​ទាន់​ទេ រពឹស​ដៃ​កេះ ឬ​ញេច​ចេញ​ហើយ តែ​ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​បាក់តេរី​រាលដាល បណ្ដាល​ឲ្យ​មុន​កាន់​តែ​កើន​ឡើង។ ហើយ​បើ​យើង​ញេច​មុន​ដែល​មិន​ទាន់​ទុំ វា​កាន់​តែ​ធ្វើ​ប្រេង និង​បាក់តេរី​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ស្បែក។ បើ​យើង​យក​ដៃ​ញេច ដូច​ស្វាគមន៍​ពពួក​មេរោគ​នៅ​លើ​ដៃ​ឲ្យ​ទៅ​ទុំ​នៅ​ស្បែក​មុខ​អ៊ីចឹង​ដែរ។

៤.ប្រើ​តិចនិក​លាង​មុខ​ខុស

គ្រាន់​តែ​លុប​មុខ​មាន​ខុស មាន​ត្រូវ​ដែរ? ការ​លុប​មុខ​សម្រាប់​ស្បែក​មុខ​មាន​មុន​ច្រើន មិន​មែន​ដូច​អ្នក​ដែល​មាន​មុខ​ធម្មតា​ទេ។ កំហុស​មួយ​ដែល​យើង​តែង​ធ្វើ​នោះ​គឺ​ជ្រើស​រើស​ហ្វូម​លាង​មុខ​ខុស ដែល​បង្ក​ឲ្យ​មុន​កាន់​តែ​ឡើង មុខ​កាន់​តែ​មាន​បញ្ហា​។ ចំពោះ​គ្នា​យើង​ខ្លះ ដែល​មាន​មុន​ច្រើន ប្រហែល​ប្រើ​ហ្វូម​ដែល​មាន​សារធាតុ​កម្ចាត់​មុន​ហើយ តែ​ហ្វូម​ប្រភេទ​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ជ្រាប​ចូល​ស្បែក​បាន​សព្វ ដូច​នេះ​បើ​នៅ​តែ​មាន​មុន​ទៀត អាច​ដោយ​សារ​យើង​ឆាប់​លាង​ចេញ​ពេក។

ម៉្យាង​វិញ​ទៀត យើង​ត្រូវ​លាង​ហ្វូម​ចេញ​ឲ្យ​បាន​ស្អាត បើ​មិន​ដូច្នោះ សមាសធាតុ​សម្អាត​មុខ​នឹង​ជាប់​លើ​មុខ ធ្វើ​ឲ្យ​ស្បែក​ស្ងួត ងាយ​កើត​មុន។ បន្ទាប់​ពី​លាង​មុខ ជូត​មុខ​ហើយ យើង​គួរ​លាប​គ្រីម​ផ្ដល់​សំណើម​ភ្លាមៗ កុំ​ទុក​ឲ្យ​មុខ​ស្ងួត​ខ្លាំង​ទាន់។

៥.ប្រើ​តែ​ទឹក​ជូត​ Make up

ទឹក​ជូត​គ្រឿង​សម្អាង​ចេញ​ពី​មុខ​មាន​សមាសធាតុ​សម្អាត​ស្បែក​បាន​ល្អ ហើយ​ទឹក​ជូត​ខ្លះ អាច​ប្រើ​បាន​ដោយ​មិន​ចាំ​បាច់​លាង​មុខ​តាម​ក្រោយ។ ទោះ​យ៉ាង​នេះ​ក្ដី ទឹក​ជូត​ Make up គ្រាន់​តែ​ជូត​គ្រឿង​សម្អាង​បាន​នៅ​លើ​ផ្ទៃ​មុខ​ខាង​លើ​ប៉ុណ្ណោះ តែ​វា​មិន​អាច​សម្អាត​ធូលី ប្រេង កប់​ជ្រៅ​ក្នុង​រន្ធ​ញើស​យើង​បាន​ទេ។ មុន​ចូល​គេង ត្រូវ​ជូត​សម្អាត​គ្រឿង​សម្អាង​សិន រួច​លុប​មុខ​ឲ្យ​បាន​ស្អាត។

៦.ប្រើ​ថ្នាំ​លាប​មុន​តិច ឬ​ច្រើន​ពេក

កំហុស​ឆ្គង​មួយ​ដែល​យើង​ធ្វើ​ញឹក​នោះ គឺ​ប្រើ​ថ្នាំ​លាប​មុន​តែ​កន្លែង​កើត​មុន។ ស្បែក​យើង​មាន​រន្ធ​ញើស​ច្រើន ហើយ​វា​អាច​កើត​មុន​កន្លែង​ណា​ក៏​បាន។ បើ​យើង​លាប​តែ​នៅ​លើ​កន្លែង​មាន​មុន កន្លែង​ក្បែរ​នោះ​អាច​កើត​មុន​ម្ដង។ ប៉ុន្តែ​បើ​យើង​ប្រើ​ច្រើន​ពេក លាប​ពេញ​មុខ វា​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត ផ្ដល់​ផល​រំខាន ឡើង​ក្រហម របក​ស្បែក ឬ​កាន់​តែ​ធ្វើ​ឲ្យ​មុន​កើន​ឡើង។ល។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អ្នកអាចចូលចិត្ត

តិចនិកថែសុខភាព ១០យ៉ាង ការពារខ្លួនពីបញ្ហាស្ទះសរសៃឈាមបេះដូង

ស្ទះសរសៃឈាមបេះដូង - ទោះ​ការស្ទះ​សរសៃ​ឈាម​បេះ​ដូង ជា​ជំងឺ​ដែល​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ដល់​អាយុ​ជីវិត ក៏​ពិត​មែន ប៉ុន្តែ​គ្នា​យើង​អាច​បង្ការ​ខ្លួនដោយ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

កើតជំងឺបាក់ទឹកចិត្ត អាចបណ្ដាលឲ្យមានបញ្ហារាងកាយទាំងប៉ុន្មាននេះ បើមិនបានព្យាបាល

បាក់ទឹកចិត្ត - ជំងឺបាក់ទឹកចិត្ត​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍ ការ​គិត និង​អាកប្ប​កិរិយា ​ថែម​ទាំង​អាច​បង្ក​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន ​ទាំង​ផ្លូវ​ចិត្ត និង​កាយ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

បើឃើញមនុស្សក្បែរខ្លួនមានសញ្ញាអស់នេះ គួរណែនាំឲ្យទៅជួបពេទ្យចិត្តសាស្ត្រហើយ

សុខភាពផ្លូវចិត្ត - បើ​យើង​អាច​សង្កេត​ដឹង​ថា ដល់​ពេល​​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​គួរ​រក​ជំនួយ​ពី​គ្រូពេទ្យ​ចិត្តសាស្ត្រ​ហើយ បើ​អ្នក​ជំងឺ​បង្ហាញ​សញ្ញា​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

របៀបថែថ្នេរក្រោយសម្រាលដោយវះកាត់រួច មិនឲ្យមានស្នាម ឬផ្លែ (វីដេអូ)

របៀបថែថ្នេរក្រោយសម្រាល-អ្នក​សម្រាល​កូន​ដោយ​វះកាត់​តែង​ជួប​បញ្ហា​ធំ​មួយ​ពេល​ក្រោយ នោះ​គឺ​ស្នាម​វះបាន​ចេញ​ជា​ស្លាកស្នាម និង​ផ្លែ​តែម្ដង...

ត្រួតពិនិត្យដោយ Chan Vutha
ដោយ Thearith Kuy
វីដេអូ, សម្រាលកូន 08/10/2020 . អាន 1 នាទី

អត្ថបទគួរអាន

ទឹកស៊ីជើង

ងាកភ្លៀងៗ! មិនប្រយ័ត្ន កើតទឹកស៊ីជើងស្រួលណាស់

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 16/10/2020 . អាន 2 នាទី
លង់ទឹក

ទឹកជន់យ៉ាងនេះ មកដឹងរបៀបសង្គ្រោះពេលលង់ទឹកទាំងក្មេងចាស់ ឲ្យផុតពីគ្រោះថ្នាក់

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 16/10/2020 . អាន 3 នាទី
មុន

មិនបាច់ឆ្ងល់ថា ម៉េចបានកើតមុនពេញមុខទេ បើមានទម្លាប់អាក្រក់តូចតាចអស់នេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 14/10/2020 . អាន 2 នាទី
សំរាម

ត្រូវដឹង! នៅជិត ឬហិតក្លិនសំរាមយូរ ធ្វើឲ្យសុខភាពយើងរងផលប៉ះពាល់មិនតិចទេ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 13/10/2020 . អាន 2 នាទី