មានបញ្ហាផ្លែសាច់ ស្រីៗគួរធ្វើបែបណាទើបអស់ស្លាកស្នាម?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 25/11/2020 . អាន 1 នាទី
Share now

ផ្លែ​លើ​សាច់ គឺជា​ស្លាកស្នាម​មួយ​ដែល​បាន​បន្សល់​ទុក​នៅ​លើ​ស្បែក បន្ទាប់ពី​ទទួល​រង​របួស​ដោយ​រលាក មុត និង​ប្រការ​ជាច្រើន​ទៀត។ ព្រោះ​មាន​មនុស្ស​ជាច្រើន ជា​ពិសេស​ស្រី​ៗ​ដែលសម្រាលកូនដោយវះកាត់ ក្រោយមកច្រើនតែបន្សល់ទុក​ស្នាម​នេះ​បាន ធ្វើឲ្យ​ក្ដី​កង្វល់ខ្លាំង ដូខនេះ​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ​បាន​បកស្រាយ និង​ដំណោះស្រាយ​ជូន។

លោក​បាន​បន្ត​ថា ស្នាម​ផ្លែ​សាច់​នេះ ជា​សរសៃ​សាច់​ក្រិន​តឹង មើល​ទៅ​រលោង​ៗ ហើយ​វិវត្ត​ចេញ​ជា​ផ្លែ​បន្ទាប់​ពី​របួស។ ចំពោះ​មូលហេតុ​នាំឲ្យ​ក្លាយ​ជា​ផ្លែ​បែប​នោះ​វេជ្ជបណ្ឌិត​រូប​នោះ​ថា​មិន​ទាន់​ច្បាស់​ការ​ឡើយ -ឬ ដោយសារ​ចលនការ​មិន​ប្រក្រតី​នៃ​ការ​ជួសជុល​ឡើង​វិញ​ការ​រលាក​​ស្បែក​តាម​ហ្សែន​នីមួយៗ រួច​ហើយ​ក៏​វិវត្ត​ទៅ​ជា​សាច់​ផ្លែ​បែប​នោះ។

ចំពោះ​អាការៈ​វិញ ពេល​ឡើង​ជា​ផ្លែ​មាន​សភាព​រមាស់​តិច​ៗ​ត្រង់​កន្លែង​សាច់ផ្លែ ឈឺ​ជាង​កន្លែង​ផ្សេង​ពេល​ប៉ះ ឬ​ស្ទាប​ម្តង​ៗ។ រី​ឯ​ការព្យាបាល​វិញ​មាន​ច្រើន​យ៉ាង​យ៉ាង​ដូចជា៖

ស្នាមផ្លែ

– លាប Silicon scar ឬ Silicon gel
– លាប Tranilast បញ្ឈប់​ការ​លូតលាស់ Collagen
– ចាក់​ថ្នាំ Corticoide ត្រង់​កន្លែង​ផ្លែ ២ ទៅ ៣អាទិត្យ​ចាក់​ម្តង និង​ចាក់ 5Fluorouracil
– កាត់​ចេញ
– បាញ់ឡាស៊ែ ឬ​បាញ់​ម្ជុល​អេឡិចត្រូនិក

វេជ្ជបណ្ឌិត​ថែម​ទាំង​បាន​បញ្ជាក់​ថា ចំពោះ​វិធី​ធម្មជាតិ​ដូចជា​លាប​ទឹក​ឃ្មុំ ប្រទាល​កន្ទុយ​ក្រពើ និង​វិធី​ដទៃ​ទៀត​ក៏​អាច​ប្រើ​បាន​ដែរ គ្រាន់តែ​លទ្ធផល​យូរ និង​ទាមទារ​ការ​អត់ធ្មត់ ចំណាយ​ពេល​យូរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អ្នកអាចចូលចិត្ត

COVID-19៖ វិជ្ជមាន ១៣នាក់ មានទាំងពលករមកថៃ និងអ្នកដំណើរមកពីក្រៅប្រទេស

COVID-19-ក្រសួងសុខាភិបាលបានជូនព័ត៌មាននៅព្រឹកនេះថា មានករណីវិជ្ជមានវីរុស COVID-19 ថ្មី ដល់ទៅ ១៣នាក់ និងករណីជាសះស្បើយ ១នាក់។ អ្នកឆ្លងជំងឺ COVID-19...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
កូរ៉ូណាវីរុស, COVID-19 14/01/2021 . អាន 1 នាទី

ថ្ងៃនេះរកឃើញពលករខ្មែរមកពីថៃដល់ទៅ ៦នាក់ ឆ្លង COVID-19

COVID-19-ពលករខ្មែរទើបត្រលប់មកពីប្រទេសថៃចំនួន ៦នាក់ វិជ្ជមាន COVID-19 នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ។ ពលករខ្មែរទាំង ៦នាក់នោះ

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
កូរ៉ូណាវីរុស, COVID-19 13/01/2021 . អាន 1 នាទី

ក្បួនការពារមុខកើតមុន កុំឲ្យខូចស្បែកមុខ ទៅជាខូងៗ

កើតមុន-កើត​មុន​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បាត់​បង់​សោភណ្ឌភាព​ប៉ុណ្ណោះ​ទេ គ្នា​យើង​ខ្លះ​ពេល​មុន​ជា​ទៅ​វិញ ស្បែក​ខូច ទៅ​ជា​ខូងៗ។ បញ្ហា​កើត​មុន ធ្វើ​ឲ្យ​ស្បែក​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

ចង់​ស្រក​ខ្លាញ់​មុខ​​មែន​អត់? តិចនិក​​ទាំង​​នេះអាច​ជួយ​បាន!

ខ្លាញ់​មុខ - ពេល​ខ្លះ​ជាតិ​​ខ្លាញ់​ដែល​លើស​នៃ​រាងកាយ​ អាច​នឹង​​កកកុញ​នៅ​ត្រង់​ផ្នែក​មួយ​ចំនួន​ ដូចជា​ក្បាល​ពោះ​ ដើម​ដៃ​ ភ្លៅ​ ឬ​ផ្ទៃ​មុខ​ជាដើម​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ
សុខភាពស្បែក, សម្រស់ 08/01/2021 . អាន 3 នាទី

អត្ថបទគួរអាន

COVID-19

បន្តរកឃើញពលករខ្មែរមកពីថៃ ១០ នាក់ទៀត ឆ្លង COVID-19

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 16/01/2021 . អាន 1 នាទី
ពពុះសណ្តែក

សមត្ថកិច្ចបន្តរកឃើញសិប្បកម្មផលិតពពុះសណ្តែកមានសារធាតុគីមី ២ ទីតាំង នៅខេត្តកណ្តាល

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 15/01/2021 . អាន 2 នាទី
COVID-19

ពលករមកពីថៃ ១៥ នាក់ បន្ថែមទៀត ឆ្លង COVID-19

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 15/01/2021 . អាន 1 នាទី
ផ្លុំសក់

ផ្លុំសក់ខុសបច្ចេកទេស ១០ យ៉ាង ធ្វើ​ឲ្យសក់ស្រីៗចេះតែខូច

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ CHIN Ven
ចេញផ្សាយថ្ងៃទី 14/01/2021 . អាន 2 នាទី