ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

សក់ និង​សុខភាព​ស្បែក​ក្បាល កុំ​ថា​ស្រី កុំ​ថា​ប្រុស សុទ្ធ​តែ​ចង់​បាន​ដូច​គ្នា ប៉ុន្តែ​ស្រីៗ​ប្រហែល​ខ្វាយ​ខ្វល់​ជាង។ គ្នា​យើង​ខ្លះ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន ដោយ​គ្រាន់​តែ​ចង់​បាន​សក់​វែង ស្អាត មើល​ទៅ​ទាក់ទាញ តែ​ពេល​ខ្លះ​បែរ​ធ្វើ​ឲ្យ​ខូច​សក់​លើស​ដើម។ បើ​អ៊ីចឹង សាក​តិចនិក​ងាយៗ ណែនាំ​ដោយ​អ្នក​ឯកទេស​ស្បែក​ក្បាល​នៅ​អាមេរិក លោកស្រី Francesca Fusco ប្រហែល​អាច​ជួយ​បាន។

១- ញ៉ាំ​អាហារ​បំប៉ន​អាច​ជួយ​សក់​លូត​លាស់​ល្អ​ជាង​មុន

លេប​ថ្នាំ​បំប៉ន​ជាមួយ​បរិមាណ​វីតាមីន​ត្រឹមត្រូវ អាច​ជួយ​យើង​ទទួល​បាន​នូវ​ប្រវែង​សក់​អតិបរមា។ ស្វែង​រក​រូបមន្ត​សម្រាប់ សក់ ស្បែក និង​ក្រចក ពី​អាហារ​បំប៉ន ឬ​អាហារ​ណា​មាន​ផ្ទុក​នូវ​សារធាតុ ប៊ីយូទីន (វីតាមីន B7) ជាតិ​ស៊ីលីកា (silica) វិតាមីន B វីតាមីន C វីតាមីន E និង​ជាតិដែក ក៏​ដូច​ជា​អាស៊ីដ​ខ្លាញ់ អូមេហ្គា ៣ ជាដើម។

២- បញ្ហា​អ័រម៉ូន​អាច​ធ្វើ​ឲ្យ​សក់​ស្តើង

កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​របស់​មនុស្ស​ស្រី ពិត​ណាស់​អាច​ធ្វើ​ឲ្យ​សក់​ស្តើង ក្នុង​នោះ​រាប់​ទាំង​ វិធី​ពន្យារ​កំណើត ក៏​ធ្វើ​ឲ្យ​ជ្រុះ​សក់​ផង​ដែរ។ បើ​ឃើញ​ថា សក់​ចាប់​ផ្តើម​ស្តើង​គ្មាន​ទម្ងន់ មាន​ន័យ​ថា ដល់​ពេល​គួរ​តែ​ណាត់​ជួប​ជាមួយ​ពេទ្យ​ហើយ ដើម្បី​ពិនិត្យ​ក្រពេញ​ទីរ៉ូអ៊ីត ព្រោះ​អាច​ជា​មូល​ហេតុ​នាំ​ឲ្យ​ជ្រុះ​សក់។

៣- សក់​នឹង​ទទួល​ឥទ្ធិពល​ដោយ​ផ្ទាល់​ពី​អាហារ​យើង​ញ៉ាំ

បើ​ស្បែក​ក្បាល​ស្ងួត ព្យាយាម​បន្ថែម​អាស៊ីដ​ខ្លាញ់​អូម៉េហ្កា ៣ និង​ខ្លាញ់​ត្រី​ក្នុង​របប​អាហារ​ភ្លាម ហើយ​ការ​ញ៉ាំ​សាច់​សត្វ ត្រូវ​ប្រាកដ​ថា របប​អាហារ​នោះ គឺ​មាន​បរិមាណ​ប្រូតេអ៊ីន និង​ជាតិ​ដែក​គ្រប់គ្រាន់​សម្រាប់​សុខភាព​សក់។

៤- ប្រើ​ប្រាស់​ថ្នាំ​ជំនួយ​សក់​មុន​ពេល​មក​រដូវ

កំណត់​ពេល​ធ្វើ​សក់ សម្រួល​សរសៃ​សក់ និង​លាប​ពណ៌​ក្នុង​សប្តាហ៍​មិន​ទាន់​មក​រដូវ។ មុន​ពេល​ទៅ​កន្លែង​ធ្វើ​សក់ លោកស្រី Fusco ណែ​នាំ​ឲ្យ​ប្រើ​ថ្នាំ​ជួយ​ឲ្យ​ស្បែក​ក្បាល​រលោង ២៤ម៉ោង ជា​មុន​សិន ដើម្បីរក្សា pH រួច​ជា​ស្រេច។ គ្នា​យើង​អាច​ញ៉ាំ​ថ្នាំ​ប្រឆាំង​ការ​រលាក ១ម៉ោង មុន​នឹង​ធ្វើ​សក់ ប្តូរ​ពណ៌​សក់។

៥- រមាស់​ពេល​លាប​ពណ៌​ជា​សញ្ញា​មាន​បញ្ហា​សក់

គ្នា​យើង​ខ្លះ មាន​បញ្ហា​ស្បែក​ក្បាល​ដោយ​មិន​ដឹង​ថា​មក​បញ្ហា​អ្វី។ លោក​ស្រី Fusco បាន​ចែក​រំលែក​បទ​ពិសោធ ពេល​ស្រី​ប្តូរ​ពណ៌​សក់ មាន​អារម្មណ៍​ឈឺ​ថើៗ នោះ​អាច​បណ្តាល​មក​ពី​ស្បែក​ក្បាល​ស្ងួត។ លើសពីនេះ ករណី​នេះ​អាច​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​អាក្រក់​ទៅៗ បង្ក​ជា​អង្គែ រលាក​ឫស​សក់ និង​ប្រហែល​ជា​បាត់បង់ ឬ​ជ្រុះ​សក់​ទៀត​ផង។

អត្ថបទ​ពាក់ព័ន្ធ៖

៦- ស្បែក​ក្បាល​ត្រូវ​ការ​កម្ចាត់​កោសិកា​ងាប់ៗ​ចេញ

ករណី​នេះ ដូច​ជា​ការ​របក​ស្បែក​ចាស់​នៅ​លើ​មុខ​ដែរ ស្បែក​ក្បាល​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ដុស​ខាត់។ លោកស្រី Fusco ណែនាំ​ថា បន្ថែម​ស្ករ ២-៣ ស្លាបព្រា​ទៅ​ក្នុង​សាប៊ូ​កក់​សក់ ដើម្បី​ជួយ​កម្ចាត់​ស្បែក​ងាប់ៗ​ទាំង​នោះ​ចេញ។ ប្រើ​ម្រាម​ដៃ​អេះ​កក់​ឲ្យ​សព្វ និង​ចៀស​វៀង​ប្រើ​ក្រចក​ពេល​ខាត់ តែ​ពេល​ខ្លះ​បច្ចេកទេស​នេះ ក៏​នៅ​តែ​ភ្លាត់​ម្តងម្កាល​ធ្វើ​ឲ្យ​យើង​ឈឺ​ដូច​គ្នា។ ដើម្បី ទទួល​បាន​លទ្ធផល​ល្អ គួរ​តែ​ព្យាយាម​ប្រើ​សាប៊ូ​អាស៊ីដ​ស៊ីលីស៊ីលីក (Salicylic) ម្តងក្នុងមួយសប្តាហ៍។

៧- ប្រើ​ថ្នាំ​ជួយ​ឲ្យ​រលោង

តាមរយៈ​លោកស្រី Fusco ដដែល ស្រីៗ​ជា​ច្រើន​ គ្មាន​ភ័យ​ខ្លាច​រឿង​ស្ទះ​រន្ធ​ញើស ឬ ធ្ងន់​សក់​ឡើយ។ ប៉ុន្តែ ដូច​ជា​ស្បែក​តំបន់​ដទៃ​ទៀត ដែល​សុទ្ធ​តែ​ត្រូវ​ការ​សំណើម ស្បែក​ក្បាល​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សារជាតិ​ទឹក​ដូច​គ្នា។ រឿង​មួយ គ្នា​យើង​ត្រូវ​ចាំ​ទុក ថ្នាំ​ធ្វើ​ឲ្យ​សក់​រលោង​នេះ គឺ​មិន​ប៉ះពាល់​ស្បែក​ក្បាល​ទេ ហេតុនេះ​អាច​លាប​ពី​ឫស​សក់ ដល់​ចុង​សក់​បាន។ លោកស្រី Fusco ក៏​ណែនាំ​ដែរ​ថា សូម​បន្ថែម​ជាតិ​ប្រេង​ចូល​ទៅ​ក្នុង​ក្រែម​បន្ទន់​សក់​នេះ ដើម្បី​ធ្វើ​សក់​មាន​សំណើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 12, 2019 | កែសម្រួលចុងក្រោយ ខែ​កក្កដា 12, 2019

ប្រភព
អ្នកអាចចូលចិត្ត