ស្តាប់ហេតុផលនេះហើយ ប្រុសៗគួរពិចារណាកោររោមក្លៀកឲ្យស្អាតដូចស្រីៗដែរទៅ!

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 17/10/2019 . 3 mins read
Share now

រឿង​កោរ​រោម​ក្លៀក និយាយ​ចំពោះ​ស្រីៗ គឺ​ចេះ​វិធី​ច្រើន​ណាស់ ប៉ុន្តែ​ចំពោះ​ប្រុសៗ​វិញ អាច​និយាយ​បាន​ថា មិន​សូវ​ខ្វាយ​ខ្វល់ ឬ​មិន​ចេះ​តែ​​ម្តង។ ប្រុសៗ​ភាគ​ច្រើន ទោះ​មិន​ចូល​ចិត្ត​មាន​រោម​ក្លៀក ប៉ុន្តែ​នៅតែ​ទុក ព្រោះ​ខ្លាច​គេ​ថា​ចេក។ យ៉ាង​ណា មិន​អ៊ីចឹង​ទេ ប្រុសៗ​ក៏​គួរ​កោរ​រោម​ក្លៀក​ឲ្យ​បាន​ស្អាត​ដូច​ស្រីៗ​ដែរទៅ ខណៈ​ហេតុផល​ជួយ​ប្រុសៗ​ ពិចារណាកោរ​រោម​ក្លៀក “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ក្នុង​អត្ថបទ​នេះ។

១- ហេតុអ្វីប្រុសៗចាំ​បាច់​កោររោមក្លៀកដូច​ស្រីៗ?

មាន​ហេតុ​ផល​ច្រើន ប្រុសៗ​ក៏​គួរ​តែ​កោរ​រោម​ក្លៀក​ឲ្យ​បាន​ស្អាត​ដូច​ស្រីៗ ប៉ុន្តែ​ហេតុផល​ចាំ​បាច់​បំផុត​នោះគឺ៖

– ដើម្បីមើលទៅឃើញស្អាត និងមានក្លិនល្អ៖ ប្រុសៗ​​ជា​ច្រើន​គិត​ថា​ ​ទុក​រោម​ក្លៀក​ឲ្យ​ដុះ​វែង​ ជួយឲ្យ​មើល​ទៅកាន់​តែ​ក្លាយ​ជា​ប្រុស​ពេញ​លក្ខណៈ ហើយ​គំនិត​នេះ ក៏​គ្មាន​អ្វីខុសនោះ​ដែរ។ ប៉ុន្តែប្រុសៗ ​គួរ​ចំណាយ​ពេល​បន្តិច​ ​ពិនិត្យ​មើល​ក្លៀក​ខ្លួន​ឯង​ឡើង​វិញផង បើ​រោម​ក្លៀក​​ដុះ​ក្រាស់​ដូច​ព្រៃអាម៉ាហ្សូន​ហើយ​នោះ ​គួរ​តែពិចារណា​ម្ដង​ទៀត។ មាន​ការ​សិក្សា​​មួយ​ រក​ឃើញ​ថា ​ស្រីៗ​​ជា​ច្រើន​គិត​ថា ​ប្រុសៗ​មាន​រោម​ក្លៀក​ច្រើន​ពេក មើល​ទៅ​គួរ​ឲ្យ​ខ្ពើមទៅ​វិញ​ទេ។ ​មួយ​វិញ​ទៀត ​មិន​ថា​រោម​ប្រភេទ​ណា​ក៏​ដោយ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ជក់​ញើស និង​មាន​ក្លិន​មិន​ល្អ​កើត​ឡើយ។

– កម្ចាត់​កោសិកា​មិន​ចាំ​បាច់​នៅ​ក្រោម​ក្លៀក៖ នៅ​​ក្រោម​ដៃ​យើង គឺ​​មាន​ក្រពេញ​អាប៉ូគ្រីន​ជា​ច្រើន ដែល​ក្រពេញ​ទាំង​អស់​នេះ មាន​នាទី​ផលិត​ញើស ខណៈ​ញើស​មនុស្ស​ប្រុស គឺ​​មាន​ផ្ទុក​ជាតិ​ស្តេរ៉ូអ៊ីត ជាតិខ្លាញ់​លីពីត​ ប្រូតេអ៊ីន និង​សារធាតុ​គីមី​មួយ​ចំនួន​ទៀត។ ល្បាយ​​​សារធាតុ​ទាំង​អស់​នេះ សុទ្ធ​តែ​មាន​បញ្ជាក់​ព័ត៌​មាន​ជាក់​លាក់សម្រាប់​សុខភាព​យើង ដោយ​អ្នក​វិទ្យា​សាស្ត្រ​គិត​ថា​ រោម​ក្លៀក​អាច​ទាក់​ចិត្ត​ស្រីៗ​បាន កាល​ពីសម័យ​មុន​ទេ ប៉ុន្តែ​សម្រាប់​ស្រីៗ​សម័យ​នេះ ប្រហែល​មិន​ចូល​ចិត្ដ​រោម​​ក្លៀកប្រុស​ៗនោះ​ទេ។ បើ​អ៊ីចឹង ហេតុ​អ្វី​យើង​ចាំ​បាច់​ត្រូវទុក​រោម​ក្លៀក​តទៅ​ទៀត?

២- ប្រុសៗ​គួរ​កោរ​រោម​ក្លៀក​នៅ​ពេល​ណា?

នេះ​ជា​ការ​សម្រេច​ចិត្ត​ចំពោះ​ប្រុសៗ​ម្នាក់ៗ យើង​​អាច​ទុក​​រោម​ក្លៀក ដើម្បី​ជួយ​ខ្លួនឯងកាន់​តែ​មាន​​មន្ដ​ស្នេហ៍​ក៏បាន ប៉ុន្តែ​ក្នុង​ករណីរោមក្លៀកយើង​មិន​វែងរហូត​លៀន​ចេញ​តាម​ដៃ​អាវ​​ ពិសេស​ពេល​យើង​ប្រើ​ដៃ ឬ​លើក​ដៃ​ឡើង​ ហើយ​​បើ​រោម​ក្លៀក​យើង​មាន​សភាព​​រួញ វាក៏​មិន​លៀន​ចេញ​ដូច​គុម្ភ​ព្រៃ​នោះ​ដែរ នៅ​​ពេល​លើក​ដៃ​​ឡើង។ រោម​ក្លៀក​ប្រុសៗ ​មិន​គួរ​វែង​ខ្លាំង​ពេក​រហូត​ដល់​ក្រដាញ់​ចូល​គ្នា​នោះ​ទេ។ ហើយ​បើ​រោម​ក្លៀកយើង មាន​បញ្ហា​ដូច​បាន​រៀប​រាប់​ខាង​លើ វិធី​ដែល​ល្អ ត្រូវ​​តែ​កោរ​វា​ចេញ​ហើយ។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- កោររោម​ក្លៀក​ដោយ​សុវត្ថិភាពត្រូវ​ធ្វើ​ដោយ​វិធី​ណា?

– កាត់តម្រឹម៖ បើ​មិន​ចង់​កោរ​រោម​ទាំង​អស់​ចោល​ទេ​នោះ អាច​សាក​កាត់​តម្រឹមក៏​បាន ដោយ​យក​កន្ត្រៃ​មក​កាត់​រោម​ទាំង​នោះ​ឲ្យ​ខ្លី​ទៅ​ ​ជាការ​ស្រេច។ ប្រុសៗ ក៏អាច​កាត់រោម​ក្លៀក​​ចោល​ប្រហែល​ ៣-៤ ​សង់​ទី​ម៉ែត្រ​ ឬ​កាត់​ឲ្យ​ខ្លី​តាម​​ចិត្ដ​ចង់​បាន ព្រោះរោម​ក្លៀក​ខ្លី​ៗ​ មិន​សូវ​មាន​ញើស​ និង​មិន​សូវ​ធំ​ក្លិន​ពេក​ដែរ។

– កោរចេញ៖ បើ​បាន​កាត់​តម្រឹម​រោម​ក្លៀក​រួច​ហើយ​ ​វា​នៅ​តែ​មិន​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ត​ទេ​នោះ គួរ​តែ​កោរ​ចេញ​តែ​ម្ដង​ទៅ។ បើ​រោម​ក្លៀកយើង​​វែង  ​គួរ​តែ​កាត់​តម្រឹម​​ជា​មុន​សិន បន្ទាប់​មក​អាច​យក​ប្រដាប់​កោរ​ពុក​មាត់​មក​កោរ ​ក៏​អាច​យក​ក្រែម​សម្រាប់​កោរ​ពុក​មាត់ ​មក​ប្រើ​បាន​ដូច​គ្នា។ ​ត្រូវ​កោរ​​ពី​លើ​ចុះ​ក្រោម ក៏​មិន​ត្រូវ​កោរ​វា​ឲ្យ​ចូល​ក្នុង​ខ្លាំង​ពេក​ទេ ដោយ​សារ​តែ​អាច​ធ្វើ​ឲ្យ​យើង​រកាំ​ ឬ​មាន​រោម​ដុះ​មិន​ផុត​ពី​ស្បែក​នៅ​ពេល​ក្រោយ។ មួយ​វិញ​ទៀត ក៏​មិន​ត្រូវ​កោរ​រោម​នៅ​កន្លែង​ដដែល​ញឹក​ពេក​ទេ ហើយ​គួរកោរ​រោមក្លៀក ​បន្ទាប់​ពី​ងូត​ទឹក​រួច ព្រោះ​ជា​ពេល​រោម​មាន​សភាព​ទន់ និង​ងាយ​ស្រួល​កោរ។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    មហារីកថ្លើមអាចកើតស្ងាត់ៗ តែបើចេញសញ្ញាទាំងនេះគួរទៅជួបពេទ្យភ្លាម

    មហារីកថ្លើម - សម្រាប់​ជំងឺ​មហារីក​ថ្លើម​នេះ ភាគ​ច្រើន​កើត​ឡើង​ដោយ​ស្ងាត់ៗ មិន​សូវ​ធ្វើ​អោយ​អ្នក​ជំងឺ​ដឹង​ទេ តែ​ពេទ្យ​អាច​សម្គាល់​រោគ​សញ្ញា​ខ្លះៗ​ដូច....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ស្រីៗស្ត្រេសច្រើន អាចធ្វើឲ្យ​ស្បែកមុខចេញស្នាមជ្រួញ កើតមុន

    ស្ត្រេស - មនុស្ស​គ្រប់​រូប​តែង​ជួប​ប្រទះ​បញ្ហា​ស្ត្រេស​ម្ដង​ម្កាល ប៉ុន្តែ​យូរ​ទៅ​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព។ ស្ត្រេស​អាច​បង្កើន​ហានិភ័យ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា

    ដឹង ៧ ក្បាច់នេះ នៅផ្ទះគ្មានថ្នាំ ក៏អាចជួយ​សម្រួល​អាការៈក្អកបានដែរ

    ក្អក - ក្អក​អាច​ជួយ​កម្ចាត់​ស្លេស្ម​ពី​បំពង់ក និង​ការ​រលាក​ផ្សេងៗ ប៉ុន្តែ​បើ​ក្អក​មិន​ឈប់​អាច​បង្ក​ជា​ការ​រំខាន​មួយ។ ក្អក​អាច​បង្ក​ដោយ​...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    ដើរ ៣០ នាទី ក្នុង​មួយ​ថ្ងៃ ផ្ដល់គុណប្រយោជន៍យ៉ាងតិច ៧ យ៉ាងដល់សុខភាព

    ដើរ - ការ​ដើរ​គឺ​ជា​លំហាត់ប្រាណ​មួយ​ដែល​មាន​ភាព​ងាយស្រួល និង​មិន​ចំណាយ​ច្រើន។ ការ​ដើរ​គឺ​មាន​ប្រយោជន៍​ច្រើន​សម្រាប់​យើង...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    អត្ថបទគួរអាន

    សុខភាពថ្លើម

    មិនមែនតែផឹកស្រា ជក់បារីទើបខូចថ្លើមទេ ទម្លាប់ទាំងនេះក៏ជាមូលហេតុដែរ!

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 10/07/2020 . 1 min read
    pregnant

    ស្ត្រីពពោះនៅវ័យចាស់ឬក្មេងពេក អាចប្រឈមនឹងបញ្ហាច្រើន ទាំងម្ដាយនិងគភ៌

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 09/07/2020 . 2 mins read
    ឫសដូងបាត

    អស់បារម្ភ! កើតឫសដូងបាតអាចថែទាំខ្លួនតាមវិធីទាំងនេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 09/07/2020 . 2 mins read
    កក់សក់

    បើ​មិន​ចង់​ឲ្យ​សក់​ខូច ត្រូវ​ដឹង​រឿង​នេះ​ពេល​​កក់សក់ម្ដងៗ

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ មាន រតនា
    ចេញផ្សាយថ្ងៃទី 08/07/2020 . 2 mins read