ហ្គេមឌីជីថល​មានប្រយោជន៍ធំៗបី តែធ្វើម៉េចកុំបណ្ដោយដល់ថ្នាក់ញៀន

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

អ្នក​ជំនាញ​មក​ពី​ប្រទេស​អូស្រ្តាលី បាន​បង្ហាញ​ពី​​ផល​ប្រយោជន៍​មួយ​ចំនួន ដែល​​អ្នក​លេង​ហ្គេម ឬ​អ្នក​ដែល​អាច​​នឹង​ចូល​ចិត្ត​លេង​ហ្គេម​កម្សាន្ត​ អាច​ស្វែង​យល់ តែ​ទន្ទឹម​នឹង​នោះ លោក​ក៏​រំលឹក​ពី​រឿង​ ​គិត​គូរ​​ឲ្យ​មាន​តុល្យភាព​ចំពោះ​សុខភាព​ផង​ដែរ​។

សាស្រ្តាចារ្យ និង​ជា​អ្នក​ចិត្តវិទ្យា នៃ​សាកលវិទ្យាល័យ Queensland អូស្រា្តលី គឺ​លោក Daniel Johnson ដែល​លោក​ធ្លាប់​មាន​បទ​ពិសោធន៍​​ផ្តល់​ជា​គំនិត​​ ក្នុង​វិស័យ​បង្កើត​ហ្គេម​ផង​ដែរ​នោះ បាន​លើក​ឡើង​ថា ហ្គេម​ដែល​ជា​ល្បែង​កម្សាន្ត​ឌីជីថល អាច​បំពេញ​គុណ​សម្បត្តិ​បី​យ៉ាង។ គុណ​សម្បត្តិ​ទាំង​បី​នោះ មាន​ដូច​ជា អារម្មណ៍​ល្អ​​រីក​រាយ ការ​ស្វែង​យល់​ពី​ខ្លួន​ឯង​ដោយ​ឯករាជ្យ និង​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ (តែ​ក្នុង​បណ្តាញ​អ៊ិនធឺណិត)។

លោក​សាស្រ្តាចារ្យ​បាន​ពន្យល់​​ពី​គុណសម្បត្តិ​មួយ​ៗ​ថា ទី​១៖ អារម្មណ៍​ល្អ​រីក​រាយ គឺ​​អារម្មណ៍​របស់​​លេង​ហ្គេម​កម្សាន្ត​នោះ គឺ​អាច​ស្វែង​រក​ ប្រភេទ​ហ្គេម​ណា ដែល​ត្រូវ​នឹង​ចំណូល​ចិត្ត​របស់​ខ្លួន ហើយ​អាច​បង្ក​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​រី​ក​រាយ​បាន។

ទី​២​៖ ឯករាជ្យ បែប​នេះ មាន​ន័យ​ថា ប្រភេទ​ហ្គេម​ដែល​គេ​លេង តួ​យ៉ាង​ដូច​ជា ហ្គេម​ខ្លះ​បង្កើត​ឡើង​តាម​ សាច់​រឿង​ភាគ ហើយ​ទាម​ទារ​ឲ្យ​អ្នក​លេង​ដើរ​តួ​ជា​វីរបុរស RPG (Role-Play Gaming) ដូច​នេះ​គេ​អាច​ប្រើ​យុទ្ធសាស្រ្ត​ និង​ការ​ពិចារណារ​របស់​ខ្លួន​​ ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្នុង​ហ្គេម។

ទី​៣៖ គឺ​ទំនាក់​ទំនង ការ​លេង​ហ្គេម ប្រភេទ​អន​ឡាញ បាន​ធ្វើ​ឲ្យ​ពួក​គេ​ (អ្នក​លេង​ហ្គេម​) អាច​បង្កើន​ទំនាក់​ទំនង​ យ៉ាង​ប្រសើរ និង​ស្មារតី ​ធ្វើ​ការងារ​ជា​ក្រុម​ល្អ​ (តែ​យ៉ាង​ណា​មិញ លោក​សាស្រ្តាចារ្យ​ បញ្ជាក់​ថា វា​គ្រាន់​តែ​ជា​ទំនាក់​ទំនង​លើ​អន​ឡាញ មិន​ប្រាកដ​ថា ទំនាក់​ទំនង​ខាង​​ក្រៅ នឹង​ល្អ​ដូច​ ពិភព​ពិត​នោះ​​ឡើយ)។

អត្ថបទពាក់ព័ន្ធ៖

ខាង​លើ​នេះ សុទ្ធ​សឹង​ជា​គុណ​ប្រយោជន៍ ដែល​អ្នក​ចង់​លេង​ហ្គេម​អាច​ស្វែង​យល់ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ អ្នក​ជំនាញ​ចិត្ត​សាស្រ្ត​​មក​ពី​អូស្រ្តាលី​ខាង​លើ​នេះ ក៏​បាន​រំលឹក​ដែរ​ថា លោក​ឯក​ភាព​ចំពោះ​គុណ​វិប្បត្តិ​របស់​ហ្គេម​ផង​ដែរ ពោល​គឺ​វា​ធ្វើ​ឲ្យ​មនុស្ស​វក់​នឹង​វា(ញៀន) ដូច​នេះ លោក​សាស្រ្តាចារ្យ​បាន​និយាយ​ថា៖ ” ការ​លេង​ហ្គេម អ្នក​អាច​ទាញ​យក​ប្រយោជន៍​ល្អ​ទាំង​នេះ​សម្រាប់​ខ្លួន តែ​ក៏​ត្រូវ​ដឹង​​​ខ្លួន​ឯង​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​សមាមាត្រ​សម្រាប់​សុខភាព​ខ្លួន​ផង​ដែរ”៕

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់​ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​សីហា 11, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 10, 2019

អ្នកអាចចូលចិត្ត