ស្ដាប់តន្ត្រី ពេលបើកឡាន ជួយដល់សុខភាពផ្លូវចិត្ត

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

គ្នាយើងភាគច្រើន ប្រហែល​ក្លាយជា​ទម្លាប់​ហើយ នៅពេល​បើកឡាន តែងតែ​បើក​តន្ត្រីស្ដាប់ ជាពិសេស​អំឡុងពេល​បើកបរ​ផ្លូវឆ្ងាយ ឬស្ទះផ្លូវ​នៅតាម​ទីក្រុង ឬទីប្រជុំជន។ តែគ្នាយើង​ខ្លះ បែប​ប្រហែល​មិនទាន់​ដឹងទេ​ថា ស្ដាប់តន្ត្រី ពេល​បើកឡាន ជួប​កាត់បន្ថយ​បញ្ហា​ស្ត្រេស។

ជាធម្មតា នៅពេល​យើងបើកបរ​ឆ្ងាយៗ ឬស្ទះផ្លូវ​នៅ​ក្នុង​ទីក្រុង យើងតែងតែមាន​អារម្មណ៍​ស្ត្រេស ដូច្នេះ​បញ្ហា​ជាច្រើន អាចកើតឡើង​នៅតាម​ដងផ្លូវ បណ្ដាល​មកពី​បេះដូង​លោតលឿន និង​សម្ពាធឈាម កើនឡើង។ ស្ត្រេសពេល​បើកបរ ជាផ្នែក​មួយ នៃ​បញ្ហា​ស្ត្រេស​ប្រចាំ​ថ្ងៃ​របស់​យើង ដែល​ពាក់ព័ន្ធ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង និង​គាំងបេះដូង។

ទោះយ៉ាងណា ក្រុមអ្នកស្រាវជ្រាវ រកឃើញ​ថា ការ​ស្ដាប់តន្ត្រី ពេល​បើកបរ អាច​ជួយ​ដោះស្រាយ​បញ្ហា​ខាងលើ​បាន ដោយ​តន្ត្រី​ក្លាស៊ីក ដែល​មាន​សំឡេង​ទាបៗ ជួយ​ជួយ​យើង​អារម្មណ៍​ធូរស្រាល​កាន់តែ​ច្រើន។

អត្ថបទពាក់ព័ន្ធ៖

ក្រៅពី​ការស្ដាប់​តន្ត្រី នៅមាន​វិធីមួយ​ចំនួនទៀត ដែល​អាច​ជួយ​ដោះស្រាយ​ជាមួយ​បញ្ហាស្ត្រេស ពេល​បើកបរ។ វិធីទាំងនោះ មាន​ដូចជា៖

  • បិទទូរស័ព្ទ ឬការផ្ញើសារ​នានា រហូត​យើង​ទៅដល់​គោលដៅ
  • ដកដង្ហើមយឺតៗ ដើម្បី​បន្ថយបញ្ហា​ថប់បារម្ភ
  • ពត់ខ្លួន និង​សម្រួល​សរសៃក ពេល​ស្ត្រេសខ្លាំង
  • ស្វែងយល់​ពី​លក្ខណៈ និង​ស្ថានភាព​ចរាចរណ៍ ដើម្បី​ធ្វើដំណើរ​ពេល​ចរាចរណ៍​ទូលាយ ឬមិនសូវ​ស្ទះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 18, 2019 | កែសម្រួលចុងក្រោយ ខែ​វិច្ឆិកា 18, 2019

អ្នកអាចចូលចិត្ត