តាម​ដាន​ព័ត៌មាន​បែប​រន្ធត់​អំឡុង​ពេល​កូវីដ ១៩ គ្រោះ​ថ្នាក់​ដល់​សុខភាព​ផ្លូវចិត្ត

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11 ខែ​ឧសភា 2020
Share now

ចូល​ចិត្ត​តាម​ដាន​ព័ត៌មាន ច្បាស់​ណាស់ ជា​រឿង​ល្អ​ ធ្វើ​ឲ្យ​យើង​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ ដឹង​ពី​ហេតុការណ៍​ទាន់​ពេល​វេលា។ យ៉ាង​ណា ​គ្នា​យើង​ត្រូវ​ដឹង​ថា ស្តាប់ ឬ​អាន​ព័ត៌មាន​បែប​រន្ធត់​ច្រើន ដូច​ជា​ព័ត៌មាន​ឧក្រិដ្ឋកម្ម នយោបាយ ភេរវកម្ម ពិសេសពាក់​ព័ន្ធ​ជំងឺ​កូវីដ ១៩ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ខ្លួន​មាន​ជំងឺ​ផ្លូវ​ចិត្ត​បាន។ ខាង​ក្រោម​នេះ​​ជា​ភស្តុតាង បញ្ជាក់​ថា ​ព័ត៌មាន​បែប​រន្ធត់​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរកម្រិត​ណានោះ។

១- ព័ត៌មាន​ពី​ហេតុការណ៍​មិន​ល្អ ធ្វើ​ឲ្យ​សុខភាព​មិន​ល្អ​ដូច​គ្នា

គ្នា​យើង​ច្បាស់​ជា​ឧស្សាហ៍​ប្រទះ​ចំណង​ជើង ឬ​សេចក្តី​ផ្តើមព័ត៌មាន នាំ​មុខ​ដោយ​ការ​បង្ហូរ​ឈាម​មិន​ខាន។ នេះ​ជា​យុទ្ធសាស្ត្រ​របស់​អ្នក​សរសេរ ដែល​ចង់​ទាក់ទាញ​ចំណាប់​អារម្មណ៍​យើង ឲ្យស្លុង​ទៅ​លើ​អត្ថបទ​របស់​ពួកគេ ព្រោះ​ពាក្យ​ពេចន៍​គួរ​ឲ្យ​ខ្លាច ឬ​រន្ធត់​ អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​អាន ឬ​អ្នក​ស្តាប់​ខ្លាំង​បំផុត។ នេះ​ជាការ​អះអាង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត Carole Lieberman អ្នក​ចិត្តសាស្ត្រ​ និង​ជាអ្នកឯកទេស​សុខភាព​សាធារណៈ ក្នុង​ទីក្រុង Beverly Hills រដ្ឋ California សហរដ្ឋ​អាមេរិក។ លោកស្រី​អះអាង​ថា ទាំង​ខ្លឹម​សារ​អត្ថបទ និង​រូប​ភាព បង្ហាញ​ពី​ភាពគួរ​ឲ្យ​ភ័យ​ខ្លាច​ក្នុង​ហេតុការណ៍​ណា​មួយ គឺ​អាច​ទាក់​ចិត្ត​អ្នកអាន ឬ​ស្តាប់​ព័ត៌មាន​បំផុត។

លោក​ស្រី Carole បាន​លើក​ឡើង​ពី​ការ​សិក្សា​មួយ​អំឡុង​ឆ្នាំ ២០១១ ចេញ​ផ្សាយ​លើ​សារព័ត៌មាន​ចិត្ត​សាស្ត្រ​អង់គ្លេស ផ្តោត​សំខាន់​លើ​ក្រុម​មនុស្ស​តាម​ដាន​ព័ត៌មាន​ទាក់ទង​ហេតុការណ៍​វាយ​ប្រហារ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ញូវយ៉ក ឆ្នាំ២០០១ គឺ​សុទ្ធ​តែ​មាន​បញ្ហា​ប៉ះ​ទង្គិច​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ពិសេស​នៅ​ពេល​អ្នកទាំងនោះ​​ទៅ​មើល​កន្លែង​រងគ្រោះ​ម្តងៗ។

យោង​តាម​ការសិក្សា​ផ្សេង​ទៀត គ្នា​យើង​មើល​ព័ត៌មាន​រន្ធត់​ថ្មីៗ នឹង​ធ្វើ​ឲ្យ​យើង​ចាប់​ផ្តើម​រង​សម្ពាធ​ផ្លូវ​ចិត្ត​ភ្លាមៗ ត្រឹមរយៈ​ពេល ១៤​នាទី ក្រោយ​ស្តាប់ ឬ​អាន​ព័ត៌មាន​ទាំង​នោះ ដោយសម្ពាធ​ផ្លូវ​ចិត្ត អាច​​អូស​បន្លាយ​ជាច្រើន​ម៉ោង​ទៀត​ផង ហើយបើ​​គ្នា​យើង​ចំណាយ​ពេល​កាន់​តែ​យូរ នឹង​រង​សម្ពាធ​ផ្លូវ​ចិត្ត​កាន់​តែ​ធ្ងន់​ធ្ងរ។

អត្ថបទពាក់ព័ន្ធ៖

២- វដ្ដនៃ​បញ្ហា​ថប់បារម្ភ ភ័យខ្លាច និង​បាក់​ទឹក​ចិត្ត

ការ​មើល​ព័ត៌មាន​ដែល​មាន​វីដេអូ​បង្ហាញ​ពី​ការ​បោក​គ្រាប់​បែក ឬ​ហេតុការណ៍​ភេរវកម្ម​ផ្សេង​ទៀត សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​កើត​មាន​បញ្ហា​ថប់បារម្ភ ភ័យខ្លាច និង​បាក់​ទឹក​ចិត្ត។ ប៉ុន្តែ​អ្នក​ជំនាញ​និយាយ​ថា ផល​ប៉ះពាល់​អវិជ្ជមាន​ពីការ​ទស្សនា​ព័ត៌មាន មិន​ត្រឹម​តែ​ទាក់​ទង​នឹង​ហេតុការណ៍​គួរ​ឲ្យ​ខ្លាច ឬ​រួប​ភាព​របស់​ព័ត៌មាន​នោះ​ឡើយ។

ជាក់​ស្តែង ព័ត៌មាន​ពាក់​ព័ន្ធ​វិបត្តិ​កូវីដ ១៩ ត្រូវ​បាន​អ្នក​ជំនាញ​ឲ្យ​និយមន័យ​ថា បញ្ហា​ស្ត្រេស​ដោយ​សារ​រោគសញ្ញា​ជំងឺ​កូវីដ ១៩ ដែល​ធ្វើ​ឲ្យ​យើង​លេច​ឡើងនូវ​ជំងឺ​ថប់បារម្ភ ទុក្ខ​ព្រួយ ដោយ​សារ​តែ​ព័ត៌មាន​នៃ​ចំនួន​អ្នក​ឆ្លង ចំនួន​អ្នក​ស្លាប់ កើន​ឡើង​ជាបន្ត​បន្ទាប់។

លោក​ស្រីវេជ្ជបណ្ឌិត Carole Lieberman អះអាង​ថា គ្នា​យើង​ណា​ម្នាក់​ដែលកាន់​តែ​ស្ត្រេស គឺ​កាន់​តែ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ទន់​ខ្សោយ ជា​កត្តា​នាំ​ឲ្យ​ហានិភ័យ​ឆ្លង​ជំងឺ​កូវីដ ១៩ ក៏​កាន់​តែ​ខ្ពស់។ ហេតុនេះ ការ​តាម​ដាន​ម៉ោង​ព័ត៌មាន​ជំងឺ​កូវីដ ១៩ នឹង​ធ្វើ​ឲ្យ​យើង​ខ្លាច​ជាមនុស្ស​កាន់​តែ​ងាយ​រង​គ្រោះ។

ពាក់​ព័ន្ធ​ទៅ​នឹង​ដំណើរ​វិល​ជុំ​បែប​ធម្មជាតិ រវាង​អាការៈ​ថប់បារម្ភ​ និង​ការ​អាន ឬ​ស្តាប់​ព័ត៌មាន ដោយលោក Holly Sawyer អ្នក​ជំនាញ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត និង​ថ្នាំ​ញៀន ក្នុង​រដ្ឋ Philadelphia កត់​សម្គាល់​ឃើញ​ថា គ្នា​យើង​កំពុង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​ចិត្ត គួរ​ដាក់​កម្រិត​ឲ្យ​បាន​ជាក់​លាក់​នូវ​ការ​ស្តាប់ ឬ​អាន​ព័ត៌មាន។

លោក​ថា គ្នាយើង​រងគ្រោះ​ដោយ​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភ ដែល​ចូល​ចិត្ត​មើល​ព័ត៌មាន ពិសេស​ព័ត៌មាន​ទាន់​ហេតុការណ៍ នឹងកាន់​តែ​ធ្វើ​ឲ្យ​សញ្ញា​ជំងឺ​ធ្ងន់ធ្ងរ​ឡើង។ បើ​យើង​ទាំង​អស់​គ្នា មាន​អារម្មណ៍​ថា​អស់សង្ឃឹម ឬ​ល្វើយ​ខ្លាំង​នោះ ព័ត៌មាន​នឹង​កាន់​តែ​ធ្វើ​ឲ្យ​អារម្មណ៍​ទាំងនេះ កើន​ឡើង​ខ្លាំង​ថែម​ទៀត។

៣- មើល​ព័ត៌មាន អាច​ធ្ងន់ធ្ងរ​ជាង​ការ​អាន និង​ស្តាប់

លោក​ស្រី Carla Marie Manl អ្នក​ឯកទេស​ផ្លូវចិត្ត និង​ជា​កវីនិពន្ធ ក្នុង​ទីក្រុង Sonoma County បាន​ពន្យល់​ពី​មូលហេតុ​នាំ​ឲ្យ​ការ​មើល​ព័ត៌មាន​លើ​កញ្ចក់​ទូរទស្សន៍ កាន់​តែ​រងគ្រោះ​ជា​ព័ត៌មាន​តាម​រយៈ​កាសែត ឬ​វិទ្យុ គឺ​ដោយ​សារ ការ​ទស្សនា ឬមើល​ឃើញ​ផ្ទាល់ ធ្វើ​ឲ្យ​យើង​ងាយ​ប្រតិកម្ម​ជាង​ការ​ស្តាប់ ឬ​អាន។ ឧទាហរណ៍ បើ​យើង​ឮ​សំឡេង​អ្នក​ជិតខាងឈ្លោះ​គ្នា នឹង​មិន​ធ្វើ​ឲ្យ​យើង​រន្ធត់​ដូច​បាន​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក​នោះ​ឡើយ។ ការណ៍នេះ​នឹង​ធ្វើ​ឲ្យ​ផ្លូវអារម្មណ៍​យើង កាន់​តែ​កើន​ឡើង​ខ្លាំង។

អត្ថបទពាក់ព័ន្ធ៖

៤- កត្តា​នាំ​ឲ្យ​ព័ត៌មាន​កាន់​តែ​ជះ​ឥទ្ធិពល​មិន​ល្អ​ចំពោះ​សុខភាព

អ្នក​ជំនាញ​ផ្លូវចិត្ត​​ជាច្រើនបាន​ឯកភាព​គ្នា​ដែរ​ថា ករណី​យើងធ្វើខ្លួន​នៅដាច់ពីអ្នកដទៃ ព័ត៌មាន​អវិជ្ជមានជាច្រើន​អាចមានឥទ្ធិពល​ខ្លាំង​លើរូប​យើង។

លោក​ស្រី Manly លើក​ឡើង​ថា កត្តា​នេះ វា​អាស្រ័យ​ថា ព័ត៌មាន​នោះ​មាន​ទំនាក់​ទំនង​ជា​មួយ​យើង​ក្នុង​កម្រិត​ណា មិន​ថា​យើង​ស្ថិត​ក្នុង​វ័យ​ណា​មួយ​ក៏ដោយ។ បើ​យើងនៅតែឯង គឺយើង​គ្មាន​នរណា​ម្នាក់​ក្បែរ​ខ្លួន​ដើម្បី​និយាយ​ចេញ​ពី​អារម្មណ៍​ទុក្ខ​ព្រួយ​របស់​យើង​នោះ​ឡើយ។

ពាក់ព័ន្ធ​ករណី​នេះ លោក​​ស្រី Lieberman ណែនាំ​គ្នា​យើង ស្វែង​រក​ព័ត៌មាន​ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ​អារម្មណ៍ និងមាន​ប្រយោជន៍​សម្រាប់​យើង​អំឡុង​ពេល​នេះ។

៥- រស់​នៅ​ដោយ​សុខភាព​ល្អ និង​ទទួល​បាន​ព័ត៌មាន​ត្រឹម​ត្រូវ

អំឡុង​ពេល​នេះ ឈប់​តាមដាន​ព័ត៌មាន​ដែល​គួរឲ្យ​តក់ស្លុត គឺ​ជារឿង​ល្អបំផុត​យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ ប៉ុន្តែ​ក្នុង​ទ្រឹស្តី​មនុស្ស​គ្រប់​គ្នា​គួរ​ទទួល​បាន​ព័ត៌មាន​ពី​អ្វី​កំពុង​កើយ​មាន​ជុំ​វិញ​ពិភពលោក​នោះ យើង​នៅ​តែ​អាច​មើល ស្តាប់ ឬ​អាន​ព័ត៌មាន​ដដែល គ្រាន់​តែ​ថា ត្រូវ​ទទួល​យក​ព័ត៌មាន​ដែល​ប៉ះពាល់​ដល់​សុខភាព​យើង​ក្នុង​កម្រិត​តិច​បំផុត​តាម​អាច​ធ្វើ​ទៅ​បាន។

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ស្តាប់តន្រ្តី​ ផ្ដល់​គុណប្រយោជន៍ច្រើន​យ៉ាងដល់​សុខភាព​ផ្លូវចិត្ត

    ការស្តាប់តន្រ្តី - ជាការពិតការស្ដាប់តន្ត្រីជួយបណ្ដេញភាពសោកសៅ និងទុក្ខកង្វល់របស់​យើង ហើយ​បង្កើនភាពរីករាយនិងផ្លាស់ប្ដូរអារម្មណ៍​យើង​ទៀត​ផង​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត​ នីគែល

    ក្រសួងសុខាភិបាល អនុញ្ញាតឲ្យមានការប្រកួតកីឡាផ្សេងៗឡើងវិញ

    COVID-19-គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 បាន​អនុញ្ញាត​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា អាច​បើក​ឡើង​វិញ​នៃ​វិស័យ​​....

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    រោគសញ្ញា​រលាកជាប្រព័ន្ធទាក់ទងនឹង COVID-19 កើតលើកុមារ ពេលនេះកើតលើមនុស្សធំ

    COVID-19 - កាល​ពី​ថ្មីៗ​នេះ ក្រុម​គ្រូពេទ្យ​បាន​ព្រមាន​ពី​រោគសញ្ញាថ្មី​របស់ COVID-19 ដែល​បង្ក​ការ​រលាក​សរីរាង្គ​ជា​ប្រព័ន្ធ​ទៅ​លើ​កុមារ​ ប៉ុន្តែ​ពេល​នេះ...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    ដឹងតិចនិកនេះ អាចជួយទប់កំហឹង​មិន​ឲ្យចេះតែបញ្ចេញដាក់​អ្នក​ផ្សេងងាយៗ​

    ទប់កំហឹង - គោល​បំណង​នៃ​ការ​គ្រប់​គ្រង​កំហឹង​នោះ​គឺ​មិន​មែន​លាក់​ទុក​កំហឹង​ក្នុង​ចិត្ត​ឲ្យ​​កាន់​តែ​ធ្វើ​ឲ្យ​យើង​គ្រាំ​គ្រា​ទ្រាំ​លែង​បាន​នោះ​ទេ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត ដាញែល

    អត្ថបទគួរអាន

    ការសិក្សាមួយរកឃើញថា​អ្នកមាន​វីរុសCOVID-19 មិនអាច​ចម្លងទៅអ្នកផ្សេង​ក្រោយ​ឆ្លង​១១ថ្ងៃ

    ការសិក្សាមួយរកឃើញថា​អ្នកមាន​វីរុសCOVID-19 មិនអាច​ចម្លងទៅអ្នកផ្សេង​ក្រោយ​ឆ្លង​១១ថ្ងៃ

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយនៅ ខែ​ឧសភា 25, 2020
    ទោះមានដៃគូយល់ចិត្ត តែរឿងទាំងនេះមិនគួរធ្វើឡើយ ដើម្បីទំនាក់ទំនងស្នេហាយូរអង្វែង

    ទោះមានដៃគូយល់ចិត្ត តែរឿងទាំងនេះមិនគួរធ្វើឡើយ ដើម្បីទំនាក់ទំនងស្នេហាយូរអង្វែង

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ មាន រតនា
    ចេញផ្សាយនៅ ខែ​ឧសភា 25, 2020
    រកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ នៅទឹកថ្លា ភ្នំពេញ

    រកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ នៅទឹកថ្លា ភ្នំពេញ

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី
    ចេញផ្សាយនៅ ខែ​ឧសភា 23, 2020
    ភស្តុតាងពីកោសិកាប្រព័ន្ធភាពស៊ាំអាចផ្តល់សង្ឃឹម​ដល់​ការព្យាបាលជាក់លាក់មួយ​លើCOVID-19

    ភស្តុតាងពីកោសិកាប្រព័ន្ធភាពស៊ាំអាចផ្តល់សង្ឃឹម​ដល់​ការព្យាបាលជាក់លាក់មួយ​លើCOVID-19

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយនៅ ខែ​ឧសភា 22, 2020