គុណ​ប្រយោជន៍​ទាំង​នេះ គ្រប់​គ្រាន់ឲ្យ​គ្នា​យើង​ងាក​មក​រក​ការ​អាន​សៀវ​ភៅ​វិញ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11 ខែ​ឧសភា 2020
Share now

គ្នាយើង​អ្នក​ណា​ខ្លះ​ចូល​ចិត្ត​អាន​សៀវភៅ? ចុះ​មាន​ដឹង​អត់ ហេតុ​អ្វី​បុគ្គល​ល្បីៗ អ្នក​ប្រាជ្ញ មិន​មេ​ដឹក​នាំ​ជោគជ័យ​ជាច្រើន​ចូលចិត្ត​អានសៀវភៅ? ហេតុ​ផល​តែ​មួយ​គត់ គឺ​ថា​អាន​សៀវភៅ ទោះ​ជា​ប្រភេទ​សៀវភៅ​បែប​ណា​ក៏​ដោយ សុទ្ធ​តែ​ជួយ​យើង​ច្រើន ទាំង​សុខភាព​ផ្លូវកាយ ផ្លូវ​ចិត្ត និង​គុណ​ប្រយោជន៍​ជាច្រើន​ទៀត ដូច​ដែរ “Hello គ្រូពេទ្យ” លើក​ឡើង​ក្នុង​អត្ថបទ​នេះ។

១- រំញោច​ផ្លូវចិត្ត ខួរក្បាល​មាន​សុខភាព​ល្អ

ការ​សិក្សា​ជាច្រើន​រកឃើញថា ការ​រំពោច​ផ្លូវចិត្ត អាច​ប្រសិទ្ធភាព​បង្អាក់​ការ​វិវត្ត​នៃ​ពពួក​ជំងឺ​វង្វេង​វង្វាន់​ដូច​ជា Alzheimer និង Dementia ហើយ​ថែម​ទាំង​អាច​ជួយ​ឲ្យ​បញ្ចេញ​សកម្មភាព និង​អាច​បង្ការ​បញ្ចេញ​ខួរ​ក្បាល​អស់​ថាមពល​ជាដើម។

ដូច​ទៅ​នឹង​បណ្តា​សាច់​ដុំ​ផ្សេងៗ​ទៀត​លើ​រាង​កាយ ខួរ​ក្បាល​យើងក៏​ត្រូវ​ការ​ធ្វើ​លំហាត់​ប្រាណ​ដូច​គ្នា ដើម្បី​រក្សា​សុខភាព​ឲ្យ​រឹងមាំ​ល្អ។ អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ដើម្បី​អាច​រំញោច​ផ្លូវចិត្ត​យើង​បាន​ល្អ គឺ​មាន​តែ​ការ​អាន​សៀវ​ភៅ​ប៉ុណ្ណោះ ហេតុនេះ​នាំ​ឲ្យការ​អាន​សៀវភៅ ធ្វើ​ឲ្យ​ខួរ​ក្បាល​មាន​សុខភាព​ល្អ។

២- កាត់​បន្ថយ​ស្ត្រេស

មិន​ថា​យើង​មាន​បញ្ហា​ស្ត្រេស​ខ្លាំង​ប៉ុណ្ណា ទាំង​រឿង​ការងារ ទាំង​ទំនាក់​ទំនង​គ្រួសារ ឬ​បញ្ហា​ប្រឈម​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ក៏ដោយ ​បញ្ហានេះនឹង​រសាត់​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ​ពីយើង នៅ​ពេល​នឹង​ស្លុង​អារម្មណ៍​ទៅ​ក្នុង​ការ​អាន​សៀវ​ភៅ ឬសៀវភៅ​រឿង​ដ៏​អស្ចារ្យ​ណាមួយ។ ពិតណាស់ អ្នក​និពន្ធ​ពូកែ​បំផុត គឺ​អាច​ទាញ​អារម្មណ៍​យើង​​ឲ្យ​ចូល​តួ​ជាមួយ​សាច់​រឿង ខណៈ​​អារម្មណ៍​យើង​កំពុង​ចូល​តួ ទុក្ខ​លំបាក​ទាំង​អម្បាល​ម៉ាន នឹង​រសាត់​ចេញ​ពី​គំនិត​របស់​យើង​ដូច​គ្នា។

អត្ថបទ​ពាក់ព័ន្ធ៖

៣- ពង្រឹង​ចំណេះ​ដឹង

គ្រប់​យ៉ាង​ដែល​យើង​បាន​អាន និង​យក​ទៅ​បំពេញ​នៅ​ចន្លោះ​ប្រហោង​ក្នុង​ខួរ​ក្បាល ជាមួយ​ព័ត៌មាន​ថ្មី យើង​មិន​ធ្លាប់​ដឹង​ពីមុន ហើយ​យើង​ខ្លួន​ឯង​នឹង​កាន់​តែ​ដឹង​ច្បាស់​ពី​គុណ​ប្រយោជន៍​យើង​ទទួល​បាន​ពី​ការ​អាន។ នៅ​ពេល​ចំណេះ​ដឹង​យើង​កាន់​តែ​ទូលំទូលាយ យើង​នឹង​កាន់​តែ​ក្លាយ​ជា​មនុស្ស​ពូកែ ក្នុង​ការ​ដោះ​ស្រាយ​គ្រប់​បញ្ហា​កើត​ឡើង​ចំពោះ​មុខ។

៤- ពង្រឹង​​វាក្យសព្ទ

ចំណុច​នេះ ក៏​ជាប់​ទាក់ទង​នឹង​ចំណុច​ខាង​លើ​ដូច​គ្នា គឺ​អាន​ច្រើន ក៏​នឹង​ទទួល​បាន​ពាក្យ​ថ្មីៗ​ជាច្រើន​ដូចគ្នា ដែល​ជា​វិធី​សាស្ត្រ​ពង្រឹង​វាក្យសព្ទ​របស់​យើង​កាន់​តែ​ត្រឹម​ត្រូវពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លើ​សពី​នេះ អាន​សៀវ​ភៅ អាច​ជួយ​យើង​ពង្រីក​ចំណេះ​ដឹង​ខាង​ភាសា ទោះ​មិន​មែន​ជា​ភាសាជាតិ​ក្តី ជាមួយ​ពាក្យ​បច្ចេកទេស​ល្អៗ​ដែល​អ្នក​និពន្ធ​ប្រើ​ អាច​ជួយ​យើង​ពង្រឹង​ទាំង​ការ​និយាយ និង​ការ​សរសេរ​ជាមួយភាសា​បរទេស​ទាំង​នោះ។

អត្ថបទ​ពាក់ព័ន្ធ៖

៥- ពង្រឹង​ការ​ចង​ចាំ

នៅ​ពេល​គ្នា​យើង​អាន​សៀវ​ភៅ យើង​ច្បាស់​ណាស់ ត្រូវ​ចង​ចាំ​តួអង្គ​ដែល​អ្នក​និពន្ធ​បាន​រៀប​រាប់ មហិច្ឆិតា​របស់​ពួកគេ ប្រវត្តិសាស្ត្រ រួម​ទាំង​អត្ថន័យ​ផ្សេងៗទៀត ពិសេស​គឺ​ការ​ប្រទាក់​ក្រឡា​នៃ​សាច់​រឿង​ពី​មួយ​ទៅមួយ។ នេះ​មានន័យ​ថា អាច​ជួយ​យើង​ពង្រឹង​ការ​ចង​ចាំ​បាន​ល្អ។ ប៉ុន្តែ​ត្រូវ​ចាំ​ដែរ​ថា ខួរ​ក្បាល​ជា​សរីរាង្គ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​រាងកាយ​យើង ផ្តល់​ភាព​ងាយ​ឲ្យ​ចង​ចាំ​គ្រប់អ្វី​បាន​ឃើញ​បាន​អាន។

៦- ពង្រឹង​ជំនាញ​គិត និង​វិភាគ

ធ្លាប់​សង្កេត​ឃើញ​អត់ នៅ​ពេល​យើង​បាន​អាន​ប្រលោម​លោក​បែប​អាថ៌កំបាំង ឬស៊ើប​អង្កេត​ណាមួយ យើង​តែង​តែ​វិភាគ​ឃើញ​ភាព​អាថ៌កំបាំង​ទាំង​នោះ មុន​នឹង​​អាច​ចប់​សៀវភៅ​ទៅទៀត។ មាន​ធ្លាប់អ៊ីចឹង​អត់? បើមាន គ្នា​យើង​ច្បាស់​ជា​ទទួល​បាន​ជំនាញ​កាន់​តែ​ខ្លាំង​លើ​ការ​វិភាគ​ ការ​គិត​ពី​ផែនការ​ការងារ អាច​កត់ចំណាំ និង​បែង​ចែក​ពួកវា​ទៅ​ឲ្យ​អ្នក​ដែល​មិន​អាច​វិភាគ​បាន​ដូច​ជា​យើង។

សមត្ថភាព​ដូច​ជា​ការ​វិភាគ​បែបស៊ី​ជម្រៅ គឺ​មាន​ប្រយោជន៍​ខ្លាំង​នេះ ពិសេស​នៅ​ពេល​ការងារ​យើង​ពាក់​ព័ន្ធ​នឹង​ផែន​ការ​គម្រោង​អ្វី​មួយ ជួយ​យើង​អាច​កត់​សម្គាល់​ឃើញ​អ្វី​ដែល​អាច​កើត​មាន ហើយ​តក់​ត្រា​ទុក​ជា​បំណែកៗ ហើយ​បើ​សិន​ជា​គម្រោង​មាន​ការ​ប្រែ​ប្រួល យើង​នឹង​អាច​អភិវឌ្ឍបានភ្លាម នាំ​ឲ្យ​ដំណើរ​ការ​គម្រោង​យើង​រលូន​ទៅ​មុខ​យ៉ាង​ងាយ។

អត្ថបទ​ពាក់ព័ន្ធ៖

៧- ពង្រឹង​ការ​ប្រមូល​អារម្មណ៍ និង​ផ្ចង់​អារម្មណ៍​បាន​ល្អ

ក្នុង​បរិបទ​​នៃសម័យ​អ៊ីនធើណេត​លើពិភពលោក​បច្ចុប្បន្ននេះ នៅ​ពេល​យើង​ធ្វើ​ការ​ងារ​កាន​តែច្រើន ការ​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​ផ្សេងៗ​ក៏​កាន់​តែ​ច្រើន។

នៅ​ពេល​យើង​ទុក​ពេល​វេលា​​ធម្យម ៥នាទី បែង​ចែក​ពេល​សម្រាប់​ការងារ​នីមួយៗ ដូចជា​ពិនិត្យ​មើលសារ ឆាត​ជាមួយ​ដៃគូ មើល Twitter មើល​ទូរសព័្ទ ឬនិយាយ​លេង​ជាមួយ​មិត្ត​រួម​ការងារ វា​ជា​កត្តា​ជំរុញ​ឲ្យ​យើង​កាន់​តែ​ស្ត្រេស​ខ្លាំង​ថែម​មួយ​កម្រិត នាំ​ឲ្យ​ផលិតផល​ការងារ​ធ្លាក់​ចុះ។

នៅ​ពេល​យើង​អាន​សៀវ​ភៅ​ឯណេះ​វិញ ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​ទាំង​អម្បាល​ម៉ាន នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​សាច់​រឿង អ្វី​កំពុង​កើត​ឡើង​លើ​ពិភពលោក ដូច​ជា​ត្រូវ​ខ្យល់​បក​ផាត់​យក​ទៅ​បាត់​មួយ​រំពេច ថែម​ទាំង​ជួយ​យើង​ងាយ​ទទួល​បាន​ព័ត៌មាន​ចំណេះ​ដឹងល្អៗ​ថែម​ទៀត។

អាន​សៀវភៅ​ប្រមាណ ១៥-២០ នាទី មុន​ចាប់​ផ្តើម​ធ្វើ​ការ ពិសេស​នៅ​ពេល​ព្រឹក អំឡុង​ពេល​លើ​ឡាន​ក្រុង​ជាដើម ​នឹង​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ពី​សមត្ថភាព​ផ្តោត​លើ​ការ​ងារ​របស់​យើង​ពេល​ទៅ​ដល់​ការិយាល័យ។

អត្ថបទ​ពាក់​ព័ន្ធ៖

៨- ជំនាញ​តាក់​តែង​និពន្ធ​កាន់​តែ​ល្អ

ដូច​គ្នាទៅ​នឹង​ការ​ពង្រឹង​វាក្យសព្ទ​ដែរ អាន​សៀវភៅ ក៏​ជួយ​ពង្រឹង​ជំនាញកាត់​តែង​និពន្ធដូច​គ្នា ទាំង​ឃ្លា​ឃ្លោង អត្ថន័យ អត្ថរូប និង​អត្ថរស គឺ​កាន់​តែ​រីក​ចម្រើន។ ការ​បោះ​ពុម្ភ​ផ្សាយ​អត្ថបទ​ដែល​យើង​បានសរសេរ ត្រូវ​គេ​ទទួល​ស្គាល់​ថា​ល្អ​នោះ ក៏​ជា​ផ្នែក​មួយ​ក្នុង​ការជំរុញចិត្ត និង​ប្រសិទ្ធភាព​ការងារ​កាន់​តែ​ខ្ពស់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ: