អារម្មណ៍សោកសៅ អាចវិវត្តទៅជាជំងឺបាក់ទឹកចិត្ត​បើ​ចេញរោគសញ្ញាទាំងនេះ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 23/06/2020 . 4 បានអាន​ចំនួន
Share now

មនុស្ស​គ្រប់​រូប​មិន​អាច​គេច​ផុតឡើយ​​ពី​អារម្មណ៍​សោក​សៅ​ ហើយ​ជា​រើយ​ៗ​កើត​មាន​ពេល​ដែល​ជីវិតរបស់​យើង​​ជួប​ការ​ពិបាកហើយ​អារម្មណ៍​ពិបាក​ចិត្ដ​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​ក្នុង​មួយ​រយៈ​ក្រោយ​មក​។ ប៉ុន្តែ​មាន​អ្នក​ខ្លះ នៅ​បន្ត​មាន​អារម្មណ៍​ពិបាក​ចិត្ដ​ក្នុង​រយៈ​ពេល​យូរ ហើយ​អារម្មណ៍​នោះក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​រស់​នៅ​របស់​អ្នកទាំងនោះ​ទៀត​ផង​។ អារម្មណ៍​បែបនេះ អាច​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​​មិនអាច​ធ្វើ​ការ ឬ​គេង​បាន ហើយ​មាន​ពេល​ខ្លះ អ្នកជួប​បញ្ហានេះ​គិត​ថា​ខ្លួនឯង​មិន​មាន​តម្លៃ។ អារម្មណ៍​ទាំង​អស់​នេះ​ អាច​ជា​សញ្ញា​ដំបូងនៃ​ជំងឺ​បាក់​ទឹក​ចិត្ដ។

អត្ថបទពាក់ព័ន្ធ៖

១- រោគសញ្ញារបស់ជំងឺបាក់ទឹកចិត្ដ

រោគ​សញ្ញា​របស់​ជំងឺ​បាក់​ទឹក​ចិត្ដ​ ដែល​យើង​ឃើញ​ញឹក​ញាប់​ជាង​គេ​មាន​ដូច​ជា៖
– អារម្មណ៍​មួម៉ៅ
– គិត​ថា​​គ្មាន​អ្វី​នៅ​សេស​សល់​ក្នុង​ខ្លួន
– លែង​ចង់​ធ្វើ​អ្វី​ដែលខ្លួន​ធ្លាប់​ចូល​ចិត្ដ
– ឡើង ឬ​ស្រក​គីឡូ​ខុស​ធម្មតា
– មាន​បញ្ហា​ដំណេក អាច​គេង​មិន​គ្រប់ ឬ​គេង​ច្រើន​ពេក
– អារម្មណ៍​ឆេវ​ឆាវ
– អស់​កម្លាំង
– មាន​វិប្បដិសារី​ដោយ​គ្មាន​មូលហេតុ
– ប៉ះ​ពាល់​ដល់​ស្មារតីដូចជា ពិបាក​ផ្ចង់​អារម្មណ៍ ឬ​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ដ
– ធ្លាប់​គិត​ដល់ ឬ​ព្យាយាម​សម្លាប់​ខ្លួន

អត្ថបទពាក់ព័ន្ធ:

២- កត្តាប្រឈមមុខជាមួយជំងឺបាក់ទឹកចិត្ដ

ជំងឺ​បាក់​ទឹក​ចិត្ដ​អាច​កើត​លើ​មនុស្ស​គ្រប់​គ្នា។ ជំងឺនេះកើត​លើ​មនុស្ស​គ្រប់​វ័យ គ្រប់​ភេទ និង​សញ្ជាតិ។ ប៉ុន្តែ​​មាន​កត្ដា​មួយ​ចំនួន អាច​ឲ្យ​យើង​​ងាយ​កើត​ជំងឺ​នេះ​ជាង​អ្នក​ដទៃ មាន​ដូច​ជា៖
– ធ្លាប់​រង​ការ​ប៉ះ​ពាល់​ផ្លូវ​ចិត្ដ​កាល​ពី​នៅ​តូច
– មិន​សូវ​ទុក​ចិត្ដ​លើ​ខ្លួន​ឯង
– មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​បាក់​ទឹក​ចិត្ដ ឬ​ជំងឺ​ផ្លូវ​ចិត្ដ​ណាមួយ​ផ្សេង
– ធ្លាប់​ប្រើ​សារធាតុ​ញៀន
– ផ្ដាច់​ខ្លួន​ចេញ​ពី​សង្គម
– មិន​ងាយ​សម្រប​ខ្លួន​ជាមួយ​មជ្ឈដ្ឋាន​ថ្មី
– មិន​មាន​អ្នក​ជួយ​លើក​ទឹក​ចិត្ដ

ក្រៅ​ពី​នេះ​នៅ​មាន​ថ្នាំ​មួយ​ចំនួន ក៏​ធ្វើ​ឲ្យ​ប្រឈម​កើត​ជំងឺ​បាក់​ទឹក​ចិត្ដ​ដែរ៖- ពពួក​ថ្នាំ Beta-blockers
– ពពួក​ថ្នាំ Corticosteroids
– ពពួក​ថ្នាំ​អ័រម៉ូន
– ពពួក​ថ្នាំ Statins

៣- ពេលណា​ត្រូវ​ស្វែងរក​ជំនួយ?

បើមាន​អារម្មណ៍​សោកសៅ​ទុក្ខ​ព្រួយ​​លើស​ពី​ ២​សប្ដាហ៍​ ត្រូវ​និយាយ​ជាមួយ​វេជ្ជបណ្ឌិត​ ពិសេស​ពេលគិត​ថា​ចង់​សម្លាប់​ខ្លួន។ ក្នុង​ករណី​អារម្មណ៍​នេះ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ យើង​គួរ​ពិភាក្សា​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​​ មិត្តភក្តិ ឬសមាជិក​គ្រួសារ។ គ្នាយើង​ត្រូវ​ចាំ​ថា​ជំងឺ​នេះ​នឹង​ឆាប់​ជា​មក​វិញ បើយើង​​ចេះ​ចែក​រំលែក​អារម្មណ៍​ពិបាក​ចិត្ដ​ចេញ​មក​ក្រៅ។

៤- ទម្លាប់​រស់នៅ​អាចបង្ការ​ជំងឺ​បាក់​ទឹក​ចិត្ត

ទម្លាប់​រស់​នៅ​មួយ​ចំនួននេះ អាច​ជួយ​យើង​បង្ការកុំ​ឲ្យ​ធ្លាក់​ខ្លួន​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ដូចជា៖

– កុំ​ឃ្លាត​ឆ្ងាយ​ពី​មិត្តភក្ដិ
– គួរ​ចំណាយ​ពេលវេលា​ធ្វើ​អ្វី​ដែល​ខ្លួន​ចូលចិត្ត
– ហាត់ប្រាណ​ ឬ​លេង​កីឡា​
– ជ្រើសរើស​ការ​ចិញ្ចឹម​សត្វ ​បើ​យើង​​ចូលចិត្ត
– ចៀស​វាង​ប្រើ​គ្រឿងញៀន​ ឬ​គ្រឿង​ស្រវឹង​
– ញ៉ាំអាហារ​​មាន​សុខភាព​ល្អ​ និង​គេងឲ្យ​​បាន​ច្រើន
– បើ​មិន​អាច​ដេក​លក់​ទេ​ យើងអាចងាកធ្វើ​សមាធិ​​ដែលអាច​ជួយ​យើង​បាន​។

ក្រៅពីនេះ​ យើង​​ត្រូវ​ពិគ្រោះ និង​​ព្យាបាល​​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​​បាន​ត្រឹមត្រូវ​។ ការ​ព្យាបាល​តាម​បែប​ប្រឹក្សា​យោបល​ផ្លូវ​ចិត្ដ គឺ​ជា​វិធី​មាន​​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ដ។ សម្រាប់​ថ្នាំវិញ​ យើង​​ក៏​ចាំ​បាច់​ត្រូវ​ប្រើ​ប្រាស់​ដែរ​។ ថ្នាំ​ប្រឆាំង​ជំងឺ​បាក់​ចិត្ដ (antidepressants) ​ដែលយើង​​ត្រូវ​លេប គឺ​អាស្រ័យ​ទៅ​តាម​ស្ថាន​ភាព​ជំងឺ ប្រវត្តិ​ក្រុម​គ្រួសារ និង​ទៅ​តាម​របៀប​នៃ​ការ​រស់​នៅ។ ត្រូវ​ចាំ​ថា​ថ្នាំ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ដ មិន​ប្រាកដ​ថា​មាន​ប្រសិទ្ធ​ភាព​លើ​មនុស្ស​គ្រប់​រូប​នោះ​ទេ។ ដោយ​សារ​មាន​អ្នក​ជំងឺ​ខ្លះ ធ្វើ​ទុក្ខ​កាន់​តែ​ខ្លាំង ក្រោយ​ពេល​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ដ​នេះ។ គ្នា​យើង​​ត្រូវ​ប្រាប់​គ្រូពេទ្យ​ជា​បន្ទាន់ ប្រសិន​បើ​គិត​ថា​ថ្នាំ​លេប​ទៅ​មិន​មាន​ប្រសិទ្ធ​ភាព ឬ​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ដ​កាន់​តែ​ខ្លាំង​ជាង​មុន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

គួរយល់ដឹង! គិត​បែបអវិជ្ជមានច្រើន ប្រឈមខ្ពស់នឹង​ជំងឺភ្លេចភ្លាំងនៅពេលអនាគត

ការគិតអវិជ្ជមាន - ការ​គិត​អវិជ្ជមាន​ច្រើន​អាច​មាន​ផល​ប៉ះពាល់​មិន​ល្អ​សម្រាប់​ខួរក្បាល​។ ការសិក្សា​ថ្មី​បាន​រក​ឃើញ​ថា​ការ​គិត​អវិជ្ជមាន​ដដែលៗ​អាច​នឹង​...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា

ក្មេងៗក៏អាច​មាន​បញ្ហាផ្លូវចិត្តដែរ ប៉ាម៉ាក់​ត្រូវ​ចេះសំគាល់មើលចំណុចទាំងនេះ

​បញ្ហា​ផ្លូវ​ចិត្ត - ក្មេងៗលូតលាស់តាមដំណាក់កាលផ្សេងៗគ្នា យើងក្នុងដំណាក់កាល​នីមួយៗនឹងធ្វើឱ្យពួកគេផ្លាស់ប្តូរអាកប្បកិរិយា និង អារម្មណ៍

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ Khlaut Rithy

​កត្តានេះហើយ ទើបយុវវ័យឥឡូវ ប្រឈមនឹងជំងឺបាក់ទឹកចិត្តខ្ពស់

បាក់ទឹកចិត្ត- មក​ដល់​សព្វ​ថ្ងៃ​នេះ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​នៅ​បន្ត​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ជា​ពិសេស​ចំពោះ​យុវវ័យ​ក្មេងៗ ដែល​បាន​បណ្ដាល....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

តិចនិកខ្លះៗជួយយកឈ្នះភាពភ័យខ្លាចមួយចំនួន ធ្លាប់​ជួប​កន្លង​មក

ភាពភ័យខ្លាច - ភាព​ភ័យ​ខ្លាច​ក៏​​នៅ​តែ​អាច​កើត​ឡើង នៅ​ពេល​អ្នក​ជួប​ព្រឹត្តិការណ៍​​ធម្មតា​ៗ មួយ​ចំនួន​ដូច​ជា ការ​ចូល​ប្រលង ការ​និយាយ​ជា​សាធារណៈ ...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ មាន រតនា

អត្ថបទគួរអាន

ផ្លូវចិត្ត

មានអាការៈឆាប់ផ្លាស់ប្ដូរអារម្មណ៍ អាចជាសញ្ញាជំងឺផ្លូវចិត្ត

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 01/07/2020 . 2 mins read
កម្លាំងចិត្តស្មារតី

មាន​សញ្ញាមួយចំនួននេះ បង្ហាញថាយើងជាមនុស្ស​មានកម្លាំងចិត្ត និងស្មារតីរឹងមាំ

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ មាន រតនា
ចេញផ្សាយថ្ងៃទី 17/06/2020 . 3 mins read
និយាយម្នាក់ឯង

ជឿអត់? អ្នកចិត្តសាស្រ្ត​ថា អ្នកចូលចិត្តនិយាយម្នាក់ឯង​គឺជាមនុស្សឆ្លាត

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ មាន រតនា
ចេញផ្សាយថ្ងៃទី 16/06/2020 . 3 mins read
ផ្លូវចិត្ត

សោកសៅដោយសារស្នេហារអាចប៉ះពាល់សុខភាពផ្លូវចិត្ត តិចនិកនេះអាចជួយបាន

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ មាន រតនា
ចេញផ្សាយថ្ងៃទី 16/06/2020 . 3 mins read