ថ្នាំដូចក្រមុំផ្សាយលើបណ្ដាញសង្គម អាចប៉ះពាល់សុខភាពស្រ្តីធ្ងន់ធ្ងរ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 22/06/2020 . អាន 2 នាទី
Share now

បច្ចុប្បន្ន​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មានការលក់ថ្នាំ​សុល ថ្នាំ​លាប ថ្នាំ​បន្តក់ ដែល​ជួយ​ឲ្យ​ប្រដាប់​ភេទ​ស្ត្រី​វិល​មក​រក​សភាព​ដើមដូចក្រមុំម្ដងទៀត។

ចំពោះ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ថ្នាំ​សុល​ដែល​គេ​ផ្សព្វផ្សាយ​នោះ​គ្មាន​ប្រសិទ្ធភាព​ដូច​អ្វី​ដែល​អ្នក​នាំ​ចូល​ផលិតផលបង្ហោះប្រាប់​​ឡើយ​ ហើយថ្នាំ​ទាំង​អស់​នោះ​ភាគច្រើន មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់ និង​ប្រើប្រាស់​ពី​ក្រសួង​សុខាភិបាល​ទេ។

លោក​បាន​បន្ត​ទៀត​ថា ផលិតផល​ដែល​បាន និង​កំពុង​ផ្សាយ​ថា​ ជួយ​ឲ្យ​ប្រដាប់បន្តពូជ​វិលមក តឹងហាប់​ណែនដូច​ក្រមុំ​ម្ដង​ទៀត ហើយ​ជួយ​មិន​ឲ្យ​ធ្លាក់​ស បំបាត់​ក្លិន ពិតជា​ប៉ះពាល់​ចំពោះ​សុខភាព​ដែល​អាច​បំផ្លាញ​ប្រដាប់​ភេទ​ស្ត្រី​ឲ្យ​រលាក រលួយ ស្អិត ហើម ស្ងួត រមាស់ រលាក អាលែកហ្ស៊ី បើ​ករណី​ធ្ងន់ធ្ងរ​កើត​ជា​ជំងឺ​មហារីក​ទៀត។

បន្ថែម​ពី​នោះ​ថ្នាំ​ដែល​គេ​ផ្សព្វផ្សាយ​ថា​ជួយ​ឲ្យ​ដូច​ក្រមុំ​ម្ដង​ទៀត អាច​បង្ក​ឲ្យ​មាន​មេរោគ​ត្រង់​ចំណុច​នោះ ថែម​ទាំង​មាន​ការ​រំខាន​ដល់​អ័រម៉ូន​របស់​ស្ត្រី អាច​បង្ក​ទៅ​ជា​ជំងឺ​កាមរោគ ដែល​អាច​ចម្លង​ទៅ​ដៃគូ មាន​ជំងឺ​រោគ​ស្ត្រី​មិន​ងាយ​ព្យាបាល ក៏​មិន​សង្ឃឹម​ថា​អាច​ជា ត្រលប់មក​ធម្មតា​វិញ​ទេ (ពិការ​ផ្លូវ​ភេទ) រហូត​ដល់​ប្រហែល​លែង​រួមភេទ​បាន​ជា​រៀង​រហូត​ហើយ។

វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី មុន​នឹង​សម្រេច​ចិត្ត​ប្រើប្រាស់​ថ្នាំ​អស់​ទាំង​នោះ យើង​គប្បី​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន ព្រោះ​អ្នក​ដែល​ណែនាំ​ឲ្យ​ប្រើប្រាស់​លើ​បណ្ដាញ​សង្គម​ទាំង​នោះ​គ្មាន​ជំនាញ គ្មាន​សញ្ញាប័ត្រ​ពាក់ព័ន្ធ​ឡើយ ហើយ​អ្នក​ដែល​គេ​ជួល​មក​ផ្សាយ​ក៏​មិន​បានសិក្សាលម្អិត និងមិនសូវមាន​ចំណេះដឹង​គ្រប់គ្រាន់​ផ្នែក​រោគស្រ្តី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

រដូវភ្ជុំជួបជុំបងប្អូន ក្លែមសប្បាយឲ្យចេះគិត ប្រយ័ត្នពុលស្រារហូតគ្រោះថ្នាក់ដល់ជីវិត

ពុលស្រា - ទាំង​គេ​ទាំង​យើង ឲ្យ​តែ​មាន​ឱកាស​ជួប​ជុំ​បង​ប្អូន និយម​ញ៉ាំ​អាហារ និង​មាន​ក្លែម​ស្រា​តិច​តួច តែ​គ្នា​យើង​ខ្លះ​សប្បាយ​រហូត​ភ្លេច​គិត​ដល់​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

កូនក្នុងផ្ទៃមានជំងឺខ្សោយបញ្ញាពីកំណើត គេអាចមើលដឹងដោយរបៀបណា?

ខ្សោយបញ្ញា - ម៉ាក់ប៉ា​គ្រប់រូប​តែង​ប្រាថ្នា​កូន​កើត​មាន​មាន​សុខភាព​ល្អ កាយ​សម្បទាន​គ្រប់គ្រាន់ ធំ​ធាត់​ប្រកប​ដោយ​បញ្ហា​ស្មារតី...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
មានផ្ទៃពោះ, ពពោះ 15/09/2020 . អាន 2 នាទី

ជល់កែវញឹកញយ ប្រយ័ត្នរលាកលំពែងស្រួចស្រាល់ ប៉ះពាល់ជីវិត លែងបានសប្បាយ

រលាកលំពែង - ជំងឺ​រលាក​លំពែង តែង​តែ​បាន​ជួប​ប្រទះ​ជា​ញឹក​ញាប់ ដែល​កើត​ឡើង​បាន​នៅ​លើ​មនុស្ស​ប្រុស និង​ស្រី​ស្មើ​គ្នា ហើយ​វា​ជា​ជំងឺ​អាច​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ហេតុផលម៉ាក់ប៉ា មិនគួរឲ្យកូនតូចៗញ៉ាំនំកញ្ចប់

នំកញ្ចប់-អាណា​ព្យាបាល​មួយ​ចំនួន​បាន​អនុញ្ញាត​ឲ្យ​កូន​តូច​ៗ​ញ៉ាំ​នំ​កញ្ចប់​ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់។ ចំពោះ​បញ្ហា​នេះ​ដែរ​វេជ្ជបណ្ឌិត លី...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ថែទាំកូន, ចិញ្ចឹមកូន 14/09/2020 . អាន 2 នាទី

អត្ថបទគួរអាន

អាលែកហ្ស៊ី

អាលែកហ្ស៊ីមានប៉ុន្មានប្រភេទ ហើយបង្កឡើងដោយសារអ្វី?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី
សុខភាពផ្លូវភេទ

ពេទ្យណែនាំមិនឲ្យប្រើថ្នាំ ឬផលិតផលផ្ដេសផ្ដាស់នៅបរិវេណទ្វារមាស ប្រយ័ត្នស៊យធំ!

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 1 នាទី
ផ្តាសាយធំ

ផ្តាសាយធំឆ្លងលឿន ខណៈរោគសញ្ញាស្រដៀងនឹង COVID-19 ដែរ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី
រួមភេទក្រោយសម្រាល

សម្រាលកូ​នដោយវះកាត់ ពេលណាទើបអាចរួមភេទវិញ​បាន?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី