backup og meta

ក្រោយ​ប្រើថ្នាំរំលូត​កូន ស្រីៗ​ត្រូវ​ប្រុង​ប្រយ័ត្នអីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Aug 07, 2023

    ក្រោយ​ប្រើថ្នាំរំលូត​កូន ស្រីៗ​ត្រូវ​ប្រុង​ប្រយ័ត្នអីខ្លះ?

    អត្ថបទមុនៗ “Hello គ្រូពេទ្យ” ធា្លប់ប្រាប់ស្រីៗយើងពាក់ព័ន្ធវិធីសាស្ត្រត្រឹមត្រូវស្របច្បាស់ដើម្បីរំលូតកូន ប៉ុន្តែគ្នាយើងនៅមិនទាន់ដឹងថា ក្រោយរំលូតដោយលេបថ្នាំ យើងអាចនឹងប្រឈមមុខបញ្ហាអ្វីខ្លះនៅឡើយ។ អ៊ីចឹង សូមអានអត្ថបទខាងក្រោមនេះសិន ព្រោះសំខាន់ខ្លាំងសម្រាប់សុខភាពគ្នាយើងស្រីៗដែលរំលូតកូន។

    ១- រំលូតកូនដោយលេបថ្នាំ

    រំលូតកូនដោយលេបថ្នាំ តម្រូវឲ្យមានតំហែទាំសុខភាព ខុសពីការរំលូតដោយប្រើឧបករណ៍បូម ហើយមូលហេតុតម្រូវឲ្យមានតំហែទាំសុខភាពដោយប្រុងប្រយ័ត្ន គឺដោយសារការរំលូតកូនដោយប្រើថ្នាំ មានលក្ខណៈស្រដៀងគ្នានឹងការរលូតកើតឡើងដោយឯកឯង។ ក្រោយធ្វើការរំលូត យើងត្រូវបន្តតាមដានជាមួយគ្រូពេទ្យ បន្ទាប់ពីធ្លាក់ឈាមរយៈពេល ២ សប្តាហ៍

    គណនាថ្ងៃសម្រាលកូន

    គណនាទម្ងន់ស្រ្តីពពោះ

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    ២- វិធីថែទាំ

    ជាទូទៅ ២-៣ ថ្ងៃក្រោយសំណល់ក្នុងស្បូនធ្លាក់អស់ យើងអាចត្រឡប់ទៅធ្វើការងារប្រចាំថ្ងៃដូចធម្មតា ប៉ុន្តែ​គប្បីចៀសវាងលើករបស់ធ្ងន់ៗ និងតមរួមភេទក្នុងរយៈពេល ២ សប្តាហ៍។ មួយវិញទៀត ពេលចាប់ផ្តើមរួមភេទ ត្រូវពន្យារកំណើត។ ករណីនេះ គួរប្រើស្រោមអនាម័យដើម្បីការបង្ការឆ្លងមេរោគ។

    គួរចៀសវាងលាងសម្អាតផ្នែកខាងក្នុងទ្វារមាស ដើម្បីកាត់បន្ថយហានិភ័យឆ្លងមេរោគផ្សេងៗដែលអាចបង្កឲ្យមានជំងឺរលាកសរីរាង្គអាងត្រគាកណាមួយ។

    រំលូតកូន

    ៣- បញ្ហាប្រឈមក្រោយរំលូតកូន

    ក្រោយការរំលូតដោយថ្នាំលេប ស្រីៗយើងភាគច្រើនអាចនឹងជួបបញ្ហាមួយចំនួន ដូចជា៖

    – មានធ្លាក់ ឬហូរឈាមតាមទ្វារមាសតិចតួចអំឡុង ២ សប្តាហ៍ដំបូង បើអាយុកូនលើស ៧ សប្តាហ៍។ ករណីធ្លាក់ឈាម អាចនឹងយូរជាងនេះ។

    – មានអាការៈឈឺរមួលដូចពេលមករដូវ រយៈពេល ២-៦ សប្តាហ៍

    – មានអារម្មណ៍ប្រែប្រួលមិនទៀង។ អារម្មណ៍យើងអាចផ្លាស់ប្តូរពីធូរស្បើយ ទៅជាមានអារម្មណ៍ថាខុស សោកសៅ ឬការបាត់បង់។

    ៤- ពេលណាគួរទៅជួបគ្រូពេទ្យ?

    ត្រូវរួសរាន់ទៅពេទ្យជាបន្ទាន់ បើប្រទះមានសញ្ញាណាមួយដូចខាងក្រោម៖

    – ធ្លាក់ឈាមខ្លាំង ទាំងការរំលូតដោយឧបករណ៍ និងប្រើថ្នាំ សុទ្ធតែបង្កឲ្យមានឈាមធ្លាក់ គ្រាន់តែមានសភាពខុសគ្នាពីការធ្លាក់ឈាមរដូវ។ ប៉ុន្តែ សញ្ញាបញ្ជាក់ថាយើងធ្លាក់ឈាមមានសភាពធ្ងន់ធ្ងរ ដូចជា ធ្លាក់ឈាមមានសភាពដុំៗ ទំហំធំជាងបាល់កូនហ្គោល ក្នុងរយៈពេលលើសពី ២ ម៉ោង ឬធ្លាក់ឈាមជោកសម្លីអនាម័យ ២ បន្ទះក្នុងរយៈពេល ១ ម៉ោង បន្តធ្លាក់​លើសពី ២ ម៉ោង ឬធ្លាក់ឈាម ១២ ម៉ោងជាប់គ្នា

    – រោគសញ្ញាឆ្លងមេរោគ មានដូចជា ឈឺក្បាល ឈឺតាមសាច់ដុំ វិលមុខ ឬក៏អស់កម្លាំង។ ទោះបីជាសីតុណ្ហភាពក្នុងខ្លួនធម្មតាក្តី ក៏យើងអាចមានការឆ្លងមេរោគដូចគ្នា។

    – មានអាការៈឈឺពោះមិនបាត់

    – មានអារម្មណ៍ក្តៅពេញខ្លួន ឬក្តៅខ្លួនលើស ៤ ម៉ោង

    – ក្អួតលើសពី ៦ ម៉ោង

    – ហើមពោះខុសពីធម្មតា

    – ចង្វាក់បេះដូងលោតញាប់ខុសធម្មតា

    – ហូរសារធាតុរាវខុសពីធម្មតាតាមទ្វារមាស

    – ឈឺត្រង់ប្រដាប់ភេទ។

    បើគ្រូពេទ្យសង្ស័យថា ការរំលូតយើងបរាជ័យ ច្បាស់ជាតម្រូវឲ្យធ្វើការរំលូតដោយប្រើឧបករណ៍បូមម្តងទៀត ដើម្បី​ចៀស​វាង​ករណីរំខានផ្សេងទៀត។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Sao Solynet · កែ Aug 07, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម