ជំងឺ​ម្យ៉ាង​ឧស្សាហ៍​កើត​លើ​កន្លែង​សម្ងាត់​ស្រីៗបំផុត អាច​ប៉ះពាល់ជីវិត​គ្រួសារ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 07/03/2019 . អាន 3 នាទី
Share now

ស្រីៗងាយ​ឆ្លង និង​កើត​ជំងឺ​ផ្សេងៗពាក់ព័ន្ធ​ផ្លូវ​ភេទណាស់។ ​ជាក់​ស្ដែង ​ជំងឺ​រោគស្ត្រីម្យ៉ាង​ហៅ​ថា Vaginismus តែ​ម្ដង ដែល​បង្ក​ឲ្យ​ តឹង​ណែន​នៃ​សាច់​ដុំ​ជុំវិញ​តំបន់​ទ្វារមាស ឬ​ឈឺ​ចាប់​ខ្លាំង​ពេល​រួមភេទ។ ៣​ ចំណុច​ខាង​ក្រោម ជា​ចំណេះ​ដឹង​ខ្លីៗ ស្រីៗ​យើង​គួរ​ដឹង​ពី​បញ្ហា​ទាក់ទង​នឹង​ជំងឺ​ប្រភេទ​នេះ។

១- មូលហេតុនាំឲ្យមានជំងឺ Vaginismus

ទោះ​មក​ទល់​ពេល​នេះ​ ក្រុមគ្រូពេទ្យ​ជំនាញ​ រួម​ទាំង​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​មិនទាន់​រក​ឃើញ​មូល​ហេតុ​ជាក់​លាក់​នាំ​ឲ្យស្រីៗនា​យើង​កើត​ជំងឺ​ប្រភេទ​នេះ​ក៏​ពិត​មែន ​ប៉ុន្តែ​កត្តា​ប្រ​ឈម​មួយ​ចំនួន​ត្រូវ​គេ​ជឿ​ថា អាច​នាំ​ឲ្យ​កើត​ជំងឺ​នេះ​ដូចជា៖
– ទ្វារ​មាស​មាន​ទំហំ​តូច​ពេក
– ឈឺ​ចាប់​​ពេល​រួមភេទ
– ខូច​ទ្រង់​ទ្រាយ​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន
– ធ្លាប់​ត្រូវ​បាន​គេ​បំពាន​​ផ្លូវ​ភេទ (ឧ. ត្រូវ​​គេ​​រំលោភ)
– មាន​រោគ​ស្ត្រីផ្សេងទៀត ដូច​ជា ​ជំងឺ​ផ្សិត​ក្នុង​ទ្វារមា​ស
– ខ្លាច​មាន​ផ្ទៃ​ពោះ
– ​ឈឺ​ចាប់​ខ្លាំង​ពេល​រួម​ភេទ​ដំបូង
– មាន​ទំនាក់​ទំនង​មិន​ល្អ​ជាមួយ​ដៃ​គូ​រួម​ភេទ (ជំងឺ Vaginismus ក៏​អាច​កើត​ឡើង​ដោយ​សារ​បញ្ហា​ផ្លូវ​ចិត្តដែរ)។

២- អាការៈផ្សេងៗ ពេលកើតជំងឺ

ទោះ​ជា​រោគ​សញ្ញា​ជំងឺ​នេះ​អាច​ប្រែ​ប្រួល​តាមមនុស្ស​ម្នាក់ៗ ប៉ុន្តែ​រោគ​សញ្ញា​ចម្បង គឺ​​តឹង​ណែន​សាច់​ដុំ​ទ្វារ​មាស​ក្នុង​ពេល​រួមភេទ ធ្វើ​ឲ្យ​ប្រដាប់​ភេទ​បុរស​ពិបាក​ជ្រៀត​ចូល។ យើង​អាច​មាន​អារម្មណ៍​ឈឺ ក្រហាយ ពេល​ប្រដាប់​ភេទ​បុរស​ព្យាយាម​ជ្រៀត​ចូល អាចធ្វើ​ឲ្យ​អារម្មណ៍​យើង​ខ្លាច​រអា​​ទៀត​ផង (ធ្វើ​ឲ្យ​ភាគី​​ខាង​ស្រី​គិត​ថា ការ​ជ្រៀត​ចូល​នោះ​អាចធ្វើឲ្យ​ខូច​ទ្រង់​ទ្រាយ​ទ្វារ​មាស) ជាហេតុ​នាំ​ឲ្យ​បាត់​បង់​ចំណង់​ផ្លូវភេទ។

៣- វិធីសាស្ត្រព្យាបាល

ការ​ព្យាបាល​ជំងឺ​នេះ​ល្អ​បំផុត គឺ​ធ្វើ​លំ​ហាត់​ប្រាណ និង​ទទួល​ការ​ប្រឹក្សា​យោបល់​ពី​គ្រូ​ពេទ្យ​ជំនាញ ខណៈ​ករណី​វះកាត់​កម្រ​កើត​មាន​ណាស់។

– ប្រឹក្សាយោបល់៖ គួរ​ណាត់​ជួប​អ្នក​ជំនាញ​ខាង​ចិត្ត​សាស្ត្រ គួរឲ្យ​ជឿទុក​ចិត្ត​បាន ព្យាយាម​កាត់​បន្ថយ​អារម្មណ៍​ខ្មាស​អៀន ប្រឹក្សា​យោបល់​រក​ដំណោះស្រាយ។ អ្នក​ជំនាញ​ចិត្ត​សាស្ត្រអាច​​ណែនាំ​យើងទាក់​ទង​ទៅ​នឹង​វិធី​សាស្ត្រ​ពេល​រួម​ភេទ​ផង​ដែរ។

– ធ្វើលំហាត់ប្រាណ៖ ធ្វើ​លំហាត់​ប្រាណ ដូចជា​ លំហាត់​ប្រាណបែប​ Kegel (គេង​រាប​ស្មើ បញ្ឈរ​ជង្គង់ លើក​ត្រគាក​ឡើងចុះៗ) អាច​ជួយ​ឲ្យ​សាច់​ដុំ​ទ្វារ​មាស​រលា​បន្តិច​ម្តងៗ ឬ​អាច​ពិភាក្សា​ជាមួយ​អ្នក​ឯកទេស​ផ្លូវ​ភេទ ដើម្បី​ទទួល​បាន​ការ​ណែនាំ​អំពី​លំហាត់ប្រាណ​ផ្សេង​ៗ។

– ករណីវះកាត់៖ បើ​សិន​ជា​វិធី​សាស្ត្រ​ខាង​លើនៅ​តែ​គ្មាន​ប្រសិទ្ធភាព យើង​អាច​ជ្រើស​រើសការ​វះ​កាត់ ដើម្បី​ពង្រីក​ទំហំ​ទ្វារ​មាស​ដោយ​កាត់​ជាលិកា​រឹត​ត្បៀត​ទាំង​នោះ​ចោល។

ជំងឺ Vaginismus កើត​ឡើង​លើ​ស្ត្រី​គ្រប់​គ្នា​​ ហើយ​វា​បង្ក​ឲ្យ​មាន​បញ្ហា​ក្នុង​ជីវិត​ផ្លូវ​ភេទ។ គួរ​ស្វែង​យល់​ពី​មូលហេតុ រោគ​សញ្ញា និងវិធី​ព្យាបាល​ដើម្បី​ការពារ​ទុក​ជាមុន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    វិធី​សាមញ្ញៗ ដោះ​ស្រាយបញ្ហា​រួមភេទ​អត់ដល់​ចំណុច​កំពូល

    អត់ឈាន​ដល់​កំពូល​ពេល​រួម​ភេទ - កុំចេះតែលាក់​ក្នុងចិត្ត ប្រយ័ត្នប៉ះពាល់ទំនាក់ទំនងប្តីប្រពន្ធ ឬដៃគូស្នេហាទៅ... បើជួយបញ្ហានេះ វិធីដោះស្រាយចម្បងគឺត្រូវ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Chamnan Amrith

    ស្រាយ​ចម្ងល់មហាអាថ៌កំបាំង​ពាក់​ព័ន្ធ​ទំហំ​ស្ដង់ដារអាអូន​តូច​ប្រុសៗ

    ទំហំលិង្គ - បើ​វាស់​បាន​ប្រហែល ១៤ ​សង់​ទី​ម៉ែត្រ មាន​ន័យ​ថា លិង្គយើង​ត្រូវ​ស្តង់​ដារ​ហើយ។ ប៉ុន្តែ​ខ្លី​ជាង ១៤​ សង់ទីម៉ែត្រ មាន​ន័យ​ថា...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ណៃ ទូច

    ការសិក្សាថ្មី៖ វះ​កាត់​សម្រក​ទម្ងន់ ជួយ​ជីវិត​ផ្លូវ​ភេទ​ឲ្យ​ប្រសើរ​ឡើង

    ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា វះកាត់​សម្រក​ទម្ងន់​ មិន​ត្រឹមតែ​ជួយ​ឲ្យ​យើង​មាន​រូបរាង​ស្លីម ស្អាត​ សិច​ស៊ី ប៉ុណ្ណោះ​ទេ ថែម​ទាំងជួយដោះ​​ស្រាយ​បញ្ហា​ផ្លូវ​ភេទ​ជា​ច្រើន​..

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ សន សុភា

    កំហុសស្រីៗតែងមើល​រំលង ពេលកំពុងមានអីៗ

    ពេលខ្លះ និយាយគ្នាត្រង់ៗ អាចដោះស្រាយ​បញ្ហាលើគ្រែបាន ពិសេស​ស្រីៗគ្នាយើង បើចេះតែលាក់ទុក មិនត្រឹមតែ​មិនអាចដល់ចំណុចកំពូលទេ ថែមទាំងអាចឈានដល់....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ណៃ ទូច

    អត្ថបទគួរអាន

    មេជីវិត​ឈ្មោល

    អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ KEO Seng ratha
    ចេញផ្សាយថ្ងៃទី 29/03/2019 . អាន 3 នាទី
    រួមភេទ​មិនប្រយ័ត្ន តិចឆ្លង​រលាក​ថ្លើម Hello គ្រូពេទ្យ

    រួមភេទ​មិនប្រយ័ត្ន តិចឆ្លង​រលាក​ថ្លើម

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ CHIN Ven
    ចេញផ្សាយថ្ងៃទី 29/03/2019 . អាន 4 នាទី
    រួមភេទ_helloគ្រូពេទ្យ

    ក្បាច់ពិសេសៗ​សម្រាប់​អ្នក​ឈឺ​ត្រគាក តែ​ចង់​ធ្វើ​រឿង​ក្ដៅ​សាច់

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ណៃ ទូច
    ចេញផ្សាយថ្ងៃទី 27/03/2019 . អាន 3 នាទី
    ហ្ស៊ីកាអាចឆ្លងតាមការរួមភេទ Hellokrupet

    ហ្ស៊ីកាក៏ឆ្លងតាមការរួមភេទដែរ មិនបាច់​ចាំ​តែ​មូស​ខាំ​ទេ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ណៃ ទូច
    ចេញផ្សាយថ្ងៃទី 22/03/2019 . អាន 3 នាទី