៤ ចំណុច សុទ្ធ​តែ​ជា​ការ​គិតខុស​ទាំង​ស្រុង​​អំពីការ​រួម​ភេទ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយាយ​ដល់​រឿង​លើ​គ្រែ ច្បាស់​ជា​ម្នាក់ៗគិតថាជារឿងខ្មាសអៀន មិនហ៊ានបើកចំហនោះទេ ហេតុនេះអ្នកខ្លះក៏ស្រពិច​ស្រពិល​ទៅ​តាម​នោះ​ដែរ។ មិនត្រឹមតែមិនច្បាស់នោះទេ គ្នា​យើង​មួយ​ចំនួន​យល់​ខុស​តែម្តង​ចំពោះ​ចំណុចមួយ​ចំនួន​អំពី​ការ​រួមភេទ ហើយ​ថ្ងៃនេះ Hello គ្រូពេទ្យ​នឹង​លើក​យក​ទស្សនៈយល់​ខុស​ទាំង​នោះ​មក​បកស្រាយ​ឲ្យ​អស់ចម្ងល់​។

១- រួមភេទពេលមករដូវអត់មានកូន

ចំពោះ​គ្នា​យើង​ដែល​គិត​ថា ការ​រួមភេទ​អំឡុង​ពេល​មក​រដូវ មិន​អាច​មាន​កូន ខុស​ហើយ។ ការ​រួមភេទ​អំឡុង​មាន​រដូវ គ្មាន​សុវត្ថិភាព​នោះ​ទេ អាច​ឲ្យ​ភាគី​ខាងស្រី​មានកូន ពិសេស​ឆ្លង​រោគ​ទៀត ដូច្នេះ​កុំ​អី​ល្អ​ជាង។

២- ពាក់​ស្រោម​២​ជាន់​ទើប​មាន​សុវត្ថិភាព

ពាក់​ស្រោម​១​ជាន់​អាច​ការពារ​បាន ដល់​ពាក់២ជាន់រឹតតែមានសុវត្ថិភាពទៀត នេះក៏ជាការគិតខុសដែរ។ ជា​ទូទៅ​គេ​ផលិត​ស្រោម​ឲ្យ​ពាក់​តែ​១​ជាន់​ទេទើប​មាន​សុវត្ថិភាព កាល​ណា​ពាក់​ដល់​ទៅ​២​ជាន់​ធ្វើ​ឲ្យ​រឹតតឹង​ខ្លាំង កកិត​អាច​​រហែក​ធ្លាយ​ទឹក​កាម​ចេញ​មក​ក្រៅ​គ្រោះ​ថ្នាក់​ដដែល និងឆ្លងកាមរោគផ្សេងៗជាដើម។

អត្ថបទពាក់ព័ន្ធ៖ កំហុស​បច្ចេកទេស​ប្រុសៗ​តែង​បង្ក​ពេល​ពាក់​ស្រោម ចុងក្រោយ​​នាំ​គ្នា​ទឹក​ភ្នែក

សុខភាពផ្លូវភេទ

៣- ក្រមុំ ឬមិនក្រមុំ អាចសម្គាល់តាមរយៈការរួមភេទលើកដំបូង

យើង​ធ្លាប់​ឮ​ថា គេ​អាច​សម្គាល់​ស្រីៗ​នៅ​ក្រមុំ​ព្រហ្មចារី ឬ​អត់ តាម​រយៈការ​រួមភេទ​លើក​ដំបូង បើ​មាន​ធ្លាក់​ទឹក​រម្អិល​លាយ​ឈាម​តិចៗ​នោះ​ច្បាស់​ជា​នៅ​ក្រមុំ​ហើយ។ ការ​វិច្ឆ័យ​បែប​នេះ​ខុស​ស្រឡះ ព្រោះ​សន្ទះ​ព្រហ្មចារីយ​របស់​ស្រីៗ​មានរូបរាង និងទម្រង់​ជាច្រើនហើយស្តើង​ខ្លាំង​ណាស់ ប្រៀប​បាន​នឹង​ក្រដាស​រ៉ាម​បារី អាច​ធ្លាយ​បាន​គ្រប់​ពេល​វេលា តាម​រយៈ​សកម្មភាព​កីឡា ហាត់​ប្រាណ ឬ​ធ្វើការ​ធ្ងន់ៗ។

៤- លឹង្គធំហើយវែងទើបរួមភេទដល់ចំណុចកំពូល

មិន​ពិត​ទាល់​តែ​សោះ! ការ​ប្រយុទ្ធ​មួយ​ដែល​អាច​ឈាន​ដល់​ចំណុច​កំពូល​បាន​មាន​កត្តា​រួមផ្សំ​ច្រើន​ណាស់ មិន​មែន​មក​ពី​អាវុធ​ខាង​ប្រុស​ធំ ឬ​តូច​នោះ​ទេ សំខាន់​ស្ថិត​នៅ​លើ​ការ​បំបោស​អង្អែល ​និងតិចនិក​​មុន​ពេល​ចាប់​ផ្តើម​ប្រតិបត្តិការ ពិសេស​​ការ​ស្វែង​យល់​ពី​តម្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក។

អត្ថបទពាក់ព័ន្ធ៖ អាថ៌កំបាំង​បែប​កំប្លែងពាក់ព័ន្ធ​នឹងរបស់ប្រុសៗ តែប្រុសៗ​ចង់​ដឹង​បំផុត

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 27, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 27, 2019

អ្នកអាចចូលចិត្ត