តិចនិកបែបធម្មជាតិ ជួយទ្វារមាសតឹងណែនល្អ មិន​ចាំ​បាច់​វះកាត់

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 12/09/2019
Share now

ដង​ខ្លួន​ទាក់ទាញ សាច់ស​ម៉ត់រលោង ធ្វើ​ឲ្យ​ស្រីៗ​គ្នា​យើង​ជឿ​ជាក់​ កក់ក្តៅ​ខ្លាំង ពិសេស​អាចទាក់​ទាញ​ចិត្ត​ប្តី មិត្ត​ប្រុស មិនឲ្យ​បែក​ឆ្វេងទៀង​ផង។ ប៉ុន្តែ​បើ​និយាយ​ពី​ដង​ខ្លួន ក៏​រាប់​បញ្ចូល​ទាំង​ទ្វារមាស​ដែរ បើ​ទោះ​ស្អាត​គ្រប់​យ៉ាង​ ប៉ុន្តែ​ទ្វារ​មាស​មិនតឹងណែន ក៏​អាចប៉ះពាល់​អារម្មណ៍​ដៃគូពេល​រួម​ភេទ​បាន​ដូច​គ្នា។ នេះជា​តិចនិក​ធម្មជាតិ​ខ្លះៗ ជួយ​ស្រីៗ​គ្នា​យើង​មាន​ទ្វារ​មាស​តឹង​ណែន​វិញ កាន់​តែ​ជឿជាក់​លើ​ខ្លួន​ឯង។

១- មូលហេតុ​នាំ​ឲ្យ​ទ្វារមាស​មិនតឹងណែន

​ខុស​គ្នា​ពី​អ្វីដែលស្រីៗ​គ្នា​យើង​ភាគ​ច្រើន​បាន​គិត និង​ធ្លាប់​ឮ ​បញ្ហា​ទ្វារ​មាស​រលុង ឬ​យារ​ធ្លាក់​ គឺ​មិន​មាន​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ការ​រួម​ភេទ​ឡើយ។ ដូច​នេះ​ យើង​អាច​និយាយ​បាន​ថា​ ​រួម​ភេទ​ច្រើន​ដង​ ​មិន​ធ្វើ​ឲ្យ​រូប​រាង​ទ្វារ​មាស​ប្រែ​ប្រួល ឬ​រលុង​ជាង​មុន​នោះ​ទេ ហើយ​មិន​ថា​គ្នា​យើង​​រួម​ភេទ​ច្រើន​ដង​យ៉ាង​ណា ឬ​ប្រដាប់​ភេទដៃ​គូយើង​​ធំ​ប៉ុនណា ក៏​មិន​អាច​ធ្វើ​ឲ្យ​ទ្វារ​មាស​​​យារ​ជាង​មុន​នោះ​ទេ។ ទ្វារ​មាស​រលុង​ គឺដោយ​សារ​បាត់​បង់​ភាព​យឺត ដែល​​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន​ អាច​មាន​ដូច​ជា​ ក្រោយ​ពេល​សម្រាល​កូន ពេល​ដល់​វ័យអស់​រដូវ ឬ​អាច​បណ្ដាល​មក​ពី​ការ​វិវិត្ត​របស់​ដង​ខ្លួន ​ទៅ​តាម​វ័យ​។

២- របបអាហារ​ជួយ​ទ្វារ​មាស​ទឹក​ណែន​ឡើង​វិញ

ពេលនិយាយ​ដល់​របបអាហារ​ជួយ​ទ្វារ​មាស​តឹង​ណែន​បាន ច្បាស់​ជា​ធ្វើ​ឲ្យ​ស្រីៗ​ភ្ញាក់​ផ្អើលមិន​ខាន។ ប៉ុន្តែ​របប​អាហារ​តាម​បែប​ធម្មជាតិ ពិតជា​អាច​ជួយ​បន្តឹង​ទ្វារ​មាស​យើង​​បាន​ពិត​មែន ដោយ​អាស្រ័យ​លើ​ប្រភេទ​​អាហារ​មាន​សារធាតុ​ចិញ្ចឹម ដូចជា​ ញ៉ាំ​អាហារ និង​ទឹក​បាន​គ្រប់​គ្រាន់ ញ៉ាំ​បន្លែ ​ផ្លែឈើ​ សុទ្ធ​តែ​អាច​​ធ្វើ​ឲ្យ​អាង​ត្រគាក​យើង​ តឹងណែន​ជាង​មុន ព្រោះ​ថា អាង​ត្រគាក ត្រូវ​ការ​សារធាតុ​ចិញ្ចឹម និង​វីតាមីន​ជា​ច្រើន​សម្រាប់​ទ្រទ្រង់ និង​ជួស​ជុល​ភាព​យឺត​នៅ​ត្រង់​តំបន់​នោះ។

ស្រីៗ​គ្នា​យើង ​អាច​រៀប​ចំ​របប​អាហារ​​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​បន្ថែម​អាហារ​មាន​ផ្ទុក​អ័រម៉ូន​អឺស្ត្រូសែន​ពី​ធម្មជាតិ ​​ដូច​ជា គ្រាប់​ល្ងរ ផ្លែ​ទទឹម សណ្ដែក ឬ​ទឹក​សណ្ដែក ការ៉ុត ផ្លែ​ប៊ើរី និង​ផ្លែ​ប៉ោម​ជា​ដើម។ ក្រៅ​ពី​បន្លែ និង​ផ្លែ​ឈើ​ទាំង​អស់​នោះ ស្រីៗ​ក៏​​អាច​ញ៉ាំ​ប្រភេទ​គ្រាប់​ធញ្ញជាតិ និង​​ប្រូតេអ៊ីន​ពី​សាច់​សុទ្ធ ក៏​ជា​ប្រភេទអាហារ​ល្អជួយ​ភាព​យឺត​របស់​ទ្វារ​មាស​បាន​​ដូច​គ្នា។

អត្ថបទ​ពាក់ព័ន្ធ៖

៣- ហាត់ប្រាណជួយ​ទ្វារ​មាន​ឲ្យ​តឹង​ណែន

មាន​វិធី​ហាត់​ប្រាណ​មួយ​ចំនួន អាច​ជួយ​ដល់​អាង​ត្រគាក​យើង​ មាន​សុខភាព​ល្អ ក៏​ជា​ផ្នែក​​មួយ​ជួយ​បន្តឹង​ទ្វារមាស​ស្រី ឲ្យ​តឹង​ណែន​ល្អ​តាម​បែប​ធម្មជាតិ​បាន ខណៈ​វិធី​ហាត់​ប្រាណ គេ​និយម​ធ្វើ​មាន៖

ហាត់ប្រាណ​ Hello គ្រូពេទ្យ

– ហាត់​ប្រាណ​ពង្រឹង​សាច់​ដុំត្រគាក (Kegel)៖ វិធី​ហាត់​ប្រាណ Kegel ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​វិធី​បន្តឹង​ទ្វារ​មាសស្រីៗ​យ៉ាង​មាន​ប្រសិទ្ធ​ភាព។ ដំណាក់​កាល​ដំបូង​ ការហាត់​ប្រាណ​មួយ​នេះ ត្រូវ​កំណត់​សាច់​ដុំ​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​អំឡុង​ពេលបាន​​ពាក់​កណ្ដាល ពេល​កំពុង​នោម ត្រូវ​ខ្ជឹប​ទឹក​នោម​មួយ​ភ្លែត​ ដើម្បី​រក​សាច់​ដុំ​អាង​ត្រគាក​ដែល​ត្រឹម​ត្រូវ។ បន្ទាប់​ពី​នោម​រួច​ ត្រូវ​គេង​ផ្ងារ​ និង​សង្កត់​សាច់​ដុំ​ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​កន្ត្រាក់ ដោយ​ធ្វើ​បែប​នេះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទី ​សាក​ធ្វើ​ម្ដង​ទៀត​ ពេល​នោះ យើង​នឹង​ចាប់​ផ្ដើម​ឃើញ​លទ្ធ​ផលពី​វិធី​ហាត់​​មួយ​នេះ។ ត្រូវ​ចាំ​ថា​ វិធី​ហាត់​ប្រាណពង្រឹង​សាច់​ដុំ​អាង​ត្រគាង អាច​មាន​ប្រសិទ្ធ​ភាព ពេល​យើង​ផ្ដោត​លើ​​សាច់​ដុំ​អាង​ត្រគាក​តែ​មួយ​មុខ​ប៉ុណ្ណោះ។ ដូច​នេះ​ពេល​ហាត់​ប្រាណ​​ មិន​គួរ​ព្យាយាម​បន្តឹង​សាច់​ដុំ​ពោះ​ គូទ​ ឬ​សាច់​ដុំ​ភ្លៅ​​ក្នុង​ពេល​តែ​មួយ​ឡើយ។

– អង្គុយចោងហោង (Squatting)៖ ក្រៅ​ពី​ការ​ហាត់​ប្រាណ​បែប Kegel ស្រីៗ​អាច​សាក​ល្បង​វិធីផ្សេង​​ទៀត​ ដោយ​​ហាត់​អង្គុយ​ចោង​ហោង ភាសា​បច្ចេកទេស​ហៅ​ថា (Squat)។ សព្វ​ថ្ងៃ​នេះ​ គេ​ឃើញ​ស្រីៗ​​ជា​ច្រើន ​ចាប់​ផ្ដើម​អង្គុយ​ចោង​ហោង​ពេល​ហាត់​ប្រាណ ដើម្បី​ទទួល​បាន​សុខ​ភាព​ល្អ និង​មាន​ដង​ខ្លួន​ស្រស់​ស្អាត។ ប៉ុន្តែ​គ្នា​យើង​ ក៏​គួរ​ពិនិត្យ​បន្ថែម ​ជា​មួយ​វិធី​ហាត់​ប្រាណ​មួយ​នេះ ដោយ​សារ​តែ​ មាន​ស្រី​​ជា​ច្រើន​ធ្វើ​វា​មិនបាន​​ត្រឹម​ត្រូវនោះ​ទេ។

ត្រូវ​ឈរ​ដោយ​កន្ធែក​ជើង​ចេញ​ពី​ភ្លៅ​បន្តិច ដោយ​ដាក់​ម្រាម​ជើង​ចេញ​ក្រៅ​ប្រហែល ៣០​ដឺក្រេ ហើយ​ព្យាយាម​ទប់​លំនឹង។ ស្រមៃ​ដូចយើង​​កំពុង​អង្គុយ​លើ​បង់ ហើយ​ចាប់​ផ្ដើម​ឈ​រដោយ​ចង្អឺត​ម្រាម​ជើង។ ធ្វើ​បែប​នេះ​ដដែល​ឲ្យ​បាន​ច្រើន​ដង យើង​នឹង​ចាប់​ផ្ដើម​ឃើញ​លទ្ធ​ផល​ជាក់​ជា​មិន​ខាន។

ហាត់ប្រាណ Hello គ្រូពេទ្យ

​បើ​គ្នា​យើង​​មិន​ប្រាកដ​ថា ​ធ្វើ​វា​បាន​ត្រឹម​ត្រូវ​ ឬ​អត់​ អ្នក​គួរ​តែ​រក​គ្រូ​បង្វឹក​ ឬ​ស្វែង​រក​ការ​ណែនាំ​បន្ថែម​លើ​អ៊ីន​ធើ​ណេត។ ពិសេស មុន​ពេល​ទៅ​ទទួល​ព្យាបាល​ជាមួយ​គ្រូពេទ្យ ​ឬ​ទទួល​ការ​វះ​កាត់ គួរ​សាក​ល្បង​វិធី​ហាត់​ប្រាណ​ខាង​លើ​សិន យើង​អាច​នឹង​ភ្ញាក់​ផ្អើល​ បន្ទាប់​ពី​ឃើញ​លទ្ធ​ផល​តាម​រយៈ​ការ​ហាត់ប្រាណ​បែប​នេះ។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    ចង់ឲ្យការរត់ហាត់ប្រាណមានសុវត្ថិភាព គួរដឹងរឿងទាំងនេះ

    រត់ហាត់ប្រាណ - មនុស្ស​ជាច្រើន​បាន​ជ្រើស​រើស​យក​ការ​រត់​ដើម្បី​ជា​ប្រយោជន៍​ដល់​សុខ​ភាព ប៉ុន្តែ​មាន​តិច​តួច​ណាស់​ដែល​ដឹង​អំពី​ហានិភ័យ​

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ចាន់ សុខឡាង

    ហេតុផល​អី្វ​ខ្លះ គ្នា​យើង​គួរ​ចាប់​ផ្តើម​ហាត់​ប្រាណ​នៅ​ផ្ទះ?

    ហាត់ប្រាណ - អំឡុងពេល​គេចពីកូរ៉ូណា សម្ងំនៅ​តែផ្ទះ គ្នា​យើង​ឧស្សាហ៍ហាត់ប្រាណ​ផង ព្រោះ​អាចជួយ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​រឹង​មាំ ហើយហាត់ប្រាណនៅផ្ទះថែមទាំង...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ សន សុភា

    ឈប់រួមភេទ ឬខានរួមភេទយូរ រាងកាយអាចនឹងប្រែប្រួលបែបណាខ្លះ?

    ចំណង់ផ្លូវភេទ - នៅ​ពេលយើង​មាន​ការ​នឿយ​ហត់​ពី​ការ​ងារ ឬ​នៅ​ពេល​យើង​មាន​អារម្មណ៍​ប្រែ​ប្រួល នោះ​ចំណង់​ក្នុង​ការ​រួម​ភេទ​នឹង​អាច​ធ្លាក់​ចុះ​បាន...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ចាន់ សុខឡាង

    នៅក្មេងសោះតែរឿងលើគ្រែធ្លាក់ចុះ អាចមកពី​មានជំងឺមុខងារក្រពេញទីរ៉ូអ៊ីត

    ចំណង់ផ្លូវភេទធ្លាក់ចុះ - ឬ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ គឺ​ជា​រោគ​សញ្ញា​​ទាក់​ទង​ជាមួយ​ជំងឺ​ទីរ៉ូអីត ដែល​គួរ​ឲ្យ​ព្រួយ​បារម្មណ៍​ជាង​គេ

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ណៃ ទូច

    អត្ថបទគួរអាន

    អូនតូចមិនឡើងរឹង

    ជួបរឿង​អាអូន​តូច​មិន​ឡើង​រឹង សាក​អាហារ​សាមញ្ញទាំង​នេះ ​​អាចជួយបាន

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ សន សុភា
    ចេញផ្សាយថ្ងៃទី 4 ខែ​ឧសភា 2020
    ឈឺសាច់ដុំហាត់យូហ្កា

    ក្រោយហាត់យូហ្កាមាន​ឈឺសាច់ដុំ សាកវិធីនេះជួយ​ដោះស្រាយ​បាន​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ចាន់ សុខឡាង
    ចេញផ្សាយថ្ងៃទី 30 ខែ​មេសា 2020
    ឈឺខ្នងចង្កេះ

    ឧស្សាហ៍​ឈឺ​ខ្នង ឈឺ​ចង្កេះ សាក​ល្បង​តិចនិក​នេះ​ម្ដងមើល៍ !

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ សន សុភា
    ចេញផ្សាយថ្ងៃទី 24 ខែ​មេសា 2020
    ទើបរត់ហាត់ប្រាណ

    ឧបករណ៍បីយ៉ាងនេះ សំខាន់សម្រាប់អ្នកទើបចាប់ផ្ដើមរត់ហាត់ប្រាណដំបូងៗ

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ណៃ ទូច
    ចេញផ្សាយថ្ងៃទី 15 ខែ​មេសា 2020