ពេលមករដូវម្តងៗ ស្រីៗប្រហែសបែបនេះ ទើបងាយឆ្លងមេរោគ

ត្រួតពិនិត្យដោយ | ដោយ

ចេញផ្សាយថ្ងៃទី 01/10/2019 . 2 mins read
Share now

ឲ្យ​តែ​ពេលមក​ដូវ ស្រីៗ​មិន​ស្រណុក​ក្នុង​ចិត្ត​នោះ​ទេ ពេល​ខ្លះ​ធ្វើ​ទុក្ខ​ចុក​ពោះ​ទៀត​រឹត​តែ​មួរម៉ៅ។ ទោះ​ជា​បែប​នេះ​ក្តី ស្រីៗ​គ្នា​យើង​ត្រូវ​ចេះ​របៀប​ធ្វើ​អនាម័យ​ពេល​មក​រដូវ បើ​មិន​អ៊ីចឹង​ទេ​ងាយ​នឹង​ឆ្លង​មេរោគ​ណាស់។

បើ​តាម​ការ​រៀប​រាប់​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ ឈាម​រដូវ​ជា​កន្លែង​បណ្តុះ​មេរោគ​ឲ្យ​កាន់​តែ​លូត​លាស់ ដាច់​ខាត​យើង​ត្រូវ​ធ្វើ​អនាម័យ​ឲ្យ​បាន​ញឹក​ញាប់ កុំ​ទុក​ឲ្យ​ឈាម​រដូវ​ជោគសំឡី ​ហៀរ​ហូរ​ប្រឡាក់​ខោ ឬ​សំពត់។

“ឈាម​រដូវ​ជា​ថ្នាល​បណ្តុះ​ល្អ​ណាស់​សម្រាប់​មេរោគ បាន​ន័យ​ថា បើសិន​ជា​ស្ត្រី​ហ្នឹង​គាត់​មាន​មេរោគ ដល់​មាន​រដូវ​ដូច​ជីរ​អ៊ីចឹង ធ្វើ​ឲ្យ​មេរោគ​ហ្នឹង​កាន់​តែ​ដុះ កាន់​តែ​លូតលាស់ អ៊ីចឹង ជា​ទូទៅ​ស្ត្រី​ត្រូវ​តែ​ធ្វើ​អនាម័យ”។

អត្ថបទពាក់ព័ន្ធ៖

ការ​ធ្វើ​អនាម័យ​ពេល​មក​រដូវ លោកស្រី​វេជ្ជបណ្ឌិត​ថា មិន​លំបាក​ទេ ឲ្យ​តែ​យើង​ធ្លាស់​ប្តូរ​សំឡី​ទ្រាប់​ឲ្យ​បាន​ញឹក​ញាប់ សម្អាត​ទ្វារមាស​ឲ្យ​បាន​ស្អាត កុំ​ទុក​ផ្អាប់​យូរ។ បញ្ហា​ច្រើន​តែ​ស្ត្រី​ខ្លះ​រវល់​ការងារ​ពេក មិន​បាន​ផ្លាស់ប្តូរ​សំឡី ទុក​ឲ្យ​ឈាម​រដូវ​ផ្អាប់​នៅ​យូរ បរិយាកាស​ក្តៅ​ផង ឈាម​ផង ងាយ​ឲ្យ​មេរោគ​ដុះ​លូតលាស់​លាស់។

“កុំ​ភ្លេច​ថា នៅ​ក្នុង​ទ្វារមាស​របស់​ស្ត្រី គឺ​មាន​បាត់​តេរី ដែល​បាក់​​តេរី​ហ្នឹង​រស់នៅ​ជា​បាក់​តេរី​ល្អ​ទេ វា​ជា​មិត្ត ក៏​ប៉ុន្តែ​បើ​សិន​ជា​យើង​មិន​បាន​សម្អាត ធ្វើ​អនាម័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ បាក់​តេរី​រស់​នៅ​ជា​មិត្ត​ហ្នឹង វា​បាន​ដុះ​ច្រើន​ជ្រុល បង្ក​ឲ្យ​ទៅ​ជា​ជំងឺ”។ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា រៀបរាប់។

ចំពោះ​ការ​សម្អាត​ទ្វារមាស​វិញ លោក​ស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ប្រើ​ទឹក​ធម្មតា​ក៏​បាន​ដែរ រាល់​ពេល​ដែល​យើង​ដូរ​សំឡី​ទ្រាប់​ពី​មួយ​ទៅ​មួយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    មកដឹងរោគសញ្ញាជំងឺមហារីកក្រពះនៅដំណាក់កាលដំបូងៗ

    មហារីកក្រពះ - មហារីកក្រពះជាជំងឺសាហាវ បើ​ព្យាបាល​មិន​ទាន់​ពេល​ទេ អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​អ្នក​ជំងឺ ដូចនេះយើងគួរដឹងរោគសញ្ញាដូចជា....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ឈឺពោះសម្រាលកូន ស្ត្រីត្រូវឆ្លងកាត់ ៣ ដំណាក់កាលសំខាន់ៗនេះ

    សម្រាលកូន - ដល់​ពេល​ឈឺ​ពោះ​សម្រាល​កូន អារម្មណ៍​ម៉ាក់ៗ​ព្រឺព្រួច ភ័យ​ព្រួយ ខ្លាចក្រែង មិនអាចទ្រាំនឹងការ​ឈឺចាប់​រយៈពេល​យូរ​បាន។ បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    សម្រាលកូន, ពពោះ 10/07/2020 . 2 mins read

    ម៉ាក់ៗណាមានបញ្ហាគភ៌គំរាមរលូត ត្រូវប្រយ័ត្ន និងថែទាំខ្លួនបែបនេះ

    រលូតកូន - បញ្ហា​គំរាម​រលូត​គភ៌ បាន​ចោទ​ធ្ងន់ធ្ងរ​ដល់​ចំពោះ​ស្ត្រី ហើយ​បើ​សិន​តាមដាន​មិន​បាន​ដិតដល់​ទេ​នោះ អាច​គ្រោះថ្នាក់​ដល់​ជីវិត។ បញ្ហា​នេះ​មិន​សូវ​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    ហូបសាច់ឆ្កែមិនអាចប៉ូវ ឬ​ព្យាបាលជំងឺទេ តែថែមទាំងឆ្លងមេរោគពីឆ្កែមកវិញ

    សាច់ឆ្កែ -បន្ទាប់ពី​ខេត្ត​សៀមរាប អនុវត្ត​តាម​សេចក្ដី​ជូន​ដំណឹង​របស់​មន្ទីរ​កសិកម្ម​ខេត្ត​សៀមរាប ស្តី​ពី​ការ​ហាមឃាត់​ការ​ធ្វើ​អាជីវកម្ម​ទិញ-លក់ ពិឃាដ...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ទ្រី រ៉ាវី

    អត្ថបទគួរអាន

    វ៉ាក់សាំង

    នេះជាកាលវិភាគចាក់វ៉ាក់សាំងតេតាណូសប្រភេទថ្មីសម្រាប់ស្ត្រីពពោះ និងស្ត្រីក្នុងវ័យបន្តពូជ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 10/07/2020 . 1 min read
    សម្រាលកូន

    ឈឺពោះសម្រាល ស្រ្តីខ្លះមានចោះស្រោមទឹកភ្លោះ? តើចោះដើម្បីអ្វី?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 10/07/2020 . 1 min read
    បំបៅដោះ

    កូនទើបកើតបំបៅប៉ុន្មានដង ទើបសមល្មម? ចុះទឹក ត្រូវងូតរាល់ថ្ងៃឬ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 10/07/2020 . 2 mins read
    សុខភាពថ្លើម

    មិនមែនតែផឹកស្រា ជក់បារីទើបខូចថ្លើមទេ ទម្លាប់ទាំងនេះក៏ជាមូលហេតុដែរ!

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 10/07/2020 . 1 min read