វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ

ត្រួតពិនិត្យដោយ | ដោយ

ចេញផ្សាយថ្ងៃទី 09/10/2019
Share now

យើង​ដឹង​ហើយ​ថា គ្រប់​ករណី​មហារីក​មាត់​ស្បូន បង្ក​ដោយ​មេរោគ HPV (Human Papilloma Virus) ហើយ​មេរោគ​នេះ​ជា​ញឹក​ញាប់​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​តាម​ការ​រួមភេទ។ ជំងឺ​មហារីក​មាត់​ស្បូន​ឧស្សហ៍កើត​មាន​តែ​លើ​ស្រីៗ​ប៉ុណ្ណោះ ដូច្នេះ​ស្រីៗ​ចាំបាច់​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ការពារ ប្រុសៗ​មិន​បាច់​ចាក់​នោះ​ទេ។

តែ​បើ​តាម​ពន្យល់​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក​រ៉ាក់ វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​អាច​ចាក់​បាន​ចំពោះ​ក្មេង​ដែល​មាន​អាយុ​ចាប់​ពី ៩ ឆ្នាំ ​ឡើង​ទៅ ហើយ​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​ដែល​អាច​រក​បាន​នៅ​ស្រុក​ខ្មែរ​យើង​មាន​២​ប្រភេទ។

១- វ៉ាក់​សាំង​ការពារ​បាន​ទាំង​ជំងឺ​មហារីក​មាត់​ស្បូន និង​ជំងឺ​សិរមាន់៖ វ៉ាក់សាំង​នេះ​ចាក់​បាន​ទាំង​ស្រី​ទាំង​ប្រុស។

២- វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​ស្បូន​តែ​មួយ​មុខ៖ វ៉ាក់សាំង​នេះ​សម្រាប់​ចាក់​តែ​លើ​មនុស្ស​ស្រី​នោះ​ទេ។

ឆ្លើយ​នឹង​សំណួរ​ថា ហេតុអី​ក្មេង​ប្រុស​ត្រូវ​ចា​ក់វ៉ាក់សាំង​មហារីក​មាត់ស្បូន​ដែរ? លោកស្រី​វេជ្ជបណ្ឌិត​ថា ប្រុសៗ​ក៏​ជា​ភ្នាក់ងារ​ចម្លង​មួយ​ដែរ បើ​ក្មេង​ប្រុសៗ​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ​ទី១ ដែល​ការពារ​បាន​ទាំង​ជំងឺ​មហារីក​មាត់​ស្បូន និង​ជំងឺ​សិរមាន់​ នោះពេល​ដល់​វ័យ​ប្រឡូក​នឹង​ការ​រួមភេទ គេ​មិន​អាច​មាន​លទ្ធភាព​ចម្លង​ទៅ​មនុស្ស​ស្រី ឬ​ដៃ​គូ​ឡើយ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    គ្រាន់តែដើមឆ្នាំ ២០២០ កម្ពុជាមានករណីគ្រុនឈាមជិត ៣ ពាន់នាក់

    គ្រុនឈាម-ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ពី​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវ​វស្សា​នា​ឆ្នាំ ២០២០ នេះ ហើយ​បញ្ជាក់ពី...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    ពិតអត់ ស្រីៗសម្រាលកូនរួច ញ៉ាំក្បាលជ្រូក ផ្នែខ្នុរ ធ្វើឲ្យទាស់?

    សម្រាលកូន - ចាស់ៗ​ពី​ដើម​តឹង​តែង​ខ្លាំង​ណាស់​ចំពោះ​របប​អាហារ​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច បារម្ភ​ខ្លាច​ញ៉ាំ​ទៅ​ជា​ទាស់ នាំ​ទុក្ខ​ដល់​ខ្លួន និង​កូន​ទើប​កើត។

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី

    ទាំងនេះជាមូលហេតុនាំឲ្យកើតផ្កាស្បូន​ និងវិធីព្យាបាល

    ផ្កាស្បូន​ - ផ្កាស្បូន​ជា​ជំងឺ​សើ​ស្បែក​ម្យ៉ាង​ដែល​ចេញ​ជា​ដុំ​ស​តូចៗ ហើយ​ភាគ​ច្រើន​កើត​នៅ​បរិវេណ​ភ្នែក មាន​លើ​ត្របក​ភ្នែក ក្រោម​ភ្នែក និង​លើ​ទ្រូង។

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី

    ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?

    សម្រាលកូន-ជឿ​ថា​មាន​ម៉ាក់​ៗ​ជាច្រើន​មិន​ដឹង​ទេ​ថា ក្រោយ​សម្រាល​កូន​រួច​ពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​ឲ្យ​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​ចេញ។ លោក​វេជ្ជបណ្ឌិត ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី