ពេលមករដូវម្តងៗ តម្រូវឲ្យតមចំណីអាហារទេ?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ពេល​មក​រដូវ​ម្តងៗ ស្រីៗ​មួយ​ចំនួន​តែង​តែ​តម​នេះ តម​នោះ មិន​ហ៊ាន​ញ៉ាំ​នោះ​ទេ ខ្លាច​បង្អាក់​ឈាម​រដូវ។ តែ​បើ​តាម​ការ​អះ​អាង​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ វិទ្យាសាស្ត្រ​ពេទ្យ​មិន​តម្រូវ​ឲ្យ​មាន​ការ​តម​ប្រភេទ​អាហារ​នោះ​ទេ។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា យើង​អាច​ញ៉ាំ​ចំណី​អាហារ​បាន​គ្រប់​មុខ​ធម្មតា មិនថា អាហារ​បែប​ណា ឬ​ផ្លែឈើ​អ្វី​នោះ​ទេ គ្រាន់​តែ​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​អនាម័យ​ដិត​ដល់​ប៉ុណ្ណោះ។

ចំពោះ​ការ​ថែទាំ​សុខភាព​ពេល​មក​រដូវ គឺ​តម្រូវ​ឲ្យ​ធ្វើ​អនាម័យ​ឲ្យ​ទៀង​ទាត់ ដែល​ការ​អនាម័យ​នោះ​មិន​ស្មុគ​ស្មាញ​នោះ​ទេ គ្រាន់​តែ​ផ្លាស់ប្តូរ​​សំឡី​អនាម័យ​ទ្រាប់​ឲ្យ​បាន​ញឹក​ញាប់ សម្អាត​ទ្វារមាស​ឲ្យ​ស្អាត កុំ​ទុក​ផ្អាប់​យូរ។

អត្ថបទពាក់ព័ន្ធ៖ 

ចំពោះ​អាការៈ​ឈឺចាប់​ពេល​មក​រដូវ​ដោយសារ​មូលហេតុ​ធម្មជាតិ លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្អំ​ទឹក​ក្តៅឧណ្ហៗ​លើ​ពោះ ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ឬ​ធ្វើ​លំហាត់​ប្រាណ​បន្ថែម​ទៀត។ ប្រសិន​បើ​ការ​ឈឺចាប់​ខ្លាំង បង្ក​ដោយ​សារ​មូលហេតុ​ជំងឺ​វិញ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​កុំឲ្យ​ឈាន​ទៅ​វិបត្តិ​អត់​មាន​កូន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 17, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 17, 2019

អ្នកអាចចូលចិត្ត