បើ​មាន​សញ្ញាទាំង៥នេះ អ្នក​មិនទាន់ក្លាយជាគូស្នេហ៍​ល្អ​នៅឡើយទេ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

តើ​គ្នា​យើង​​មាន​ធ្លាប់​គិតទេ​ថា​ខ្លួន​ឯង​ជា​គូស្នេហ៍​ដែល​អាក្រក់​? ប្រសិន​បើ​យើង​គិត​ថា​ទំនាក់ទំនង​ស្នេហា​​ហាក់​ដូច​ជា​សោះ​កក្រោះ ហើយយើង​មិន​ដឹង​ពី​មូល​ហេតុ​ទេ​នោះ នេះ​ក៏​គួរ​ជា​ពេល​ដែល​អ្នក​ទាំងអស់គ្នា​​ពិនិត្យ​មើល​ខ្លួន​ឯង​ឡើង​វិញ​ហើយ។ ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​ទាំង​ប្រាំមួយ​ដែល​អាច​បង្ហាញ​ថាយើង​​ជា​គូ​ស្នេហ៍​ដែល​អាក្រក់​ពិត​មែន។

អត្ថបទពាក់ព័ន្ធ៖ គ្មានស្នេហាពេលសិក្សា ខួរក្បាលល្អខ្លាំង ទំនាក់ទំនងកាន់តែប្រសើរ

១- គ្រប់​យ៉ាង​គឺ​ត្រូវ​តែ​ដើម្បីខ្លួនឯង​តែ​ម្នាក់​គត់

ទោះ​បី​ជាអ្នកទាំង​ពីរ​រៀប​ចំ​ផែន​ការ​ប៉ុនណា​ក៏​ដោយ ក៏​អ្នកខ្លួន​ឯង​​តែង​តែ​គិត​ថា​រឿង​គ្រប់​យ៉ាង​ត្រូវ​តែ​ធ្វើ​ដើម្បី​អ្នក​តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​រឿង​គ្រប់​យ៉ាង​ដែល​នឹង​ត្រូវ​ធ្វើ ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​អ្នក​ជាមុន​សិន មុន​នឹង​ធ្វើ។ យើង​​រំពឹង​ចង់​ឲ្យ​ដៃ​គូ​រួមជីវិត​​ត្រូវ​នៅ​ជាមួយយើង​​គ្រប់​ពេល ទោះ​បី​ជា​គាត់​រវល់​យ៉ាង​ណា​ក៏​ដោយ ក៏អ្នក​នៅ​តែ​ចង់​ឲ្យ​ដៃ​គូគិត​ថា​អ្នក​គឺ​ជា​ជម្រើស​ចម្បង​ និង​ទី​មួយ​ជា​និច្ច។

អត្ថបទពាក់ព័ន្ធ៖

២- រអ៊ូ​ច្រើន

ជា​រឿង​ធម្មតា​ទេ ដែល​មនុស្ស​គ្រប់​គ្នា​គឺ​តែង​តែ​រអ៊ូ​រទាំ ប៉ុន្តែ​មាន​មនុស្ស​ខ្លះ គឺ​តែង​តែ​រអ៊ូ​ច្រើន​ជាប់​ជានិច្ច។ មនុស្សជាច្រើន​ទំនងជា​មិន​ចូល​ចិត្ត​ឲ្យ​នរណា​ម្នាក់​រអ៊ូ​ពី​បញ្ហា​របស់​គេ​ប្រាប់ខ្លួន​ឡើយ។ ដូច​គ្នា​នេះ​ដែរ គូ​ស្នេហ៍​របស់​យើង​​ក៏​មិន​ចូល​ចិត្ត​ដូច​គ្នា ព្រោះ​ថា មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ធុញ​ជាង​ការ​ស្ដាប់​មនុស្ស​ម្នាក់​ដែល​មិន​ធ្វើ​អ្វី​សោះ​ហើយ​ចាំ​តែ រអ៊ូ​រទាំ​នោះ​ទេ។ ដូច​នេះ​បើ​សិន​ជា​អ្នក​ពូកែ​រអ៊ូ​ខ្លាំង ហើយ​ដៃ​គូ​អ្នក​មិន​និយាយ​អ្វី​សោះ​នៅ​មុខ​អ្នក​នោះ​ទេ ប៉ុន្តែ​ការ​រអ៊ូ​នេះ​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ស្នេហា​នេះ​រលាយ​បាត់​នៅ​ថ្ងៃ​ណា​មួយ។

អត្ថបទពាក់ព័ន្ធ៖ ១៥ ចំណុច អាចធ្វើ​ឲ្យ​ជីវិត​យើង​ធ្លាក់​ក្នុង​ភាព​ខ្មៅ​ងងឹត

៣- អ្នក​ព្យាយាម​ផ្លាស់​ប្ដូរ​ដៃ​គូរបស់យើង

យើង​គឺ​ជា​ខ្លួនយើង ឯ​ដៃ​គូ​យើង​ក៏​ដូច​គ្នា​អញ្ចឹង​ដែរ​ ប៉ុន្តែ​ទំនាក់​ទំនង​ស្នេហា​ពេល​ខ្លះ​គឺ​ត្រូវ​ការ​ការ​ផ្លាស់​ប្ដូរ​របស់​គូ​ស្នេហ៍​បន្តិច​បន្តួច ហើយ​ការ​ផ្លាស់​ប្ដូរ​នេះ​គឺ​គួរ​កើត​ឡើង​ដោយ​ធម្មជាតិ មិន​មែន​ដោយ​ការ​បង្ខិតបង្ខំ​នោះ​ទេ។ វា​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ​ដោយ​ព្យាយាម​កែ​ប្រែ​នរណា​ម្នាក់ ជា​ពិសេស​មនុស្ស​ដែល​យើង​​ស្រលាញ់។

៤- អ្នក​រិះគន់​ដៃ​គូ​ដោយ​បើក​ចំហ

ជា​ទូទៅ​មនុស្ស​គ្រប់​គ្នា​តែង​តែ​ទទួល​យក ការ​រិះ​គន់​ដើម្បី​ស្ថាបនា​និង​កែ​លម្អ ប៉ុន្តែ​បើ​សិនចេះតែ​រិះគន់​ដៃ​គូ​ដោយ​បើក​ចំហ និង​ជា​សាធារណ នោះ​គឺ​វា​មិន​ល្អ​នោះ​ទេ។យើង​ប្រហែល​ជា​គិត​ថា​ការ​រិះគន់​នោះ​គឺ​ដើម្បី​ដៃ​គូ​ល្អ ប៉ុន្តែ​វិធី​សាស្ត្រ​ដែលយើងត្រូវ​​រិះគន់​នោះ គឺ​មិន​ល្អ​នោះ​ឡើយ​ គឺ​វា​បាន​លុប​ចេញ​នូវអ្វី​ដែល​ល្អ​នោះ​តាម​វិធីសាស្ត្រ​នេះ​បាត់​ទៅ​ហើយ។

អត្ថបទពាក់ព័ន្ធ៖ ជឿអត់!អ្នក​វិទ្យាសាស្រ្តថា​ ការ​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍​មាន​ ៥ ​ដំណាក់​កាល​

៥- ទំនាក់ទំនង​មិន​មែន​ជា​ចំណុច​ខ្លាំង​របស់​យើង

គ្នា​យើង​ខ្លះ​មិន​ពូកែ​ធ្វើ​ការ​ទំនាក់ទំនង​ទេ ទោះ​បី​ជា​យើង​ដឹង​ថា​ត្រូវ​តែ​និយាយ​ជាមួយ​ដៃ​គូ​ដើម្បី​ឲ្យ​ស្នេហា​នេះ​ទៅ​មុខ​ក៏​ដោយ។ យើង​មិន​ហ៊ាន​និយាយ​ពី​អារម្មណ៍​ខ្លួន​ឯង​ទាល់​តែ​សោះ​នៅ​ពេល​ដែល​គ្រប់​យ៉ាង​មិន​ស្រប​តាម​អ្វី​ដែលខ្លួន​ឯង​​គិត។យើង​អាច​នឹង​លើក​បញ្ហា​ឡើង​នៅ​ពេល​ដែល​មិន​ត្រឹម​ត្រូវ។ ពេល​ខ្លះយើង​អាច​នឹង​ផ្ញើ​សារ​ជំនួស​ឲ្យ​ការ​និយាយ​ដោយ​ខ្លួន​ឯង​ទៀត​ផង។

អត្ថបទពាក់ព័ន្ធ៖

នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 14, 2020 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 14, 2020

ប្រភព